ឯកឧត្តម ជួប រតនា អញ្ជើញចូលរួមប្រជុំ និងចុះទស្សនកិច្ចសិក្សាផ្ទាល់លើការងារអនាម័យ និងទឹកស្អាតរបស់ប្រជាពលរដ្ឋនៅឃុំកន្សោមអក និងឃុំអំពិលក្រៅ

ខេត្តព្រៃវែង ៖ នាថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ឌុច គន្ធា អភិបាលរង នៃគណៈអភោបាលខេត្តព្រៃវែង និងជាប្រធាន PWG ខេត្តព្រៃវែង ឯកឧត្តម ស្រ៉ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងលោក លោកស្រីក្រុមការងារ DWG ឃុំកន្សោមអក ស្រុកកំពង់ត្របែក និងឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល បានចូលរួមប្រជុំ និងចុះទស្សនកិច្ចសិក្សាផ្ទាល់លើការងារអនាម័យ និងទឹកស្អាតរបស់ប្រជាពលរដ្ឋនៅឃុំកន្សោមអក និងឃុំអំពិលក្រៅ៕

photo 2024 07 09 20 48 12 2 photo 2024 07 09 20 48 12 photo 2024 07 09 20 48 13 photo 2024 07 09 20 48 14 2 photo 2024 07 09 20 48 14 photo 2024 07 09 20 48 16 photo 2024 07 09 20 48 17 2 photo 2024 07 09 20 48 17 3 photo 2024 07 09 20 48 17 4 photo 2024 07 09 20 48 17

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ នៅទីស្តីការក្រសួងបរិស្ថាន

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្មាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ នៅទីស្តីការក្រសួងបរិស្ថាន ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

 

ពិធីបើកពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ រៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញ និងចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដុះតាមគេហដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈ ដោយឥតគិតថ្លៃ៕

photo 2024 07 10 17 49 27 photo 2024 07 10 17 49 33 photo 2024 07 10 17 49 38 photo 2024 07 10 17 49 42 photo 2024 07 10 17 50 00 photo 2024 07 10 17 50 07 photo 2024 07 10 17 50 28 photo 2024 07 10 17 50 31

ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុង ចំនួន ០១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅស្រុកពញ្ញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃពុធ ៥កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុង ចំនួន ០១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងចញ្ចេីមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រស្ថិតនៅភូមិកំពង់អូស ឃុំកំពង់អូស ស្រុកពញ្ញាឮ ខេត្តកណ្តាល។

 

នៅក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួម ពីក្រុមប្រឹក្សាឃុំ មេឃុំ នគរបាលប៉ុស្តិ៍ យុវជន និងប្រជាពលរដ្ឋសរុប ៩០នាក់។

 

ចំពោះសមិទ្ធផលនេះជាចំណងដៃថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះប្រេីប្រាស់ ។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិសំណេះសំណាល និងពាំនាំនូវការសាកសួរសុខទុក្ខ និងសព្ទសាធុការពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់សមាជិក សមាជិកាទាំងអស់ផងដែរ៕

photo 2024 07 10 17 06 40 photo 2024 07 10 17 06 41 photo 2024 07 10 17 06 47 photo 2024 07 10 17 06 50 photo 2024 07 10 17 17 26 photo 2024 07 10 17 17 27 photo 2024 07 10 17 17 28 photo 2024 07 10 17 19 58

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី ការរចនាប្លង់ផ្លូវជនបទប្រកបដោយសុវត្ថិភាពចរាចរ (Training  Workshop  on Safe Rural  Road Design)

ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី ការរចនាប្លង់ផ្លូវជនបទប្រកបដោយសុវត្ថិភាពចរាចរ (Training  Workshop  on Safe Rural  Road Design) ដែលរៀបចំឡើងដោយគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ក្រោមអធិបតីភាព លោក Mark Thriscutt ប្រធានដឹកនាំគម្រោង នៅសណ្ឋាគារ Angkor Paradise ខេត្តសៀមរាប។

 

វគ្គបណ្តុះបណ្តាលនេះ​ មានរយពេល៣ថ្ងៃ និងមានការចូលរួមពី លោកអនុប្រធានមន្ទីរទទួលបន្ទុក លោកប្រធានការិយាល័យផ្លូវជនបទ និងមន្ត្រីនៃការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និង លោក លោកស្រី ដែលជាក្រុមការងារនៃគម្រោង SAAMBAT មកពីក្រសួងអភិវឌ្ឍន៍ជនបទ, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនៈគីរី, ឧត្តរមានជ័យ, កំពង់ធំ, ស្ទឹងត្រែង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តខេត្តព្រះវិហារ៕

photo 2024 07 09 21 10 32 photo 2024 07 09 21 10 33 photo 2024 07 09 21 10 34 photo 2024 07 09 21 10 35 photo 2024 07 09 21 10 37 photo 2024 07 09 21 10 38 photo 2024 07 09 21 10 40 photo 2024 07 09 21 10 41 photo 2024 07 09 21 10 43 photo 2024 07 09 21 10 44

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្តក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្ដារាជធានី ខេត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទ។

 

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងថ្នាក់ដឹកនាំក្រសួង ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ទាំង២៥ ដើម្បីត្រួតពិនិត្យតួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងារចុះមូលដ្ឋានខេត្តទាំងអស់។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យអនុវត្តតួនាទី និងភារកិច្ចស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅបន្តបេសកកម្មថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិជាប្រវត្តិសាស្រ្ត ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈយន្ដការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបន្តចុះដល់ភូមិ និងចូលរួមរៀបចំវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងទទួលយកនូវសំណូមពរ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋនៅមូលដ្ឋានបានលើកឡើង ប្រកបដោយប្រសិទ្ធភាព៕

1 12 scaled 2 11 scaled 3 9 scaled 4 10 scaled 5 9 scaled 6 14 scaled 7 8 scaled 8 8 scaled 9 8 scaled 10 8 scaled 11 11 scaled 12 7 scaled 13 7 scaled 14 6 scaled 15 5 scaled 16 5 scaled

លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យតាមដានសកម្មភាពគម្រោងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាជនជនបទ នៅភូមិពន្សាយជើង ភូមិតេជោភ្នំឆ័ត្រ ភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃអង្គារ ១១រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃងទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”  របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យតាមដានសកម្មភាពគម្រោងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាជនជនបទ នៅភូមិពន្សាយជើង ភូមិតេជោភ្នំឆ័ត្រ ភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក។ ក្រុមការងារបានចុះតាមដាន ការដាំដុះបន្លែ នៅក្នុង និងក្រៅផ្ទះសំណាញ់របស់ប្រជាកសិករដែលទទួលផលពីគម្រោង៖

 

១. ផ្ទះសំណាញ់លោកស្រី ហ៊ិញ នឿយ មានដាំដុះ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ និងនៅក្រៅផ្ទះសំណាញ់មានដាំ សណ្ដែកកួរ ពោត ត្រប់ ដែលដំណាំទាំងអស់ត្រៀមនឹងប្រមូលផលនាពេលខាងមុខ។

២. ផ្ទះសំណាញ់លោក ហុក វណ្ណា មានដាំស្ពៃជើងទា ស្ពៃក្រញាញ់ ស្ពៃហាង និងនៅក្រៅផ្ទះសំណាញ់មានដាំ ពោត រួមមានស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃជើងទា ស្ពៃហាង ស្ពៃខ្មៅ សណ្ដែកគួរ ពោត ដែលដំណាំទាំងអស់ត្រៀមនឹងប្រមូលផលនាពេលខាងមុខ។

៣. ផ្ទះសំណាញ់លោក ស៊ិន ខុន មានស្ពៃក្រញាញ់ ស្ពៃខ្មៅ ស្ពៃចង្កឹះ បានចាប់ផ្ដើមប្រមូលផលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ និងក្រៅផ្ទះសំណាញ់មានដាំ ត្រប់ សណ្ដែកកួរ ពោត បានកំពុងប្រមូលផលបណ្ដើរៗ។

៤. ផ្ទះសំណាញ់លោកស្រី មី សំបុក បន្លែបានប្រមូលផលលើកទី១រួចរាល់ និងកំពុងរៀបចំដីដាំបន្តទៀត ចំណែកក្រៅផ្ទះសំណាញ់មានដាំ ត្រសក់ (កំពុងប្រមូលផល) ពោត សណ្ដែកកួរ ម្រះ ខ្ទឹមខ្យល់ ត្រៀមនឹងប្រមូលផលនាពេលខាងមុខ។

 

ដំណាំដែលបាន និងកំពុងប្រមូលផលបណ្ដើរៗ ពិតជាបានផ្ដល់ប្រាក់ចំណូលបន្ថែមប្រចាំថ្ងៃដល់ដល់ប្រជាជនក្នុងតំបន់ជនបទ។

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងបង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈការផ្ដល់ផ្ទះសំណាញ់ និងផ្ដល់ការបណ្ដុះបណ្ដាលការដាំដុះនេះផងដែរ គិតត្រឹមបច្ចុប្បន្ន ក្នុងខេត្តបន្ទាយមានជ័យ គម្រោងបានសាងសង់ផ្ទះសំណាញ់ជូនដល់កសិករទទួលផលបានចំនួន ១៨ផ្ទះសំណាញ់ ដែលមានប្រធានក្រុមផ្ទះសំណាញ់ ឬកសិករគំរូចំនួន ១៨នាក់ និងកសិករជាសមាជិកចំនួន ៣២១នាក់៕

photo 2024 07 04 11 47 17 photo 2024 07 04 11 47 20 2 photo 2024 07 04 11 47 20 photo 2024 07 04 11 47 22 2 photo 2024 07 04 11 47 22 photo 2024 07 04 11 47 25 photo 2024 07 04 11 47 27 2 photo 2024 07 04 11 47 27 photo 2024 07 04 11 47 29 2 photo 2024 07 04 11 47 29 photo 2024 07 04 11 47 30 2 photo 2024 07 04 11 47 30

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលេីផលិតផល

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៥កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហាក់ សុខម៉េង បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលេីផលិតផល ក្រោមអធិបតីភាព ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី  ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ននានា ប្រមាណ៨០រូប៕

photo 2024 07 10 12 16 30 photo 2024 07 10 12 16 31 photo 2024 07 10 12 16 32 photo 2024 07 10 12 16 33 2 photo 2024 07 10 12 16 33

ឯកឧត្តម អឿន ធារិទ្ធ ទទួលជួបសម្តែងការគួរសមពីសំណាក់ Dr. ANN Seongil ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ និងគណៈប្រតិភូនិស្សិតស្ម័គ្រចិត្តកូរ៉េ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោង “អភិវឌ្ឍន៍ភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី” បានទទួលជួបសម្តែងការគួរសមពីសំណាក់ Dr. ANN Seongil ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ និងគណៈប្រតិភូនិស្សិតស្ម័គ្រចិត្តកូរ៉េ សរុបចំនួន ៣០នាក់ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

 

ការចូលជួបសម្តែងការគួរសមនេះក្នុងគោលបំណងដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្តកូរ៉ មកស្វែងយល់បន្ថែមទៀតអំពីកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ និងក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសកិច្ចសហប្រតិបត្តិការនៃការអនុវត្តគម្រោង “អភិវឌ្ឍន៍ភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី” ដែលគាំទ្រដោយមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម អឿន ធារិទ្ធ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងបានបង្ហាញពីចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចិរភាព ដែលមានគន្លឹះអាទិភាព៥ គឺ មនុស្ស ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម អឿន ធារិទ្ធ បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុករបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ ដែលមានកិច្ចសហប្រតិបត្តិល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

 

បន្ទាប់ពីកិច្ចសម្តែងការគួរសមនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ Dr. ANN Seongil និងគណៈប្រតិភូ ព្រមទាំងក្រុមនិស្សិតស្ម័គ្រចិត្ត បានបន្តដំណើរទៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីធ្វើសកម្មភាពស្ម័គ្រចិត្ត តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការធ្វើសកម្មភាពកែលម្អបរិស្ថានក្នុងភូមិរួមគ្នា និងការរៀនពីគ្នាទៅវិញទៅមករវាងកូនសិស្សខ្មែរ និងនិស្សិតកូរ៉េ ក្នុងសាលារៀន និងសហគមន៍ នៅតាមភូមិគោលដៅនៃគម្រោង៕

photo 2024 07 10 14 51 03 2 photo 2024 07 10 14 51 03 photo 2024 07 10 14 51 04 2 photo 2024 07 10 14 51 04 3 photo 2024 07 10 14 51 04 photo 2024 07 10 14 51 05 photo 2024 07 10 14 51 06 photo 2024 07 10 14 51 07 2 photo 2024 07 10 14 51 07 photo 2024 07 10 14 51 08

ឯកឧត្ដម ជី ស៊ីថា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

រាជធានីភ្នំពេញ ÷ នាថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ។

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូនទៀត ។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងកែសម្រួលសេចក្តីព្រាងរបាយការណ៍ផែនការមេរបស់ខេត្តព្រះសីហនុ និងសេចក្តីព្រាងរបាយការណ៍ផែនការសកម្មភាព ព្រមទាំងការស្នើសុំគោលការណ៍ឯកភាពលើការផ្លាស់ប្តូរទីតំាងវិស័យកែច្នៃប្រេង និងគីមីឥន្ធនៈ ពីខេត្តព្រះសីហនុ ទៅខេត្តកំពតផងដែរ ។

 

បន្ទាប់ពីបានពិភាក្សា អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងរបាយការណ៍ទាំងពីរ និងការផ្លាស់ប្តូរទីតាំង ដោយបញ្ចូលផែនការមេអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ចំនួនបីផ្សេងទៀត ជាមួយផែនការមេរបស់ខេត្តព្រះសីហនុ ទៅជាផែនការមេតែមួយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលអនុម័តនៅដំណាច់ ឆ្នាំ២០២៤ ៕

photo 2024 07 09 14 58 17 1 photo 2024 07 09 14 58 18 1

ឯកឧត្តម សាន វិសាល អញ្ជើញជាអធិបតី លើកិច្ចប្រជុំកិច្ចត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និង លើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤

នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ឯកឧត្តមសាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកិច្ចត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និង លើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សេរីបុត្រ អភិបាលរង នៃគណ:អភិបាលខេត្តកំពត។

 

បន្ទាប់ពីបញ្ចប់ការអានរបាយការណ៍ដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត រួចមក ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញការងារបានល្អនាពេលកន្លងមក ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

 

– ស្នើឱ្យមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវខិតខំបំពេញការងារដើម្បីឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

 

-ត្រូវខិតខំបំពេញការងារទាំងអស់គ្នាដើម្បីឱ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

 

-ស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរ ត្រូវខិតខំគោរពវិន័យ ថែរក្សាបរិស្ថានខាងក្នុង និង ក្រៅមន្ទីរឱ្យបានស្អាត មានអនាម័យល្អ និងសុំកុំឱ្យមានការស្នាក់នៅក្នុងបន្ទប់ការិយាល័យធ្វើការ។

 

-ស្នើឱ្យមន្ទីរខិតខំធ្វើការ សហការនិងជម្រុញ ដល់អជ្ញាធរ ភូមិ  ឃុំ  ស្រុក លើការងារអនាម័យក្នុង ក្រុង / ស្រុកទាំង៧ ដែលមិនទាន់ទទួលបាន ODF ដើម្បីឈានដល់ការប្រកាសទទួលបាន ODF ក្នុងខេត្តកំពតទាំងមូល។

 

-ស្នើឱ្យមន្ទីរយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និង ធ្វើ បច្ចុប្បន្ន គ.អ.ភ ឡើងវិញ ជាពិសេសនៅទីតាំងជ្រើសរើសភូមិគម្រូ។

 

– ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរត្រៀមទូងស្គរ  ទះប៉ោត និង វាយ ជួង ជាការសារទរចំពោះការបើកការដ្ឋានគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។  នាឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម រដ្ឋលេខាធិការ បានប្រគល់ជូននូវ ទូរទស្សន៍ជាស្មាតTV ទំហំ ៨៥ អ៊ីង ចំនួន១គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្ទីរដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ។

 

នារសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តចុះពិនិត្យសមិទ្ធផល និងចែកសម្ភារៈបង្គន់មួយចំនួនទៀតរួមមាន៖

 

–  ចែកសម្ភារៈបង្គន់អនាម័យជូនប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ និងពិនិត្យអណ្តូង Afridev នៅក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ។

 

-ពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ,បេតុង របស់គម្រោង SAAMBAT ចំនួន ២ ខែ្ស ប្រវែងសរុប ១៦ ១៦៩ ម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់អនុវត្តតាមបទដ្ឋានបច្ចេកទេស អនុវត្តតាមបទដ្ឋានបច្ចេកដើម្បីធានាឲ្យគុណភាពផ្លូវជនបទមានភាពរឹងមាំនិងយូរអង្វែង៕

photo 2024 07 09 18 42 25 2 photo 2024 07 09 18 42 25 3 photo 2024 07 09 18 42 25 photo 2024 07 09 18 42 26 2 photo 2024 07 09 18 42 26 3 photo 2024 07 09 18 42 26 4 photo 2024 07 09 18 42 26 photo 2024 07 09 18 42 27 2 photo 2024 07 09 18 42 27 3 photo 2024 07 09 18 42 27 photo 2024 07 09 18 42 28 2 photo 2024 07 09 18 42 28 3 photo 2024 07 09 18 42 28