ឯកឧត្តម ហួត សារឹម អញ្ជើញចុះពិនិត្យការងារ និងសម្ភារៈនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

ខេត្តកំពង់ធំ-ក្រចេះ និងព្រៃវែង÷ នាថ្ងៃអង្គារ៤រោច-ពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥-២៦ ខែ មិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងលោក ប៊ុន ចាន់ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងក្រុមការងារនៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានចុះពិនិត្យការងារ និងសម្ភារៈនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក្រចេះ និងខេត្តព្រៃវែង៕

photo 2024 06 26 14 36 15 photo 2024 06 26 14 36 16 photo 2024 06 26 14 36 17 photo 2024 06 26 14 36 18 photo 2024 06 26 14 36 19 photo 2024 06 26 14 36 20 photo 2024 06 26 14 36 21

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេស ប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេស ប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ”។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៅទីស្ដីការក្រសួង ព្រមទាំងប្រធានមន្ទីរ និងមន្ដ្រីរាជការអញ្ជើញមកពីមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង ២៥ នៃក្រុមការងារគ្រប់គ្រងទិន្នន័យផ្លូវជនបទតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួនសរុប ២៣០រូប។

 

វគ្គបណ្តុះបណ្តាលនេះ ផ្ដោតសំខាន់លើ ការប្រមូល និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ RRAMS និងការអនុវត្តជាក់ស្តែង, ការប្រើប្រាស់កម្មវិធី QGIS និងការងារថែទាំផ្លូវជនបទ៕

photo 2024 06 26 15 51 15 photo 2024 06 26 15 51 16 2 photo 2024 06 26 15 51 16 3 photo 2024 06 26 15 51 16 4 photo 2024 06 26 15 51 16 5 photo 2024 06 26 15 51 16 6 photo 2024 06 26 15 51 16 7 photo 2024 06 26 15 51 16 photo 2024 06 26 15 51 17 2 photo 2024 06 26 15 51 17 3 photo 2024 06 26 15 51 17 4 photo 2024 06 26 15 51 17 photo 2024 06 26 15 51 18 2 photo 2024 06 26 15 51 18

ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញចូលរួមប្រជុំពិភាក្សាលើឯកសារសម្រាប់អនុវត្តគម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទជំហានទី៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ ចូលរួមប្រជុំពិភាក្សាលើឯកសារសម្រាប់អនុវត្តគម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទជំហានទី ៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមប្រជុំផ្ទាល់ពីសំណាក់ ឯកឧត្តម ឈួន សំរឹទ្ធ តំណាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ដោយឡែក លោកស្រីនាយកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងសហការី ចូលរួមតាមប្រព័ន្ធនិមិត្ត កិច្ចប្រជុំទទួលលទ្ធផលជាវិជ្ជមាន ដោយភាគីធនាគារនឹងរៀបចំរបាយការណ៍ ព្រមទាំងកែសម្រួលក្នុងឯកសារផេ្សងៗ ដើម្បីពិនិត្យជាចុងក្រោយ៕

photo 2024 06 25 12 19 34 photo 2024 06 25 12 56 03 2 photo 2024 06 25 12 56 03 3 photo 2024 06 25 12 56 03

ឯកឧត្ដម យឹម ជុង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង ជំហានទី ២ និងបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំហានទី ៣

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង ជំហានទី ២ និងបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំហានទី ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

 

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន អង្គការជាតិ អន្តរជាតិ សិស្ស និស្សិត និងប្រជាពលរដ្ឋដែលអញ្ជើញពីខណ្ឌជ្រោយចង្វា នៃរាជធានីភ្នំពេញ។

 

ដោយអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងដើម្បីធានាបាននូវទឹកស្អាត និងអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ១០០%ចាប់ពីឆ្នាំ២០៣០ តទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអនុម័តឱ្យអនុវត្តគម្រោងវិនិយោគសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ និងជំហានទី៣ ។

 

សូមបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី ២ មានសមត្ថភាពផលិតទឹកបាន ១៩៥ ០០០ ម៉ែតគូប / ថ្ងៃ ដោយបានបញ្ចប់ការសាងសង់ និងបានដាឱ្យដំណើការជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

 

ជាមួយគ្នានេះដែរ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី ៣ មានសមត្ថភាពផលិតទឹកបាន ១៩៥ ០០០ ម៉ែតគូប / ថ្ងៃ ដោយបានចាប់ផ្តើការសាងសង់ និងគ្រោងបញ្ចប់ការសាងសង់ នៅត្រីមាសទី៣ ឆ្នាំ២០២៧ ដោយបាននឹងកំពុងដំឡើងបំពង់ចែកចាយទឹកប្រវែង ៧៥០គីឡូម៉ែត និងបំពង់មេនាំទឹកស្អាតប្រវែងប្រមាណ ៥១គីឡូម៉ែត្រ។

 

ការដាក់ឱ្យដំណើការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ នេះ នឹងធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលធានាបាននូវសម្ពាធទឹកកាន់តែប្រសើរជាងមុន។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី ២ និងជំហានទី៣ អាចផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ បាន៥៨៧ ០០០គ្រួសារ ៕

photo 2024 06 25 12 33 57 2 photo 2024 06 25 12 33 57 3 photo 2024 06 25 12 33 57

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនា ជួសជុលផ្លូវ និងសំណង់សិល្បការ្យ ចំនួន៣គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តបន្ទាយមានជ័យ

ខេត្តតាកែវ-ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃអង្គារ ៤រោច-ពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនា ជួសជុលផ្លូវ និងសំណង់សិល្បការ្យ ចំនួន៣គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តបន្ទាយមានជ័យ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

 

១. គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ២ ៩០០ម ទទឹង ៦ម ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ទៅភូមិពោធិ៍ក្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

 

២. គម្រោងទី២ ៖ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ១២ ៦០០ម ទទឹង ៦ម កម្រាស់ ០,២ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិរំដួល និងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

 

៣. គម្រោងទី៣ ៖ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ០២ខ្សែ ប្រវែងសរុប ១១ ១០០ម (ខ្សែទី១ ប្រវែង ៥ ១០០ម ទទឹង ៦ម កម្រាស់ ០,១ម និងខ្សែទី២ ប្រវែង ៦ ០០០ម ទទឹង ៥ម កម្រាស់ ០,១ម) និងសមណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអញ្ចាញ និងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 06 26 11 25 27 photo 2024 06 26 11 25 28 photo 2024 06 26 11 25 32 photo 2024 06 26 11 25 37 photo 2024 06 26 11 25 38 photo 2024 06 26 11 25 40 photo 2024 06 26 11 25 43 photo 2024 06 26 11 25 47 photo 2024 06 26 11 25 49 photo 2024 06 26 11 25 50 photo 2024 06 26 11 25 51 photo 2024 06 26 11 25 52 photo 2024 06 26 11 25 58 photo 2024 06 26 11 26 01 photo 2024 06 26 11 26 04 photo 2024 06 26 11 26 07 photo 2024 06 26 11 26 09 photo 2024 06 26 11 26 10

ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ចូលរួមកិច្ចប្រជុំ Wrap-up តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting with Zoom) ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

រាជធានីភ្នំពេញ÷ នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (RRIP III) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ចូលរួមកិច្ចប្រជុំ Wrap-up តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting with Zoom)  ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់របស់ការិយាល័យ ADB ប្រចាំនៅកម្ពុជា និងតំណាងក្រុមការងារមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីបញ្ហាការងារប្រឈមនានា និងបូកសរុបលទ្ធផលនៃការចុះវាយតម្លៃប្រសិទ្ធភាពអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហាទី៣។

 

សូមបញ្ជាក់ផងដែរបច្ចុប្បន្ន គម្រោងបាន និងកំពុងដំណើរការអនុវត្តដោយរលូន លើការកែលម្អផ្លូវជនបទពីក្រួសក្រហម ទៅជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ប្រវែងសរុប ៣៦៣,៦ គ.ម នៅក្នុងខេត្តគោលដៅចំនួន៥ គឺខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង ដែលវឌ្ឍនភាពសម្រេចបានចំនួន ៩៨% ធៀបនឹងរយៈពេលគម្រោងប្រើប្រាស់អស់ចំនួន ៧៤,៤១%។

 

ក្រុមបេសកកម្ម ADB បានសម្តែងនូវការសប្បាយរីករាយជាមួយនឹងសមិទ្ធផល និងប្រសិទ្ធភាពកាដោយគម្រោងអាចនឹងបញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០២៤ ដែលលើសផែនការកំណត់ចំនួនមួយឆ្នាំ ៕

photo 2024 06 25 17 13 54 2 photo 2024 06 25 17 13 54 3 photo 2024 06 25 17 13 54 4 photo 2024 06 25 17 13 54 photo 2024 06 25 17 13 55

ក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំ​ក្រុមការងារបច្ចេកទេស (TWG-G )

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំ​ក្រុមការងារបច្ចេកទេស (TWG-G ) ដឹកនាំដោយ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ រួមជាមួយ កញ្ញា អ៊ុន ផល្លី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ជនបទ និងជាសមាជិកក្រុមការងារ​ និង លោក ទាំ សុក្រី អនុប្រធានការិយាល័យនាយដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ​ និងសមាភាពចូលរួម​ មាន​ ដូចជា​ ថ្នាក់ដឹកនាំ​ និងក្រុមការងាររបស់ក្រសួងកិច្ចការនារី​ ,សមាជិកនៃក្រុមការងារបច្ចេកទេសយេនឌ័រ​ (TWG-G  )​តាមក្រសួងស្ថាប័ន​ ,តំណាងសហសម្របសម្រួស​( TWG-G ) ,តំណាំងដៃគូពាក់ព័ន្ធ​ សរុបប្រមាណ​ ៨០នាក់ ​នៅសណ្ឋាគា តារាអ៊ែផត ។

 

គោលបំណងនៃកិច្ចប្រជុំមានដូចជា៖

–  រៀបចំ​ របៀបវារ:អាទិភាព​ក្នុងការលេីកកម្ពស់សមាសភាពយេនឌ័រ​ ឆ្នាំ២០២៤​ -២០២៨​

​    –  រៀបចំសូចនាករតាមដានរួមគ្នា​ ស្តីពីយេនឌ័រ( JMI )​ឆ្នាំ២០២៤-២០២៨

–  ពង្រឹងយន្តការភាពជាដៃគូ​ និងអភិក្រមរួម​ ។

photo 2024 06 24 19 56 31 photo 2024 06 24 19 56 32 photo 2024 06 24 19 56 34 2 photo 2024 06 24 19 56 34 photo 2024 06 24 19 56 35 photo 2024 06 24 19 56 36 photo 2024 06 24 19 56 37

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា ឆ្នាំ២០០៧ – ២១ មិថុនា ឆ្នាំ២០២៤

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា ឆ្នាំ២០០៧ – ២១ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលរៀបចំឡើងនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការប្រារព្ធទិវានេះ ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មោះមុត គុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងបង្ហាញឱ្យឃើញអំពីការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបស្នងសងគុណដល់អតីតយុទ្ធជន ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ដើម្បីការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គមសំដៅដល់ការធានា ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩,០៣៤នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៤៩,០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ។

 

សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈអាទិភាពមួយចំនួន រួមមាន៖

*ទី១៖ ការបន្តអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ការអនុវត្តរបបសន្តិសុខសង្គម និងការបន្តពង្រីក សេវាថែទាំសុខភាពសង្គម ឆ្ពោះទៅដល់ការគ្របដណ្ដប់សុខភាពសកល ស្របតាមការវិវឌ្ឍនៃស្ថានភាពសង្គម-សេដ្ឋកិច្ច

*ទី២៖ ការជំរុញ និងការបង្កើនសុខុមាលភាពនៃគ្រួសារក្រីក្រ គ្រួសារយុទ្ធជនមានពិការភាព ពលី មរណៈ និងគ្រួសារអតីតយុទ្ធជន ដោយផ្តល់ការគាំពារនានា រួមទាំង ការបន្តធ្វើប្រទានកម្មដី និងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់លំនៅឋាន និងកសិកម្ម៕

1 17 scaled 2 17 scaled 3 17 scaled 4 17 scaled 5 16 scaled 6 16 scaled 7 15 8 15 scaled 9 15 scaled 10 15 scaled 11 13 scaled 13 13 scaled 14 13 scaled