លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយស្តីពី ការងារបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដា ឆ្នាំ២០២៤

ខេត្តសៀមរាប៖ រសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយស្តីពី “ការងារបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដា” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចូលរួមសរុបប្រមាណ ៣៧នាក់ ស្រី០៧នាក់។

កិច្ចប្រជុំនេះដែរក្នុងគោលបំណងតាមដាន និងត្រួតពិត្យពីវឌ្ឍនភាពការងាររបស់ការិយាល័យជំនាញនីមួយៗ និងពិភាក្សាពីបញ្ហាប្រឈមនានាដែលបានជួបប្រទះ ដើម្បីធ្វើការពិភាក្សាដោះស្រាយធ្វើយ៉ាងណាជំរុញ និងពន្លឿនលទ្ធលការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ស្របតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដារួចមក អង្គប្រជុំក៏បានបញ្ជ្រាប និងលើកពិភាក្សាទៅលើចំណុចផ្សេងៗមួយចំនួនទៀតផងដែរដូចជា៖
១.ធ្វើការរំលឹកបន្ថែមឡើងវិញដល់អង្គប្រជុំទាំងមូលស្តីពី ច្បាប់សហលក្ខលក្ខន្តិកៈមន្រ្តីរាជការ អនុក្រឹត្យលេខ៥៦ និងអនុក្រឹត្យ ២១៧ ដើម្បីជូនជ្រាបក្នុងគោលបំណងពង្រឹងតួនាទីភារកិច្ចមន្រ្តីរាជការ និងប្រសិទ្ធភាពការងារ។
២.ធ្វើការបង្ហាញបញ្ជាក់បន្ថែមពីការបែងចែកតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យជំនាញចំណុះឱ្យមន្ទីរ។
៣.ធ្វើការពន្យល់ និងណែនាំឱ្យមន្រ្តីរាជការទាំងអស់ធ្វើតារាងតាមដាន និងកត់ត្រានូវសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យបានជាប់លាប់ និងត្រឹមត្រូវជាប្រចាំ។

កិច្ចប្រជុំខាងលើ បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែងប្រកបដោយសាមគ្គីភាព។

photo 2024 07 03 20 45 38 2 photo 2024 07 03 20 45 38 3 photo 2024 07 03 20 45 38 4 photo 2024 07 03 20 45 38 5 photo 2024 07 03 20 45 38 6 photo 2024 07 03 20 45 38 7 photo 2024 07 03 20 45 38

លោកជំទាវ គង់ សុធារី ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ គង់ សុធារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៏ជនបទ លោក អី សុខឡេង អភិបាលរងខេត្តព្រះសីហនុ  និងជាប្រធាន PWG ខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ២១ នាក់។

ជាកិច្ចចាប់ផ្តើម លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានសម្ដែងកិច្ចស្វាគមន៏ និងធ្វើរបាយការណ៍សង្ខេបពីសកម្មភាពការងារប្រចាំឆមាសទី ១ និងទិសដៅបន្តររបស់មន្ទីរអភិវឌ្ឍន៏ជនបទ ។

បន្ទាប់មកលោក អី សុខឡេង អភិបាលរងខេត្ត បាន ឯកភាពលើរបាយការណ៏ របស់លោកប្រធានមន្ទីរ និងគាំទ្រដល់មន្ទីរអភិវឌ្ឍន៍ជនបទបន្ថែមទៀតលើផែនការប្រចាំឆ្នាំ នឹងផែនការឆ្នាំបន្ទាប់។

ក្នុងឱកាសនោះលោកជំទាវ គង់ សុធារី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ  ដែលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់មន្ត្រីរាជការនៃមន្ទីរជានិច្ច។ ជាមួយគ្នានេះ លោកជំទាវ បានឯកភាព ទៅលើរបាយការណ៏វឌ្ឍនភាពរបស់មន្ទីរ ហើយក្នុងនោះផងដែរ លោកជំទាវ វាយតម្លៃខ្ពស់ចំពោះការរៀបចំសណ្ដាប់ធ្នាប់  ការរៀបចំការិយាល័យធ្វើការរបស់មន្រ្តីរាជការ មានបរិស្ថានជុំវិញល្អ មានបន្ទប់ទឹក មានអនាម័យល្អ មានកន្លែងសម្រាប់លាងសំអាតដៃជាដើម។

ទន្ទឹមនឹងនេះ លោកជំទាវ រដ្ឋលេខាធិការ បានសំណូមពរអោយមន្ត្រីរាជការទាំងអស់ចូលរួមសំអាត ថែរក្សាបរិវេណមន្ទីរ បន្ទប់ធ្វើការរៀងៗខ្លួនជាប្រចាំ និងបានផ្សព្វផ្សាយ ផែនការរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧ បានបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើវិស័យអាទិភាពគន្លឹះទាំង៥ រួមមាន ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យ កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។

លោកជំទាវ បានបន្តថា ៖ ដើម្បីរួមចំណែកអនុវត្តតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យដ៏ប្រាកដនិយម របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពសំខាន់ៗទាំង៤ គឺ៖

ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់

ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ចៀសផុតពីជំងឺឆ្លងផ្សេងៗ ហើយអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជន កាន់តែខ្ពស់ដែលជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប

ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និង

ទី៤-ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច  ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល និងថវិកាកម្មវិធី ក្នុងគោលបំណង  “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

តមក លោកជំទាវ រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំមន្ទីរ ទៅសួសុខទុក្ខ លោក សូផាត ចន្ត្រាវុធ អនុប្រធានមន្ទីរ ដែលរងគ្រោះថ្នាក់ចរាចរណ៏របួសបាក់ឆ្អឹងជំនីខាងស្តាំ ដល់គេហដ្ខានផ្ទាល់ ហើយបានផ្តល់ជូនថវិកាមួយចំនួនផងដែរ ៕

photo 2024 07 02 16 14 04 photo 2024 07 02 16 15 37 2 photo 2024 07 02 16 15 37 3 photo 2024 07 02 16 15 37 4 photo 2024 07 02 16 15 37 5 photo 2024 07 02 16 15 37 6 photo 2024 07 02 16 15 37 photo 2024 07 02 16 15 38 2 photo 2024 07 02 16 15 38 3 photo 2024 07 02 16 15 38

ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការលើមុខងារទាំង ៣ ដែលក្រសួងបានធ្វើប្រតិភូកម្មជូន

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ៍ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានវិមជ្ឈការ និងវិសហមជ្ឈការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរ បេសកកម្មដោយ លោកជំទាវ ខៀវ មាលតី អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ កញ្ញា ខែក ឡូរ៉ែន លោក ងួន មង្គល អនុប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក សមាជិកក្រុមការងារ និងមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងចំនួន៣រូប គឺលោក ជួន សុភា ប្រធានការិយាល័យសុខភាពជនបទ លោក ឈុន សុផាត ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោក លីវ នឿ អនុប្រធានការិយាល័យផ្លូវ លំជនបទ បានចុះទៅកាន់ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការលើមុខងារទាំង ៣ ដែលក្រសួងបានធ្វើប្រតិភូកម្មជូនរួមមាន៖

១.មុខងារជួសជុល ថែទាំផ្លូវជាលក្ខណៈប្រចាំ

២.មុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹក ស្អាត

៣.មុខងារផ្តល់សេវាអប់រំអនាម័យ ។

មុខងារទាំង ៣ នេះត្រូវបានរដ្ឋបាលស្រុកកំពុងអនុវត្តបានល្អ ពិសេសស្រុកកំពង់ត្រឡាច ដែលអនុវត្តបានល្អប្រសើរ ដោយមានការចូលរួមក្នុងកិច្ចប្រជុំពិភាក្សាមាន លោក អភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យស្រុក គណនេយ្យស្រុក នាយករដ្ឋបាលស្រុក ។

ក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋបាលស្រុក ឯកឧត្តម បានផ្សព្វផ្សាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គោលនយោបាយ ចក្ខុវិស័យ ក្រសួងអភិវឌ្ឍន៍ជនបទ ពីគោលបំណង និងកម្មវិធីទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសបាន ពន្យល់ពីគោលដៅ បង្កើតភូមិគម្រូ ឲ្យបាន ៥០ភូមិក្នុង ១ឆ្នាំ ជូនរដ្ឋបាលស្រុក និងលើកទឹកចិត្តឲ្យស្រុកចូលរួមការងារ ។

កម្មវិធីបន្ទាប់កិច្ចពិភាក្សាអំពីការអនុវត្តការងារវិមជ្ឈការរបស់ស្រុក ៣ របស់ខេត្តកំពង់ឆ្នាំងដោយមានគោលបំណងរួមមាន៖

១. ស្វែងយល់ពីការអនុវត្ត ការងារវិមជ្ឈការ

២. លំហូរថវិកាប្រចាំឆ្នាំស្តីពីការងារវិមជ្ឈការ

៣.ឯកសារបទដ្ឋានបច្ចេកទេសលើមុខងារដែលបានផ្ទេរ

៤.ធនធានមនុស្សសម្រាប់អនុវត្តការងារវិមជ្ឈការ

៥.តម្រូវការបណ្តុះបណ្តាលការងារជំនាញ ៦.បញ្ហាការប្រឈមនានាលើការអនុវត្តការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ

៧.សំណូមពរផ្សេងៗរបស់ស្រុកនីមួយៗ ។

photo 2024 07 02 08 22 59 2 photo 2024 07 02 08 22 59 photo 2024 07 02 10 32 49 2 photo 2024 07 02 10 32 49 photo 2024 07 02 11 29 51 photo 2024 07 02 12 20 20 2 photo 2024 07 02 12 20 20 3 photo 2024 07 02 12 20 20 photo 2024 07 02 15 56 49 2 photo 2024 07 02 15 56 49 photo 2024 07 02 15 56 50 photo 2024 07 02 16 00 54

ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន១៦រូប អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល វគ្គទី១ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ លោក លោកស្រីអគ្គាធិការស្ដីទី អគ្គាធិការរង អគ្គនាយករង នៃក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ១៦រូប បានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល វគ្គទី១ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល៕

photo 2024 07 03 12 53 36 photo 2024 07 03 12 53 37 photo 2024 07 03 12 53 38 photo 2024 07 03 12 53 39 photo 2024 07 03 12 53 41 photo 2024 07 03 12 53 42 photo 2024 07 03 12 54 37

សូមជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការចូលបម្រើការក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ៦រូប។

1 4

2 3

3 4

4 4

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យបានសម្រេចជោគជ័យតាមផែនការគ្រោងទុក ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោកជំទាវអគ្គាធិការស្ដីទី និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើរបាយការណ៍រយៈពេល ១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤, ការពិនិត្យលើបញ្ហាប្រឈមដែលជួបប្រទះ និងការស្វែងរកដំណោះស្រាយដើម្បីជំរុញអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង រួមមាន៖
ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង តាមរយៈការអនុវត្តអភិក្រម ពង្រឹងគុណភាព ៧០% និងពង្រីក ៣០%។
ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០% នៅឆ្នាំ ២០៣០ ដែលមកដល់ពេល អាត្រាគ្រប់ដណ្ដប់ទឹកស្អាត និងអនាម័យជនបទមាន ៨៥%រួចហើយ។
ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន
បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។
ទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្រ្ដី បានសំណូមពរដល់ថ្នាក់ដឹកនាំដែលទទួលបន្ទុកពង្រឹងការអនុវត្តកម្មវិធីនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ទាំង២៥ ឱ្យសម្របសម្រួល និងជំរុញការងារឱ្យសម្រេចបានជោគជ័យ និងប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

1 3 2 2 3 3 4 3 5 3 6 3 7 3 8 3 9 3 10 3 11 3 12 3 13 3 14 3 15 3 16 3 17 3 18 2

ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ(WATSAN) ប្រចាំខែកក្កដា ឆ្នាំ២០២៤  

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN) ប្រចាំខែកក្កដា ឆ្នាំ២០២៤   ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ តំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៤០ នាក់(ស្រី ០៩ នាក់) ក្នុងគោលបំណង ៖

១- បង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្តព្រះសីហនុ និងកែប

២- បង្ហាញអំពីវឌ្ឍនភាពការងាររបស់អនុក្រុមផ្គត់ផ្គង់ទឹកជនបទ អនុក្រុមអនាម័យជនបទ និងអនុក្រុមអាហារូបត្ថម្ភ ៕

photo 2024 07 02 18 24 11 photo 2024 07 02 18 24 12 photo 2024 07 02 18 24 13 photo 2024 07 02 18 24 14 2 photo 2024 07 02 18 24 14 photo 2024 07 02 18 24 15 photo 2024 07 02 18 24 16 photo 2024 07 02 18 24 17

ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី Mid-term Review Mission for Irrigated Agriculture Improvement Project, IAIP ដែលទទួលហិរញ្ញប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រសួងធនធានទឹក និងឧតុនិយម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានផ្គត់ផ្គងទឹកជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី Mid-term Review Mission for Irrigated Agriculture Improvement Project, IAIP ដែលទទួលហិរញ្ញប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB)  រៀបចំដោយក្រសួងធនធានទឹក និងឧត្តុនិយម ក្រោមអធិបតីភាពឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ដោយមានការអញ្ជើញចូលរួមពី តំណាងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរដែនដីខេត្តគោលដៅគម្រោង ដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធ សរុបចំនួន ៩៣នាក់។

 

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពគម្រោង បញ្ហា ការប្រឈមនានា និងលើកទិសដៅបន្ត ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗដែលជួបប្រទះ។

photo 2024 07 02 16 10 15 photo 2024 07 02 16 10 17 2 photo 2024 07 02 16 10 17

ឯកឧត្តម អ៊ិន ចន្តា អញ្ជើញដឹកនាំកិច្ចប្រជុំចរចាថ្លៃលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ០១ កន្លែង នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំចរចាថ្លៃលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ១០ ០០០ម ទទឹង៥ម កម្រាស់ ០,២ម នឹងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិស្វាយដំណាក់ និងភូមិព្រែកតាហ៊ុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមមាន ឯកឧត្ដម ជី សេដ្ឋា រដ្ឋលេខាធិការ និងឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ ព្រមទាំង ឯកឧត្ដមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧត្ដមសេនីយ៍តំណាងនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសមាជិកសមាជិកាគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជូននូវអនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ មេត្តាអនុវត្តឱ្យមានគុណភាពខ្ពស់ និងងល្អប្រសើរ និងភាពធនដើម្បីរក្សាគុណភាពក្នុងការប្រើប្រាស់ឱ្យបានយូរអង្វែង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ដបញ្ជកោណរបស់រាជរដ្ឋាភិបាល។

photo 2024 07 02 10 30 08 photo 2024 07 02 10 30 09 photo 2024 07 02 10 30 10 2 photo 2024 07 02 10 30 10 photo 2024 07 02 10 30 12 2 photo 2024 07 02 10 30 12 photo 2024 07 02 10 30 13 photo 2024 07 02 10 30 14

ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងអាទិភាព (Hearing Session) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញចំនួន ៤រូប រួមមាន លោក ជុំ ចំរើន អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ លោកស្រី គង់ សោភា ប្រធានការិយាល័យអាស៊ាន និងសហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ លោក ឈា វ៉េងហ៊ុយ ប្រធានការិយាល័យសង្គម និងបរិស្ថាន និង លោក សុខ វណ្ណៈ អនុប្រធានការិយាល័យត្រួតពិនិត្យ និងវាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងអាទិភាព (Hearing Session) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលមានការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចូលរួមពីតំណាងស្ថានទូតជប៉ុន ព្រមទាំងតំណាងមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សរុបចំនួន ១០រូប។

 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីស្តាប់ការបកសា្រយ និងស្វែងយល់បន្ថែមឱ្យបានស៊ីជម្រៅ អំពីសំណើគម្រោង ដែលក្រសួងស្ថាប័ននីមួយៗ បានបញ្ជូនទៅភាគីជប៉ុនតាមរយៈ CDC កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក ដែលក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជូនសំណើគម្រោងចំនួន៥ ហើយត្រូវបានគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានពិនិត្យ និងពិភាក្សាយ៉ាងហ្មត់ចត់ជាមួយស្ថានទូតជប៉ុន និងទីភ្នាក់ងារ JICA ឯកភាពជ្រើសយក ១គម្រោង សម្រាប់ជុំទី១ គឺគម្រោង “Capacity Building on Rural Road Maintenance with Innovative Technologies” ប្រភេទ “Individual Training” ហើយត្រូវបានលើកយកមកប្រជុំពិភាក្សានៅក្នុងថ្ងៃនេះ ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥៕

photo 2024 07 01 21 31 39 photo 2024 07 01 21 31 43 photo 2024 07 01 21 31 47 photo 2024 07 01 21 31 52 photo 2024 07 01 21 32 01