ឯកឧត្តម ឈឹម សៅគី អញ្ជើញសួសរសុខទុក្ខថ្នាក់ដឹកនា និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍

រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី ប្រធាន សមាគម សង្គហមិត្ត ក្រសួង អភិវឌ្ឍន៍ ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ លោកប្រធានផ្នែក និងជំនួយការសមាគម បានពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ និងសព្ទសាធុការពរ ព្រមទាំងបាននាំយកនូវប្រាក់ឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ នៃសមាគម ជូនដល់ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាសមាជិកទ្រទ្រង់  រងគ្រោះថ្នាក់ដោយចៃដន្យ និងលោក ឡៃ ស៊ីថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជាសមាជិកសកម្ម បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

 

ការអញ្ជេីញចុះសាកសួរសុខទុក្ខនាឱកាសនេះ​ គឺក្រោមការចង្អុលបង្ហាញ និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគម តែងតែគិតគូរ ពិភាក្សារកវិធី ដើម្បីលើកកម្ពស់សាមគ្គីភាព និងសេចក្តីស្រឡាញ់ចំពោះគ្នានិងគ្នា ដែលជាប្រពៃណី និងជាគំរូល្អ សម្រាប់មន្ត្រីរាជការ ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល៕

photo 2024 07 10 11 26 13 photo 2024 07 10 11 26 15 photo 2024 07 10 11 26 17 2 photo 2024 07 10 11 26 17 photo 2024 07 10 11 26 18

គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំទិវាចម្ការបង្ហាញ លើកទី២ នៅភូមិចំការស្រូវ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំទិវាចម្ការបង្ហាញ លើកទី២ នៅភូមិចំការស្រូវ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា (CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង។ ទិវានេះមានអញ្ជើញចូលរួមពីក្រុមសម្របសម្រួលគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងអជ្ញាធរស្រុក ឃុំ និងភូមិ ក្រុមកសិករគោលដៅសរុប ចំនួន៥៨នាក់ ស្រី៣០នាក់ នៅភូមិចំការស្រូវ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

 

សូមបញ្ជាក់ថា ៖ គម្រោងភូមិសន្តិភាពក្នុងគោលដៅស្រុកសំឡូត បានជ្រើរើសមេក្រុមកសិករចំនួន ១៥ក្រុម និងកសិករគំរូចំនួន ៣៥៨គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព៕

photo 2024 07 09 21 47 06 photo 2024 07 09 21 47 07 photo 2024 07 09 21 47 09 photo 2024 07 09 21 47 12 photo 2024 07 09 21 47 13 photo 2024 07 09 21 47 14 2 photo 2024 07 09 21 47 14 photo 2024 07 09 21 47 15 photo 2024 07 09 21 47 16 photo 2024 07 09 21 47 17 2 photo 2024 07 09 21 47 17

លោកជំទាវ លីម មុយឡេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។

 

កិច្ចប្រជុំនោះរៀបចំឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដោយមានសមាសភាពអញ្ជើញចូលរួមរួមមាន លោកស្រី ជី ថាវី ប្រធានមន្ទីរ, លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រី និងមន្រ្តីជាប់កិច្ចសន្យា សរុបចំនួន ៥២នាក់ ស្រី២២នាក់។

 

បន្ទាប់ពីស្ដាប់នូវរបាយការណ៍បូកសរុបវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរដែលម្រេចបានដោយ លោកស្រី ជី ថាវី ប្រធានមន្ទីរ រួចមក លោកជំទាវរដ្ឋលេខាធិការ បានមានមតិសំណេះសំណាល និងបានផ្តល់អនុសាសន៍មួយចំនួនដល់ ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីអនុវត្តការងារបន្តរួមមាន៖

 

–  ថ្នាក់ដឹកនាំ និងមន្រ្តី ត្រូវបន្តគោរពវិន័យ គោរពពេលវេលា ថែរក្សាអនាម័យបរិស្ថានក្នុង និងក្រៅបរិវេណកន្លែងធ្វើការឱ្យកាន់តែល្អប្រសើរ

–  ជំរុញល្បឿនការអនុវត្តសកម្មភាពកម្មវិធីទាំង៤  ឱ្យសម្រេចបាន ១០០% នៅត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤

–  យកចិត្តទុកដាក់អនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងរៀបចំកិច្ចប្រជុំត្រួតពិនិត្យឱ្យបានទៀងទាត់

–  បន្តរក្សាសាមគ្គីភាពផ្ទៃក្នុងមន្ទីរ

 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកជំទាវ បានដឹកនាំមន្ដ្រីបច្ចេកទេសមន្ទីរពិនិត្សផ្លូវក្រាលបេតុង ចំនួន១ខ្សែ ប្រវែង ១ ១០០គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអ្នកទទួលផល ប្រមាណ ៦០នាក់ និងផ្តាំផ្ញើចូលរួមថែរក្សាសមិទ្ធផលដ៏ល្អនេះដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕

photo 2024 07 08 21 26 56 2 photo 2024 07 08 21 26 56 3 photo 2024 07 08 21 26 56 4 photo 2024 07 08 21 26 56 5 photo 2024 07 08 21 26 56 photo 2024 07 08 21 26 57 2 photo 2024 07 08 21 26 57 3 photo 2024 07 08 21 26 57 4 photo 2024 07 08 21 26 57 5 photo 2024 07 08 21 26 57 6 photo 2024 07 08 21 26 57 photo 2024 07 08 21 26 58 2 photo 2024 07 08 21 26 58 3 photo 2024 07 08 21 26 58 photo 2024 07 08 21 26 59 2 photo 2024 07 08 21 26 59 photo 2024 07 08 21 27 00

លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរបានចុះធ្វើការជួសជុលថែទាំផ្លូវជាលក្ខណៈខួបចំនួន ០២ខ្សែ នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ នាថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរបានចុះធ្វើការជួសជុលថែទាំផ្លូវជាលក្ខណៈខួបចំនួន ០២ខ្សែប្រវែងសរុប ១០ ៩០០ម៉ែត្រ ក្រាលគ្រូសល្បាយថ្មភ្នំ និងសាងសង់លូមូលចំនួន០៣កន្លែង ខ្សែទី១ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងខ្សែទី២ ស្ថិតនៅឃុំអូរអណ្តូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមវត្តមានការចូលរួមពី លោក រស់ នឿន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រុមការងារមន្ទីរ និងអជ្ញាធរឃុំសង្កាត់ ភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទទួលផលតាមដងផ្លូវនេះ៕

photo 2024 07 09 13 30 40 photo 2024 07 09 13 30 41 2 photo 2024 07 09 13 30 41 photo 2024 07 09 13 30 42 photo 2024 07 09 13 30 44

មន្រ្តីសង្គម និងបរិស្ថាន នៃគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះប្រមូលទិន្នន័យ និងធ្វើការអង្កេតចុងគ្រា (End line Survey) ក្នុងស្រុកកញ្ចៀច និងស្រុកកំចាយមារ

ខេត្តព្រៃវែង៖ នាថ្ងៃទី ០១-០៥ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះប្រមូលទិន្នន័យ និងធ្វើការអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ សម្រាប់ខ្សែផ្លូវ ១ ខ្សែ ពីឃុំក្ដឿងរាយ ដល់បឹងកក់ (PV1) ប្រវែង ២០,២ គ.ម នៅខេត្តព្រៃវែង ។

 

អ្នកចូលរួមក្នុងកិច្ចសម្ភាសន៍មានដូចជា៖  លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យស្វាយរមៀត សិស្សានុសិស្សនៃវិទ្យាល័យស្វាយរមៀត អាជ្ញាធរមូលដ្ឋានឃុំក្ដឿងរាយ អាជ្ញាធរមូលដ្ឋានឃុំស៊ាងឃ្វាង ប្រជាពលរដ្ឋភូមិក្រូច ភូមិចារជ្រុំ ភូមិទួលសុភី និងភូមិត្នោត ស្ថិតក្នុងស្រុកកញ្ចៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង ។

photo 2024 07 09 06 28 26 photo 2024 07 09 06 28 27 photo 2024 07 09 06 28 29 photo 2024 07 09 06 28 32 photo 2024 07 09 06 28 33 2 photo 2024 07 09 06 28 33 photo 2024 07 09 06 28 34 photo 2024 07 09 06 28 35 2 photo 2024 07 09 06 28 35 photo 2024 07 09 06 28 36

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមក្នុងពិធី “រុក្ខទិវា ៩កក្កដា” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធី “រុក្ខទិវា ៩កក្កដា” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕

1 11 2 10 3 8 4 9 5 8 6 13 7 1 1 7 2 1 7 3 1 7 4 1 7 5 1 7 6 1 8 1 1 8 2 1

ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះត្រពិនិត្យការខួងអណ្ដូងស្នប់ និងការងារថែទាំផ្លូវជាលក្ខណ:ខួប

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨  ខែកក្កដា ឆ្នាំ២០២៤ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសមន្ទីរចំនួន ២ក្រុមផ្សេងគ្នារួមមាន៖

-ក្រុមទី១ ដឹកនាំដោយលោកប្រធានការិយាល័យផ្គត់ផ្គងទឹកជនបទ និងមន្ត្រីការិយាល័យ បាន​ចុះពិនិត្យតាមដានវឌ្ឍនភាពនៃការខួងអណ្ដូងស្នប់ នៅសាលាអនុវិទ្យាល័យហ៊ុនសែនបឹងតាព្រហ្ម ស្ថិតភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ បានចំនួន ១អណ្តូង។

-ក្រុមទី២ ដឹកនាំដោយលោកប្រធានការិយាល័យផ្លូវជនបទ និងមន្ត្រីការិយាល័យ ចុះត្រួតពិនិត្យខ្សែផ្លូវថែទាំជាលក្ខណ:ខួបចំនួន ៤ខ្សែ៖

ខ្សែទី១ ផ្លូវស្រែក្នុង- រមាសងាប់ ប្រវែង ៤,៨ គីឡូម៉ែត្រ ពីភូមិស្រែក្នុង ឃុំអូរជ្រៅ ដល់ភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

ខ្សែទី២ ផ្លូវបឹងតាព្រហ្ម ប្រវែង ៣គីឡូម៉ែត្រ ពីភូមិបឹងតាព្រហ្ម ដល់ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

ខ្សែទី៣ផ្លូវអូរជ្រៅ-បឹងតាព្រហ្ម ប្រវែង ៣គីឡូម៉ែត្រ ពីភូមិអូរជ្រៅ ឃុំអូរជ្រៅ ដល់ភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

ខ្សែទី៤ ផ្លូវចំការកៅស៊ូ-ព្រែកកំពង់ស្មាច់ ប្រវែង ១៤គីឡូម៉ែត្រ  ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់៕

photo 2024 07 08 19 55 32 2 photo 2024 07 08 19 55 32 3 photo 2024 07 08 19 55 32 photo 2024 07 08 20 02 03 2 photo 2024 07 08 20 02 03

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទចូលរួមកិច្ចប្រជុំរវាងគណៈកម្មការផែនការ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា

រាជធានីភ្នំពេញ៖ យោងតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នាព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំជាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ សមាជិក សមាជិកា នៃគណៈកម្មការទី៣ និងគណៈកម្មការនានា នៃរដ្ឋសភា ព្រមទាំង ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងថ្នាក់ដឹកនាំក្រសួង ដែលទទួលបន្ទុកការងារអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះផងដែ​ ឯកឧត្តមរដ្ឋមន្ត្រីធ្វើសេចក្តីរាយការណ៍សង្ខេបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា អំពីវឌ្ឍនភាព និងសមិទ្ធផលដែលក្រសួងសម្រេចបានដោយផ្អែកលើរបាយការណ៍រយៈពេល ១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ ដែលជាការអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ តាមកម្មវិធីយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង រួមមាន៖ ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា បេសកកម្មដែលក្រសួង បាននិងកំពុងអនុវត្តយ៉ាងសកម្មនេះ គឺដើម្បីសម្រេចនូវចក្ខុវិស័យគន្លឹះរបស់ខ្លួន “លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” និងជាការចូលរួមសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”៕

1 10 2 9

1.1 1 4 8 5 7

photo 2024 07 09 11 53 59 6 12 7 7 8 7 9 7 10 7 11 10 12 6 13 6

ឯកឧត្តម យឹម ជុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នារសៀលថ្ងៃចន្ទ ៣កើត ខែអសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។

 

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យនៅតាមការិយាល័យជំនាញរបស់មន្ទីរ ក្នុងនោះ ឯកឧត្តម បានកោតសរសើរដល់មន្រ្តីទាំងអស់ដែលបានរៀបចំការិយាល័យបានស្អាត ហើយឯកឧត្តមបានណែនាំឱ្យមន្រ្តីទាំងអស់បន្តរៀបចំការិយាល័យឱ្យបានស្អាត មានអនាម័យ ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋឱ្យបានល្អ៕

photo 2024 07 08 16 41 17 photo 2024 07 08 16 41 18 photo 2024 07 08 16 41 19 photo 2024 07 08 16 42 17 photo 2024 07 08 16 42 18 photo 2024 07 08 16 42 19 2 photo 2024 07 08 16 42 19 photo 2024 07 08 16 42 22 photo 2024 07 08 16 42 24

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដឹកនាំក្រុមការងារពិនិត្យសមិទ្ធផលរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤ អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានដឹកនាំក្រុមការងារលទ្ឋកម្មរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការចូលរួមពីលោកប្រធានភូមិ ចៅសង្កាត់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋផងដែរ អញ្ជើញទៅពិនិត្យគម្រោងលទ្ឋកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទចំនួន ៤គម្រោងដូចខាងក្រោម ៖

 

១-គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ៣ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ស្ថិតនៅភូមិស្រឡៅ ដែលជាភូមិឧបសម្ព័ន្ឋរបស់ភូមិចងរ៉ា ឃុំប៉ាតាងស្រុកលំផាត់ ខេត្តរតនគិរី។ ជាលទ្ធផលសម្រេចបាន ១០០%។

 

២-បានចុះពិនិត្យអណ្តូងស្នប់ចំនួន ១កន្លែង ដែលទើបសាងសង់រួច ១០០% ស្ថិតនៅភូមិបុរីកម្ម ៥ ក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

 

៣-បានប្រគល់សម្ភារៈបង្គន់អនាម័យចំនួនជូនប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ ស្ថិតនៅភូមិនាងដី ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ៕

photo 2024 07 08 19 43 18 photo 2024 07 08 19 43 19 2 photo 2024 07 08 19 43 19 3 photo 2024 07 08 19 43 19 4 photo 2024 07 08 19 43 19 photo 2024 07 08 19 43 20 2 photo 2024 07 08 19 43 20 3 photo 2024 07 08 19 43 20 4 photo 2024 07 08 19 43 20