ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តកំពង់ចាម៖  នាថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

 

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាគណៈអធិបតី ដោយ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមានសមាសភាពចូលរួមមកពីគ្រប់ស្ថាប័ន អង្គការពាក់ព័ន្ធ លោក លោកស្រី មកពីបណ្តាស្ថាប័ន អង្គការ ចំនួន៥០នាក់។

 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងបន្ទាប់ពី ក្រុមការងារថ្នាក់ជាតិដែលដឹកនាំដោយ លោក វេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះផ្ទៀងផ្ទាត់ វាយតម្លៃ អំពីទិន្នន័យស្ថានភាពបង្គន់អនាម័យ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩ – ១១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានដូចខាងក្រោម៖

 

–  បានចុះពិនិត្យឯកសារទិន្នន័យអនាម័យ ស្រុក ក្រុង ទាំង១០ ក្នុងខេត្តកំពង់ចាម

–  បានប្រជុំទម្រង់ទិស និងបានចាប់ឆ្នោតជ្រើសរើសស្រុក ក្រុង ដើម្បីចុះផ្ទៀងផ្ទាត់ វាយតម្លៃ តាមនីតិវិធី វិធីសាស្រ្ត ក្នុងសៀវភៅណែនាំរបស់ក្រសួង

–  បានធ្វើការប្រជុំបូកសរុបព័ត៌មានដែលទទួលបានពីការចុះអង្កេត ដល់មូលដ្ឋានជាក់ស្តែង និងបានរៀបចំជារបាយការណ៍បូកសរុប

 

ក្រោយពីបានធ្វើបទបង្ហាញលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិស្ដីពី ទិន្នន័យដែលនៃការចុះអង្កេត អង្គសិក្ខាសាលាទាំងមូលបានទទួលស្គាល់ខេត្តកំពង់ចាម ជាខេត្តទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕

photo 2024 07 10 19 00 03 photo 2024 07 10 19 00 20 photo 2024 07 10 19 00 25 photo 2024 07 10 19 00 46 photo 2024 07 10 19 00 53 photo 2024 07 12 11 38 48 2 photo 2024 07 12 11 38 48 photo 2024 07 12 11 38 54 photo 2024 07 12 11 54 25 2 photo 2024 07 12 11 54 25 photo 2024 07 12 13 50 28 photo 2024 07 12 13 50 30 photo 2024 07 12 13 50 33 photo 2024 07 12 13 50 34

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង»

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ០៧ កើតនខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤  វេលាម៉ោង ១៦: ០០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីបិទពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមផងដែរពីរស្ថាប័នរដ្ឋ និងអង្គការដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

 

គួរបញ្ជាក់ផងដែរថាក្នុងកម្មវិធីពិព័រណ៌រយៈពេលបីថ្ងៃនេះក្រសួងបរិស្ថានបានចែកនូវកូនឈើ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនាក្នុងកម្មវិធីនេះចំនួន ៤៣ ៥០០ដើម  ក្នុងឱកាសតាំងពិព័រណ៍កូនឈើនេះ ក្រសួងបរិស្ថានក៏គ្រោងចែកកូនឈើប្រមាណជស ៣៥០ ០០០ដើម ដល់ប្រជាពលរដ្ឋផងដែរ។

photo 2024 07 12 16 56 54 photo 2024 07 12 16 56 59 photo 2024 07 12 16 57 05 photo 2024 07 12 16 57 08 photo 2024 07 12 16 57 14

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ: រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និង ផ្លូវក្រាលល្បាយក្រួស  ចំនួន ០២គម្រោង

ខេត្តសៀមរាប៖  នាថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ: រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង និងក្រុមការងារបច្ចេកទេសផ្លូវជនបទក្រសួង ដោយមានការអមដំណើរដោយ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងក្រុមការងារបច្ចេកទេសមន្ទីរ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និង ផ្លូវក្រាលល្បាយក្រួស  ចំនួន ០២គម្រោង ដូចខាងក្រោម៖

 

ទី១- ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែងសរុប ៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ០,៥ម៉ែត្រ ស្ថាបនាលូមូលមុខពីរ ចំនួន ២កន្លែង លូមូលមុខមួយ ចំនួន ៣កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០១កន្លែងស្ថិតនៅភូមិត្រាំកង់ ភូមិគោកត្រុំ ឃុំចន្លាសដៃ និង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

 

ទី២- ផ្លូវក្រាលល្បាយក្រួស ១ខ្សែ ប្រវែងសរុប ៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរ ចំនួន ៣កន្លែង, លូមូលមុខពីរ ចំនួន ១កន្លែង, លូមូលមុខមួយ ចំនួន ៨កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ចាប់ពីភូមិព្រៃថ្កូវ ឃុំសែនសុខ ទៅដល់ ភូមិរើល ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

 

ផ្លូវទាំងពីរខ្សែនេះ អនុវត្តដោយ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប។ ក្រោយពិនិត្យចប់សព្វគ្រប់ជាលទ្ធផលគណៈកម្មការបានឯកភាពទទួលយកជាស្ថាពរ ។

 

នាថ្ងៃដដែលនោះដែរ លោកប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ សហការជាមួយសប្បុរសជន ជប៉ុន (សមាគមន៍ ម៉ាលី) និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងភូមិ ឃុំគោលដៅ ចុះពិនិត្យ ពិភាក្សា និងសិក្សាវាយតម្លៃលើស្ថានីយចែកចាយទឹក នៅភូមិខ្វាវ ឃុំខ្វាវ និង ភូមិគីឡូតាឈិម  ឃុំគោកធ្លកក្រោម ក្នុងស្រុកជីក្រែង ខេត្តសៀមរាប៕

photo 2024 07 11 21 15 55 photo 2024 07 11 21 15 56 photo 2024 07 11 21 16 01 photo 2024 07 11 21 17 08 photo 2024 07 11 21 17 40 photo 2024 07 11 21 37 57 photo 2024 07 11 21 37 58 2 photo 2024 07 11 21 37 58 3 photo 2024 07 11 21 37 58 photo 2024 07 11 21 37 59 2 photo 2024 07 11 21 37 59 photo 2024 07 11 21 38 00

ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា  ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំធំ នៃមន្ទីរអភិវឌ្ឍន៍ជនបទបាត់ដំបង ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក  ដែលរៀបចំដោយនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ ឯកឧត្តម គង់ វិទ្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក ផល សុខសំណាង ប្រធាននាយដ្ឋានរដ្ឋបាល និងបុគ្គលិក លោកស្រីអនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញនាយកដ្ឋាន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង សរុប ៤៧នាក់៕

photo 2024 07 12 15 27 56 photo 2024 07 12 15 27 57 photo 2024 07 12 15 27 58 2 photo 2024 07 12 15 27 58 photo 2024 07 12 15 27 59 photo 2024 07 12 15 28 00

ឯកឧត្តម អ៉ិន ចន្ថា អញ្ជើញដឹកនាំគណៈកម្មការរៀបចំប្រទីប ប្រជុំពិភាក្សាលើការងាររៀបចំប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញដឹកនាំគណៈកម្មការរៀបចំប្រទីប ប្រជុំពិភាក្សាលើការងាររៀបចំប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសពះព្រះខែ នាពេលខាងមុខ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ និងជាអនុប្រធាន ឯកឧត្តមនាយកខុទ្ធកាល័យ អគ្គនាយក និងតំណាងនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញាវត្តុ៕

photo 2024 07 12 10 37 57

photo 2024 07 12 10 35 13 1  photo 2024 07 12 10 37 58 2 photo 2024 07 12 10 37 58 photo 2024 07 12 10 37 59 photo 2024 07 12 10 38 00 photo 2024 07 12 10 38 02 2 photo 2024 07 12 10 38 02 photo 2024 07 12 10 38 03

ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី “ការបូកសរុបលទ្ធផលការងារបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន”

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី “ការបូកសរុបលទ្ធផលការងារបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន” ដោយក្នុងពិធីបើកសិក្ខាសាលានោះ រួមមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ទទួលបន្ទុកនាយកដ្ឋាន, លោកអគ្គនាយករង, លោកប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនាយកដ្ឋាន, លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ព្រមទាំងសិក្ខាកាម ដែលជាប្រធានមន្ទីរ និងថ្នាក់ដឹកនាំមកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋានខេត្តទាំង ១១ សរុបចំនួន ៦៣ រូប (ស្រី ៧នាក់)។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសព្ទសាធុការពរពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់សមាជិក សមាជិកានៃអង្គពិធីទាំងមូល ព្រមទាំងបានផ្ដល់អនុសាសន៍ជូនដល់អង្គសិក្ខាសាលា ដូចខាងក្រោម៖

 

–  អង្គសិក្ខាសាលាទាំងមូល ពិនិត្យ និងពិភាក្សាឱ្យបានផុលផុសដោយផ្តោតលើបញ្ហា ការប្រឈម ដំណោះស្រាយ និងការវិភាគអំពីតួអង្គពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយ

 

–  អង្គសិក្ខាសាលា ពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្តឆ្ពោះទៅសម្រេចលទ្ធផលសមិទ្ធកម្ម តាមផែនការប្រចាំឆ្នាំ២០២៤

 

–  មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានទាំង ១១ខេត្ត ត្រូវបន្តខិតខំបំពេញភារកិច្ចឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងឆមាសទី២ ក្នុងឆ្នាំ២០២៤

 

–  នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពាក់ព័ន្ធ បន្តខិតខំយកចិត្តទុកដាក់ផ្តល់ការគាំទ្របន្ថែមទៀតដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានទាំង ១១ ខេត្ត សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ឆ្លើយតបនឹងតម្រូវការទីផ្សារជំនាញជាក់ស្តែង៕

photo 2024 07 12 11 01 43 2 photo 2024 07 12 11 01 43 3 photo 2024 07 12 11 01 43 4 photo 2024 07 12 11 01 43 5 photo 2024 07 12 11 01 43 6 photo 2024 07 12 11 01 43

គម្រោង “អភិវឌ្ឍន៍ភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី” និងក្រុមនិស្សិតស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ រៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពី “បរិស្ថានភូមិស្អាត” នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោង “អភិវឌ្ឍន៍ភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី” និងក្រុមនិស្សិតស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំព្រៃរំដួល គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងសមាជិក ស.ស.យ.ក ឃុំ សរុបប្រមាណ ៦០នាក់ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពី “បរិស្ថានភូមិស្អាត” ក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តការលើកកម្ពស់បរិស្ថានក្នុងភូមិ តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមផ្ទះ និងទីសាធារណៈត្រូវមានធុងសំរាម។ ក្នុងឱកាសនោះដែរក្រុមការងារទាំងអស់បានកែច្នៃធុងសម្រាប់ដាក់សំរាមចំនួន ៤០០ធុង សម្រាប់ចែកជូនប្រជាពលរដ្ឋតាមផ្ទះ សាលារៀន មណ្ឌលសុខភាព និងប៉ុស្តិ៍រដ្ឋបាលនគរបាល រដ្ឋបាលឃុំ និងទីសាធារណៈក្នុងឃុំ ព្រមទាំងផ្ដល់រទេះប្រមូលសំរាម ៤រទេះ មេក្រូ ៤ឈុត ដល់ភូមិគោលដៅនៃឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន និង បណ្ឌិត ANN Seongil ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ និងជាប្រធានដឹកនាំក្រុមនិសិ្សតស្ម័គ្រចិត្តកូរ៉េ បានចុះពិនិត្យវឌ្ឍនៈភាពនៃគម្រោង និងការរៀបចំផែនការដាំដុះបន្លែរបស់គ្រួសារកសិករក្នុងឃុំព្រៃរំដួល តាមរយៈសកម្មភាព និងសមិទ្ធិផល នៃគម្រោងនេះ ប្រជាពលរដ្ឋមានការអបអរសាទរ ទទួលបានការសាទរព្រមទាំងសូមអរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ។

 

ជាចុងបញ្ចប់ ឯកឧត្តម អឿន ធារិទ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឆាយ ឫិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋជួបប្រទះតែនឹង សុខ សុភមង្គល គ្រប់ៗគ្នា៕

photo 2024 07 12 07 04 05 photo 2024 07 12 07 04 11 photo 2024 07 12 07 04 13 photo 2024 07 12 09 25 20 photo 2024 07 12 09 25 22 photo 2024 07 12 09 25 23 photo 2024 07 12 09 25 24 2 photo 2024 07 12 09 25 24 photo 2024 07 12 09 25 27 2 photo 2024 07 12 09 25 27 photo 2024 07 12 09 25 31 photo 2024 07 12 09 25 32 photo 2024 07 12 09 28 31 2 photo 2024 07 12 09 28 31 photo 2024 07 12 09 28 32 2 photo 2024 07 12 09 28 32 3 photo 2024 07 12 09 28 32 4 photo 2024 07 12 09 28 32 5 photo 2024 07 12 09 28 32 6 photo 2024 07 12 09 28 32

ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តរៀបចំកិច្ចប្រជុំបូសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ ស្តីពី ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់ក្រុមការងារ (PWG)

ខេត្តកំពង់ស្ពឺ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆសក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (ក.ក.ប.ផ.ទ.អ/PWG) បានរៀបចំកិច្ចប្រជុំបូសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ ស្តីពី ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់ក្រុមការងារ (ក.ក.ប.ផ.ទ.អ/PWG)  ក្រោមអធិបតីភាព  ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តនៃគណៈអភិបាលខេត្តកំពង់ស្ពឺ   ដោយមានការអញ្ជើញចូលរួមពី តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី សមាជិក សមាជិកា (ក.ក.ប.ផ.ទ.អ/PWG ) មកពីមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរង ក្រុង ស្រុក និងជាប្រធាន DWG លោក លោកស្រី តំណាងអង្គការដៃគូ និង លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាននៃ PWG សរុបអ្នកចូលរួមចំនួន ៤៩រូប ស្រី ១២រូប ។

 

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យនូវវឌ្ឍនភាពការងារលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ក្នុងរយៈពេល៦ខែដើមឆ្នាំ និងលើកទិសដៅបន្តនាឆមាសទី២ ឆ្នាំ២០២៤ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលជួបប្រទះនាពេលកន្លងមក។

 

បន្ទាប់ពីលោកប្រធានមន្ទីរ បានឡើងធ្វើសេចក្ដីរាយការណ៍ពីវឌ្ឍនភាពការងាររយៈពេល៦ខែដើមឆ្នាំ២០២៤រួចមក ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលរងខេត្ត ផ្ដល់អនុសាសន៍ណែនាំដូចខាងក្រោម៖

-សូមអាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តលើការងារទឹកស្អាត និងអនាម័យបន្ថែមទៀត

-សូមមន្ទីរពាក់ព័ន្ធជួយសម្របសម្រួលលើការផ្ដល់អាជ្ញាប័ណ្ណទឹកស្អាតដល់អង្គការពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនឱ្យបានលឿន

-ស្នើសុំអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្តបន្តជួយគាំទ្រខេត្តកំពង់ស្ពឺដើម្បីឱ្យក្លាយជាខេត្ត (ODF PLUS)

-ស្នើសុំអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្តជួយបំពាក់ម៉ាស៊ីនចម្រោះទឹកតាមសាលារៀនក្នុងខេត្តកំពង់ស្ពឺ។

 

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយផ្លែផ្កា និងបរិយាកាសស្និទ្ធស្នាលបំផុត។

photo 2024 07 11 15 32 20 photo 2024 07 11 15 32 21 2 photo 2024 07 11 15 32 21 3 photo 2024 07 11 15 32 21 4 photo 2024 07 11 15 32 21 5 photo 2024 07 11 15 32 21 photo 2024 07 11 15 32 22

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និង លើកទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២៤

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨  ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និង លើកទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២៤ ។

 

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ា វង្សសុក្រិត្យ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ,  ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគីរី និងមានការចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក យន់ សារោម ប្រធានមន្ទីរ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរីសរុបចំនួន ១៨នាក់ ស្រី ០៥នាក់ ។

 

ជាកិច្ចចាប់ផ្តើម លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី បានឡើងអាន របាយការណ៍បូកសរុបលទ្ធផលសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី ។

 

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរីមាន ១០ ការិយាល័យ និង មានមន្រ្តីសរុប ១៣រូប ស្រី ០៤រូប ។ រយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ មន្ទីរអនុវត្តលើ ចង្កោមសកម្មភាព ទី១.ការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ សម្រេចបាន ២០% ។ ចង្កោមសកម្មភាពទី២. ការផ្តល់ សេវាសុខភាពនិងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈជនសម្រេចបាន ៤% ។ ចង្កោមសកម្មភាព ទី៣. ការលើកកម្ពស់កម្រិតជីវភាពរស់នៅសម្រេចបាន ៧០% ។ ចង្កោមសកម្មភាពទី៤. ការពង្រឹងសមត្ថភាពនិង សេវាគាំទ្ររដ្ឋបាលសម្រេចបាន ៤៦% ។ ដូចនេះ ជារួមក្នុងឆមាសទី១ នេះ មន្ទីរសម្រេចបាន ៣៥% នៃ ផែនការឆ្នាំ២០២៤។ មន្ទីរបានកំណត់ទិសដៅបន្តនៅត្រីមាសទី៣ តាមផែនការដែលបានកំណត់។

 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, គោលដៅអភិវឌ្ឍន៍ភូមិគំរូរបស់ក្រសួងដែលត្រូវសម្រេចឲ្យ បាន ៥០ភូមិក្នុង ១ឆ្នាំ និងសូមឲ្យមន្ទីរចូលរួមក្នុងកិច្ចការនេះផងដែរ ។ ក្នុងនោះ ឯកឧត្តមអភិបាលរង បានផ្តល់អនុសាសន៍ណែនាំខ្លះៗពីរបាយការណ៍ និងបានឯកភាពលើរបាយការណ៍នេះ ។

 

ជាចុងក្រោយ ឯកឧត្តម ប៉ា វង្សសុក្រិត្យ បានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្តម ឆាយ ប្ញទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្រ្តីរាជការ ថ្នាក់ដឹកនាំមន្ទីរ ដោយជំរុញឲ្យចេះសាមគ្គីគ្នា ខិតខំបំពេញការងារឲ្យបានល្អទោះបីមានគ្នាតិចតែនៅតែអាចសម្រេចការងារបានច្រើនល្អប្រសើរ ។

 

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ប៉ា វង់សុក្រិត្យ រួមនិងថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលរងខេត្ត និងមន្ត្រីមន្ទីរបាន ចុះពិនិត្យតាមបន្ទប់ការិយាល័យទាំងអស់ ព្រមទាំងបន្ទប់ទឹក សាលប្រជុំ ដើម្បីពិនិត្យមើលពីសោភ័ណ្ឌភាព បរិយាកាសកន្លែងធ្វើការ តាមអនុសាសន៍ ណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឃើញថា ស្អាតល្អ អាចទទួលយកបាន បើទោះបីនៅមានប្រឡាក់តិចតួចនៅ តាមជើងជញ្ជាំងបន្ទប់ តែខ្ញុំបានណែនាំឲ្យជូតសំអាត និងកែលម្អឡើងវិញ។ មន្រ្តីមានសេចក្តីរីករាយ ដោយបានដឹងថា ឯកឧត្តមរដ្ឋមន្រ្តី គ្រោងជូនទូរទស្សន៍ ៨៥ Inch ដល់មន្ទីរមួយគ្រឿង និងគិតគូរពីសុខភាព មន្រ្តីទាំងអស់តាមរយៈសមាគមន៍សង្គហមិត្តរបស់ក្រសួង ។

 

កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង និងបានពិសារបាយសាមគ្គីជុំគ្នា។

photo 2024 07 11 12 37 26 2 photo 2024 07 11 12 37 26 photo 2024 07 11 12 37 27 2 photo 2024 07 11 12 37 27 photo 2024 07 11 12 37 28 2 photo 2024 07 11 12 37 28 photo 2024 07 11 12 37 30 photo 2024 07 11 12 37 47 photo 2024 07 11 12 37 59

ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែកក្កដា និងលើកទិសដៅការងារ ខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែកក្កដា និងលើកទិសដៅការងារ ខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធាននិង អនុប្រធាននាយកដ្ឋាន ប្រធាននិងអនុប្រធានការិយាល័យ និងមន្ត្រីរាជការក្នុងនាយកដ្ឋានសរុបចំនួន ២៩រូប។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត

បានមានប្រសាសន៍បើកអង្គប្រជុំ និងបានផ្ដល់វេទិកាជូនលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ  ដើម្បីអានរបាយការណ៍ស្ដីពី វឌ្ឍនភាពការងាររួម និងផ្ដល់វេទិកាជូនប្រធានការិយាល័យជំនាញ ឬតំណាងការិយាល័យទាំង៥ ចំណុះនាយកដ្ឋាន ពិភាក្សា លើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងដាក់ទិសដៅអនុវត្តការងារបន្ដឱ្យកាន់តែមានប្រសិទ្ធភាព។

 

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ប្រធានអង្គប្រជុំបានផ្ដល់អនុសាសន៍មួយដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការចំនួនដូចខាងក្រោម ៖

 

១. ត្រូវខិតខំសម្រេចឱ្យបាននូវរាល់ទិសដៅការងារដែលបានដាក់ចេញក្នុងខែកន្លងមក និងត្រូវរាយការណ៍ជូនអង្គប្រជុំនៅក្នុងកិច្ចប្រជុំនាខែបន្ទាប់។

២. ត្រូវបន្តពង្រឹងគុណភាពបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរឡើងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។

៣. ត្រូវបង្កើនការផ្សព្វផ្សាយរាល់សកម្មភាពបណ្តុះបណ្តាលទាំងការបណ្តុះបណ្តាលមន្រ្តី និងប្រជាពលរដ្ឋនៅជនបទ ដើម្បីគោរពជូនថ្នាក់ដឹកនាំក្រសួង និងមហាជនជ្រាប៕

photo 2024 07 11 15 53 31 2 photo 2024 07 11 15 53 31 3 photo 2024 07 11 15 53 31 4 photo 2024 07 11 15 53 31 photo 2024 07 11 15 53 32 2 photo 2024 07 11 15 53 32 3 photo 2024 07 11 15 53 32 4 photo 2024 07 11 15 53 32