ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

 

គម្រោងប្លង់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦,៦ម៉ែត្រ កម្ពស់ពីរជាន់ (ជាន់ផ្ទាល់ដី និង ជាន់ទីមួយ) គូសដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការឯកភាពពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដោយគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ។

 

ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នោះឡើង គឺដើម្បីបំផុសស្មារតីឱ្យសិស្សានុសិស្ស អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្រលាញ់ ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ លើកតម្កើង ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់ ព្រមទាំងដើម្បីរក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង ភ្លុក ថ្ម សរុបប្រមាណ ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ៕

1 17 scaled 2 16 scaled 3 14 scaled 4.1 scaled 4 15 scaled 5 14 scaled 6 19 scaled 7 13 scaled 8 13 10 13 scaled 11 16 scaled 12 12 scaled 13 11 scaled 14 10 scaled 15 9 scaled 16 9 scaled 17 7 scaled 18 6 scaled

ឯកឧត្តម លី ណារុន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ ក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្ត សរុបចំនួន ៦០នាក់។

 

ជាកិច្ចចាប់ផ្តើម លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី បានរាយការណ៍ពីសមិទ្ធផលការងារប្រចាំឆមាសទី១ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់អំ លើកឡើងថាស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងចូលរួមយ៉ាងសកម្ម ត្រូវកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤របស់ក្រសួងគឺ ទី១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម៣០%។ ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បីប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព។ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើតការងារ មុខរបរ និងប្រាក់ចំណូល។ ទី៤. ការពង្រឹងស្ថាប័ន ការគ្រប់គ្រង និងអភិបាលកិច្ច តាមរយៈការជ្រើសរើសមន្ត្រី និងការបណ្តុះ បណ្តាលមន្ត្រីឱ្យមានសមត្ថភាព ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

 

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម លី ណារុន បានមានប្រសាសន៍ថា ដើម្បីបន្តពន្លឿនកិច្ចរអភិវឌ្ឍន៍និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាការដោយផ្អែកលើបាវេទនាចំនួន៥គឺ៖ (កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២. បង្កើតការងារឱ្យបានកាន់តែច្រើន ៣.សម្រេចឱ្យបាននូវគោលដៅ ៤.  កាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន ៥. ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

 

ជាមួយគ្នានេះផងដែរឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា រាជារដ្ឋាភិបាល បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន៥រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

 

ពេលរសៀល ឯកឧត្តម លី ណារុន បានដឹកនាំក្រុមការងារមន្ទីរ ចុះពិនិត្យជាក់ស្តែង ទីតាំងលូភ្លោះ មួយកន្លែង ដែលស្ថិតលើកំណាត់ផ្លូវកៅស៊ូ ចាប់ពីភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដល់ភូមិរវៀង ឃុំងន ស្រុកសណ្តាន់ មានប្រវែងសរុប ២០ ៤០០ ម៉ែត្រ ដែលបានស្ថាបនាដោយគម្រោងកែលម្អផ្លូវជនបទ ជំហាន២ ក្នុងឆ្នាំ២០២១ និងបានកំពុងធ្វើការថែទាំជាប្រចាំ  ដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រោយពីបានពិភាក្សាគ្នារួចមក ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យមន្ទីរធ្វើការសហការជាមួយនាយកដ្ឋានផ្លូវលំជនបទ ដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលជាបន្ទាន់លូខាងលើនេះ ដើម្បីសម្រួលចរាចរណ៍ ធ្វើដំណើររបស់ប្រជាពលរដ្ឋទ្បើងវិញ ប្រកបដោយសុវត្តិភាព

 

បន្ទាប់ពីចុះពិនិត្យផ្លូវរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះត្រួតពិនិត្យ ការវាយតម្លៃអគារ និងសោភ័ណភាពមន្ទីរ ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំផងដែរ៕

photo 2024 07 16 18 59 27 photo 2024 07 16 18 59 28 photo 2024 07 16 18 59 29 photo 2024 07 16 18 59 30 photo 2024 07 16 18 59 32 photo 2024 07 16 18 59 34 photo 2024 07 16 18 59 39 photo 2024 07 16 18 59 41 photo 2024 07 16 18 59 42 photo 2024 07 16 18 59 43 photo 2024 07 16 18 59 44 photo 2024 07 16 18 59 52 photo 2024 07 16 18 59 59 photo 2024 07 16 19 00 00 photo 2024 07 16 19 00 02 photo 2024 07 16 19 00 16 photo 2024 07 16 19 00 20 photo 2024 07 16 19 00 21 photo 2024 07 16 19 00 25

ឯកឧត្តម ឈឹម សៅគី អញ្ជើញសួរសុខទុក្ខគ្រួសាររបស់សមាជិកទ្រទ្រង់សមាគម ដែលកំពុងសម្រាកព្យាបាលជំងឺ

ខេត្តកណ្ដាល៖ នារសៀលថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ប្រធានសមាគមសង្គហមិត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងសហការី បានពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ និងសព្ទសាធុការពរ ព្រមទាំងបាននាំយកនូវប្រាក់ឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់លោកស្រី កែវ ស្រីល័ក្ខ ដែលត្រូវជាភរិយារបស់ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងជាសមាជិកទ្រទ្រង់សមាគម ដែលមានជំងឺគ្រុនឈាម នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគម បានជម្រាបជូនលោកស្រី និងក្រុមគ្រួសារថា ក្រោមការចង្អុលបង្ហាញ និងដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី សមាគមសង្គហមិត្ត មិនទុកឱ្យសមាជិកណានៅឯកាតែឯងឡើយ ហើយសមាគមតែងតែយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាសមាគមគ្រប់រូប៕

photo 2024 07 17 19 24 37 photo 2024 07 17 19 24 38 2 photo 2024 07 17 19 24 38 photo 2024 07 17 19 24 39

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

photo 2024 07 17 06 20 02 photo 2024 07 17 06 20 03 2 photo 2024 07 17 06 20 03 photo 2024 07 17 06 20 04 2 photo 2024 07 17 06 20 04

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញពិនិត្យសមិទ្ធផល និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងដឹកនាំបូកសរុបលទ្ធផលការងារឆមាសទី១ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ

ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក លីវ សំណាង ប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានជួបសំណេះសំណាល និងចែកជូនសម្ភារបង្គន់ ចំនួន ២០គ្រួសារ ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលស្រុកត្រាំកក់ រដ្ឋបាលឃុំអង្គតាសោម និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៣៥នាក់។ លើសពីនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ រួមជាមួយក្រុមការងារ បានបន្តចុះពិនិត្យការដ្ឋានថែទាំផ្លូវជាលក្ខណៈខួប ប្រវែង ៥ ៤០០ម៉ែត្រ ស្ថិតនៅក្នុងឃុំរនាម ស្រុកទ្រាំង ព្រមទាំងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣០នាក់ ដែលជាអ្នកទទួលផលផ្ទាល់ពីខ្សែផ្លូវដែលបាននិងកំពុងថែទាំខាងលើ។

 

ក្រោយពីបានបញ្ចប់ការចុះពិនិត្យសមិទ្ធផល និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានអញ្ជើញចូលពិនិត្យបរិវេណមន្ទីរ កន្លែងធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ផងដែរ ហើយជាលទ្ធផលឃើញថា ខាងមន្ទីរបានរៀបចំកន្លែងធ្វើការបានល្អ និងមានរបៀបរៀបរយល្អប្រសើរ ស្របតាមឱវាទណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី។

 

បន្ទាប់មក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សរុបចំនួន ៥០នាក់៕

photo 2024 07 16 21 23 42 2 photo 2024 07 16 21 23 42 3 photo 2024 07 16 21 23 42 4 photo 2024 07 16 21 23 42 photo 2024 07 16 21 23 43 2 photo 2024 07 16 21 23 43 3 photo 2024 07 16 21 23 43 4 photo 2024 07 16 21 23 43 5 photo 2024 07 16 21 23 43 6 photo 2024 07 16 21 23 43 7 photo 2024 07 16 21 23 43 photo 2024 07 16 21 23 44 2 photo 2024 07 16 21 23 44 3 photo 2024 07 16 21 23 44 4 photo 2024 07 16 21 23 44 5 photo 2024 07 16 21 23 44 6 photo 2024 07 16 21 23 44 7 photo 2024 07 16 21 23 44 8 photo 2024 07 16 21 23 44 9 photo 2024 07 16 21 23 44 10 photo 2024 07 16 21 23 44

ឯកឧត្តម លឹម  អុីវ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារស្តារឡើងវិញផ្លូវជនបទក្រាលដីល្បាយក្រួសចំនួន ១ខ្សែ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១៦ ខែកក្ដដា ឆ្នាំ២០២៤  ឯកឧត្តម លឹម  អុីវ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារស្តារឡើងវិញផ្លូវជនបទក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន៦កំណាត់ ប្រវែង ៩ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ដោយមានសាងសង់សំណង់សិល្បការរួមមាន លូប្រអប់ចំនួន ២កន្លែង និងលូមូលចំនួន ១៨ កន្លែង ស្ថិតនៅក្នុង ភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ទៅកាន់ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

 

ក្នុងឱកាសនោះក៏មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម  លោក  លោកស្រី ប្រតិភូអមដំណើរ  អាជ្ញាមូលដ្ឋាន  លោកអភិបាលរងស្រុក  និងមន្ត្រីរដ្ឋបាលស្រុកបរិបូណ៌ លោកមេឃុំទាំង២ ព្រមទាំងប្រជាពលរដ្ឋអ្នកទទួលផលនៃឃុំទាំង២ សរុបចំនួន ៦៥នាក់ ស្រ្តី ៤០នាក់៕

photo 2024 07 16 17 20 12 2 photo 2024 07 16 17 20 12 photo 2024 07 16 17 20 14 photo 2024 07 16 17 20 15 photo 2024 07 16 17 20 17 photo 2024 07 16 17 20 19 photo 2024 07 16 17 20 20 photo 2024 07 16 17 20 21

ឯកឧត្តម សួន សេរីរដ្ឋា អញ្ជើញដឹកនាំប្រជុំប្រចាំខែកក្កដា របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១២ កើត ខែអាសាឍ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម សួន សេរីរដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រជុំប្រចាំខែកក្កដា របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាន ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីចំណុះនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។

 

កិច្ចប្រជុំបានពិនិត្យលទ្ធផលកិច្ចការងារប្រចាំខែកក្កដា លើកទិសដៅការងារខែសីហា ពិភាក្សានិងរកវិធីដោះស្រាយចំណុចប្រឈម ព្រមទាំងជជែកលម្អិតលើការរៀបចំទិវាវប្បធម៌ជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ដែលគ្រោងនឹងធ្វើនៅខេត្តបាត់ដំបងនាថ្ងៃទី ៩ សីហា ២០២៤ ខាងមុខនេះ៕

photo 2024 07 17 12 09 31 photo 2024 07 17 12 09 32 2 photo 2024 07 17 12 09 32 photo 2024 07 17 12 09 33 2 photo 2024 07 17 12 09 33 3 photo 2024 07 17 12 09 33 4 photo 2024 07 17 12 09 33 5 photo 2024 07 17 12 09 33 photo 2024 07 17 12 09 34 2 photo 2024 07 17 12 09 34

ឯកឧត្ដម បណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលារៀនខ្មែរ ចិន ហួរ ខៀវនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន

ខេត្តកំពង់ស្ពឺ ៖  នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម បណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលារៀនខ្មែរ ចិន ហួរ ខៀវ ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិករដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង ៩ អភិបាល អភិបាលរងខេត្តកំពង់ស្ពឺ អភិបាលក្រុង ស្រុក សមាគមខ្មែរ ចិន ខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាជនក្នុងឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមនជាច្រើនរូបទៀត។

 

បន្ទាប់ពីមតិស្វាគមន៍របស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសំដែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏ថ្មីស្រឡាង ជាអគារសិក្សាជាង ៥០បន្ទប់ និងសមិទ្ធផលផ្សេងៗទៀត ដែលកំពុងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ ព្រមទាំងថ្លែងអំណរគុណចំពោះសប្បុរសជននានាដែលជួយកសាងសាលា ជាពិសេស ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជាគ្រូបង្រៀនភាសាចិនដល់សាលានេះ បង្កលក្ខណៈឱ្យសិស្សដែលចេញពីសាលា ងាយរកការងារធ្វើ នឹងបានប្រាក់បៀវត្សខ្ពស់ ដូចជាធ្វើការជាមួយរោងចក្រសហគ្រាសដែលមានថៅកែចិន ជាដើម។

 

ពាក់ព័ន្ធនឹងមិត្តភាព កម្ពុជា-ចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការបន្តវេនរបស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ក្រោមការដឹកនាំប្រកបទៅដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីរាជរដ្ឋាភិបាល អាណត្តិមុនៗ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានបន្សល់ទុកនូវសមិទ្ធផលធំៗជាច្រើន ជាអាទិ៍មាន ៖ ផ្លូវ ស្ពាន ពហុកីឡដ្ឋានមរតកតេជោ មន្ទីរពេទ្យត្បូងឃ្មុំ ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ៣ ដែលមានឈ្មោះជា មហាវិថី XIN JINPING ជាដើម  ហើយសព្វថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តពូនជ្រំចំណងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀតក្នុងការគាំទ្រគ្នាទៅវិញទៅមក។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិកន្លងមក ហើយបាននឹងបន្តគាំទ្រ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ បន្តទៀត ដែលធ្វើឱ្យខេត្តកំពង់ស្ពឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទៀតថា សមិទ្ធផលដែលយើងកំពុងប្រារព្ធពិធីសម្ពោធថ្ងៃនេះ ក៏ដូចជាសមិទ្ធផលធំៗទូទាំងប្រទេសកម្ពុជា គឺកើតចេញអាស្រ័យដោយយើងមាន សុខសន្តិភាព ពេញលេញ។

 

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី  បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ៕

photo 2024 07 16 14 20 37 photo 2024 07 16 14 20 38 2 photo 2024 07 16 14 20 38 3 photo 2024 07 16 14 20 38 4 photo 2024 07 16 14 20 38 5 photo 2024 07 16 14 20 38 6 photo 2024 07 16 14 20 38 7 photo 2024 07 16 14 20 38 8 photo 2024 07 16 14 20 38 9 photo 2024 07 16 14 20 38

ឯកឧត្តម ភួង សោភា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា

ខេត្តបាត់ដំបង ៖ នាថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា។

 

វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រពីធនាគារវិនិយោគ (EIB) ,ក្រុមហ៊ុន DAI Global និងមានការអញ្ជើញជាគ្រូឧទ្ទេសដោយ លោក Mark Thriscutt និង លោកស្រី Betty Wetering ជាអ្នកបច្ចេកទេស មកពីប្រទេសហូឡង់។

 

សមាសភាពអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងលោក លោកស្រីជាមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ សរុបចំនួន ៣៩នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះដូចខាងក្រោម៖

 

–  ពន្យល់ពីគោលបំណង និងតួនាទីនៃសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្របកដោយសុវត្ថិភាព

–  ស្គាល់ពីការគ្រប់គ្រងរបស់ក្រសួង, មន្ទីរ និងវិស្វករផ្លូវថ្នល់ជាមួយនឹងទិដ្ឋិភាពសំខាន់ៗនៃសុវត្ថិភាពផ្លូវថ្នល់

–  ចែករំលែកចំណេះដឹងជាមូលដ្ឋានដែលបានបញ្ចូលក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព ជាមួយក្រសួង មន្ទីរ និងវិស្វករផ្លូវថ្នល់ក្នុងមុខវិជ្ជាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាពផ្លូវថ្នល់

–  ណែនាំពីការអភិវឌ្ឍចុងក្រោយបង្អស់នៃវិធីសាស្ត្រវាយតម្លៃសុវត្ថិភាពផ្លូវថ្នល់ ដូចមានចែងក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព៕

089A2474 scaled 089A2487 scaled 089A2491 scaled 089A2515 scaled 089A2520 scaled 089A2538 scaled 089A2544 scaled 089A2547 scaled 089A2553 scaled 089A2587 scaled 089A2594 scaled

ឯកឧត្តម នួន ពេជ្រនិមិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និង លោកលោកស្រីមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំពាក្យផ្ដាំផ្ញើសួសុក្ខទុក្ខដល់ថ្នាក់ដឹកនាំមន្ទីរ ក៍ដូចជាមន្រ្តីរាជការទាំងអស់ក្នុងមន្ទីរពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងបានវាយធ្វើការតម្លៃខ្ពស់ចំពោះសមាជិក សមាជិកអង្គប្រជុំដែលបានខិតខំ និងប្រឹងប្រែងយកចិត្តទុកដាក់លើការងារដែលបានអនុវត្តនាពេលកន្លងមក។

 

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដូចខាងក្រោម ៖

– ត្រូវបំពេញការងារ ឬបេកកម្មដោយស្របតាមគោលការណ៍នៃការណែនាំរបស់ថ្នាក់ខេត្ត ឬថ្នាក់ក្រសួង ឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ខ្ពស់

– សូមមន្រ្តីរាជការទាំងអស់បន្ថែមយកចិត្តទុកដាក់លើការងារបន្តទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ

– សូមមន្រ្តីក្នុងមន្ទីរបង្កើននូវភាពសាមគ្គីភាពភាពក្នុងកិច្ចការងារជារួមក្នុងមន្ទីរដោយចាត់ទុកជាបងប្អូននៃអាជីពការងារ

– យកចិត្តទុកដាក់ និងរៀបចំបន្ទប់ការិយាល័យរបស់ខ្លួន ព្រមទាំងសម្អាតបរិស្ថានក្នុង និងក្រៅមន្ទីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕

photo 2024 07 16 11 15 25 2 photo 2024 07 16 11 15 25 3 photo 2024 07 16 11 15 25 4 photo 2024 07 16 11 15 25 5 photo 2024 07 16 11 15 25 6 photo 2024 07 16 11 15 25 photo 2024 07 16 11 15 45 2 photo 2024 07 16 11 15 45 3 photo 2024 07 16 11 15 45 4 photo 2024 07 16 11 15 45 5 photo 2024 07 16 11 15 45 6 photo 2024 07 16 11 15 45 7 photo 2024 07 16 11 15 45 8 photo 2024 07 16 11 15 45