កញ្ញា ច័ន្ទថេត សុខាទេវា ចូលរួម កិច្ចប្រជុំកំពូលសកលដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានជាសកលនូវការគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព នៅប្រទេសនេប៉ាល់

ប្រទេសនេប៉ាល់៖ នាថ្ងៃអង្គារ ៤រោច ដល់ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ដល់ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលសកលដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានជាសកលនូវការគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព នៅទីក្រុងកាត់ថាម៉ាន់ឌូ ប្រទេសនេប៉ាល់ ក្រោមអធិបតីភាព ឯកឧត្តម Rajendra Kumar Rai រដ្ឋមន្រ្តីក្រសួងផ្គត់ផ្គង់ទឹក នៃប្រទេសនេប៉ាល់។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងប្រទេសជាដៃគូ ទីភ្នាក់ងារទទួលបន្ទុកអនាម័យនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល/ស៊ីវិលសង្គម និងអ្នកសិក្សាស្រាវជ្រាវ សរុបប្រមាណ ១០០រូប ចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត។

គោលបំណងនៃកិច្ចប្រជុំរួមមាន៖

១. លើកកម្ពស់ការយល់ដឹងរួមគ្នាលើអ្វីដែលចាំបាច់ ដើម្បីគាំទ្រប្រទេសនានាក្នុងការបង្កើតឱ្យកាន់តែប្រសើរឡើងនូវ

វឌ្ឍនភាពឆ្ពោះទៅរកការទទួលបានជាសកលទៅកាន់អនាម័យដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព

 

៣. សម្របសម្រួលកិច្ចសន្ទនារបស់ប្រទេសស្តីពីការចែករំលែកវិធីសាស្រ្ត និងបទពិសោធន៍ ដើម្បីអនុវត្តជំហានឆ្ពោះទៅរកការគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាពតាមរបៀបសម្របសម្រួល

 

៤. ចែករំលែកចំណេះដឹងបច្ចេកទេស និងឧបករណ៍ដែលមាននៅក្នុងវិស័យនេះ ដើម្បីគាំទ្រការផ្លាស់ប្តូរទៅកាន់អនាម័យដែលគ្រប់គ្រងដោយសុវត្ថិភាពសេវាកម្ម

 

កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់រយៈពេល ៣ថ្ងៃ ហើយបានរួមបញ្ចូលវគ្គបច្ចេកទេសលើប្រធានបទជាក់លាក់ត្រូវបានរៀបចំឡើងជុំវិញជំហានជាក់ស្តែងចំនួនប្រាំបីនៃក្របខ័ណ្ឌរួមមាន៖

១. ការគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាពនៅថ្នាក់ជាតិ៖ គោលដៅ គោលនយោបាយ យុទ្ធសាស្ត្រ បទប្បញ្ញត្តិ

២. ការពង្រឹងប្រព័ន្ធទិន្នន័យសម្រាប់អនាម័យដែលគ្រប់គ្រងដោយសុវត្ថិភាព

៣. ការផ្តល់អាទិភាពផ្អែកលើហានិភ័យនៃការវិនិយោគអនាម័យ

៤. ការប្រើប្រាស់ទិន្នន័យសុខភាពដើម្បីកំណត់គោលដៅវិនិយោគអនាម័យ

៥. ការផ្តល់សេវាតាមខ្នាត (ការបង្កើតតម្រូវការ ការផ្គត់ផ្គង់សេវា ការពង្រឹងប្រព័ន្ធកម្រិតមូលដ្ឋាន)

៦. គ្រប់គ្រងសេវាអនាម័យ

៧. ហិរញ្ញប្បទានអនាម័យ

៨. អនាម័យធន់នឹងអាកាសធាតុ

ដោយឡែកវគ្គបច្ចេកទេសនីមួយៗត្រូវបានរៀបចំដោយសហការជាមួយដៃគូ និងរួមបញ្ចូលបទបង្ហាញរបស់ប្រទេស និងធាតុចូលដើម្បីជួយសម្រួលដល់ការចែករំលែកបទពិសោធន៍រវាងប្រទេសនីមួយៗ។

 

ក្នុងនោះផងដែរ នៅថ្ងៃទី២ កញ្ញាក៏បានតំណាងឲ្យប្រទេសកម្ពុជាធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ស្តីពី ការពង្រឹងប្រព័ន្ធទិន្នន័យអនាម័យ ក្នុងកម្រិតជាតិតាមរយៈ ការត្រួតពិនិត្យអនាម័យ ដើម្បីបន្ស៊ីគ្នាលើនិយមន័យ និងសូចនាករ និងបានឆ្លើយសំនួរជាច្រើនពីអ្នកចូលរួមផងដែរ។

photo 2024 06 26 13 28 48 photo 2024 06 26 13 28 51 photo 2024 06 27 19 35 08 photo 2024 06 27 19 35 11 photo 2024 06 27 19 35 13 photo 2024 06 27 19 35 16 photo 2024 06 27 19 35 17 photo 2024 06 27 19 35 19 photo 2024 06 27 19 35 21 photo 2024 06 27 19 35 27 photo 2024 06 27 19 36 05

ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមជាកិតិ្តយសក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និង សិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាកិតិ្តយសក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និង សិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G H I J K L)។

 

ពិធីដ៏មានសារៈសំខាន់នេះរៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដែលមានការចូលរួមពីបណ្តាសហគ្រាសធុនមីក្រូ តូច និង មធ្យមទូទាំង២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់។

photo 2024 06 27 19 45 33 photo 2024 06 27 19 59 46 photo 2024 06 27 20 00 59 photo 2024 06 27 20 01 56 photo 2024 06 27 20 06 29

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៣ខ្សែ និងស្ពានចំនួន ៣កន្លែង

ខេត្តកំពង់ចាម ព្រៃវែង-ត្បូងឃ្មុំ៖ នាថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៤ខ្សែ និងស្ពានចំនួន ៣កន្លែង នៅក្នុងខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង លោកអភិបាលរងខេត្ត លោកអភិបាលស្រុកកំចាយមារ, លោកអភិបាលស្រុកកញ្ជ្រៀច និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។ ផ្លូវទាំង ៣ខ្សែនោះ មានដូចខាងក្រោម៖

 

–  ខ្សែផ្លូវទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១៥,៥៥០គីឡូម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជោរទីមួយ ឃុំក្រញូង ស្រុកកំចាយមារ ទៅដល់ភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ជ្រៀចខេត្តព្រៃវែង។ ខ្សែផ្លូវនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ២៥% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

–  ខ្សែផ្លូវទី២៖  ជាប្រភេទផ្លូវបេតុង មានប្រវែង ៧,២៥គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសក្រហមម្ខាងៗប្រវែង ១ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺឃុំក្ដឿងរាយ និងឃុំកញ្ជ្រៀច ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចបាន ៩១% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុក្រោមហិរញ្ញប្បទានដោយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។

–  ខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង មានប្រវែងសរុប ១១,៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ទៅភូមដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ផ្លូវនេះស្ថិតក្នុងក្រមខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន១ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។

 

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានបន្តអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាស្ពានចំនួន ៣កន្លែងទៀតដែលរួមមាន៖

–  ស្ពានទី១៖ ស្ពានអណ្តូងប្រេង មានប្រវែង ៣៨,១២ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ។

–  ស្ពានទី២៖ ស្ពានព្រែកសណ្តាយ មានប្រវែង ៣០ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

–  ស្ពានទី៣៖ ស្ពានអុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម

ស្ពានទាំង ៣កន្លែងនេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយសម្រេចបាន ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ស្ថិតក្នុងក្រមខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។

 

ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងនេះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក និងអំណោយដ៏ថ្លៃថ្លារបស់សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។  ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា សុខទុក្ខរបស់ប្រជាជន គឺការទទួលខុសត្រូវរបស់សម្ដេច ហើយសមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបាននិងកំពុងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីចម្រើនគ្រប់វិស័យ ក្នុងគោលដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០៕

1 19 2 19 3 19 4 19 5 18 6 18 7 17 8 17 9 16 10 17 11 15 12 14 13 15 14 15 15 13 16 11 17 12 18 11 19 9 20 9 21 5 22 6 23 5 24 6 scaled 25 5 scaled 26 6 scaled 27 5 scaled 28 5 scaled 29 4 scaled 30 4 scaled

សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាអតិបរមា ចំពោះក្រុមគ្រួសារសព ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលអនិច្ចកម្មនៅរសៀល ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨០ ឆ្នាំដោយជរាពាធ។

សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាអតិបរមា ចំពោះក្រុមគ្រួសារសព ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលអនិច្ចកម្មនៅរសៀល ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨០ ឆ្នាំដោយជរាពាធ។

 

ការបាត់បង់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មិនត្រឹមតែជាការបាត់បង់ស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ និងក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្រចំពោះភរិយា កូនៗ និងចៅៗប៉ុណ្ណោះទេ គឺជាការបាត់បង់នូវវីរសិល្បករចាប៉ីដងវែងដ៏ឆ្នើម ដែលបានចំណាយពេលពេញមួយជីវិតក្នុងការថែរក្សា​ អភិរក្ស និងលើកតម្កើងសិល្បៈចាប៉ីដងវែង និងជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុតរបស់ប្រជាជាតិកម្ពុជាទាំងមូល។

 

សូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏

Untitled 1 copy 1

ឯកឧត្តម ឌៀប កាណូរ៉ា  ចុះត្រួតពិនិត្យ និងវាយតម្លៃ សមិទ្ធផលរបស់អង្គការសួនមូលនិធិ ដែល មានទីតាំងនៅឃុំកំពុងក្ដី ស្រុកជីក្រែង ខេត្តសៀមរាប

ខេត្តសៀមរាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋឆ្នាំរោង ឆស័ក ព.ស.២៤៥៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ ទទួលបន្ទុកលើការងារសម្របសម្រួលជាមួយអង្គការមិនមែនរដ្ឋភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ចំនួន ២នាក់ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ សមិទ្ធផលរបស់អង្គការសួនមូលនិធិ ដែលមានទីតាំងនៅឃុំកំពុងក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ។

 

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អង្គការរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានពិនិត្យសមិទ្ធផលមួយចំនួនដែលអង្គការអនុវត្តបាននាពេលកន្លងមករួមមាន៖

 

១-ចុះពិនិត្យមើល ឡជីវឧស្ម័ន និងឧបករណ៍ព្រួសស្រូវពូជ នៅភូមិសំបូរ និងភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង

 

២-ចុះជួបជាមួយក្រុមសន្សំប្រាក់ ដែលប្រើប្រាស់ ឧបករណ៍ Tablet នៅភូមិស្ពានត្នោត ឃុំស្ពានត្នោត ហើយក្រុមសន្សំប្រាក់ទាំអស់មានចំនួន ៣៩ក្រុម និងមានប្រាក់សន្សំសរុបចំនួន ប្រហែល400,000$ (សែសិបម៉ឺនដុល្លា) ជាងនៅទូទាំងស្រុកជីក្រែង

 

៣-ចុះពិនិត្យមើលសាលាមត្តេយ្យសហគមន៍ នៅភូមិថ្នល់លោក

 

៤-ពិនិត្យមើលស្រះទឹកសហគមន៍ដែលទើបស្ដារហើយ និងគ្រោងរៀបចំទៅជាប្រព័ន្ធចែកចាយទឹកស្អាតនៅពេលខាងមុខ ដែលឋិតនៅភូមិអូរក្រោម

 

៥-ពិនិត្យមើលប្រពន្ធ័បណ្តាញទឹកលាងដៃក្នុងសាលា បណ្ណាល័យ និងសកម្មភាពសិក្សារបស់សិស្ស នៅសាលាបឋមសិក្សាអូសាមគ្គីនៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

photo 2024 06 27 16 55 17 photo 2024 06 27 16 55 20 photo 2024 06 27 16 55 22 photo 2024 06 27 16 55 25 photo 2024 06 27 16 55 26 photo 2024 06 27 16 55 28 photo 2024 06 27 16 55 30 photo 2024 06 27 16 55 31

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត “ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.)”

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ប៊ុន ចាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត “ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.)” ក្រោមអធិបតីភាពឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សុរបប្រមាណ ៣៧៩នាក់៕

photo 2024 06 27 09 23 40 photo 2024 06 27 11 19 54 photo 2024 06 27 11 19 56 photo 2024 06 27 11 19 57 photo 2024 06 27 11 20 00

ឯកឧត្តម  ឌី ឡាំថា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម  ឌី ឡាំថា អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយលោក ផឹង សុផាត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ក្រោមកិច្ចដឹកនាំដោយ ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី។

photo 2024 06 27 08 19 23 photo 2024 06 27 08 35 40

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុនទទួលការ និងទីប្រឹក្សាបច្ចេកទេស ដើម្បីពង្រឹង និងពន្លឿនការអនុវត្តការងារសាងសង់ ក្នុងក្របខ័ណ្ឌកម្មវិធី RID4CAM

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធី RID4CAM តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុនទទួលការ និងទីប្រឹក្សាបច្ចេកទេស JV INROS LACKNER SE – GITEC IGIP GmbH ដើម្បីពង្រឹង និងពន្លឿនការអនុវត្តការងារសាងសង់ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) សម្រាប់ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនទទួលការ ប្រធានការដ្ឋាន វិស្វករ និងអ្នកទទួលបន្ទុកផ្នែកសុវត្ថិភាពសង្គម និងបរិស្ថាន៕

photo 2024 06 26 19 40 34 2 photo 2024 06 26 19 40 34 photo 2024 06 26 19 40 35 photo 2024 06 26 19 40 37 photo 2024 06 26 19 40 38 photo 2024 06 26 19 40 39 2 photo 2024 06 26 19 40 39

ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅ ការងារឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បើកការដ្ឋានជួសជុលក្នុងមូលដ្ឋានខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន ថែទាំខួបផ្លូវប្រវែង ១០,៣គីឡូម៉ែត្រ ផ្លូវផ្លូវថែទាំប្រចាំប្រវែង ១០៤,៣៥គីឡូម៉ែត្រ សាងសង់អណ្តូងស្នប់ចំនួន២០អណ្តូង និងផ្តល់សម្ភារៈបង្គន់ចំនួន៣០០ឈុត សម្រាប់ផែនការឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដែលបានប្រារព្ធឡើងក្នុងភូមិបរវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក-ស្រីតំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក-ស្រីតំណាងនាយកដ្ឋានថែទាំសុខភាពជនបទ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសង្កាត់ចំរើនផល សរុបចំនួន ១៧៥រូប។

 

ពិធីបើកការដ្ឋាននាពេលនេះរួមមាន៖

១-បើកការដ្ឋានការងារថែទាំជាលក្ខៈខួប ផ្លូវក្រាលល្បាយក្រួស ចំនួន ០២ខ្សែ ប្រវែងសរុប ១០,៣គ.ម ៖

-ផ្លូវថ្មបីដុំ-ជន្ទូលកូន ប្រវែង ៧.០គ.ម ទទឹងខ្នងលើ ៥ម៉ែត្រ ក្រាលល្បាយក្រួស កម្រាស់ ០,១៨ម និង មានសាងសង់លូមួល ចំនួន ៣កន្លែង។

-ផ្លូវទួលគ្រួស-បរវង្ស-សាយ ប្រវែង ៣,៣គ.ម ទទឹងខ្នងលើ ៥ម៉ែត្រ ក្រាលល្បាយក្រួស កម្រាស់ ០,១៨ម និងមានសាងសង់លូមូល ចំនួន ២កន្លែង។

 

២-បើកការដ្ឋានការងារថែទាំជាលក្ខណៈប្រចាំ ផ្លូវក្រាលល្បាយក្រួស ចំនួន ១០ខ្សែ ប្រវែងសរុប ១០៤,៣៥គ.ម មានដូចខាងក្រោម៖

-ស្រុកបាកានប្រវែង ៧,៧ គ.ម

-ស្រុកតាលោសែនជ័យ ប្រវែង ២៥,៩គម

-ស្រុកក្រគរ ប្រវែង ១៤,៦គម

-ភ្នំក្រវាញ ប្រវែង ៣៥,៧៥គ.ម

-ពោធិ៍សាត់ ប្រវែង ១៦,៣គ.ម

-ស្រុកកណ្ដៀង ប្រវែង ៤,២គ.ម

 

៣-បើកការដ្ឋានការងារសាងសង់អណ្តូងស្នប់ចំនួន ២០អណ្តូង ក្នុងនោះរួមមាន៖

-ស្រុកតាលោសែនជ័យ ចំនួន ០៨ អណ្តូង

-ស្រុកកណ្តៀង ចំនួន ០២ អណ្ដូង

-ស្រុកក្រគរ ចំនួន ០៣ អណ្តូង

-ស្រុកភ្នំក្រវាញ ចំនួន ០៦ អណ្ដូង

-ក្រុងពោធិ៍សាត់ ចំនួន ០១ អណ្ដូង

 

៤-ផ្តល់សម្ភារៈបង្គន់អនាម័យ ចំនួន ៣០០ឈុត សម្រាប់ផែនការ ឆ្នាំ២០២៤ ដូចខាងក្រោម៖

-ស្រុកតាលោសែនជ័យ ឃុំតាលោ ចំនួន ១៧៩ ឈុត

-ក្រុងពោធិ៍សាត់ សង្កាត់ចំរើនផល ចំនួន ១២១ ឈុត។

 

នាពេលរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំបន្ត កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅ ការងារឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមប្រតិភូអមដំណើរ ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៣០រូប។

 

បន្ទាប់ពីការអានរបាយការណ៍ស្តីពី វឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ដោយលោក ធីម សុធារ៉ា ប្រធានមន្ទីរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលការងារសម្រេចបានរបស់មន្ទីរក្នុងឆមាសទី១ ឆ្នាំ២០២៤ និងបានផ្តល់ជាអនុសាសន៍លើបញ្ហាប្រឈមរបស់មន្ទីរ និងណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មានការលើកទឹកចិត្ត និងយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវខិតខំអនុវត្តន៍នូវបេសកកម្មរបស់ក្រសួងឱ្យទទួលបានជោគជ័យ ជាពិសេសការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលក្នុងខេត្តពោធិ៍សាត់ ដើម្បីរួមចំណែកអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕

photo 2024 06 26 16 12 10 photo 2024 06 26 16 12 11 photo 2024 06 26 16 12 12 photo 2024 06 26 16 12 13 photo 2024 06 26 16 12 15 photo 2024 06 26 16 12 16 photo 2024 06 26 16 12 17 photo 2024 06 26 16 12 21 photo 2024 06 26 16 13 36 photo 2024 06 26 16 23 20 photo 2024 06 26 16 23 23 photo 2024 06 26 16 23 24 photo 2024 06 26 16 23 25 photo 2024 06 26 16 23 26 photo 2024 06 26 16 23 29 photo 2024 06 26 16 28 39 photo 2024 06 26 16 28 40 photo 2024 06 26 16 28 41 photo 2024 06 26 16 28 43 photo 2024 06 26 16 28 44 photo 2024 06 26 16 28 46 photo 2024 06 26 16 28 47

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេសប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេសប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុបចំនួន ២៣៣នាក់ ស្រី ២៦ នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ,ឯកឧត្តមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ ក្រសួងជាច្រើននាក់ទៀត។

 

បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលនៃដំណេីការនៃអង្គសិក្ខាសាលាសិក្ខាសាលាដោយ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទរួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វេីការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលទទួលជោគជ័យបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃកន្លងនេះ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ ជាពិសេសនាយកដ្ឋានផ្លូវលំជនបទដែលបានរៀបចំសិក្ខាបណ្តុះបណ្តាលនេះឡើង។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាដំណើរការនៃការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការបំពេញការងារ ឬហៅថា      On-the-job Training ដើម្បីពង្រឹងការថែទាំ ឬបង្កើនលទ្ធភាពថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានស្រាប់ ក្នុងគោលដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងដើម្បីសម្រេចនូវចក្ខុវិស័យ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាការចូលរួមចំណែកអនុវត្តតាមអភិក្រមរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ថា ពង្រឹង ៧០% និងពង្រីក ៣០%។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖

–  លោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ និងមន្ត្រីបង្គោលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន

–  ត្រូវបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មី ដែលក្រសួងបានសាងសង់រួចហើយទៅក្នុងបញ្ជីសារពើភ័ណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់

–  ត្រូវបន្តធ្វើបច្ចុប្បន្នភាពប្រភេទកម្រាលផ្លូវឱ្យបានទៀងទាត់ ពោលគឺប្រភេទកម្រាលផ្លូវអាចមានការប្រែប្រួលជារៀងរាល់ឆ្នាំ ពីផ្លូវដីសទៅជាក្រួសក្រហម, ពីផ្លូវក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង តាមរយៈគម្រោងថវិកាជាតិ និងគម្រោងថវិកាដៃគូអភិវឌ្ឍន៍

–  រាល់ការលើកផែនការថែទាំផ្លូវជនបទ ត្រូវពឹងផ្អែកលើផែនការមេផ្លូវជនបទ (Rural Road Master Plan) និងត្រូវបន្តពិនិត្យបញ្ជាក់បន្ថែមជាមួយប្រព័ន្ធ RRAMS ក្នុងការសម្រេចកំណត់យកខ្សែ ផ្លូវអាទិភាពសម្រាប់ការងារថែទាំ និងជួសជុល

–  ត្រូវបង្កើនកិច្ចសហការជាមួយនាយកដ្ឋានផ្លូវលំជនបទ ក្នុងការលើកផែនការថែទាំផ្លូវ និងតម្រូវការជំនួយបច្ចេកទេសនានា

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់សិក្ខាកាមទាំងអស់ យកស្មារតីនៃសិក្ខាសាលានេះទុកជាមូលដ្ឋាន និងបទពិសោធន៍ ដើម្បីជាទុនក្នុងការអនុវត្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនោះក្រុមការងារ RRAMS,  នាយកដ្ឋានផ្លូវលំជនបទ និងបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ ត្រូវបន្តសហការគ្នាយ៉ាងស្អិតរមួត ក្នុងការធ្វើបច្ចុប្បន្នភាពប្រភេទកម្រាល និងខ្សែផ្លូវ ដែលជាសមិទ្ធផលថ្មីៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី​ បានអញ្ជេីញប្រគល់វិញ្ញាបនបត្រ​  ជូនដល់មន្ត្រីបច្ចេកទេស​ និងសិក្ខាកាមទាំងអស់​ ព្រមទាំងអញ្ជេីញជាកិត្តិយសក្នុងការថតរូបជុំគ្នាផងដែរ​ ដែលធ្វេីអោយអង្គសិក្ខាសាលាបិតបញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ​ និងស្និតស្នាលជាទីបំផុត៕

1 18 2 18 3 18 4 18 5 17 6 17 7 16 8 16 10 16 11 14 12 13 13 14 14 14 15 12 16 10 17 11 18 10