គម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ សម្រាប់ខ្សែផ្លូវចំនួន ០២ ខ្សែ

ខេត្តស្វាយរៀងនិងត្បូងឃ្មុំ៖ កាលពីថ្ងៃចន្ទ-សុក្រ ៣-៧កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី ៨-១២ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ សម្រាប់ខ្សែផ្លូវចំនួន ០២ ខ្សែ រួម មាន៖

១.សម្ភាសន៍ប្រជាពលរដ្ឋភូមិទួលកណ្តោល  លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យស្វាយផ្អែម អាជ្ញាធរមូលដ្ឋាន ឃុំក្រោលគោ និងអាជ្ញាធរមូលដ្ឋានឃុំស្វាយអង្គ តាមបណ្តោយខ្សែផ្លូវពីក្រោលគោ-វត្តស្វាយផ្អែម ប្រវែង ១១.០០ គ.ម ស្ថិតក្នុងឃុំក្រោលគោ និងឃុំស្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

២.សម្ភាសន៍ប្រជាពលរដ្ឋភូមិជំនុំពល និងអាជ្ញាធរមូលដ្ឋានឃុំជីគ ស្ថិតតាមបណ្តោយខ្សែផ្លូវទួលកណ្តោល-ផ្លូវជាតិលេខ១១  ប្រវែង ៩.៩០គម  ស្ថិតក្នុងឃុំជីគរ  ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

photo 2024 07 13 18 23 06 photo 2024 07 13 18 23 08 photo 2024 07 13 18 23 09 photo 2024 07 13 18 23 10 photo 2024 07 13 18 23 11 photo 2024 07 13 18 23 12 photo 2024 07 13 18 23 15 photo 2024 07 13 18 23 17 photo 2024 07 13 18 23 18 photo 2024 07 13 18 23 19

ឯកឧត្តម អ៉ិន ចន្ថា បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រារព្ធ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សាលមហោស្រព “គោកធ្លក” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)

រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ៩កើត ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រារព្ធ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សាលមហោស្រព “គោកធ្លក” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

 

ជាកិច្ចចាប់ផ្ដើម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើរបាយការណ៍ ស្ដីអំពីជីវប្រវិត្តថ្ងៃបង្កើតកងរាជអាវុធហត្ថនឹងវឌ្ឍនៈភាពការងាររយៈពេល ៣១ឆ្នាំដែលកងរាជអាវុធហត្ថបានរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់នឹងការអភិវឌ្ឍប្រទេស ។

 

ជាកិច្ចបន្ត ពិធីសំណោះសំណាលនិងផ្ដល់អនុសាសន៍ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមកោតសរសើរជូនចំពោះកងរាជអាវុធហត្ថទូទាំងប្រទេស ដែលបានចូលរួមលះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងកិច្ចការស្ថេរភាព សណ្ដាប់ធ្នាប់ សន្ដិសុខ សង្គម នឹងការការពារដាច់ខាតសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។ ក្នុងឪកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់អនុសាសន៍ដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស យកចិត្តទុកសិក្សារៀនសូត្រ ប្រព័ន្ធបច្ចេកវិទ្យាAI ដើម្បីឆ្លើយតបទៅនឹងសុភាពការពិភពលោក ។

 

ជាទីបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សាលមហោស្រព “គោកធ្លក” ។

photo 2024 07 14 12 46 29 photo 2024 07 14 12 46 30 2 photo 2024 07 14 12 46 30 photo 2024 07 14 12 46 31 2 photo 2024 07 14 12 46 31 photo 2024 07 14 12 46 32 2 photo 2024 07 14 12 46 32 photo 2024 07 14 13 16 01 photo 2024 07 14 13 16 02 photo 2024 07 14 13 16 05 photo 2024 07 14 13 16 49

ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវក្រាលដីល្បាយក្រួសថ្មភ្នំចំនួន ០២ខ្សែ ប្រវែងសរុប ១០ ២០០ម

ខេត្តកែប៖ ថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារថែទាំខួបផ្លូវក្រាលដីល្បាយក្រួសថ្មភ្នំចំនួន ០២ខ្សែ ប្រវែងសរុប ១០ ២០០ សាងសង់លូមូលមុខពីរចំនួន ០១កន្លែង និងសាងសង់លូប្រអប់មុខពីរចំនួន ០១កន្លែង ស្ថិតនៅឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប គម្រោងលេខ (DRR-PM-2023-No.020) អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ។

 

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មាធិការអន្តរក្រសួងរួចមក គណ:កម្មាធិការបានឯកភាពទទួលយកការអនុវត្តការងារបញ្ចប់សុពលភាព តាមការស្នេីសុំរបស់ភាគីទទួលការ ។

 

ទន្ទឹមនឹងការទទួលយកនេះ គណ:កម្មាធិការអន្តរក្រសួង បានស្នើដល់ភាគីទទួលការឲ្យជួយកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឲ្យបានដិតដល់ ដេីម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង។

photo 2024 07 12 13 11 51 photo 2024 07 12 13 12 02 photo 2024 07 13 12 39 48 photo 2024 07 13 12 39 49 photo 2024 07 13 12 39 50 photo 2024 07 13 12 39 51 photo 2024 07 13 12 39 52 photo 2024 07 13 12 39 53 photo 2024 07 13 12 39 54

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ជាមួយទីប្រឹក្សាក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ៦០រូប ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា ឱ្យបានសម្រេចជោគជ័យតាមផែនការគ្រោងទុក។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តម លោកជំទាវ ទាំងអស់ នៃអង្គពិធីទាំងមូល។

 

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ ព្រមទាំងការដឹងគុណចំពោះ ថ្នាក់ដឹកនាំជំនាន់មុនៗ ដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងការអភិវឌ្ឍជនបទឱ្យមានការរីចម្រើន ជាក់ស្ដែងថ្នាក់ដឹកនាំ និងទីប្រឹក្សាទាំងអស់ ដែលបន្ដការងារអភិវឌ្ឍន៍ជនបទនាពេលនេះ គឺជាមូលធនមនុស្សដ៏សំខាន់ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឱ្យមានឡើង ក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាព និងឯកភាពឱ្យកាន់តែរឹងមាំ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានារបស់ប្រជាជននៅតំបន់ជនបទ និងការស្វែងរកដំណោះស្រាយ ឱ្យឆ្លើយតបទៅនឹងតម្រូវការជនបទ ព្រមទាំងដើម្បីជំរុញអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។

ឯកឧត្តមរដ្ឋមន្ដ្រីបានសំណូមពរដល់ ឯកឧត្តម លោកជំទាវ ទីប្រឹក្សាទាំងអស់ ជួយផ្ដល់ជាយោបល់ ដែលធាតុចូលបន្ថែមទៀត ដើម្បីជាការចូលរួមតម្រង់ទិសដៅនិងការជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

1 14 scaled 2 13 3 11 4 12 5 11 6 16 7 10 8 10 9 10 10 10 11 13 12 9 13 8 14 8 15 7 16 7 17 5 18 4 19 3 20 3 21 2 22 2 23 1 24 1 25 1 26 1 27 1 28 1 29 1 30 1 31 1 32 1 33 1

ឯកឧត្តម យឹម ជុង អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសុខ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

 

សិក្ខាសាលនេះ មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមានសមាសភាពចូលរួមមកពីគ្រប់ស្ថាប័ន អង្គភាពជុំវិញខេត្ត  លោកលោកស្រី មកពី អង្គការដៃគូអភិវឌ្ឍ ចំនួន៥០រូប។

 

គោលបំណងសំខាន់នៃសិក្ខាសាលា៖

១.បង្ហាញពីវិធីសាស្រ្តដំណើការ និងលទ្ធផលការផ្ទៀងផ្ទាត់ ODFខេត្ត ។

២.បើកវេទិកាពិភាក្សា និងប្រមូលធាតុបន្ថែមរវាងថ្នាក់ដឹកនំា និងអ្នកពាក់ព័ន្ធក្នុងខេត្តជាមួយក្រុមការងារថ្នាក់ជាតិលើលទ្ធផលដែលបានរកឃើញ ។

៣.ផ្តល់ពត៌មានត្រឡប់ និងអនុសាសន៍សម្រាប់ខេត្ត ។

 

ជាលទ្ធផល

-ក្រុមការងារថ្នាក់ជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទទទួលស្គាល់ជាផ្លូវការថា ខេត្តកំពង់ចាម គឺពិតជាខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសកាល ODF ចាប់ពីពេលនេះតទៅ។

បានបង្ហាញពីលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់នៅតាមសហគមន៍ សាលារៀន មណ្ឌលសុខភាព ស្ថាប័ន កន្លែងផ្តល់សេវាសាធារណៈ វត្តអារាម។

-ថ្នាក់ដឹកនាំ និងអាជ្ញាធរឃុំ/សង្កាត់/ស្រុក/ក្រុង បានផ្តល់ធាតុចូលជាច្រើន ព្រមទាំងទទួលយកនូវលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិបានចុះផ្ទៀងផ្ទាត់។

 

បន្ទាប់ពីការធ្វើបទបង្ហាញស្ដីពីលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិ  អំពីទិន្នន័យដែលក្រុមការងារចុះអង្កេតរយ:ពេល៣ថ្ងៃកន្លងមក ជាលទ្ធផលខេត្តកំពង់ចាម អង្គសិក្ខាសាលាទាំងមូលបានវាយតម្លៃខ្ពស់ និងទទួលស្គាល់ជាខេត្តកំពង់ចាម បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលប្រកបដោយជោគជ័យ ។

 

អង្គសិក្ខាសាលាបានបញ្ចប់ប្រកបដោយផ្លែផ្កា និងមានភាពស្និទ្ធស្នាលបំផុត ហើយគួរបញ្ជាក់ដែរថា ខេត្តកំពង់ចាម និងត្រៀមប្រកាសជាខេត្តទី៨ បញ្ចប់បន្ទោបង់ពាសវាលពាសកាល៕

photo 2024 07 12 18 51 11 3

photo 2024 07 12 18 51 11 4 photo 2024 07 12 18 51 11 5

photo 2024 07 12 18 51 11 2 photo 2024 07 12 18 51 11 6 photo 2024 07 12 18 51 11 7 photo 2024 07 12 18 51 11 photo 2024 07 12 18 51 47

ឯកឧត្តម លី ណារុន អញ្ជើញចូលរួមកិច្ចប្រជុំ និងពិគ្រោះយោបល់ពហុភាគី ពាក់ព័ន្ធលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក យឹម សុខេន ប្រធានការិយាល័យឥណទាន បានអញ្ជើញចូលរួមកិច្ចប្រជុំ និងពិគ្រោះយោបល់ពហុភាគី ពាក់ព័ន្ធលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer ក្រុមការងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ។ កិច្ចប្រជុំ និងពិគ្រោះយោបល់ពហុភាគីនេះមានការអញ្ជើញចូលរួម ពី​២១ក្រសួង ស្ថាប័ន ។

កិច្ចប្រជុំផ្តោតលើ ៖

 

១- ជំរុញឱ្យសមាគមមីក្រូហិរញ្ញវត្ថុ សមាគមធនាគារ វិនិយោគិនគ្រឹះស្ថានហិរញ្ញវត្ថុ អនុវត្តតាមច្បាប់ និងគោលការរណ៍ឱ្យខ្ចី។ ការងារនេះដឹកនាំដោយធនាគារជាតិនៃកម្ពុជា និងគាំទ្រដោយ សមាគមមីក្រូហិរញ្ញវត្ថុ សមាគមធនាគារ វិនិយោគិនគ្រឹះស្ថានហិរញ្ញវត្ថុ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។

 

២-​ បូកសរុប និងធ្វើជាសេចក្តីថ្លែងការណ៍រួមមួយ ដែលនឹងត្រូវផ្តល់ជូនដល់ នៅថ្ងៃចន្ទ ទី១៥ កក្កដា ២០២៤៕

photo 2024 07 12 17 11 44 2 photo 2024 07 12 17 11 44

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧  ដើម្បីដោះស្រាយបញ្ហា ការប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧  និងដើម្បីដោះស្រាយបញ្ហា ការប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចុងផ្លាស់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី លោក សាន់ ដារិទ្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកកែវសីមា ព្រមទាំង លោក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមចំនួន៧៤ រូប ពិធីនេះប្រព្រឹត្តទៅនៅវត្តគិរីសុវណ្ណារ៉ាម ហៅវត្តព្រៃមាស ភូមិពូទុង ឃុំចុងផ្លាស់ ។

 

នាឱកាសនោះ ឯកឧត្តម បានផ្សព្វផ្សាយខ្លឹមសារសង្ខេបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ , គោលនយោបាយក្រសួងអភិវឌ្ឍន៍ជនបទ , កម្មវិធីអាទិភាពទាំង៥ របស់ក្រសួង ចែកជូនសមាជិក សមាជិកាបានជ្រាប ។ បន្ទាប់មកអង្គវេទិកា បានជូនប្រជាពលរដ្ឋលើក សំណួរ និងសំណូមពរ ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ បញ្ហា សុខភាព ផ្លូវ ទឹកស្អាត អគ្គិសនី ប្លង់កម្មសិទ្ធដីធ្លី ការប្រកបរបរចិញ្ចឹមជីវិត កសិកម្ម បរិស្ថាន ។ល។ ដោយ មានការបំភ្លឺពីមន្ទីរជំនាញពាក់ព័ន្ធ និងការរកដំណោះស្រាយប្រកបដោយការទទួលខុសត្រូវ តាមជំនាញរៀងៗខ្លួន ។

photo 2024 07 13 12 19 46 photo 2024 07 13 12 19 47 2 photo 2024 07 13 12 19 47 photo 2024 07 13 12 19 48 photo 2024 07 13 12 19 49 photo 2024 07 13 12 19 50 2 photo 2024 07 13 12 19 50

គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារជំរុញ ODF

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារជំរុញ ODF ដោយមានការចូលរួមពីសំណាក់លោក ម៉ៅ សុផាន់ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកផ្នែកទឹកស្អាត ខេត្តបាត់ដំបង លោក លោកស្រី មន្ត្រីសម្របសម្រួលគម្រោង ថ្នាក់ខេត្ត ក្រុមការងារអនុវត្តគម្រោងថ្នាក់ PMC ទីប្រឹក្សាទឹកស្អាតនិងអនាម័យ និងមន្ត្រីជំនាញខាងទឹកស្អាត និងអនាម័យ សរុបចំនួន១០នាក់ ស្រី២នាក់។

 

គោលបំណងនៃកិច្ចប្រជុំ មានចំនួន៣គឺ៖

១-ការពិនិត្យលើទិន្នន័យអនាម័យក្នុងឃុំនៃស្រុកគោលដៅ

 

២-ពិភាក្សាពីយន្តការនៃការជម្រុញការលើកកម្ពស់អនាម័យ និងផែនការជម្រុញ ODF Plus

 

៣-ពិភាក្សាលើយន្តការឧបត្ថម្ភធនគ្រឿងក្រោម ដល់គ្រួសារក្រីក្រមាន ឬគ្មានប័ណ្ណសមធម៌។

 

ជាលទ្ធផលក្រោយពីកិច្ចពិភាក្សាយ៉ាងផុសផុលរួច អង្គប្រជុំបានសម្រេចដាក់នូវផែនការសម្រាប់ពេលខាងមុខដូចខាងក្រោម៖

-ថ្នាក់នាំ ការិយាល័យជំនាញទឹកស្អាតនិងអនាម័យ ក្រុមការងារសម្របសម្រួលគម្រោងថ្នាក់មន្ទីរ និងPMC បានឯកភាព និងពិនិត្យលទ្ធភាពក្នុងការជួយជំរុញភូមិគោលដៅទាំង៣ រួមមាន ភូមិអូរដើមចេក ភូមិអូរជាំក្រោម និងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង អោយទៅដល់កម្រិតភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង១០០% ដោយគ្មានខ្នងផ្ទះប្រើបង្គន់រួម (ODF Plus)។

 

-ចំពោះយន្តការនៃការផ្តល់ឧបត្ថម្ភធនដល់គ្រួសារក្រីក្រីដែលមាន ឬគ្មានប័ណ្ណសមធម៌ ក្រុមការងារនឹងផ្តល់ជូន ដល់គ្រួសារទាំងនោះ ទោះបីមាន ឬគ្មានប័ណ្ណ ដោយផ្អែកលើភាពជាក់ស្តែង និងមានការបញ្ជាក់ជាលាយលក្ខណ៍អក្សររបស់អាជ្ញាធរមូលដ្ឋាន។

photo 2024 07 11 14 54 05 photo 2024 07 11 14 54 09 photo 2024 07 12 08 48 26 photo 2024 07 12 08 48 27

ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តកំពង់ចាម៖  នាថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

 

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាគណៈអធិបតី ដោយ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមានសមាសភាពចូលរួមមកពីគ្រប់ស្ថាប័ន អង្គការពាក់ព័ន្ធ លោក លោកស្រី មកពីបណ្តាស្ថាប័ន អង្គការ ចំនួន៥០នាក់។

 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងបន្ទាប់ពី ក្រុមការងារថ្នាក់ជាតិដែលដឹកនាំដោយ លោក វេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះផ្ទៀងផ្ទាត់ វាយតម្លៃ អំពីទិន្នន័យស្ថានភាពបង្គន់អនាម័យ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩ – ១១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានដូចខាងក្រោម៖

 

–  បានចុះពិនិត្យឯកសារទិន្នន័យអនាម័យ ស្រុក ក្រុង ទាំង១០ ក្នុងខេត្តកំពង់ចាម

–  បានប្រជុំទម្រង់ទិស និងបានចាប់ឆ្នោតជ្រើសរើសស្រុក ក្រុង ដើម្បីចុះផ្ទៀងផ្ទាត់ វាយតម្លៃ តាមនីតិវិធី វិធីសាស្រ្ត ក្នុងសៀវភៅណែនាំរបស់ក្រសួង

–  បានធ្វើការប្រជុំបូកសរុបព័ត៌មានដែលទទួលបានពីការចុះអង្កេត ដល់មូលដ្ឋានជាក់ស្តែង និងបានរៀបចំជារបាយការណ៍បូកសរុប

 

ក្រោយពីបានធ្វើបទបង្ហាញលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិស្ដីពី ទិន្នន័យដែលនៃការចុះអង្កេត អង្គសិក្ខាសាលាទាំងមូលបានទទួលស្គាល់ខេត្តកំពង់ចាម ជាខេត្តទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕

photo 2024 07 10 19 00 03 photo 2024 07 10 19 00 20 photo 2024 07 10 19 00 25 photo 2024 07 10 19 00 46 photo 2024 07 10 19 00 53 photo 2024 07 12 11 38 48 2 photo 2024 07 12 11 38 48 photo 2024 07 12 11 38 54 photo 2024 07 12 11 54 25 2 photo 2024 07 12 11 54 25 photo 2024 07 12 13 50 28 photo 2024 07 12 13 50 30 photo 2024 07 12 13 50 33 photo 2024 07 12 13 50 34

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង»

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ០៧ កើតនខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤  វេលាម៉ោង ១៦: ០០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីបិទពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមផងដែរពីរស្ថាប័នរដ្ឋ និងអង្គការដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

 

គួរបញ្ជាក់ផងដែរថាក្នុងកម្មវិធីពិព័រណ៌រយៈពេលបីថ្ងៃនេះក្រសួងបរិស្ថានបានចែកនូវកូនឈើ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនាក្នុងកម្មវិធីនេះចំនួន ៤៣ ៥០០ដើម  ក្នុងឱកាសតាំងពិព័រណ៍កូនឈើនេះ ក្រសួងបរិស្ថានក៏គ្រោងចែកកូនឈើប្រមាណជស ៣៥០ ០០០ដើម ដល់ប្រជាពលរដ្ឋផងដែរ។

photo 2024 07 12 16 56 54 photo 2024 07 12 16 56 59 photo 2024 07 12 16 57 05 photo 2024 07 12 16 57 08 photo 2024 07 12 16 57 14