ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

វេទិកាធុរកិច្ចកម្ពុជា-បារាំង រៀបចំឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន, អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ ហើយក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។

 

វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា (CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលមានការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា, សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF), និងសមាគមឧកញ៉ាកម្ពុជាផងដែរ ដោយមានការអញ្ជើញចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា, តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើន ដូចជាក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ, ឌីជីថល, សុខាភិបាល, ថាមពល, នគរូបនីយកម្ម, ទេសចរណ៍, ឡូជីស្លឹក, ដឹកជញ្ជូន, កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។

 

សូមបញ្ជាក់ថា៖ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង៕

1.1 scaled 1.2 scaled 1.3 scaled 1.4 scaled 1 7 scaled 2 6 scaled 7 5 scaled 8 5 scaled 9 5 scaled 10 5 scaled 11 5 scaled 12 5 scaled 13 5 scaled 14 5 scaled 15 4 scaled 16 4 17 4 18 3 scaled 19 2 scaled 20 2 scaled 21 1 scaled 22 1 scaled

photo 2024 07 08 13 28 03 photo 2024 07 08 13 28 26 photo 2024 07 08 13 28 37 photo 2024 07 08 13 47 40 2 photo 2024 07 08 13 47 40 photo 2024 07 08 13 47 41 photo 2024 07 08 13 47 43 photo 2024 07 08 13 47 44

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៤

ខេត្តប៉ៃលិន៖ នាថ្ងៃព្រហស្បត៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម រស់ នឿន អភិបាលរងនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ សរុប១៩នាក់ ស្រី០៥នាក់។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹករលឹក ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែយកចិត្តទុក្ខដាក់លើមន្ត្រីជានិច្ចគ្រប់លំដាប់ថ្នាក់។

 

ក្រោយពីអានរបាយការណ៍សង្ខេបប្រចាំឆមាសទី១ និងទិសដៅបន្ត ឆ្នាំ២០២៤ ដោយលោក ហ៊ត ឫទ្ធី ប្រធានមន្ទីរចប់ ឯកឧត្តមបានឯកភាពលើរបាយការណ៍ របស់លោកប្រធានមន្ទីរ តែស្នើសុំឲ្យថ្នាក់ដឹកនាំមន្ទីរ មន្ត្រីទាំងអស់ក្នុងមន្ទីរចូលរួមមតិ លើកឡើងនូវបញ្ហាផ្សេងៗ។

 

បន្ទាប់ពីការចូលរួមមតិពី ឯកឧត្តមអភិបាលរងមក ឯកឧត្តមប្រធាន មានប្រសាសន៍ និងផ្តាំផ្ញើ៖

 

១.ត្រូវសម្អាតបរិវេណមន្ទីរ បន្ទប់ការិយាល័យរៀងៗខ្លួន ត្រូវស្អាត មានសណ្តាប់ធ្នាប់ និងបន្ទប់អនាម័យត្រូវមានទឹក សាប៊ូ…។

 

២.ត្រូវចេះសាមគ្គីផ្ទៃក្នុង គោរពវិន័យ មានឆន្ទៈការងារ ប្រកាន់ខ្ជាប់ក្រមសីលធម៌ ជាមន្ត្រីរាជការ។

 

៣.ត្រូវអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ ដោយផ្តោតជាអាទិភាពគន្លឹះទាំង៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចបំណងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។ ៥. ឯកឧត្តម ក៏បានជម្រាបជូនអង្គប្រជុំនូវកម្មវិធីការងាររបស់ ក្រសួងអភិវឌ្ឍន៍ជនបទបានកំពុងអនុវត្ត ដែលក្នុងនោះមាន៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ២.ការកែលម្អលក្ខខណ្ឌរស់នៅជនបទ  ៣.ការធ្វើពិពិធកម្មសេដ្ឋកិច្ច ៤.ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច។

 

៤.ត្រូវចូលរួមគាំទ្រទាំងអស់គ្នា ក្នុងការជីកព្រែកហ្វូណន-តេជោ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ ខាងមុខ។

 

៥.ក្នុងនាមមន្ត្រីត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងត្រូវបំពេញតួនាទី និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ។

 

៦.ត្រូវចូលរួមសមាគមន៍សង្គហមិត្ត និងរាយការណ៍បន្ទាន់នូវពេលមន្ត្រីមានជម្ងឺ…ព្រោះវាជាការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី។

 

បន្តមកទៀតឯកឧត្តមប្រធាន បានចុះពិនិត្យការដ្ឋានសាង់សង់៖

 

១. ស្ពានបេតុង ១កន្លែង ប្រវែង២០ម នៅភូមិអូកន្ធៀងវ៉ា ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ក្រោមគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងសំណេះសំណាល ផ្សព្វផ្សាយសមិទ្ធផលកំពុងសាងសង់ ជាមួយប្រជាពលរដ្ឋ។

 

២. លូប្រអប់មុខពីរ (៦,៣មx៦ម) ក្រាលបេតុង នៅភូមិអូដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ(ថវិកាកម្មវិធី) និងសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិអូដូនតាក្រោម ដីស្អិត។

photo 2024 07 04 12 34 37 photo 2024 07 04 12 34 47 photo 2024 07 04 23 16 13 photo 2024 07 04 23 16 19 photo 2024 07 04 23 16 21 photo 2024 07 04 23 16 25 photo 2024 07 04 23 16 34

ឯកឧត្តម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន TWG-RWSSH (TWG S)

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន TWG-RWSSH (TWG S) ដែលមានការចូលរួមពីសមាជិក សមាជិកា នៃនាយកដ្ឋានថែទាំសុខភាពជនបទ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងរួមទាំងអង្គការដៃគូរអភិវឌ្ឍន៍នានា មួយចំនួនទៀត ចំនួន ១៤រូប ស្រី ៣រូប។

 

កិច្ចប្រជុំនេះមានគោលដៅសំខាន់ចំនួន៣ រួមមាន៖

១. ពិភាក្សាលើការពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (NSP-RWSSH) និងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (NAP-RWSSH) សម្រាប់ដំណាក់កាលទី៣

២. ពិភាក្សាអំពីបច្ចុប្បន្នភាពគោលនយោបាយទឹកស្អាត និងអនាម័យ

៣. ពិភាក្សាអំពីការរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស TWG-RWSSH លើកទី៤០ ។

 

អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូន និងទទួលបានការចូលរួមផ្តល់មតិយោបល់ពីសមាជិកយ៉ាងផុលផុស មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ  ឯកឧត្តមអគ្គនាយក និងជាប្រធានអង្គប្រជុំ បានផ្តល់នូវចំណុចសំខាន់ៗមួយចំនួនសម្រាប់ការអនុវត្តដូចខាងក្រោម៖

– ផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (NSP-RWSSH) និងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទ (NAP-RWSSH) សម្រាប់ដំណាក់កាលទី៣  ឆ្នាំ២០២៤ -២០២៨ ។

– NAP-RWSSH ត្រូវមានភ្ជាប់មកជាមួយផែនការខេត្ត (PAP-RWSSH)នីមួយៗ ដោយកំណត់អាទិភាពការងារទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត។

– ប្រើរបាយការណ៍ MTR ជាគោល ព្រមទាំងឯកសារ និងការអង្កេតស្រាវជ្រាវថ្មីៗ។

–  រៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំ TWG-RWSSH លើកទី៤០ រួមទាំងឯកសារពាក់ព័ន្ធឱ្យបានទាន់ពេល។

– ត្រូវពិនិត្យ និងកែតម្រូវសមាសភាពក្រុមការងារ TWG-RWSSH និង TWG-S ដោយបន្ថែមសមាជិកសកម្មៗ មួយចំនួនទៀត ដោយបញ្ចូលពីវិស័យឯកជន និងស្ថាប័នសិក្សានានា ។

– ពង្រាងកាលបរិច្ឆទសម្រាប់កិច្ចប្រជុំ TWG-RWSSH លើកទី៤០ គ្រោងក្នុងខែសីហា ឆ្នាំ២០២៤ ៕

photo 2024 07 04 11 13 35 2 photo 2024 07 04 11 13 35 3 photo 2024 07 04 11 13 35 4 photo 2024 07 04 11 13 35 5 photo 2024 07 04 11 13 35 photo 2024 07 04 11 16 27

អបអរសាទរខួបលើកទី៧នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ០៨ ខែកក្កដា ឆ្នាំ២០១៧ – ០៨ ខែកក្កដា ឆ្នាំ២០២៤

ប្រាសាទសំបូរព្រៃគុក 2 scaled

អបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ – ៧ កក្កដា ២០២៤ )

ព្រះវិហារ 1 scaled

ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំលើកទី៤ ដើម្បីបញ្ចប់ការងារធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ទទួលបន្ទុកកម្មវិធីទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ ដើម្បីបញ្ចប់ការងារធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ (គម្រោងវិនិយោគផ្ទាល់ ជំពូក ២១) របស់នាយកដ្ឋានផ្លូវលំជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយកបច្ចេកទេក លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន៣៤រូប ស្រី ៤ រូប ។

បន្ទាប់ពីបទបង្ហាញរបស់ថ្នាក់ដឹកនាំនាយកដ្ឋានផ្លូវលំជនបទ អង្គប្រជុំបានរួមគ្នាបន្តពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងបញ្ជីលម្អិតគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញផ្លូវជនបទ ដោយអនុលោមទៅតាមគោលការណ៍កំណត់ទាំង៦ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ គម្រោងវិចារណកម្ម ឆ្នាំ២០២៤ បន្តបញ្ចប់ បន្ត បម្រុង ៣ឆ្នាំរំកិល ២០២៤-២០២៦ គម្រោងថ្មី (យោងតាមចំណារ របស់ឯកឧត្តមរដ្ឋមន្ត្រី  ផែនការមេ និងអាទិភាពលើអាទិភាព) ។

ជាលទ្ធផល អង្គប្រជុំ បានឯកភាពលើបញ្ជីលម្អិតគម្រោង និងស្នើសុំឱ្យនាយកដ្ឋានព្រីន និងភ្ជាប់ជាមួយផែនទី និងឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូន ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ និងសម្រេច មុននឹងបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

photo 2024 07 03 18 54 33 2 photo 2024 07 03 18 54 33 photo 2024 07 03 18 54 34 2 photo 2024 07 03 18 54 34 photo 2024 07 03 18 54 35 photo 2024 07 03 18 54 36 2 photo 2024 07 03 18 54 36 photo 2024 07 03 18 54 37 photo 2024 07 03 18 54 38 photo 2024 07 03 18 54 39

ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះទៅកាន់ស្រុកចំនួន០៤ ក្នុងខេត្តកំពតដើម្បីសាកល្បងអនុវត្តការងារ វិមជ្ឍការមុខងារជួសជុលថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ

ខេត្តកំពត៖ នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានវិមជ្ឈការនិងវិសហមជ្ឈការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកជំទាវ ខៀវ មាលតី អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ លោក រី សុផល អនុប្រធានការិយាល័យ នាយកដ្ឋានផែនការ និងមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតចំនួន៣រូប ព្រមទាំងមានការចូលរួមពីសំណាក់លោក អភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យស្រុក គណនេយ្យស្រុក និងនាយករដ្ឋបាលស្រុក ។

 

ក្រុមការងារបានចុះទៅកាន់ស្រុកចំនួន០៤ ក្នុងខេត្តកំពត គឺស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច ស្រុកឈូក និងស្រុកជុំគីរី ដែលជាស្រុកគោលដៅនៃការសាកល្បងអនុវត្តការងារ វិមជ្ឍការមុខងារជួសជុលថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ។ ស្រុកទាំង៤នេះ បានទទួលផ្ទេរមុខងារទាំងមន្រ្តី និងថវិកា ៦លានរៀលក្នុង ១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ មករហូត ដល់បច្ចុប្បន្ន សម្រាប់ជួសជុលអណ្តូងស្នប់ ។

 

ក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋបាលស្រុក ឯកឧត្តម បានផ្សព្វផ្សាយយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ គោលនយោបាយ ចក្ខុវិស័យក្រសួងអភិវឌ្ឍន៍ជនបទ ពីគោលបំណង និងកម្មវិធីទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសបាន ពន្យល់ពីគោលដៅបង្កើតភូមិគម្រូ ឲ្យបាន ៥០ភូមិក្នុង ១ឆ្នាំ ជូនរដ្ឋបាលស្រុក និងលើក ទឹកចិត្តឲ្យស្រុកចូលរួមការងារ ។ បន្ទាប់មក លោកអភិបាលស្រុកក៏បានជម្រាបអំពីភូមិសាស្រ្ត ប្រជាសាស្រ្ត មុខរបរ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗ ។

 

បន្ទាប់មកក្រុមការងារបានពិភ្សាពីការអនុវត្តការងារវិមជ្ឈការរបស់ស្រុក ៤ របស់ខេត្តកំពតដោយមានគោលបំណងរួមមាន :

១. ស្វែងយល់ពីការអនុវត្ត ការងារវិមជ្ឈការ

២. លំហូរថវិកាប្រចាំឆ្នាំស្តីពីការងារវិមជ្ឈការ

៣. ឯកសារបទដ្ឋានបច្ចេកទេសលើមុខងារដែលបានផ្ទេរ

៤. ធនធានមនុស្សសម្រាប់អនុវត្តការងារវិមជ្ឈការ

៥. តម្រូវការបណ្តុះបណ្តាលការងារជំនាញ

៦. បញ្ហា ការប្រឈមនានាលើការអនុវត្តការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ

៧. សំណូមពរផ្សេងៗរបស់ស្រុកនីមួយៗ ។

photo 2024 07 03 22 37 47 photo 2024 07 03 22 37 53 photo 2024 07 03 22 38 41 photo 2024 07 03 22 38 42 photo 2024 07 03 22 39 37 photo 2024 07 03 22 39 40 photo 2024 07 03 22 40 25 photo 2024 07 03 22 40 27

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព និងប្រកាសប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់នូវផ្លូវ ចំនួន៤គម្រោង ស្ថិតនៅខេត្តព្រៃវែង កណ្តាល និងខេត្តសៀមរាប

ខេត្តព្រៃវែង កណ្តាល និងខេត្តសៀមរាប ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព និងប្រកាសប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់នូវផ្លូវចំនួន៤គម្រោង ស្ថិតនៅខេត្តព្រៃវែង កណ្តាល និងខេត្តសៀមរាប ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

 

គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ២ ៨០០ម ទទឹង ៧ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម ស្ថាបនាលូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ២កន្លែង ស្ថិតនៅភូមិតាគោក ឃុំល្វា ទៅភូមិពាយនាយ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង

 

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ២ ៨០០ម ទទឹង ៧ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម និងស្ថាបនាលូមូលមុខមួយចំនួន ០៤កន្លែង ស្ថិតនៅភូមិក្តីស្គា ឃុំជៃកំពត ទៅភូមិគោកសំពៅ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង

 

គម្រោងទី៣ ៖ ការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ១២០ម ទទឹង ៦ម និងចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម ស្ថិតនៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

 

គម្រោងទី៤ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០២ខ្សែ ប្រវែង ២ ៥០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម និងស្ថាបនាលូមូលមុខមួយចំនួន ០២កន្លែង ស្ថិតនៅភូមិតាយ៉ុន ទៅភូមិអូរក្រោម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប

 

ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពខាងលើ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជួបសំណេះសំណាលជាប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះឯកឧត្តម លោក លោកស្រី លោកតា លោកយាយ ពូមីង បងប្អូននៅទីនោះផងដែរ។

 

ជាមួយគ្នានេះ ឯកឧត្តម ឈឹម សៅគី ក៏បានជម្រាបជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋថា ដោយបច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។ ទន្ទឹមនឹងនោះ ឯកឧត្តម បានបញ្ជាក់បន្ថែមផងដែរថាដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង រួមមាន៖

 

ទី១.  អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។

 

ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០% នៅឆ្នាំ ២០៣០។

 

ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។

ទី៤. ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។

 

ទន្ទឹមនឹងការទទួលយក គណៈកម្មាធិការបានស្នើដល់អ្នកទទួលការឱ្យកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន សម្រាប់គម្រោងទី១ នៅខេត្តព្រៃវែង និងស្នើសុំជួយបន្ថែមបង្គោលសុវត្ថិភាពចំនួន ៤ដើមសងខាងស្ពាន ដើម្បីសុវត្ថិភាពចរាចរណ៍ នៅគម្រោងទី៣ នៅខេត្តកណ្តាល។

 

លើសពីនេះគណៈកម្មាធិការបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 07 04 20 31 23 photo 2024 07 04 20 31 24 photo 2024 07 04 20 31 25 photo 2024 07 04 20 31 26 2 photo 2024 07 04 20 31 26 photo 2024 07 04 20 31 27 photo 2024 07 04 20 31 29 2 photo 2024 07 04 20 31 29 photo 2024 07 04 20 31 30 photo 2024 07 04 20 31 31 photo 2024 07 04 20 31 32 photo 2024 07 04 20 31 33 2 photo 2024 07 04 20 31 33 3 photo 2024 07 04 20 31 33 photo 2024 07 04 20 31 34 photo 2024 07 04 20 31 35 photo 2024 07 04 20 31 38 photo 2024 07 04 20 31 39 photo 2024 07 04 20 31 40 2 photo 2024 07 04 20 31 40

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

 

កិច្ចប្រជុំត្រូវបានរៀបចំដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣ គឺ ៖

ទី១. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ “ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨”

ទី២. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល”

ទី៣. បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស៕

1 6 14 4 scaled 13 4 scaled 12 4 scaled 11 4 scaled 10 4 scaled 9 4 scaled 8 4 scaled 7 4 scaled 6 4 scaled 5 4 scaled 4 5 scaled 3 5 scaled 2 5 scaled

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុប ៦ ០០០ម៉ែត្រ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ  ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុប ៦ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនា ស្ពាន ចំនួន ២កន្លែង ប្រវែងសរុប ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ (ស្ពាន១ កន្លែង ប្រវែង ៤៥ម៉ែត្រ និងស្ពាន១កន្លែងទៀត ប្រវែង ១២ម៉ែត្រ ) ស្ថាបនាលូមុខ២ចំនួន ៤កន្លែង និងលូមូលមុខ១ចំនួន ១២កន្លែង ស្ថិតនៅឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយប្រើប្រាស់ថវិកាជំពូក ២១ អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក (ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា)។

 

ជាមួយនឹងការចុះពិនិត្យសមិទ្ធផលថ្មីនេះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវចំនួន៦២ នាក់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសមិទ្ធផលទាំងនេះ និងបានសំណូមពរដល់អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋកុំនាំគ្នាលុបប្រឡាយទឹកនៅសងខាងផ្លូវ កុំចាក់ដីលំនៅឋានដែលមិនបានដាក់លូ និងចូលរួមទប់ស្កាត់រថយន្តធំៗដែលដឹកជញ្ជូនលើសទម្ងន់ ដើម្បីឱ្យខ្សែផ្លូវនេះប្រើប្រាស់បានគង់វង្សយូរអង្វែង។

 

បន្ទាប់ពីបានពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកផ្លូវ១ខ្សែ និងសំណង់សិល្បការ្យខាងលើ ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ៕

photo 2024 07 04 14 21 49 photo 2024 07 04 14 21 57 photo 2024 07 04 14 22 08 photo 2024 07 04 14 22 15 photo 2024 07 04 14 22 16 photo 2024 07 04 14 22 25 photo 2024 07 04 14 22 37 photo 2024 07 04 14 22 42