ក្រុមការងារថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ សហការជាមួយអជ្ញាធរចុះចែកសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យជូនគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ០២  ឃុំ

ខេត្តព្រះសីហនុ ÷ នាថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ សហការជាមួយអជ្ញាធរភូមិ ឃុំ នគរបាលប៉ុស្តិ៍ និងប្រជាការពារ ចុះចែកសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យជូនគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ០២  ឃុំ នៅស្រុកព្រៃនប់  ស្ថិតក្នុងឃុំសាមគ្គី បានចែកជូនសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យដល់គ្រួសារប្រជាពលរដ្ឋ បានចំនួន ៩៣គ្រួសារ និងឃុំសំរ៉ុង បានចែកជូនសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យដល់គ្រួសារប្រជាពលរដ្ឋ បានចំនួនសរុប ៣២ គ្រួសារ៕

photo 2024 07 07 19 34 32 2 photo 2024 07 07 19 34 32 photo 2024 07 07 19 37 32 2 photo 2024 07 07 19 37 32 3 photo 2024 07 07 19 37 32 4 photo 2024 07 07 19 37 32 photo 2024 07 07 19 37 33

ពីធីប្រកាសសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងវិស័យអភិវឌ្ឍជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រកាសសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងវិស័យអភិវឌ្ឍជនបទ ចំនួន ៣៣៥រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

 

ពិធីនេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលម៉ានី នៃអគារ The KAMPUS ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា  ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទសរុបចំនួន ៣៧៨រូប។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់ ឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងារសហភាពសហព័ន្ធ យុវជនកម្ពុជា វិស័យអភិវឌ្ឍន៍ជនបទ, ការអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យ អភិវឌ្ឍន៍ជនបទ ដោយ ឯកឧត្តម ចាន់ សុវុឌ្ឍ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា, ពិធីប្រគល់សេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.វិស័យអភិវឌ្ឍន៍ជនបទ ដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ពិត ករុណា ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន

បានសម្ដែងនូវការគាំទ្រ និងអបអរសាទរចំពោះ ក្រុមការងារ ស.ស.យ.ក ក្នុងវិស័យអភិវឌ្ឍជនបទ ដែលទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមជាសមាជិក សមាជិកា នៃមហាគ្រួសារ ស.ស.យ.ក ក្រោមការដឹកនាំប្រកបដោយថាមពល សមត្ថភាព បញ្ញាញាណ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានរំលឹកអំពីស្ថានការណ៍ដ៏សោកនាដកម្មនាអតីតកាល ដែលបានធ្វើឱ្យអ្នកស្នេហាជាតិ រួមជាមួយយុវជនបានចាប់ដៃគ្នាបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” នៅថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោមការដឹកនាំរបស់ សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិផ្សេងទៀត រួមសាមគ្គីគ្នារំដោះជាតិ ដណ្តើមយកមកវិញនូវសិទ្ធិសេរីភាព និងបានសង្គ្រោះអាយុជីវិតរបស់ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយទទួលបានជ័យជម្នះទាំងស្រុង នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំទប់ស្កាត់ការពារការវិលត្រឡប់របស់ខ្មែក្រហម និងខិតខំស្តារ និងអភិវឌ្ឍប្រទេសពីគំនរផេះផង់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានខិតខំចរចាជាមួយខ្មែរគ្រប់ភាគី ដើម្បីស្វែងរកការបង្រួបបង្រួមជាតិ និងបានដាក់ចេញព្រមទាំងអនុវត្តបានជោគជ័យនូវនយោបាយ “ឈ្នះ-ឈ្នះ”  ក្នុងគោលដៅពន្លត់ភ្លើងសង្គ្រាម និងនាំគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល រួមនឹងការអនុវត្តកម្មវិធីកំណែទម្រង់នានាប្រកបដោយជោគជ័យ និងប្រសិទ្ធភាពបំផុត។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា បច្ចុប្បន្ន រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវ័ន្ត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី ១ ក្រោមបាវចនា៖កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់អាទិភាពគន្លឹះចំនួន ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដើម្បីជំរុញកម្ពុជាឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់យុវជនជាសមាជិក សមាជិកា នៃមហាគ្រួសារ ស.ស.យ.ក ចាប់យកកាលានុវត្តភាពនានា ដើម្បីប្រែក្លាយខ្លួនទៅជាកម្លាំងចលករដ៏ស្មោះស្ម័គ្រ សាមគ្គីភាពរឹងមាំ និងពោពេញដោយសមត្ថភាព ក្នុងស្មារតី និងឆន្ទៈ ចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានជាដាច់ខាតនូវសន្តិភាព សុខដុមរមនារបស់ប្រជាជន និងខិតខំបន្តអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយវិបុលភាព និងស៊ីវិល័យ៕

1 9 2 8 3 7 4 7 5 6 6 11 7 6 8 6 9 6 10 6 11 1 1 11 2 1 11 3 1 11 4 1 11 5 1 11 6 11 7 11 8 11 9

មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ បានចុះអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ខេត្តក្រចេះនិងត្បូងឃ្មុំ៖ នាថ្ងៃចន្ទ សុក្រ ១០-១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ០១-០៥ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានសហការជាមួយមន្រ្តីគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានចុះអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ សម្រាប់ខ្សែផ្លូវចំនួន ០២ ខ្សែ KRT1 (CW-E) និង KRT1a (CW-G) នៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ។

 

អ្នកតបសម្ភាសន៍រួមមាន អាជ្ញាធរមូលដ្ឋានឃុំកំពង់ដំរី និងប្រជាពលរដ្ឋភូមិវាលកន្សែង និងភូមិប្រម៉ា ស្ថិតក្នុងស្រុកឆ្លូងខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានឃុំជាំតាម៉ៅ និងភូមិជុំនុំពល ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

photo 2024 07 06 20 03 47 photo 2024 07 06 20 03 48 photo 2024 07 06 20 03 49 2 photo 2024 07 06 20 03 49 photo 2024 07 06 20 03 50 photo 2024 07 06 20 03 51 photo 2024 07 06 20 03 52 photo 2024 07 06 20 03 54 photo 2024 07 06 20 03 55 photo 2024 07 06 20 03 56 photo 2024 07 06 20 03 57 photo 2024 07 06 20 03 58

ឯកឧត្តម កែវ សិគុណបានចូលរួមក្នុងពិធីប្រគល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងបើកការដ្ឋានខួងអណ្តូងស្នប់ ក្នុងឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងពិធីប្រគល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងបើកការដ្ឋានខួងអណ្តូងស្នប់ នៅឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

ក្នុងនោះផងដែរ ឯកឧត្តម ក៏បាននាំយកក្រម៉ាដែលជាអំណោយរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋចំនួន ២៥០នាក់ ស្រី ១១៤នាក់៖

១. ផ្តល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ មានអ្នកចូលរួមចំនួន ១៦៧នាក់ ស្រី ៨៣នាក់ ។

២. សកម្មភាពបើកការដ្ឋានខួងអណ្តូងស្នប់ មានអ្នកចូលរួមសរុប ៨៣នាក់ ស្រី ៣១នាក់។

photo 2024 07 06 17 19 19 2 photo 2024 07 06 17 19 19 3 photo 2024 07 06 17 19 19 4 photo 2024 07 06 17 19 19 5 photo 2024 07 06 17 19 19

មន្រ្ដីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះជ្រើសរើសទីតាំងសាងសង់អណ្តូងធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់អនុវត្តឆ្នាំ២០២៤

ខេត្តស្វាយរៀង៖ នាថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ មន្រ្ដីបច្ចេកទេសរបស់ការិយាល័យផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះជ្រើសរើសទីតាំងសាងសង់អណ្តូងធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់អនុវត្តឆ្នាំ២០២៤ ចំនួន ៣០អណ្តូង នៅឃុំចំនួន ១២ឃុំ ស្ថិតក្នុស្រុកស្វាយជ្រំ ស្រុករំដួល ស្រុកកំពង់រោទិ៍ និងស្រុករមាសហែក ខេត្តស្វាយរៀង។

photo 2024 07 05 19 12 35 2 photo 2024 07 05 19 12 35 3 photo 2024 07 05 19 12 35 photo 2024 07 05 19 12 36

កញ្ញា អន សាមល អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចូលរួមបើកវគ្គបណ្តុះបណ្តាល ស្ដីពីការកសាងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និងផែនការសមិទ្ធិកម្មឆ្នាំ២០២៥

ខេត្តស្វាយរៀង៖ នាថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កញ្ញា អន សាមល អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចូលរួមបើកវគ្គបណ្តុះបណ្តាល ស្ដីពីការកសាងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និងផែនការសមិទ្ធិកម្មឆ្នាំ២០២៥ សម្របសម្រួលបណ្តុះបណ្តាលដោយការិយាល័យផែនការ និងស្ថិតិ និងការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុរបស់មន្ទីរ និងមានការចូលរួមពី លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៣២នាក់ ស្រី ៩ នាក់ ស្ថិតនៅសាលប្រជុំធំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

photo 2024 07 05 19 02 32 photo 2024 07 05 19 02 33 2 photo 2024 07 05 19 02 33 3 photo 2024 07 05 19 02 33 4 photo 2024 07 05 19 02 33 5 photo 2024 07 05 19 02 33 6 photo 2024 07 05 19 02 33

លោក ថោង អ៊ុវ៉ារិន បានដឹកនាំមន្ត្រីការិយាល័យផ្លូវជនបទ បានចូលរួមវគ្គណ្ដុះបណ្ដាលស្ដីពីរចនាប្លង់ផ្លូវជនបទប្រកបដោយសុវត្ថិភាពចរាចរ ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ លោក ថោង អ៊ុវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានដឹកនាំមន្ត្រីការិយាល័យផ្លូវជនបទរបស់មន្ទីរ ចំនួន ៣នាក់ បានចូលរួមវគ្គណ្ដុះបណ្ដាលស្ដីពីរចនាប្លង់ផ្លូវជនបទប្រកបដោយសុវត្ថិភាពចរាចរ រយៈពេល៣ថ្ងៃ ក្រោមអធិបតីភាព លោក ទូច ស៊ីផាត អគ្គនាយរងរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅសណ្ឋាគារ LBN ASEAN Hotel ខេត្តកំពង់ចាម។

photo 2024 07 05 19 02 17 2 photo 2024 07 05 19 02 17 3 photo 2024 07 05 19 02 17 4 photo 2024 07 05 19 02 17 photo 2024 07 05 19 02 18 2 photo 2024 07 05 19 02 18

ឯកឧត្តម ឈឹម សៅគី អញ្ជើញជាអធិបភាពក្នុងកិច្ចប្រជុំ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការឆមាសទី១ ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការ ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្ដម លោក លោកស្រី ជាប្រធាននាយកដ្ឋានជំនាញ, អគ្គនាយករង, ទីប្រឹក្សាបច្ចេកទេស, ប្រធានមន្ទីរពិសោធន៍ និងក្រុមការងារលេខាធិការកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ចំនួន៣០ រូប ស្រី៥រូប។

កិច្ចប្រជុំនេះមានគោលបំណង បំពេញបន្ថែមនូវព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមុខងារ និងសេវាដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ស្របតាមកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍លើកឡើងថា ការបំពេញព័ត៌មានបន្ថែមស្តីពីមុខងារ និងសេវាផ្តល់ដល់ប្រជាពលរដ្ឋរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ថ្មីៗនេះ ក្រសួងបានបញ្ចប់កាវិភាគមុខងារនិងធនធានដំណាក់កាលទី១ និងបានបញ្ជូនទៅក្រសួងមុខងារសាធារណៈរួចរាល់ផងដែរ។ ចំពោះឆ្នាំ២០២៥ ខាងមុខក្រសួងបានរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៤-២០២៨  និងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទរបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយថ្មី និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ដោយឡែកផែនការយុទ្ធសាស្ត្រថវិកា២០២៤-២០២៨ មានចំនួន៥កម្មវិធី សម្រាប់អភិវឌ្ឍន៍ក្នុងវិស័យអភិវឌ្ឍន៍ជបទ។  ជាកិច្ចបន្ទាប់លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង បានឡើងធ្វើសេចក្ដីរាយការពីវឌ្ឍនភាពនៃការរៀបចំវិភាគមុខថ្មី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការឆមាសទី១ ឆ្នាំ២០២៤ ។

 

ជាទីបញ្ចប់ ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលខិតខំក្នុងការរៀបចំវិភាគមុខងារដំណាក់កាលទី១ បានទាន់ពេលវេលា សម្រាប់ផ្ញើជូនក្រសួងមុខងារសាធារណៈ។ ឯកឧត្ដម បានណែនាំបន្ថែមឱ្យក្រុមការងារ ត្រៀមរៀបចំកាវិភាគមុខងារដំណាក់កាលទី២ ជាបន្តទៀត ដើម្បីប្រសិទ្ធភាព ស័ក្កសិទ្ធភាពក្នុងការបំពេញការងារ

1 8 scaled 2 7 scaled 3 6 scaled 4 6 scaled 5 5 scaled 6 1 1 scaled 6 2 1 scaled 6 3 1 scaled 6 4 1 scaled 6 5 scaled 6 6 scaled 6 7 scaled 6 8 scaled 6 9 scaled 6 10 scaled 410A6916 scaled 410A6927 scaled 410A6929 scaled 410A6932 scaled 410A6936 scaled

ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ  បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដែលមាន សមាសភាពចូលរួមកិច្ចប្រជុំ រួមមាន៖ ប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តកិច្ចសន្យា សរុបចំនួន ១៩រូប ស្រីចំនួន ០៧រូប។

 

បន្ទាប់ពីស្ដាប់របាយការណ៍វឌ្ឍនភាព របស់លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ឯកឧត្តមបានអញ្ជើញមានមតិសំណេះសំណាលចំពោះអង្គប្រជុំនូវចំណុចមួយចំនួនដូចខាងក្រោម៖

១. ផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទ

២. បានឯកភាពលើរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

៣. ត្រូវពង្រឹងការអនុវត្តកម្មវិធីទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០

៤. បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ យកចិត្តដាក់បន្តផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

៥. សូមយកចិត្តទុកដាក់លើការងារភូមិគំរូ

៦. បន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់

៧. បន្តចុះពិនិត្យការអនុវត្តគម្រោងដៃគូ ឱ្យបានជាប់ជាប្រចាំនិងជួយណែនាំអ្នកម៉ៅការលើការងាររៀបចំសុវត្ថិភាពចរាចរណ៍ និងការត្រួតពិនិត្យគុណភាពសំណង់

៨. ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូ កុំឱ្យលប់លូបង្ហូរទឹក និងលើកដីភូមិខ្ពស់ជាងផ្លូវ ដោយពុំមានការដាក់លូដើម្បីរំដោះទឹក

៩. សូមរៀបចំរបៀបរបបការងារ និងបរិស្ថាន របស់មន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យមានរបៀបរៀបរយ និងឱ្យបានល្អ

១០. បង្កើនការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ

១១. ពិភាក្សាការត្រៀមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ ដើម្បីបញ្ជូនមកក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទាន់ពេលវេលា។

 

ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ បានចុះពិនិត្យបរិស្ថានជុំវិញមន្ទីរ ការរៀបចំការិយាល័យនីមួយៗ និងបន្ទប់ទឹក គឺមានលក្ខណៈរៀបចំបានល្អ មានបរិស្ថានល្អ និងអនាម័យបានល្អផងដែរ។

 

នៅរសៀលថ្ងៃនោះដដែល ឯកឧត្តមរដ្ឋលេខាធិការបានចុះពិនិត្យសមិទ្ធផលថ្មីៗមួយចំនួនដូចខាងក្រោម៖

១. ចែកសម្ភារៈបង្គន់អនាម័យចំនួន ២៦បង្គន់ ដល់ប្រជាពលរដ្ឋចំនួន ២៦គ្រួសារ នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ដែលក្នុង១គ្រួសារ ទទួលបានសម្ភារៈបង្គន់៖ លូចំនួន ០៣កង់ (មុខកាត់ ១ម កម្ពស់ ០,៥ម), ជើងទម្រចំនួន ០១គ្រឿង, ចានបង្គន់ចំនួន ០១គ្រឿង, ផែនបង្គន់មានបិទការ៉ូចំនួន ០១ គ្រឿង,គម្របលូស្តុកចំនួន ០១គ្រឿង, បំពង់បង្ហូរ១ដើម ប្រវែង ១,៥ម, ធុងទឹកជ័រចំនួន០១, ស៊ីម៉ង់តិ៍ ចំនួន ១០ គីឡូក្រាម, ឥដ្ឋតាន់ចំនួន ៦០ដុំ និងស័ង្កសីចំនួន ១០សន្លឹក។

 

២. ចុះពិនិត្យវឌ្ឍនភាពការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ០១ខ្សែ ប្រវែង ៧គីឡូម៉ែត្រ ទទឹងខ្នងលើ ក្រាលល្បាយថ្មភ្នំ ៦ម៉ែត្រ និងបន្តពិនិត្យការងារការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ចំនួន ០២ខ្សែ ប្រវែងសរុប ១៣,៣ គីឡូម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ ស្ពានបេតុង ចំនួន ៣កន្លែង លូប្រអប់ចំនួន ៧កន្លែង និងលូមូលចំនួន ១៧កន្លែង ស្ថិតនៅឃុំពុទ្រា ឃុំស្អាង ឃុំខ្យង និងឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។

 

ជាមួយនឹងការចុះពិនិត្យផ្លូវ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសមិទ្ធផលទាំងនេះ និងបានសំណូមពរដល់ក្រុមប្រឹក្សាឃុំ ជួយសម្របសម្រួល ជាមួយប្រជាពលរដ្ឋដែលបានចាក់ដីលុបប្រឡាយចូលទៅលំនៅឋាន សុំឱ្យមានការដាក់លូរំដោះទឹក ដើម្បីឱ្យខ្សែផ្លូវទាំងនេះប្រើប្រាស់បានគង់វង្សយូរអង្វែង និងបាននាំយកក្រមាដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រមាចំនួន ១ ផងដែរ។

photo 2024 07 05 18 55 09 photo 2024 07 05 18 55 22 photo 2024 07 05 18 55 23 photo 2024 07 05 18 55 24 photo 2024 07 05 18 55 25 photo 2024 07 05 18 55 49 photo 2024 07 05 18 55 53 photo 2024 07 05 18 56 30 photo 2024 07 05 18 56 31 photo 2024 07 05 18 56 33 2 photo 2024 07 05 18 56 33 photo 2024 07 05 18 57 01 photo 2024 07 05 18 57 02 photo 2024 07 05 18 57 06