ឯកឧត្តម លី ណារុន អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ជ្រៅចំនួន១៨អណ្តូង ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ជ្រៅចំនួន១៨អណ្តូង ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងជាអនុប្រធាន PWG  ឯកឧត្តម ស្រ៊ិន ពុទ្ឋី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំស្តីទី លោកអភិបាលរងស្រុក មន្រ្តីសាលាស្រុក និងប្រជាពលរដ្ឋចំនួន២១៤នាក់។

 

នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៏ផ្តាំសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់បងប្អូននៅខេត្តកំពង់ធំ ពិសេសបងប្អូននៅក្នុងកម្មវិធីនេះ។ ទន្ទឹមនិងនេះ ឯកឧត្តម លី ណារុន បានលើកបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាដែលមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្អែកលើបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានលើកបង្ហាញពីសមិទ្ធិផលដែលសម្រេចបានជូនដល់ប្រទេសជាតិនិងប្រជាជន។ នៅក្នុងពិធីសម្ពោធអណ្តូងនេះ ឯកឧត្តមរដ្ឋលេខាធិការ បាននាំយកវត្ថុអនុស្សាវរីយ៍ជាក្រមារបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់អ្នកចូលរួមម្នាក់មួយ។

 

បន្ទាប់ពីបញ្ចប់កម្មវិធីសម្ពោធអណ្តូងរួចមក ឯកឧត្តម លី ណារុន បានដឹកនាំក្រុមការងារមន្ទីរ រួមដំណើរជាមួយ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យជាក់ស្តែងទីតាំងលូភ្លោះមួយកន្លែងដែលទឹកហូរច្រោះធ្វើឱ្យដាច់ខូចដល់ខ្នងផ្លូវ ដែលស្ថិតលើកំណាត់ផ្លូវកៅស៊ូ ចាប់ពីភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដល់ភូមិរវៀង ឃុំងន ស្រុកសណ្តាន់មានប្រវែងសរុប ២០ ៤០០ ម៉ែត្រ ដែលបានស្ថាបនាដោយគម្រោងកែលម្អរផ្លូវជនបទ ជំហាន២ ក្នុងឆ្នាំ២០២១ ហើយសព្វថ្ងៃនេះ បាននិងកំពុងធ្វើការថែទាំជាប្រចាំដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។  ក្រោយពីបានពិនិត្យនិងបានពិភាក្សាគ្នារួចមក ឯកឧត្តម នួន ផារ័ត្ន បានស្នើសុំ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមជួយជួសជុលជាបន្ទាន់នូវលូដែលខូចខាតខាងលើនេះ ដើម្បីសម្រួលដល់ចរាចរណ៍ ធ្វើដំណើររបស់ប្រជាពលរដ្ឋទ្បើងវិញ ប្រកបដោយសុវត្តិភាព៕

photo 2024 07 17 20 24 37 2 photo 2024 07 17 20 24 37 3 photo 2024 07 17 20 24 37 photo 2024 07 17 20 24 38 2 photo 2024 07 17 20 24 38 3 photo 2024 07 17 20 24 38 photo 2024 07 17 20 29 31 2 photo 2024 07 17 20 29 31 photo 2024 07 17 20 29 32 2 photo 2024 07 17 20 29 32 3 photo 2024 07 17 20 29 32

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកក្រឡាញ់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប រួមជាមួយលោកអនុប្រធានមន្ទីរ, លោកប្រធាន អនុប្រធានការិយាល័យថែទាំសុខភាពជនបទ បានអញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកក្រឡាញ់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធាន PWG តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់ លោក លោកស្រីអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកក្រឡាញ់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកនាយករងអង្គការផ្លែនអន្តរជាតិកម្ពុជា និងសហការី  លោកតំណាងឱ្យអង្គការទស្សនពិភពលោកប្រចាំស្រុកក្រឡាញ់ លោក លោកស្រីតំណាងឱ្យអង្គការដៃគូអភិវឌ្ឍន៍នានា លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំទាំងអស់ក្នុងស្រុកក្រឡាញ់ យុវជនកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់  ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបចំនួន២៦០នាក់ស្រី៨៣នាក់៕

photo 2024 07 17 18 28 04 2 photo 2024 07 17 18 28 04 3 photo 2024 07 17 18 28 04 4 photo 2024 07 17 18 28 04 5 photo 2024 07 17 18 28 04 photo 2024 07 17 18 28 05 2 photo 2024 07 17 18 28 05 3 photo 2024 07 17 18 28 05 4 photo 2024 07 17 18 28 05 5 photo 2024 07 17 18 28 05 photo 2024 07 17 18 28 06 2 photo 2024 07 17 18 28 06 3 photo 2024 07 17 18 28 06

ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណះកម្មការសម្របសម្រួលការងារជាមួយអង្គការមិនមែនរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ (តាម Zoom) និងលោក លោកស្រី ជាអគ្គនាយក អគ្គនាយិកា អង្គការមិនមែនរដ្ឋាភិបាល ចំនួន៦៦រូប។

 

កិច្ចប្រចុំនេះមានគោលបំណងចម្បងរួមមាន ៖

–  ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបានសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់អង្គការមិនមែនរដ្ឋាភិបាល

–  ផ្សព្វផ្សាយពីភូមិគំរូ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

–  ការផ្សារភ្ជាប់កិច្ចការងារអង្គការមិនមែនរដ្ឋាភិបាល និងភូមិគំរូ

–  ពិភាក្សា និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក តាមរយះការនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ

 

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការរៀបចំធ្វើបទបង្ហាញ ចំនួន ៤ ផងដែរ ព្រមទាំងមានការរៀបចំបើកឱ្យមានកិច្ចពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីស្វែងរកដំណោះស្រាយបញ្ហាផ្សេងៗ ដែលបានជួបប្រទះនាពេលកន្លងមកនេះ។

 

បន្ទាប់ពីបិទបញ្ចប់ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារួចមក ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ណែនាំដូចខាងក្រោម ៖

–  ស្នើឱ្យ NGO នៅតែបន្តចូលរួមសហការជាមួយនាយកដ្ឋានជំនាញដើម្បីរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យនីមួយៗឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ

–  អំពាវនាវចំពោះអង្គការដែលមានកិច្ចសហការប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់ជាមួយនឹងការងារភូមិគំរូ ដើម្បីចូលរួមជាមួយក្រសួងក្នុងការអភិវឌ្ឍភូមិគំរូឱ្យបានជោគជ័យនាថ្ងៃខាងមុខ

–  ស្នើឱ្យនាយកដ្ឋានជំនាញ បន្តសហការជាមួយ NGO ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យនីមួយៗឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយពិសេសផ្តោតលើតំបន់ដែលមានអត្រាទឹកស្អាត និងអនាម័យទាប

–  ករណី NGO  ដែលមានបទពិសោធន៍ល្អៗ សូមអញ្ជើញក្រសួង ឬនាយកដ្ឋានជំនាញចុះទៅសិក្សា និងស្វែងយល់ ដើម្បីចងក្រងជាមេរៀនបទពិសោធន៍ ក្នុងគោលបំណងយកទៅចែករំលែក និងអនុវត្តនៅតំបន់ផ្សេងៗទៀត

–  ករណី NGO ដែលចប់សុពលភាពកិច្ចព្រមព្រៀង ត្រូវត្រៀមរៀបចំឯកសារដើម្បីសហការជាមួយមន្រ្តីជំនាញពិនិត្យបន្តកិច្ចព្រមព្រៀងជាថ្មីទៀត

–  បន្តខិតខំស្វែងរកអង្គការដៃគូរផ្សេងទៀត ក្នុងការសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត។

 

កិច្ចប្រជុំនេះបានបិទបញ្ចប់ដោយទទួលលទ្ធផលផ្លែផ្កា និងកិច្ចសហប្រិតិបត្តិការខ្ពស់ និងប្រកបដោយ បរិយាកាស ស្និទ្ធស្នាលបំផុត៕

photo 2024 07 17 19 43 30 2 photo 2024 07 17 19 43 30 photo 2024 07 17 19 43 32 photo 2024 07 17 19 43 33 photo 2024 07 17 19 43 34 photo 2024 07 17 19 43 35 photo 2024 07 17 19 59 02 photo 2024 07 17 19 59 03 photo 2024 07 17 20 01 05

ឯកឧត្តម ជី ស៊ីថា អញ្ជើញដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំជាមួយលេខាធិការដ្ឋាននៃក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការរកិច្ច

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមានតំណាងអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីចូលរួមកិច្ចប្រជុំជាមួយលេខាធិការដ្ឋាននៃក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការរកិច្ច នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ មកពីក្រសួង ស្ថាប័នចំនួន ០៣ រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងធម្មការ និងសាសនា សរុបចំនួន ២៤រូប ស្រ្តី១០រូប។

 

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់ទៅលើការពិនិត្យការអនុវត្តភារកិច្ចរបស់អង្គភាពសវនកម្មផ្ទៃក្នុង អង្គភាពអធិការកិច្ច និងអង្គភាពផ្សេងៗទៀតដែលមានសមត្ថកិច្ចត្រួតពិនិត្យនៃក្រសួង  ស្ថាប័នដើម្បីជាមូលដ្ឋានគោរពស្នើសុំការពិនិត្យ និងសម្រេចរបស់ថ្នាក់ដឹកនាំតាមឋានានុក្រម អនុលោមតាមគោលការណ៍គន្លឹះរបស់រាជរដ្ឋាភិបាលដូចមានកំណត់នៅក្នុងលិខិតលេខ ៦៥៦សជណ៕

photo 2024 07 17 12 42 45 photo 2024 07 17 12 42 46 photo 2024 07 17 12 42 47 2 photo 2024 07 17 12 42 47

ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្ដម សឹម សុខព្រី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត តូច ប៉ូលីវា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ តំណាងនាយកដ្ឋានសុខភាពជនបទ លោកប្រធាន  អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អភិបាលរង នៃគណៈអភិបាលស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ១៣១នាក់ ស្រី ៦៦នាក់ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

 

ក្រោយពីបានស្ដាប់របាយការណ៍របស់លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមតិចំណាប់អារម្មណ៍របស់ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីទាំងមូល។

 

យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរ ការងារផ្ដល់សំភារៈបង្គន់មានចំនួន ២០០បង្គន់ ដែលក្នុងនោះនៅស្រុករមាសហែកចំនួន ៧៥បង្គន់ និង ១២៥បង្គន់ទៀត គ្រោងដាក់ក្នុងដីសម្បទានសង្គមកិច្ចដែលស្ថិតនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍។ ការងារផ្ដល់អណ្ដូងចំនួន ៣០ ដែលក្នុងនោះស្រុករមាសហែកចំនួន ២២អណ្ដូង ស្រុកស្វាយជ្រុំចំនួន ៤អណ្ដូង ស្រុកកំពង់រោទិ៍ចំនួន ២អណ្ដូង និងស្រុករំដួលចំនួន ២អណ្ដូង។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បង្គន់អនាម័យ និងអត្ថប្រយោជន៍នៃការទទួលបានអណ្ដូងទឹក ហើយក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលទទួលបានបង្គន់អនាម័យ និងអណ្ដូងទឹកអំពីរបៀបនៃការថែរក្សាដើម្បីប្រើប្រាស់បានយូរអង្វែងផងដែរ រួមមាន ៖

– សូមលាងដៃនឹងសាប៊ូ ឬផេះមុននឹងបរិភោគអាហារ និងក្រោយចេញពីបង្គន់អនាម័យ

– សម្អាតបរិវេណក្នុង និងក្រៅបង្គន់អនាម័យ

– ជួសជុលជាប្រចាំករណីមានការខូចខាត

– សាងសង់អណ្ដូងទឹកឱ្យឆ្ងាយពីបង្គន់អនាម័យ

– កុំយកសត្វពាហនៈមកចងក្បែរអណ្ដូងទឹក

– ឧស្សាហ៍តាមដាន និងពិនិត្យគុណភាពទឹក។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម គុយ ឆាយ បាននាំយកនូវក្រមាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមកម្មវិធី និងនៅការដ្ឋានសរុបប្រមាណ ១៣១ក្រមា។  ក្រោយបញ្ចប់កម្មវិធី គណៈអធិបតីបានអញ្ជើញធ្វើដំណើរទៅពិនិត្យការដ្ឋានសាងសង់អណ្ដូងនៅទីតាំងចំនួន ២កន្លែង ស្ថិតនៅក្នុងឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ បន្ទាប់មកទៀត ឯកឧត្តមរដ្ឋលេខាធិការ បានចូលពិនិត្យការរៀបចំកែលំអបរិស្ថានរបស់មន្ទីរតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឃើញថាមន្ទីររៀបចំមានសណ្ដាប់ធ្នាប់ និងរៀបរយបានល្អ។ ការិយាល័យនីមួយៗក្នុងមន្ទីរ គឺរៀបចំឯកសារបានល្អ ថែមទាំងបន្ទប់ទឹកក៏មានភាពអនាម័យល្អផងដែរ៕

photo 2024 07 17 16 20 59 photo 2024 07 17 16 21 00 photo 2024 07 17 16 21 01 2 photo 2024 07 17 16 21 01 photo 2024 07 17 16 21 02 photo 2024 07 17 16 21 03 photo 2024 07 17 16 21 05 photo 2024 07 17 16 21 06 photo 2024 07 17 16 21 07 photo 2024 07 17 16 21 08 photo 2024 07 17 16 21 09 photo 2024 07 17 16 22 22 photo 2024 07 17 16 22 24 photo 2024 07 17 16 23 25 2 photo 2024 07 17 16 23 25

ឯកឧត្តម ជា ស៊្រុន អញ្ជើញដឹកនាំគណៈកម្មការអន្តរចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ឋផលការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ៧ ៥០០ម៉ែត្រ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងមន្ត្រីការិយាល័យផ្លូវជនបទ បានចូលរួមអមដំណើរឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើផ្លូវថែទាំលក្ខណៈខួប ផែនការឆ្នាំ២០២៣ ចំនួន១ខ្សែ ប្រវែង ៧ ៥០០ម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ និងលូប្រអប់មុខ២ ចំនួន២កន្លែង ស្ថិតនៅភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

 

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មាធិការអន្តរក្រសួងរួចមក គណ:កម្មាធិការបានឯកភាពទទួលយកការអនុវត្តការងារបញ្ចប់សុពលភាព តាមការស្នើសុំរបស់ភាគីទទួលការ។ ទន្ទឹមនឹងការទទួលយកនេះ គណៈកម្មាធិការអន្តរក្រសួង បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែងផងដែរ៕

photo 2024 07 17 11 12 39 photo 2024 07 17 11 12 40 photo 2024 07 17 11 12 41 2 photo 2024 07 17 11 12 41 3 photo 2024 07 17 11 12 41 photo 2024 07 17 11 12 42 2 photo 2024 07 17 11 12 42 photo 2024 07 17 11 12 43 photo 2024 07 17 11 12 44 2 photo 2024 07 17 11 12 44 3 photo 2024 07 17 11 12 44

ឯកឧត្តម ជា ស៊្រុន អញ្ជើញដឹកនាំគណៈកម្មការអន្តរចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ឋផលការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ១០ ៥០០ម ទទឹង ៦ម នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

ខេត្តរតនគិរី ៖ នាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨  ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ឋផលការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ (ផ្លូវភូមិពាក់-តេននិងភូមិដរ) ប្រវែង ១០ ៥០០ម ទទឹង ៦ម ស្ថិតក្នុងឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ។

 

ជាលទ្ឋផលគណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយក ដើម្បីបញ្ចប់សុពលភាព សម្រាប់គម្រោងការងារថែទាំផ្លូវខួប ឆ្នាំ២០២៣។

 

បន្ទាប់មក គណៈកម្មការអន្តរក្រសួង បានមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅសាលារួមភូមិតេន ឃុំយ៉ាទុង ក្រោមអធិបតីភាព ឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី រួមជាមួយលោកជំទាវ ឯក គន្ឋវារី អនុរដ្ឋលេខាធិការ លោកអភិបាលរងស្រុកអូរយ៉ាដាវ លោកជំទប់ទី១ ឃុំតំណាងលោកមេឃុំយ៉ាទុង លោកលោកស្រីអមដំណើរនិងប្រជាពលរដ្ឋក្នុងឃុំសរុបចំនួន ៧១នាក់ ស្រី ៤៧នាក់៕

photo 2024 07 17 13 47 49 2 photo 2024 07 17 13 47 49 3 photo 2024 07 17 13 47 49 photo 2024 07 17 13 47 50 2 photo 2024 07 17 13 47 50 3 photo 2024 07 17 13 47 50 4 photo 2024 07 17 13 47 50 photo 2024 07 17 13 47 51 2 photo 2024 07 17 13 47 51 3 photo 2024 07 17 13 47 51 4 photo 2024 07 17 13 47 51 photo 2024 07 17 13 47 52 2 photo 2024 07 17 13 47 52

ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ស្តីពីការរៀបចំគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ស្តីពីការរៀបចំគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ អគ្គាធិការស្ដីទី ឯកឧត្ដម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស និងឯកឧត្ដម លោក លោកស្រី ប្រធានយកដ្ឋានជំនាញ និងមន្ទីរទាំង២៥រាជធានីខេត្ត (តាមប្រព័ន្ធនិម្មិតកម្ម Zoom) ។

 

កិច្ចប្រជុំនេះមានគោលដៅសំខាន់ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួបប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ២០២៥ កម្រិតថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ។

 

ក្នុងកិច្ចប្រជុំនេះក៏មានការបើកកិច្ចពិភាក្សាយ៉ាងផុលផុស ក្នុងការស្វែងរកគន្លឹះដើម្បីឆ្លើយតប និងកិច្ចប្រជុំត្រៀមខាងលើ ធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរ ។ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះ ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវមានអំណះអំណាងច្បាស់លាស់ ដើម្បីត្រៀមការពារគម្រោងថវិការបស់ខ្លួន នៅពេលចូលរួមកិច្ចប្រជុំចរចាថវិកាឆ្នាំ២០២៥ កម្រិតនយោបាយ៕

photo 2024 07 16 19 38 56 photo 2024 07 16 19 38 58 photo 2024 07 16 19 38 59 photo 2024 07 16 19 39 00 photo 2024 07 16 19 39 01 photo 2024 07 16 19 39 02 photo 2024 07 16 19 39 03 photo 2024 07 16 19 39 05 photo 2024 07 16 19 39 06

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និង អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ពិភាក្សាលើកផែនការជំរុញលើកកម្ពស់អនាម័យជនបទខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖  នៅរសៀលថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការីបានជួបប្រជុំពិភាក្សាលើកផែនការជំរុញលើកកម្ពស់អនាម័យជនបទខេត្តបន្ទាយមានជ័យ ជាមួយលោកស្រី ស៊ុន ម៉ាលីន នាយករងប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា និងសហការី។

 

ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នា ខិតខំរិៈរកមធ្យោបាយដើម្បីជម្រុញខេត្តបន្ទាយមានជ័យ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៥ នេះ។

photo 2024 07 16 19 51 43 photo 2024 07 16 19 51 44 2 photo 2024 07 16 19 51 44 photo 2024 07 16 19 51 45 photo 2024 07 16 19 51 46 photo 2024 07 16 19 51 47 2 photo 2024 07 16 19 51 47 photo 2024 07 16 19 51 48 photo 2024 07 16 19 51 49 photo 2024 07 16 19 56 2318