ឯកឧត្តម ភួង សោភា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា

ខេត្តបាត់ដំបង ៖ នាថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា។

 

វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រពីធនាគារវិនិយោគ (EIB) ,ក្រុមហ៊ុន DAI Global និងមានការអញ្ជើញជាគ្រូឧទ្ទេសដោយ លោក Mark Thriscutt និង លោកស្រី Betty Wetering ជាអ្នកបច្ចេកទេស មកពីប្រទេសហូឡង់។

 

សមាសភាពអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងលោក លោកស្រីជាមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ សរុបចំនួន ៣៩នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះដូចខាងក្រោម៖

 

–  ពន្យល់ពីគោលបំណង និងតួនាទីនៃសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្របកដោយសុវត្ថិភាព

–  ស្គាល់ពីការគ្រប់គ្រងរបស់ក្រសួង, មន្ទីរ និងវិស្វករផ្លូវថ្នល់ជាមួយនឹងទិដ្ឋិភាពសំខាន់ៗនៃសុវត្ថិភាពផ្លូវថ្នល់

–  ចែករំលែកចំណេះដឹងជាមូលដ្ឋានដែលបានបញ្ចូលក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព ជាមួយក្រសួង មន្ទីរ និងវិស្វករផ្លូវថ្នល់ក្នុងមុខវិជ្ជាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាពផ្លូវថ្នល់

–  ណែនាំពីការអភិវឌ្ឍចុងក្រោយបង្អស់នៃវិធីសាស្ត្រវាយតម្លៃសុវត្ថិភាពផ្លូវថ្នល់ ដូចមានចែងក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព៕

089A2474 scaled 089A2487 scaled 089A2491 scaled 089A2515 scaled 089A2520 scaled 089A2538 scaled 089A2544 scaled 089A2547 scaled 089A2553 scaled 089A2587 scaled 089A2594 scaled

ឯកឧត្តម នួន ពេជ្រនិមិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និង លោកលោកស្រីមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំពាក្យផ្ដាំផ្ញើសួសុក្ខទុក្ខដល់ថ្នាក់ដឹកនាំមន្ទីរ ក៍ដូចជាមន្រ្តីរាជការទាំងអស់ក្នុងមន្ទីរពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងបានវាយធ្វើការតម្លៃខ្ពស់ចំពោះសមាជិក សមាជិកអង្គប្រជុំដែលបានខិតខំ និងប្រឹងប្រែងយកចិត្តទុកដាក់លើការងារដែលបានអនុវត្តនាពេលកន្លងមក។

 

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដូចខាងក្រោម ៖

– ត្រូវបំពេញការងារ ឬបេកកម្មដោយស្របតាមគោលការណ៍នៃការណែនាំរបស់ថ្នាក់ខេត្ត ឬថ្នាក់ក្រសួង ឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ខ្ពស់

– សូមមន្រ្តីរាជការទាំងអស់បន្ថែមយកចិត្តទុកដាក់លើការងារបន្តទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ

– សូមមន្រ្តីក្នុងមន្ទីរបង្កើននូវភាពសាមគ្គីភាពភាពក្នុងកិច្ចការងារជារួមក្នុងមន្ទីរដោយចាត់ទុកជាបងប្អូននៃអាជីពការងារ

– យកចិត្តទុកដាក់ និងរៀបចំបន្ទប់ការិយាល័យរបស់ខ្លួន ព្រមទាំងសម្អាតបរិស្ថានក្នុង និងក្រៅមន្ទីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕

photo 2024 07 16 11 15 25 2 photo 2024 07 16 11 15 25 3 photo 2024 07 16 11 15 25 4 photo 2024 07 16 11 15 25 5 photo 2024 07 16 11 15 25 6 photo 2024 07 16 11 15 25 photo 2024 07 16 11 15 45 2 photo 2024 07 16 11 15 45 3 photo 2024 07 16 11 15 45 4 photo 2024 07 16 11 15 45 5 photo 2024 07 16 11 15 45 6 photo 2024 07 16 11 15 45 7 photo 2024 07 16 11 15 45 8 photo 2024 07 16 11 15 45

ឯកឧត្តម ហាប់ អូម៉ាលី អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី Integrated sustainable development of quality of life based on sufficiently economy ក្រោមក្របខណ្ឌគម្រោងមេគង្គឡានឆាង

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នារោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Himawari ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី Integrated sustainable development of quality of life based on sufficiently economy ក្រោមក្របខណ្ឌគម្រោងមេគង្គឡានឆាង ដោយមានសមាសភាពចូលរួមសរុប ៤០ នាក់ មកពីប្រទេសឡាវ ៤ នាក់, ប្រទេសថៃ ១០ នាក់, ប្រទេសមីយ៉ានម៉ា ៤នាក់, ប្រទេសចិន ៤ នាក់ និងកម្ពុជា ១៨ នាក់៕

photo 2024 07 16 10 48 14 photo 2024 07 16 10 48 15 photo 2024 07 16 10 48 16 2 photo 2024 07 16 10 48 16 photo 2024 07 16 10 48 17 photo 2024 07 16 10 48 18 photo 2024 07 16 10 48 19 2 photo 2024 07 16 10 48 19 photo 2024 07 16 10 48 20

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កើតវិទ្យាស្ថានកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កើតវិទ្យាស្ថានកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅអគារខាងលិច នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

 

សមិទ្ធផលនៃ អ.វ.ត.ក. ដ៏ថ្លៃថ្លាទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានផ្តួចផ្តើមបង្កើត អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានអង្គការសហប្រជាជាតិចូលរួម ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងគោលដៅធានា សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ។

 

សូមបញ្ជាក់ជូនផងដែរថា៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩៕

1 16 scaled

1.1 2 scaled 2.1 scaled 2.2 2 15 scaled 3 13 scaled 4 14 scaled 5 13 scaled 6 18 7 12 scaled 8 12 scaled 9 12 scaled 10 12 scaled 11 15 scaled 12 11 scaled 13 10 scaled

សេចក្ដីណែនាំ ស្ដីពីការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

សេចក្ដីណែនាំ ស្ដីពីការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព

ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់  លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរង នៃគណៈអភិ បាលស្រុក  លោក លោកស្រី អាជ្ញាធរភូមិ ឃុំ ប្រមាណ ៧០រូប។

 

កិច្ចប្រជុំមានគោលបំណងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តក្នុងឆោមមាសទី១ ឆ្នាំ ២០២៤ និងលើកទិសដៅបន្ត ព្រមទាំងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះនាពេលអនុវត្តការងារកន្លងមក។

 

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរនូវការខិតខំប្រឹងប្រែងខិតខំបំពេញការងារជាពិសេសបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ របស់ក្រុមការងារនាពេលកន្លងមក ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនលោក លោកស្រី ជាអាជ្ញាធរមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យផងដែរ។

 

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពផ្លែផ្កា និងបរិយាកាសស្និទ្ធស្នាលបំផុត៕

photo 2024 07 15 18 30 27 2 photo 2024 07 15 18 30 27 3 photo 2024 07 15 18 30 27 4 photo 2024 07 15 18 30 27 5 photo 2024 07 15 18 30 27 6 photo 2024 07 15 18 30 27

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារភូមិគំរូ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា។

 

យោងតាមការធ្វើបទបង្ហាញ និងរបាយការណ៍ របស់ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានបង្ហាញថា ក្រុមការងារអភិវឌ្ឍន៍ភូមិគំរូ បានរៀបចំលក្ខណៈវិនិច្ឆ័យភូមិគំរូ ដោយបានកំណត់លក្ខណៈវិនិច្ឆ័យចំនួន ៥រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង (៥)អភិបាលកិច្ច គោលបំណង ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រគ្រប់សកម្មភាពអភិវឌ្ឍន៍នៅក្នុងភូមិ ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព។

 

សូមបញ្ជាក់ផងដែថា៖ កន្លងមកក្រសួងបានអនុវត្តគម្រោងមាភូមិគំរូបានចំនួន ៣០ភូមិរួចមកហេីយ នៅក្នុងខេត្តគោលដៅចំនួន ៣ គឺ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ត្រូវបានអភិវឌ្ឍជាភូមិគំរូ  ហើយបច្ចុប្បន្ន ក្រសួងកំពុងអភិវឌ្ឍភូមិគំរូ ចំនួន ៣៤ ភូមិ ផ្សេងទៀត នៅក្នុងខេត្តកំពង់ស្ពី បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ តាមរយៈគម្រោងអភិវឌ្ឍភូមិសន្តិភាព និងគម្រោងអភិវឌ្ឍភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី។

 

ឆ្លៀតក្នុងឱកាសនោះ ដើម្បីជំរុញការងារអភិវឌ្ឍន៍ភូមិគំរូឱ្យមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ ដូចខាងក្រោម៖

 

–  ត្រូវពិនិត្យឡើវិញនូវសមិទ្ធផលដែលបានអភិវឌ្ឍបានពេលកន្លងមក នៅក្នុងភូមិគំរូទាំង ៣០ភូមិ ដោយធ្វើការវាយតម្លៃតាមទម្រង់លក្ខណៈវិនិច្ឆ័យដែលបានរៀបចំ

–  ថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធី ត្រូវសម្របសម្រួលនាយកដ្ឋានជំនាញពាក់ព័ន្ធ ដើម្បីស្វែងរកដៃគូអភិវឌ្ឍន៍នានាជួយគាំទ្រការអភិវឌ្ឍនេះ តាមរយៈការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការ

–  នាយកដ្ឋានជំនាញត្រូវធ្វើកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីធ្វើការជ្រើសរើសភូមិ និងធ្វើការអភិវឌ្ឍរួម ឱ្យក្លាយជាភូមិគំរូ

–  នាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវធ្វើការពិភាក្សាដើម្បីកំណត់ភូមិអភិវឌ្ឍន៍នានា ឱ្យក្លាយជាភូមិគំរូតែមួយ ជាពិសេសផ្ដោតលើភូមិដែលមានសក្ដានុពលលើវិស័យសំខាន់ៗដូចជា វប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្មជាដើម៕

1 15 2 14 3 12 4 13 5 12 6 17 7 11 8 11 9 11 10 11 11 14 12 10 13 9 14 9 15 8 16 8 17 6 18 5 19 4

មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ចុះប្រមូលទិន្នន័យ និងធ្វើការអង្កេតចុងគ្រា (End line Survey)

ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ៣កើត-សុក្រ៧កើត ខែអាសាឍ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៨-១២ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះប្រមូលទិន្នន័យ និងធ្វើការអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ខ្សែផ្លូវ ១ខ្សែ ពីឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ដល់ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក (PV4) ប្រវែង ១៥,២គ.ម នៅខេត្តព្រៃវែង ។

 

ក្នុងនោះអ្នកអ្នកចូលរួមតបសម្ភាសន៍រួមមាន ៖

– លោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សា ប្រស្នា

– សិស្សានុសិស្ស នៃសាលាបឋមសិក្សា ប្រស្នា

– អាជ្ញាធរមូលដ្ឋានឃុំសេនារាជ្យឧត្តម

– អាជ្ញាធរមូលដ្ឋានឃុំកំពង់ត្របែក

– ប្រជាពលរដ្ឋភូមិទ្រា និងភូមិក្រសាំងចារ ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង៕

photo 2024 07 14 21 32 08 photo 2024 07 14 21 32 13 photo 2024 07 14 21 32 24 photo 2024 07 14 21 32 29 photo 2024 07 14 21 32 35 photo 2024 07 14 21 32 45 photo 2024 07 14 21 32 53 photo 2024 07 14 21 32 59 photo 2024 07 14 21 33 05

នាយកដ្ឋានថែទាំសុខភាពជនបទ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដល់ជនបង្គោល ក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវ៉ាញ

ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែកក្តដា ឆ្នាំ ២០២៤ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ  និងលោក ហេង ពិសិដ្ឋ មន្រ្តីនាយកដ្ឋានថែទាំសុខភាពជនបទ បានសហការជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដល់ជនបង្គោលស្រុក និងជនបង្គោលឃុំទាំង៨ ក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវ៉ាញ ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីតំណាងស្រុកភ្នំក្រវ៉ាញ ស្រុកតាលោសែនជ័យ និងលោក លោកស្រីមកពីឃុំទាំង ៨ក្នុងស្រុកទាំងពីរ សរុបចំនួន ២៥រូប ស្រី ១២រូប។

 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗចំនួន ០២៖

១.ដើម្បីឱ្យមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជនបង្គោលស្រុក ជនបង្គោលឃុំ យល់ដឹងពីការរៀបចំឯកសារផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ(ODF)។

២.ដើម្បីឱ្យមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជនបង្គោលស្រុក ជនបង្គោលឃុំ ចេះពីរបៀបផ្ទៀងផ្ទាត់ស្ថានភាពភូមិ ឃុំ ស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

 

ជាលទ្ធផល៖

១-សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់ពីការរៀបចំឯកសារផ្ទៀងផ្ទាត់បានត្រឹមត្រូវតាមគោលការណ៍ណែនាំ (ODF)។

២-សិក្ខាកាមចេះពីវិធីសាស្រ្តជ្រើសរើសសំណាកសម្រាប់ចុះផ្ទៀងផ្ទាត់ ភូមិ ឃុំ ស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

៣-សិក្ខាកាមចេះពីរបៀបចុះផ្ទៀងផ្ទាត់ទិន្នន័យតាមខ្នងផ្ទះក្នុងភូមិ ឃុំ ស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

photo 2024 07 12 10 47 35 photo 2024 07 12 12 29 25 photo 2024 07 12 12 29 43 photo 2024 07 12 12 29 44 photo 2024 07 12 13 13 02 photo 2024 07 12 13 13 04 photo 2024 07 12 13 13 06 photo 2024 07 12 13 13 07

គម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ សម្រាប់ខ្សែផ្លូវចំនួន ០២ ខ្សែ

ខេត្តស្វាយរៀងនិងត្បូងឃ្មុំ៖ កាលពីថ្ងៃចន្ទ-សុក្រ ៣-៧កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី ៨-១២ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ សម្រាប់ខ្សែផ្លូវចំនួន ០២ ខ្សែ រួម មាន៖

១.សម្ភាសន៍ប្រជាពលរដ្ឋភូមិទួលកណ្តោល  លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យស្វាយផ្អែម អាជ្ញាធរមូលដ្ឋាន ឃុំក្រោលគោ និងអាជ្ញាធរមូលដ្ឋានឃុំស្វាយអង្គ តាមបណ្តោយខ្សែផ្លូវពីក្រោលគោ-វត្តស្វាយផ្អែម ប្រវែង ១១.០០ គ.ម ស្ថិតក្នុងឃុំក្រោលគោ និងឃុំស្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

២.សម្ភាសន៍ប្រជាពលរដ្ឋភូមិជំនុំពល និងអាជ្ញាធរមូលដ្ឋានឃុំជីគ ស្ថិតតាមបណ្តោយខ្សែផ្លូវទួលកណ្តោល-ផ្លូវជាតិលេខ១១  ប្រវែង ៩.៩០គម  ស្ថិតក្នុងឃុំជីគរ  ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

photo 2024 07 13 18 23 06 photo 2024 07 13 18 23 08 photo 2024 07 13 18 23 09 photo 2024 07 13 18 23 10 photo 2024 07 13 18 23 11 photo 2024 07 13 18 23 12 photo 2024 07 13 18 23 15 photo 2024 07 13 18 23 17 photo 2024 07 13 18 23 18 photo 2024 07 13 18 23 19