សេក្ដីសម្រេច ស្ដីពី ការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្នោះបោះឆ្នោតតាមមណ្ឌលក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

photo 2023 08 05 12 12 10 photo 2023 08 05 12 12 11

សេក្ដីសម្រេច ស្ដីពី ការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

photo 2023 08 05 12 12 08

ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ បានដឹកនាំមន្រ្តីនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ ចូលរួមសន្និសីទ លើកទី២០ស្តីពី  “សហគមន៍សង្គមវប្បធម៌អាស៊ាន”

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ បានដឹកនាំមន្រ្តីនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ ចូលរួមសន្និសីទ លើកទី២០ស្តីពី  “សហគមន៍សង្គមវប្បធម៌អាស៊ាន” ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញហ្សូម ក្រោមអធិបតីភាព ឯកឧត្តម Ekkaphab Phanthavong អគ្គលេខាធិការរងអាស៊ាន ដោយមានការចូលរួមពី កញ្ញា ហ៊ឹម សុមុនី និងលោក ជុំ ចំរើន ជាអនុប្រធាននាយកដ្ឋាន រួមជាមួយមន្រ្តីបច្ចេកទេសនៃការិយាល័យអាស៊ាន និងសហប្រតិបត្តិការផងដែរ។

 

សន្និសីទនេះមានគោលបំណងផ្តល់នូវបច្ចុប្បន្នភាព និងការស្វែងយល់អំពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រអាស៊ាន កិច្ចការអន្តរវិស័យ និងសសរស្តម្ភផ្សេងទៀត។ ផ្នែកទីមួយផ្តោតលើលទ្ធផលសន្និសីទលើកទី 19th SOC-COM និង អាទិភាពរបស់ ASCC និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្នែកទីពីរផ្តល់នូវការធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃការវាយតម្លៃបញ្ចប់អណត្តិនៃផែនការមេអាស៊ាន ASCC Blueprint 2025 និងការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រក្រោយឆ្នាំ 2025 របស់ ASCC ។

photo 2024 07 10 14 18 57 photo 2024 07 10 14 18 58 photo 2024 07 10 14 18 59 photo 2024 07 10 14 19 00 photo 2024 07 10 14 19 04 photo 2024 07 10 20 58 22

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

សូមបញ្ជាក់ថា៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ៕

photo 2024 07 12 09 38 48 photo 2024 07 12 09 38 49 photo 2024 07 12 09 38 50 photo 2024 07 12 09 38 51 photo 2024 07 12 09 38 52 photo 2024 07 12 09 38 54 2 photo 2024 07 12 09 38 54 photo 2024 07 12 09 38 55 photo 2024 07 12 09 38 56

ក្រុមការងារគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” បានរៀបចំទិវាចម្ការបង្ហាញ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំទិវាចម្ការបង្ហាញ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ក្នុងគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង តាមរយៈការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដោយមានការចូលរួមពីក្រុមការងារសម្របសម្រួលគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន អាជ្ញាធរក្រុង សង្កាត់ ភូមិ និងកសិករគំរូសរុបចំនួន ៨០នាក់ ស្រីចំនួន ៤៨នាក់។

បញ្ជាក់៖គម្រោងភូមិសន្តិភាពក្នុងគោលដៅខេត្តប៉ៃលិន បានជ្រើសរើសមេក្រុមកសិករគំរូចំនួន ១៩ក្រុម និងកសិករគំរូចំនួន ៥៨៥ គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផលិតផលផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព។

គម្រោងបន្តចុះផ្ដល់ប្រឹក្សាបច្ចេកទេសដល់សមាជិកជាបន្ដបន្ទាប់ និងលើកទឹកចិត្តឱ្យកសិករដាំដុះបន្ថែមទៀត និងរៀបចំផែនការដើម្បីបង្កើត និងប្រមូលចងក្រងជាបណ្តុំបន្លែ។

photo 2024 07 04 10 27 44 photo 2024 07 04 17 33 44 photo 2024 07 04 17 33 45 photo 2024 07 04 17 33 46 photo 2024 07 04 17 33 47 photo 2024 07 04 17 33 48 photo 2024 07 04 17 33 49

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចូលរួមពិនិត្យផ្លូវជនបទជាមួយរដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចូលរួមអមដំណើរ លោក បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារ និ ងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមដងផ្លូវគម្រោងថែទាំខួប ផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំចំនួន ២ខ្សែ ប្រវែងសរុប ១៦ ៦០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៦ម៉ែត្រ ដែលកំពុងសាងសង់ដូចខាងក្រោម ៖

 

-ខ្សែទី១៖ ផ្លូវជនបទក្រាលក្រួសក្រហម (ម្រាមខាងជើង-ចំការកោះ) ប្រវែង ៤ ៦០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ស្ថិតនៅក្នុងឃុំម្រាម និងឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

-ខ្សែទី២៖ ផ្លូវជនបទក្រាលខ្សាច់ភ្នំ (វត្តស្វាយជ្រំ-ស្វាយយា) ប្រវែង ១២ ០០០ម៉ែត្រ  ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ឃុំគោកព្រីង ឃុំអង្គតាសូ និងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជាលទ្ធផលផ្លូវទាំងពីរខ្សែខាងលើនេះសម្រេចបានប្រមាណ ៣០%។

 

ក្នុងពិធីនេះដែរលោក បណ្ឌិត តូច ប៉ូលីវ៉ា បានចែកក្រមាជូនប្រជាពលរដ្ឋចំនួន  ៤៥នាក់ មកពី ឃុំគោកព្រីង ឃុំអង្គតាសូ និងឃុំស្វាយយា ស្រុកស្វាយជ្រំ ដោយម្នាក់ៗទទួលបានក្រមាចំនួន ០១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ឫទ្ធិ សែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ។

 

នៅថ្ងៃដដែលនោះដែរ លោកអនុប្រធានការិយាល័យថែទាំសុខភាពជនបទ និងមន្ត្រីរបស់មន្ទីរ ក៏បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី “សារៈសំខាន់នៃការទម្លាប់អនាម័យល្អ” ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ សរុប ៤៦នាក់ ស្រី ១៨នាក់ ស្ថិតនៅសាលាឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គាំទ្រដោយអង្គការស្អាតកម្ពុជា។

photo 2024 07 10 15 58 09 photo 2024 07 10 19 10 42 2 photo 2024 07 10 19 10 42 3 photo 2024 07 10 19 10 42 photo 2024 07 10 19 10 43 2 photo 2024 07 10 19 10 43 photo 2024 07 10 19 11 09 photo 2024 07 10 19 11 10 2 photo 2024 07 10 19 11 10 photo 2024 07 10 19 11 11 2 photo 2024 07 10 19 11 11 photo 2024 07 10 20 22 25 2 photo 2024 07 10 20 22 25

ឯកឧត្តម ជួប រតនា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងការងារទឹកស្អាត-អនាម័យ (PWG)  និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤

ខេត្តព្រៃវែង ៖ នាថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងការងារទឹកស្អាត-អនាម័យ(PWG)  និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពី ឯកឧត្តម ឌុច គន្ធា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក លោកស្រី អភិបាលរងក្រុង-ស្រុក ទាំង១៣ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក  លោកស្រីក្រុមការងា PWGs. អង្គការដៃគូ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ទាំង ១៣ក្រុង-ស្រុក និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ សរុប ៨១នាក់។

 

ជាកិច្ចចាប់ផ្តើម លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានគោរពរាយការណ៍ជូននូវរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆមាសទី១ និងការងារទឹកស្អាត-អនាម័យ(PWG)  និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤។

 

ឯកឧត្តម ឌុច គន្ធា ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានយកអស់កម្លាំងកាយ និងស្មារតី សហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងអង្គការដៃគូ ក្នុងការបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យ និងស្នាដៃដ៏ធំធេងជាច្រើនជូនរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប រតនា បានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តី ដល់មន្ត្រីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងបានមានប្រសាសន៍ថ្លែងអំណរគុណ រដ្ឋបាលខេត្តព្រៃវែង ដែលតែងតែគាំទ្រកម្មវិធីគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសបានជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រឹតខ្ពស់ (ODF Plus) និងសមិទ្ធផលផ្សេងៗជាច្រើនទៀត និងសូមអរគុណ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចទៅតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនលើការងារវិស័យអភិវឌ្ឍន៍ជនបទ ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រៃវែង។

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ដឹកនាំតាម កម្មវិធីអាទិភាពរបស់ក្រសួង ចំនួន៤ ជាអាទិ៍ (១).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ (២). ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣). ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤). ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស និងសូមកោតសរសើរ ការរៀបចំបរិស្ថានមន្ទីរ មានអនាម័យល្អ របៀបរៀបរយ ការិយាលយ័ ធ្វេីការ សាលប្រជុំ បរិស្ថានជុំវិញមន្ទីរ និងបង្គន់អនាម័យ ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដើម្បីអនុវត្តបន្ត រួមមានដូចតទៅ៖

១- ត្រូវពង្រឹងបរិស្ថានការងារ ក្នុងនោះ មានការរៀបចំការិយាល័ធ្វេីការ អោយមានរបៀបរៀបរយ បរិស្ថានក្នុងបន្ទប់ អាគារ បន្ទប់ទឹក ត្រូវស្អាត មានអនាមយ័ល្អ ហេីយបន្តថែទាំសម្អាតជាប្រចាំ ។

២-គ្រឿងបរិក្ខារផ្សេងៗ ត្រូវមានការទុកដាក់ឱ្យបានត្រឹមត្រូវ តាមបន្ទប់ ឃ្លាំ ង ឫរោង និងយានយន្ត ត្រូវ មាន

ចំណត និងចតឱ្យមានសណ្តាប់ធ្នាប់ ។

៣-មន្ទីរត្រូវក្តាប់ឱ្យបាននូវកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍនជនបទ   ។

៤-បន្តអនុវត្តនការងារតាមកម្មវិធី អាទិភាពទាំងបួនអោយបានសម្រេចគោលដៅ ។

៥-បន្តសហការជាមួយអង្គការដៃគូលេីការងាអនាមយ័ និងទឹកស្អាតជនបទ និងលេីកទឹកចិត្តអង្គការដៃគូអនុវត្តនគម្រោងអោយទទួល បានជោគជយ័ ផ្តល់ផលប្រយោជន៏ដល់ប្រជាជនរស់នៅជនបទ ។

៦-បន្តសាមគ្គីភាព សុខដុមរមនា និងឯកភាពផ្ទៃក្នុង សហការណការងារ ចែករំលែក បទពិសោធ ន៏ ចំណេះដឹង ចំណេះធ្វេី គោរពវិន័យម៉ោងការងារ។

៧-បន្តការផ្សព្វផ្សាយសមិទ្ធផលរបស់មន្ទីរ ក្រសួង ឱ្យបានច្រេីន និងជាប់រហូត តាមគ្រាប់មធ្យោបាយ ប្រព័ន្ធទំនាក់ទំនង សង្គម តាម Page មន្ទីរ និងឯកជន មន្រ្តី និងចងក្រងជា វីឌីអូគ្រប់សមិទ្ធិផលដែលបានកសាង

៨-ត្រៀមរៀបចំ ថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ឱ្យបានអធិកអធម៕

photo 2024 07 10 17 25 39 2 photo 2024 07 10 17 25 39 3 photo 2024 07 10 17 25 39 photo 2024 07 10 17 25 40 photo 2024 07 10 17 33 08 photo 2024 07 10 17 33 16 photo 2024 07 10 17 35 23 photo 2024 07 10 17 35 40 photo 2024 07 10 17 35 52

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ៤គម្រោង នៅខេត្តបាត់ដំបង និងខេត្តសៀមរាប

ខេត្តបាត់ដំបង និងខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ៤កើត-ពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ឈន សេដ្ឋា និងឯកឧត្តម លឹម អុីវ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ៤គម្រោង នៅខេត្តបាត់ដំបង និងខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៤០០ម ទទឹង ៧ម ស្ថិតនៅភូមិត្រាំកង់ ភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវចំនួន ០១ខ្សែ មាន៣កំណាត់ ប្រវែងសរុប ៣ ៩០០ម (កំណាត់ DBST ប្រវែង ១៩០០ម ទទឹង ៧ម កំណាត់ក្រាលបេតុងប្រវែង ៤០០ម ទទឹង ៧ម និងកំណាត់ក្រាលដីល្បាយថ្មភ្នំប្រវែង ១ ៦០០ម ទទឹង ៩ម) ស្ថិតនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៨ ០០០ម ទទឹង ៨ម ចាប់ពីភូមិម៉ាខ្លឿ ភូមិបឹងជុំនាង ឃុំព្រៃខ្ពស់ ទៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

គម្រោងទី៤ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៤ ០០០ម ទទឹង ៨ម ស្ថិតនៅភូមិក្បាលស្ពាន ភូមិល្វាចាស់ និងភូមិតានី ឃុំល្វា ទៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។

ទន្ទឹមនឹងការទទួលយក គណៈកម្មការអន្តរក្រសួង បានស្នើដល់អ្នកទទួលការឱ្យជួយកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 07 10 18 19 26 photo 2024 07 10 18 19 27 photo 2024 07 10 18 19 30 photo 2024 07 10 18 19 31 photo 2024 07 10 18 19 32 photo 2024 07 10 18 19 34 photo 2024 07 10 18 19 36 photo 2024 07 10 18 19 38 photo 2024 07 10 18 19 39 photo 2024 07 10 18 19 40 photo 2024 07 10 18 19 41 photo 2024 07 10 18 19 42 photo 2024 07 10 18 19 44 photo 2024 07 10 18 19 45 photo 2024 07 10 18 19 46 photo 2024 07 10 18 19 51 photo 2024 07 10 18 19 52 photo 2024 07 10 18 19 53 photo 2024 07 10 18 19 56 photo 2024 07 10 18 19 59 photo 2024 07 10 18 20 00 photo 2024 07 10 18 20 01 photo 2024 07 10 18 20 02 photo 2024 07 10 18 20 04

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព និងប្រកាសប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់នូវផ្លូវចំនួន ១គម្រោង ស្ថិតនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព និងប្រកាសប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់នូវផ្លូវចំនួន ១គម្រោង ស្ថិតនៅខេត្តព្រះសីហនុ ដែលអនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលផ្លូវ១ខ្សែនេះ ជាប្រភេទផ្លូវក្រាលល្បាយភ្នំ មានប្រវែង ៤,៥គីឡូម៉ែត្រ មានទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ទទឹងដីស ១០ម៉ែត្រ ស្ថាបនាលូមូលមុខមួយចំនួន ៤កន្លែង និងដាក់ស្លាកសញ្ញាឈ្មោះផ្លូវចំនួន ២កន្លែង ដែលចំណុចចាប់ផ្ដើមពីភូមិចំណោតរាម ទៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

បន្ទាប់ពីការត្រួតពិនិត្យ និងវាយតម្លៃ គណៈកម្មាការបានប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងការទទួលយក គណៈកម្មការបានស្នើដល់អ្នកទទួលការឱ្យជួយដាក់សូឡានៅតំបន់ប្រជុំជន ដើម្បីជួយបំភ្លឺផ្លូវ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូននៅតំបន់នោះ។

 

ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពខាងលើ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រួមជាមួយគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះឯកឧត្តម លោក លោកស្រី លោកតា លោកយាយ ពូមីង បងប្អូននៅទីនោះផងដែរ។

 

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋថា ដោយបច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។ ទន្ទឹមនឹងនោះ ឯកឧត្តម បានបញ្ជាក់បន្ថែមផងដែរថាដើម្បីបន្តពន្លឿនកិច្ចការងារអភិវឌ្ឍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ ក្រសួងបានដាក់ចេញនូវកម្មវិធីការងារជាអាទិភាពចំនួន៤ រួមមាន៖

 

ទី១.  អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។

 

ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០។

 

ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។

 

ទី៤. ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

1 13 2 12 3 10 4 11 5 10 6 15 7 9 8 9 9 9 10 9 11 12 12 8 14 7 15 6 16 6 ១៧

ឯកឧត្តម ជួប រតនា អញ្ជើញចូលរួមប្រជុំ និងចុះទស្សនកិច្ចសិក្សាផ្ទាល់លើការងារអនាម័យ និងទឹកស្អាតរបស់ប្រជាពលរដ្ឋនៅឃុំកន្សោមអក និងឃុំអំពិលក្រៅ

ខេត្តព្រៃវែង ៖ នាថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ឌុច គន្ធា អភិបាលរង នៃគណៈអភោបាលខេត្តព្រៃវែង និងជាប្រធាន PWG ខេត្តព្រៃវែង ឯកឧត្តម ស្រ៉ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងលោក លោកស្រីក្រុមការងារ DWG ឃុំកន្សោមអក ស្រុកកំពង់ត្របែក និងឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល បានចូលរួមប្រជុំ និងចុះទស្សនកិច្ចសិក្សាផ្ទាល់លើការងារអនាម័យ និងទឹកស្អាតរបស់ប្រជាពលរដ្ឋនៅឃុំកន្សោមអក និងឃុំអំពិលក្រៅ៕

photo 2024 07 09 20 48 12 2 photo 2024 07 09 20 48 12 photo 2024 07 09 20 48 13 photo 2024 07 09 20 48 14 2 photo 2024 07 09 20 48 14 photo 2024 07 09 20 48 16 photo 2024 07 09 20 48 17 2 photo 2024 07 09 20 48 17 3 photo 2024 07 09 20 48 17 4 photo 2024 07 09 20 48 17