ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងអាទិភាព (Hearing Session) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញចំនួន ៤រូប រួមមាន លោក ជុំ ចំរើន អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ លោកស្រី គង់ សោភា ប្រធានការិយាល័យអាស៊ាន និងសហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ លោក ឈា វ៉េងហ៊ុយ ប្រធានការិយាល័យសង្គម និងបរិស្ថាន និង លោក សុខ វណ្ណៈ អនុប្រធានការិយាល័យត្រួតពិនិត្យ និងវាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងអាទិភាព (Hearing Session) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលមានការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចូលរួមពីតំណាងស្ថានទូតជប៉ុន ព្រមទាំងតំណាងមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សរុបចំនួន ១០រូប។

 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីស្តាប់ការបកសា្រយ និងស្វែងយល់បន្ថែមឱ្យបានស៊ីជម្រៅ អំពីសំណើគម្រោង ដែលក្រសួងស្ថាប័ននីមួយៗ បានបញ្ជូនទៅភាគីជប៉ុនតាមរយៈ CDC កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក ដែលក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជូនសំណើគម្រោងចំនួន៥ ហើយត្រូវបានគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានពិនិត្យ និងពិភាក្សាយ៉ាងហ្មត់ចត់ជាមួយស្ថានទូតជប៉ុន និងទីភ្នាក់ងារ JICA ឯកភាពជ្រើសយក ១គម្រោង សម្រាប់ជុំទី១ គឺគម្រោង “Capacity Building on Rural Road Maintenance with Innovative Technologies” ប្រភេទ “Individual Training” ហើយត្រូវបានលើកយកមកប្រជុំពិភាក្សានៅក្នុងថ្ងៃនេះ ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥៕

photo 2024 07 01 21 31 39 photo 2024 07 01 21 31 43 photo 2024 07 01 21 31 47 photo 2024 07 01 21 31 52 photo 2024 07 01 21 32 01

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានកែលម្អផ្លូវជនបទ ១ខ្សែ ដោយសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី (Stabilizer) និងពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ និងស្ពាន ១កន្លែង ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកការដ្ឋានកែលម្អផ្លូវជនបទ ១ខ្សែ ប្រវែង ១៧០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដោយសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី(stabilizer) ស្ថិតនៅភូមិ ត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រសួង​។ នាឱកាសនោះផងដែរក៏មានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោកអភិបាលស្រុក, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅស្របដងផ្លូវជាច្រេីនកុះករផងដែរ។

 

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ដោយលោកមេឃុំតាំងក្រសាំង និងរបាយការណ៍សង្ខេបដោយលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះឯកឧត្តម លោក លោកស្រី លោកតា លោកយាយ ពូមីង បងប្អូន នៃអង្គពិធីទាំងមូល។

 

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការកែលម្អផ្លូវល្បាយក្រួស ដោយប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យាពង្រឹងគុណភាពដីល្បាយក្រួស (Stabilizer) នេះ គឺជាគម្រោងសាកល្បងប្រើប្រាស់ទឹកថ្នាំលាយជាមួយដីល្បាយក្រួស ដើម្បីបង្កើនភាពធន់ ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុកដែលកាន់តែក្រខ្សត់ទៅៗ និងមានតម្លៃថ្លៃផងដែរ។ ការជ្រើសរើសយកបច្ចេកវិទ្យាថ្មីនេះ ក៏ជាការខិតខំប្រឹងប្រែងក្នុងការពង្រឹង និងបង្កើនគុណភាពផ្លូវឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដែលជាការចូលរួមចំណែកអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញជាយុទ្ធសាស្រ្តពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម ៣០%។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ “។

បន្ទាប់ពីពិធីបើកការដ្ឋានរួច ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូអមដំណើរ បានដឹកនាំមន្ដ្រីបច្ចេកទេសទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ និងស្ពាន ១កន្លែង ដូចខាងក្រោម៖

–  ខ្សែផ្លូវទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក   មានប្រវែងសរុប ១២,៤ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិមានជ័យ ទៅដល់ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានបើកការដ្ឋានស្ថាបនានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ៨៧,៣៣% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

–  ខ្សែផ្លូវទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែកមានប្រវែងសរុប ៨, ១៣០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ទៅដល់ភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលបានបើកការដ្ឋានស្ថាបនានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ៣០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤។

–  ពិនិត្យស្ថានភាពស្ពានបេតុង ១កន្លែងប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលបានសា្ថបនារួចរាល់ជាស្ថាពរដោយនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០១៨។

ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តមរដ្ឋមន្ដ្រីបានមានផ្ដាំផ្ញើដល់អ្នកម៉ៅការសាងសង់ ត្រូវចាត់ទុកសមិទ្ធផលដែលបានស្ថាបនានាពេលនេះ ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយសមិទ្ធផលទាំងនេះគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនទៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ និងពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវនារដូវវស្សាដែលកន្លងមករងការបំផ្លាញពីដង្កូវហ្វូង របស់ប្រជាពលរដ្ឋនៅក្នុងភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

សូមបញ្ជាក់ថា ឃុំគោកបន្ទាយមានផ្ទៃដីសរុប ៦ ៣៩៦,១០ហិកតា ក្នុងនោះផ្ទៃដីកសិកម្ម ចំនួន  ១ ៤៥០ហិកតា មានចំនួនគ្រួសារសរុប ១ ៧៩៩គ្រួសារ ខ្នងផ្ទះសរុប ១ ៥៤១ខ្នង ចំនួនប្រជាពលរដ្ឋសរុប  ៧ ៩៩៣នាក់ ស្រី៣ ៧៣៣នាក់ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៨៥% ប្រកបរបរកសិកម្ម៕

1 2 2 1 3 2 4 2 5 2 6 2 7 2 8 2 9.1 9 2 10 2 11 2 12 2 13 2 14 2 15 2 16 2 17 2 18 1 19 1

20.1
DCIM100MEDIADJI_0830.JPG
20.2
DCIM100MEDIADJI_0837.JPG

20 1 21 22 23 24

25
DCIM100MEDIADJI_0843.JPG
26
DCIM100MEDIADJI_0853.JPG

27 28 29 30 31 32 33 34 35 36 37 38

39
DCIM100MEDIADJI_0964.JPG
40
DCIM100MEDIADJI_0972.JPG
41
DCIM100MEDIADJI_0975.JPG

46 47

48.1
DCIM100MEDIADJI_0964.JPG
48.2
DCIM100MEDIADJI_0972.JPG

48 49 50 51 52 53 54 55

42
DCIM100MEDIADJI_0986.JPG

ឯកឧត្តម ជី ស៊ីថា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុងមួយកន្លែង ប្រវែង៩០ម៉ែត្រ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុងមួយកន្លែង ប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងផ្លូវបេតុងសងខាងស្ពានម្ខាង១០០ម៉ែត្រ តភ្ជាប់ពីភូមិ៣ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 

នៅក្នុងពិធីនេះផងដែរមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះសង្ឃ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ក្រុមប្រឹក្សាក្រុង ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ អាវុធហត្ថ នគរបាលប៉ុស្តិ៍ យុវជន និងប្រជាពលរដ្ឋសរុប១០៥អង្គនាក់។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមតិសំណេះសំណាល និងពាំនាំនូវការសាកសួរសុខទុក្ខ និងសព្ទសាធុការពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់សមាជិក សមាជិកាទាំងអស់ផងដែរ៕

photo 2024 07 01 14 25 23 photo 2024 07 01 14 25 24 photo 2024 07 01 14 25 25 photo 2024 07 01 14 25 26 photo 2024 07 01 14 25 30 photo 2024 07 01 14 25 31 photo 2024 07 01 14 25 34 photo 2024 07 01 14 25 39 photo 2024 07 01 14 25 49 photo 2024 07 01 14 25 56 photo 2024 07 01 14 25 59 photo 2024 07 01 14 26 00 photo 2024 07 01 14 26 02

ឯកឧត្ដម ជា ស្រ៊ុន ដឹកនាំគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ៥ខ្សែ នៅស្រុកជីក្រែង

ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ជា ស្រ៊ុន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ៥ខ្សែ ប្រវែងសរុប ៦ ១៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ៥កន្លែង ស្ថិតនៅភូមិខ្លាឃ្មុំ ភូមិត្រពាំងវែង ភូមិសាលា និងភូមិតាលៀន ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ។

 

ក្នុងឱកាសចុះពិនិត្យសមិទ្ធផលថ្មីនេះ ឯកឧត្ដម ជា ស្រ៊ុន បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវចំនួន ៩៥នាក់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសមិទ្ធផលទាំងនេះ និងបានសំណូមពរដល់ប្រឹក្សាឃុំ ជួយសម្របសម្រួល ជាមួយប្រជាពលរដ្ឋដែលបានចាក់ដីលុបប្រឡាយចូលទៅលំនៅឋាន សុំឱ្យមានការដាក់លូរំដោះទឹក ដើម្បីឱ្យខ្សែផ្លូវទាំងនេះប្រើប្រាស់បានគង់វង្សយូរអង្វែង។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តីប្រគល់ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រមាចំនួន ១ ផងដែរ។

បន្ទាប់ពីបានពិនិត្យរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកផ្លូវទាំង ៥ខ្សែខាងលើដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕

photo 2024 07 01 14 52 41 photo 2024 07 01 14 52 44 photo 2024 07 01 14 59 19 2 photo 2024 07 01 14 59 19 photo 2024 07 01 14 59 20 photo 2024 07 01 14 59 21 photo 2024 07 01 14 59 24 2 photo 2024 07 01 14 59 24 photo 2024 07 01 14 59 25 2 photo 2024 07 01 14 59 25 photo 2024 07 01 15 05 01 2 photo 2024 07 01 15 05 01 photo 2024 07 01 15 05 02

តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្ត គម្រោងគ្រប់គ្រងដំណើរការអប់រំឳពុកម្តាយ អាណាព្យាបាលក្នុងការគាំពារនិងអភិវឌ្ឍន៍កុមារតូច សម្រាប់ ឃុំ-សង្កាត់និងផ្សព្វផ្សាយរចនាបទបង្គន់អនាម័យស្តង់ដារប្រកបដោយស្តង់ដា

ខេត្តកែប៖ នាថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញចូលរួម បានចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្ត គម្រោងគ្រប់គ្រងដំណើរការអប់រំឳពុកម្តាយ អាណាព្យាបាលក្នុងការគាំពារនិងអភិវឌ្ឍន៍កុមារតូច សម្រាប់ ឃុំ-សង្កាត់និងផ្សព្វផ្សាយរចនាបទបង្គន់អនាម័យស្តង់ដារប្រកបដោយស្តង់ដា ក្រោមអធិបតីភាពឯកឧត្តម ជា ប៊ុនហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោកជំទាវ អ៊ុល ភារុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងលោក ស៊ាង សុភក្ត្រ មន្រ្តីតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា នៅសណ្ឋាគារសង្គហមិត្តខេត្តកែប ដែលមាន សមាសភាពចូលរួមសរុបប្រមាណជិត  ១០០នាក់ អញ្ជើញមកពីតំណាងក្រសួងពាក់ព័ន្ធ (ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា) អភិបាលរងនៃគណៈ អភិបាលរាជធានី-ខេត្តទាំង២៥ ។

គោលបំណងអង្គសិក្ខាសាលា ៖

១-  បូកសរុបលទ្ធផលនៃការអនុវត្តគម្រោងគ្រប់គ្រងដំណើរការអប់រំឳពុកម្តាយ អាណាព្យាបាល ក្នុងការគាំពារនិងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ-សង្កាត់។

២-  ផ្សព្វផ្សាយគំនូសគំរូប្លង់បង្គន់អនាម័យស្តង់ដារប្រកបដោយបរិយាបន្នសម្រាប់រដ្ឋបាលឃុំសង្កាត់៕

photo 2024 06 30 18 49 13

photo 2024 06 30 18 49 13 2 photo 2024 06 30 18 49 14 photo 2024 06 30 18 49 18 2 photo 2024 06 30 18 49 18 photo 2024 06 30 18 49 19

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីបន្តធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទី១ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីបន្តធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ (គម្រោងវិនិយោគផ្ទាល់ ជំពូក ២១) របស់នាយកដ្ឋានផ្លូវលំជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយកបច្ចេកទេក លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន៣៣នាក់ ស្រី៧នាក់។

 

បន្ទាប់ពីបទបង្ហាញរបស់ថ្នាក់ដឹកនាំនាយកដ្ឋានផ្លូវលំជនបទ អង្គប្រជុំបានរួមគ្នាបន្តពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងបញ្ជីលម្អិតគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញផ្លូវជនបទ នៅតាមរាជធានី-ខេត្តទាំង២៥៕

photo 2024 07 01 11 57 55 2 photo 2024 07 01 11 57 55 photo 2024 07 01 11 57 58 2 photo 2024 07 01 11 57 58 photo 2024 07 01 11 58 00 photo 2024 07 01 11 58 01 photo 2024 07 01 11 58 04 photo 2024 07 01 11 58 05 photo 2024 07 01 11 58 06

ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំប្រតិភូសមាគមសង្គហមិត្ត ទៅសួរសុខទុក្ខភរិយារបស់ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកទ្រទ្រង់សមាគម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ  ៖ នារសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រតិភូសមាគម មានឯឧត្តម បាន បូរ័ត្ន ប្រធានគណៈកម្មាធិការប្រតិបត្តិ លោកប្រធានផ្នែក និងក្រុមជំនួយការសមាគម ទៅសួរសុខទុក្ខលោកជំទាវ លឹម សុផានី ដែលត្រូវជាភរិយារបស់ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកទ្រទ្រង់សមាគម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈឹម សៅគី ប្រធានសមាគម និងប្រតិភូ បានពាំនាំនូវការសួរសុខទុក្ខ និងសព្ទសាធុការពរ ព្រមទាំងបាននាំយកនូវប្រាក់ឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ នៃសមាគម ជូនដល់លោកជំទាវភរិយារបស់ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការផងដែរ។

 

ទន្ទឹមគ្នានេះ ឯកឧត្តម ឈឹម សៅគី ប្រធានសមាគម បានមានប្រសាសន៍លើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគម «សមាគមសង្គហមិត្ត មិនទុកឱ្យសមាជិកណានៅឯកាតែឯងឡើយ សមាគមតែងតែយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកា សមាគមគ្រប់រូប»៕

photo 2024 07 01 18 33 18 photo 2024 07 01 18 33 19 photo 2024 07 01 18 33 20

ឯកឧត្តម ឈឹម សៅគី ដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍ណែនាំសម្រាប់ការរៀបចំប្រជុំពិនិត្យប្រចាំត្រីមាស និងការណែនាំទៅលើទម្រង់របាយការណ៍ថ្មី របស់លេខាធិការដ្ឋាន ទទួលរបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានលេខាធិការដ្ឋានទទួលរបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ឆាយ ឫទ្ធិសែន  រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំសម្រាប់ការរៀបចំប្រជុំពិនិត្យប្រចាំត្រីមាស និងការណែនាំទៅលើទម្រង់របាយការណ៍ថ្មី របស់លេខាធិការដ្ឋានទទួលរបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកទទួលបន្ទុកតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត និងមន្ត្រីជំនួយការ លោក លោកស្រី សមាជិក សមាជិក លេខាធិការដ្ឋានទទួលរបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឈឹម សៅគី បានជម្រាបជូនអង្គប្រជុំពី ការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្តនិងគោលបំណងនៃកិច្ចប្រជុំដូចខាងក្រោមនេះ ៖

 

− ផ្សព្វផ្សាយគោលការណ៍ណែនាំរួមសម្រាប់ការរៀបចំ កិច្ចប្រជុំ ពិនិត្យការអនុវត្តការងារប្រចាំត្រីមាសរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត និងបង្ហាញគំរូរបាយការណ៍នៃកិច្ចប្រជុំប្រចាំត្រីមាស ជូនដល់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកចុះពិនិត្យការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត។

− ការបង្កើតឱ្យមាន “គោលការណ៍ណែនាំរួម” សម្រាប់ការរៀបចំកម្មវិធីប្រជុំពិនិត្យការងារត្រីមាសនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត និងគំរូរបាយការណ៍នេះក្នុងគោលដៅជួយដល់ឯកឧត្តម លោកជំទាវ ក្នុងការដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត ដើម្បីធានាសង្គតិភាព នៃបែបបទការងារ និងការអនុវត្តផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទដែលជាមូលដ្ឋានក្នុងការត្រួតពិនិត្យ និងជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទនីមួយៗអនុវត្តការងារប្រកបដោយ បុរេសកម្ម និងមានប្រសិទ្ធភាពខ្ពស់។

− គោលការណ៍ណែនាំរួម និងគំរូរបាយការណ៍ រៀបចំឡើងស្របទៅតាមសេចក្តីណែនាំ លេខ ១៤/២៤ក.អ.ជ  ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានខ្លឹមសារដូចខាងក្រោម៖

 

១/ -ជួយផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់ក្រសួងដល់មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ឱ្យបានជ្រួតជ្រាបដើម្បីយកទៅអនុវត្តបន្ត

២/-ជួយតម្រង់ទិសដល់មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ក្នុងការអនុវត្តកម្មវិធីអាទិភាព ទាំង៤ ឱ្យស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជន បទ

៣/-ជួយដោះស្រាយដោយផ្ទាល់ ឬពាំនាំនូវសំណូមពររបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មកថ្នាក់កណ្ដាលដើម្បីជួយរកដំណោះស្រាយ

៤/-ជួយតាមដានការអនុវត្តការងារ និងធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរប្រចាំខែមកក្រសួង ដើម្បីបូកសរុបលទ្ធផលការងារ

៥/-ជួយសម្របសម្រួលការងាររវាងមន្ទីរអភិវឌ្ឍន៍ជនបទជាមួយអាជ្ញាធររាជធានី ខេត្ត ដើម្បីប្រសិទ្ធភាពការងារ។

 

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាន៍មួយចំនួនដូចខាងក្រោម ៖

-មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្តត្រូវផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ចំនួនរបស់អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គម្រោង កម្មវិធី នានា ដែលកំពុងធ្វើសកម្មភាពអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

-ថ្នាក់ដឹកនាំទទួលបន្ទុកតាមមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ត្រូវណែនាំបន្ថែមពីការរក្សាទុកដាក់ឯកសារ បរិស្ថាន និងអនាម័យក្នុងកន្លែងធ្វេីការនៅតាមមន្ទីនីមួយៗឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ ៕

1 1 scaled 3 1 scaled 4 1 scaled 5 1 scaled 6 1 scaled 7 1 scaled 8 1 scaled 9 1 scaled 10 1 scaled 11 1 scaled 12 1 scaled 13 1 scaled 14 1 scaled 15 1 scaled 16 1 scaled 17 1 scaled

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពីធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ក្នុងស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពីធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩  ព្រមទាំងលែងត្រី ១.៥លានក្បាល ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលប្រារព្ធឡើងនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

 

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ ១ កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ ដោយឡែកក្នុងឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរៀបចំទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ដោយបានលែងត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជាត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ។ល។ បឹងនេះមានទំហំ ១,៥០៧ហិកតា នៅរដូវប្រាំង និង ១,៩២៤ហិកតា នៅរដូវវស្សា និងទទួលរបបទឹកពីទន្លេមេគង្គ តាមព្រែកភូមិថ្មី និងព្រែកពាមជីកង៕

1 scaled 2 scaled 3 scaled 4 scaled 5 scaled 6 scaled 7 scaled 8 scaled 9 scaled 10 scaled 11 scaled 12 scaled 13 scaled 14 scaled 15 scaled 16 scaled 17 scaled 18 scaled 19 scaled 20 scaled