ឯកឧត្ដម អ៉ិន ចន្ថា បានដឹកនាំកិច្ចប្រជុំស្ដីពីការបើកឯកសារស្ទង់តម្លៃចំនួន ២គម្រោង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្ដីពីការបើកឯកសារស្ទង់តម្លៃចំនួន ២គម្រោង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនចំនួន ៣ និងសមាជិកសមាជិកាគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ។

 

ដោយឡែកគម្រោងទាំង២ នេះរួមមាន ÷

– គម្រោងទី១៖ ការចំណាយឃោសនា និងផ្សព្វផ្សាយព័ត៌មានសាធារណៈឆ្នាំ២០២៤ ជូន នាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

 

– គម្រោងទី២៖ ការចំណាយរៀបចំតាំងពិព័រណ៍នៅក្នុង និងក្រៅប្រទេស ជូននាយកដ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ អន្តរក្រសួងនេះរួមមាន (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។

 

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ដោយទទួលបានផ្លែផ្កាជោគជ័យ នឹងមានការឯកភាពគ្នាទាំងស្រុងទៅលើអនុវត្តគម្រោងនោះ ។

photo 2024 07 18 11 16 42 photo 2024 07 18 11 16 43 photo 2024 07 18 11 16 45 photo 2024 07 18 11 16 46

ក្រុមការងារត្រួតពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់បញ្ចប់ODF ថ្នាក់ជាតិ រៀបចំកិច្ចប្រជុំដើម្បីជ្រើសរើសសំណាក និងធ្វើការចុះផ្ទៀងផ្ទាត់ ODF ខេត្តរតនគិរី

ខេត្តរតនគិរី៖ នាព្រឹកនៅថ្ងៃពុធ ១២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់បញ្ចប់ODF ថ្នាក់ជាតិ ដឹកនាំដោយ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំ​សុខភាព និងសមាជិកព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមប្រជុំដើម្បីជ្រើសរើសសំណាក និងធ្វើការចុះផ្ទៀងផ្ទាត់ ODF ខេត្តរតនគិរី ។

 

ក្នុងកិច្ចប្រជុំនេះ  ក្រុមការងារបានធ្វើការចាប់ឆ្នោតដើម្បីជ្រើសរើសស្រុក៨ និងក្រុង១ និងចាប់ឆ្នោតជ្រើសរើសអង្គភាពផ្តល់សេវាក្នុងខេត្តចំនួន៣០កន្លែង ស្ថិតនៅស្រុកអូរជុំនិងស្រុកបរកែវ ធ្វើជាគំរូ ជាលទ្ធផលនៃការចាប់ឆ្នោតទាំង២លើក ទទួលបានលទ្ធផលដូចខាងក្រោម៖

 

១. ចាប់លើកទីបានស្រុកចំនួន២គឺស្រុក កូនមុំ និងស្រុកលំផាត់)

ក/ចាប់ឆ្នោតជ្រើសរើសឃុំទាំង៦ក្នុងស្រុកកូនមុំ

*លទ្ធផលសម្រេចបានឃុំចំនួន២គឺ

1-ឃុំត្រពាំងក្រហម ជ្រើសរើសបានភូមិ១

2-ឃុំសិរីមង្គល ជ្រើសរើសបានភូមិស្រែពកធំ

ខ/ចាប់ឆ្នោតជ្រើសរើសឃុំទាំង៦ក្នុងស្រុកលំផាត់

*លទ្ធផលសម្រេចបានឃុំចំនួន០២គឺ

1-ឃុំប៉ាតាង ជ្រើសរើសបានភូមិព្រូក

2-ឃុំល្បាំង២ ជ្រើសរើសបានភូមិកាទៀង

 

២. ចាប់ឆ្នោតលើកទី២ ជ្រើសរើសអង្គភាពផ្តល់សេវាក្នុងខេត្តចំនួន៣០កន្លែង ស្ថិតនៅស្រុកអូរជុំនិងស្រុកបរកែវមាន÷

-សាលាឃុំចំនួន២កន្លែង

-មណ្ឌលសុខភាព៤

-វត្តអារាមចំនួន៤

-សាលារៀនចំនួន៩

-គ្រឹះស្ថានឯកជនចំនួន៤

-មន្ទីរអង្គភាពក្នុងខេត្តចំនួន៤

-រដ្ឋបាលខេត្ត១

បន្ទាប់ពីធ្វើការចាប់ឆ្នោតជ្រើសរើសស្រុក,ឃុំ,ភូមិរួចមកក្រុមការងារក៏បានចែកគ្នាជា៤ក្រុមចុះពិនិត្យស្ថានភាពជាក់ស្តែង និងទៅដល់គ្រួសារតាមខ្នងផ្ទះបន្ថែមទៀត។

 

នៅរសៀលថ្ងៃដដែលនេះផងដែរ លោក ប្រធានមន្ទីរ និងក្រុមការងារ បានបន្តចូលរួមប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំពិធីប្រកាសODF ដើម្បីពិនិត្យ ពិភាក្សារៀបចំកិច្ចការលម្អិតចាំបាច់សម្រាប់ដំណើរការពិធីប្រកាសODF ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ជា ថាវរិទ្ឋ សមាជិកក្រុមប្រឹក្សា​ខេត្តនិងជាប្រធានក្រុមការងារ PWGខេត្ត តំណាងឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី សមាសភាពចូលរួមមកពីគ្រប់មន្ទីរអង្គភាពកងកម្លាំងទាំងអស់ជុំវិញខេត្ត។

photo 2024 07 17 17 00 19 photo 2024 07 17 17 00 20 photo 2024 07 17 21 52 30 2 photo 2024 07 17 21 52 30 3 photo 2024 07 17 21 52 30 4 photo 2024 07 17 21 52 30 photo 2024 07 17 21 52 31 2 photo 2024 07 17 21 52 31 3 photo 2024 07 17 21 52 31 photo 2024 07 17 21 54 49

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងពិធីប្រកាសតែងតាំង ឯកឧត្ដម Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខា ភ្នំពេញ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដម រដ្ឋលេខាធិការ  អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមភ្ញៀវជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងពិធីប្រកាសតែងតាំង ឯកឧត្ដម Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា៕

photo 2024 07 19 18 32 40

photo 2024 07 19 18 08 39 photo 2024 07 19 18 13 25 photo 2024 07 19 18 17 31

ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានផ្លូវលំជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយកបច្ចេកទេស អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន ៧៥នាក់។

 

កិច្ចប្រជុំ បានពិនិត្យលើរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា ដែលនាយកដ្ឋានបានអនុវត្ត, ការផ្តល់ជូនសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការថែទាំ និងការជួសជុលផ្លូវជនបទ ក្នុងនោះក៏មានការផ្តល់យោបល់កែលម្អពីថ្នាក់ដឹកនាំលើរបាយការណ៍ និងទិសដៅដែលបានលើកឡើងផងដែរ៕

photo 2024 07 17 17 46 00 2 photo 2024 07 17 17 46 00 3 photo 2024 07 17 17 46 00 photo 2024 07 17 17 46 01 2 photo 2024 07 17 17 46 01 photo 2024 07 17 17 46 02

លោកសួន សុវន្ដារ អញ្ជើញចុះបណ្ដុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ចំនួន៧ភូមិ នៅឃុំស្វាយចេក ស្រុកស្វាយចេក

ខេត្ដបន្ទាយមានជ័យ ៖ នាថ្ងៃចន្ទ១០កើត-អង្គារ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៤ លោកសួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ បានអញ្ជើញចុះបណ្ដុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ចំនួន៧ភូមិ នៅឃុំស្វាយចេក ស្រុកស្វាយចេក មានសិក្ខាកាមចូលរួមសរុប២០នាក់ ស្រី៤នាក់៕

photo 2024 07 16 18 27 12 photo 2024 07 17 09 20 15 2 photo 2024 07 17 09 20 15 3 photo 2024 07 17 09 20 15 4 photo 2024 07 17 09 20 15 5 photo 2024 07 17 09 20 15 6 photo 2024 07 17 09 20 15 7 photo 2024 07 17 09 20 15 8 photo 2024 07 17 09 20 15

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ទេស កំសាន ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ទេស កំសាន ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

 

សូមបញ្ជាក់ថា ឧបាសិកា ទេស កំសាន បានទទួលមរណៈភាព កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ៕

1photo 2024 07 19 13 53 09 2.1photo 2024 07 19 13 53 11 2photo 2024 07 19 13 53 11 3photo 2024 07 19 13 53 15 4photo 2024 07 19 13 53 42

ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចុះពិនិត្យស្ពានឈើមួយកន្លែងដែលមានប្រវែង ៥៥ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលបានរងការបាក់រលំដោយសារជំនន់ទឹកភ្លៀង

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនិងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ពានឈើមួយកន្លែងដែលមានប្រវែង ៥៥ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ ស្ថិតនៅភូមិ អូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រងការបាក់រលំដោយសារជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ មិនអាចធ្វើចរាចរណ៍បាន។

 

បន្ទាប់ពីពិនិត្យនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារឯកភាពជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សិក្សាធ្វើការជួសជុលបន្ទាន់ដើម្បីតភ្ជាប់ស្ពានឈើនេះជូនប្រជាពលរដ្ឋធ្វើការឆ្លងកាត់បានជាបណ្តោះអាសន្ន។ រួចបន្តសិក្សាដើម្បីធ្វើការសាងសង់ជាស្ពានថ្មីឡើងវិញសម្រាប់ប្រើប្រាស់បានយូរអង្វែង។

 

សូមបញ្ជាក់ថា ស្ពាននេះឆ្លងកាត់ភ្ជាប់ពីភូមិរុន និងភូមិ វឺន សៀន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ចំនួន ២០៧គ្រួសារ ប្រជាជនប្រមាណជា ១០០០នាក់៕

photo 2024 07 17 16 31 10 photo 2024 07 17 16 31 39 photo 2024 07 17 16 31 42 photo 2024 07 17 16 32 39 photo 2024 07 17 16 32 42 photo 2024 07 17 16 32 49 photo 2024 07 17 16 33 22 photo 2024 07 17 20 16 33 photo 2024 07 17 20 16 34 photo 2024 07 17 20 47 31

លោក គី សុផល អញ្ជើញចូលរួមសម្របសម្រួលដល់ដំណើរទស្សនកិច្ចសិក្សា របស់ក្រុមគណៈប្រតិភូមកពីប្រទេសចិន ថៃ ឡាវ  និងប្រទេសមីយ៉ាន់ម៉ា

ខេត្តតាកែវ ៖ នាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៤ លោក គី សុផល ប្រធាននាយកដ្ឋាន និងមន្រ្តី នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានអញ្ជើញចូលរួមសម្របសម្រួលដល់ដំណើរទស្សនកិច្ចសិក្សា របស់ក្រុមគណៈប្រតិភូមកពីប្រទេសចិន ថៃ ឡាវ  និងប្រទេសមីយ៉ាន់ម៉ាដែលមកចូលរួមសិក្ខាសាលាស្ដីពី Integrated Sustainable Development of Quality of life Based on Sufficiency Economy Philosophy (SEP) activity III workshop on Progress Report in Cambodia ក្នុងការទៅពិនិត្យដោយផ្ទាល់អំពីសកម្មភាពគ្រប់គ្រងកាកសំណល់រឹង នៅក្នុងភូមិដោម ឃុំតាអូរ ដែលអនុវត្តដោយសហគមន៍កសិកម្មគីរីឧត្តមតាអូរ និងភូមិព្រាល ឃុំគិរីចុងកោះ អនុវត្តដោយសហគមន៍កសិកម្មភូមិបីមានជ័យ ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

 

នៅក្នុងដំណើរទស្សនកិច្ចនេះមានគោលបំណង ដើម្បីស្វែងយល់បន្ថែមវឌ្ឍនភាព និងស្ថានភាពជាក់ស្ដែងក្នុងការអនុវត្តការងារកន្លងមក និងការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមករវាងសមាជិកនៃកិច្ចសហប្រតិបត្តការមេគង្គ-ឡានឆាង (LMC)ជាមួយសហគមន៍ដែលជាអ្នកអនុវត្តផ្ទាល់៕

photo 2024 07 17 16 11 08 2 photo 2024 07 17 16 11 08 3 photo 2024 07 17 16 11 08 4 photo 2024 07 17 16 11 08 photo 2024 07 17 16 12 29 2 photo 2024 07 17 16 12 29 photo 2024 07 17 16 13 52 photo 2024 07 17 16 13 53 2 photo 2024 07 17 16 13 53