ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តរតនគិរី  ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តរតនគិរី  ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

 

សិក្ខាសាលាឆ្លុះបញ្ចាំងនេះ រៀបចំនៅសាលប្រជុំសាលាខេត្តរតនគិរី ដោយមានសមាសភាពចូលរួមមកពីគ្រប់ស្ថាប័ន អង្គការពាក់ព័ន្ធ សរុបចំនួន ៧០នាក់។ ក្រោយពីការធ្វើបទបង្ហាញលទ្ធផលអំពី ទិន្នន័យដែលក្រុមការងារថ្នាក់ជាតិចុះអង្កេតរយៈពេល៣ថ្ងៃ ជាលទ្ធផល អង្គសិក្ខាសាលាទាំងមូល បានទទួលស្គាល់ខេត្តរតនគិរី ជាខេត្ត ទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ៕

photo 2024 07 19 14 05 22 2 photo 2024 07 19 14 05 22 photo 2024 07 19 14 05 23 2 photo 2024 07 19 14 05 23 3 photo 2024 07 19 14 05 23

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៣ ៥០០ម នៅស្រុកជីក្រែង ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២ ០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង ០៦ម ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ០,៥ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិពាក់ស្ពារ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងការទទួលយក គណៈកម្មការអន្តរក្រសួង បានស្នើដល់អ្នកទទួលការឱ្យកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផល ព្រមទាំងសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងគ្រប់រដូវកាល សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 07 19 17 18 26 2 photo 2024 07 19 17 18 26 3 photo 2024 07 19 17 18 26 photo 2024 07 19 17 18 27 2 photo 2024 07 19 17 18 27 3 photo 2024 07 19 17 18 27 4 photo 2024 07 19 17 18 27 5 photo 2024 07 19 17 18 27 6 photo 2024 07 19 17 18 27 7 photo 2024 07 19 17 18 27 8 photo 2024 07 19 17 18 27

លោក សំ រដ្ឋា ដឹកនាំមន្រ្តីនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហរិញ្ញវត្ថុ  រួមជាមួយលោក ចេង ចរិយា អនុប្រធាននាយកដ្ឋាន  និងមន្ត្រីការិយាល័យតាមដាន និងវាយតម្លៃនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ដឹកនាំកិច្ចប្រជុំស្ដីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលចូលរួមពី លោកប្រធានមន្ទីរ  លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីជំនាញ ចំនួន  ១៩រូប ស្រី២រូប។

 

គោលបំណងសំខាន់នៃកិច្ចប្រជុំរួមមាន

-ដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តធៀបនឹងគោលដៅសូចនាករដែលបានកំណត់ប្រចាំឆ្នាំ

-ចែករំលែកចំណេះដឹង និងផ្ដល់យោបល់កែលម្អរលើការរៀបចំ និងអនុវត្តផែនការ

-ផ្ដល់របាយការណ៍សមិទ្ធកម្ម និងរបាយការណ៍វឌ្ឍនភាព ឲ្យទាន់ពេលវេលា និងមានសង្គតិភាព

-ណែនាំពីយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ

 

ជាកិច្ចចាប់ផ្ដើម លោក ទូច ម៉ាឡា ប្រធានមន្ទីរ បានមានមតិស្វាគមន៍  ធ្វើសេចក្ដីរាយការណ៍ពីការអនុវត្តសូចនាករសមិទ្ធកម្ម ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍នេះ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យការិយាល័យជំនាញទាំង១០ ធ្វើសេចក្ដីរាយការណ៍សង្ខេបពីការអនុវត្តការងាររបស់ខ្លួន និងលើកពីបញ្ហាប្រឈមដែលជួបប្រទះកន្លងមក ក្រោយបញ្ចប់សេចក្ដីរាយការណ៍ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើការណែនាំបន្ថែមនូវចំណុចដែលខ្វះខាត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារបានល្អប្រសើរទៅតាមផែនការសមិទ្ធកម្មដែលមន្ទីរបានរៀបចំឡើងផ្ញើមកនាយកដ្ឋាន។

 

ជាចុងបញ្ចប់លោកអគ្គនាយករងរដ្ឋបាល និងហរិញ្ញវត្ថុ បានណែនាំឱ្យមន្ត្រីមន្ទីរទាំងអស់ខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរ និងអនុវត្តសម្រេចឱ្យបាន ១០០% តាមផែនការដែលបានគ្រោងទុក និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរឱ្យបានគត់មត់។

photo 2024 07 19 11 51 18 photo 2024 07 19 14 17 12 photo 2024 07 19 14 17 13 photo 2024 07 19 14 17 14 photo 2024 07 19 14 17 16 photo 2024 07 19 18 26 12

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដោយមានការចូលរួម ពីទីប្រឹក្សាក្រសួងចំនួន ៥ រូប។

photo 2024 07 19 13 17 07 photo 2024 07 19 13 17 08 2 photo 2024 07 19 13 17 08 3 photo 2024 07 19 13 17 08 4 photo 2024 07 19 13 17 08 5 photo 2024 07 19 13 17 08 6 photo 2024 07 19 13 17 08 photo 2024 07 19 13 17 09 2 photo 2024 07 19 13 17 09 3 photo 2024 07 19 13 17 09

ឯកឧត្ដម អ៊ឹង វណ្ណា ចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន រវាងធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម ជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា

ភ្នំពេញ ៖ នាថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅអគារថ្មីការិយាល័យកណ្តាល នៃធនាគារ (ARDB) ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្កម ឯកឧត្ដម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន រវាងធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម និងសាជីវកម្មធានាឥណទានកម្ពុជា ។

 

កម្មវិធីនេះបានរៀបចំឡើងដោយ components Output 1 ដែលជាអង្គភាពអនុវត្តគម្រោង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌគម្រោងការប្រកួតប្រជែងខ្សែច្រវាក់ផលិតកម្មតម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ( ACSEP )៕

photo 2024 07 19 14 22 24 2 photo 2024 07 19 14 22 24 photo 2024 07 19 14 22 25 2 photo 2024 07 19 14 22 25 photo 2024 07 19 14 22 26 2 photo 2024 07 19 14 22 26

ឯកឧត្តម ជី សុីថា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី សុី ជីនពីង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី សុី ជីនពីង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

 

មហាវិថី សុី ជីនពីង មានប្រវែង ៤៧,១០គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវមេ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្ដើមពីគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ ទៅដល់គីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ៕

photo 2024 07 19 10 43 03 photo 2024 07 19 10 43 04 photo 2024 07 19 10 43 05 2 photo 2024 07 19 10 43 05 photo 2024 07 19 10 43 06

ឯកឧត្តម លី ណារុន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលពីវឌ្ឍនភាពនិងតម្រង់ទិសការអនុវត្តការគ្រប់គ្រងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សាភិបាល, អង្គភាពគ្រប់គ្រងគម្រោង, និងអង្គភាពអនុវត្តគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំពិនិត្យមើលពីវឌ្ឍនភាពនិងតម្រង់ទិសការអនុវត្តការគ្រប់គ្រងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ  អនុរដ្ឋលេខាធិការ លោក លោកស្រី សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន អនុប្រធាន មន្រ្តីអង្គភាពគ្រប់គ្រងគម្រោង, និងប្រធាន និងមន្រ្តីអង្គភាពអនុវត្តគម្រោងក្នុងខេត្តគោលដៅទាំង៩ សរុបចំនួន ៣៨ នាក់ ស្រី ១២នាក់។

 

ក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់គឺ ៖

  • បង្ហាញលទ្ធផលវឌ្ឍនភាពការងារឥណទាន
  • ពិភាក្សាស្តីពីការអនុវត្តគោលការណ៍ និងនីតិវិធីបន្ត
  • បទបង្ហាញរបស់អង្គភាពអនុវត្តគម្រោង
  • photo 2024 07 18 14 13 16 photo 2024 07 18 14 13 19 photo 2024 07 18 15 56 50 photo 2024 07 18 18 26 24 photo 2024 07 18 18 26 28 photo 2024 07 18 18 26 35

ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ០២ខ្សែ

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ០២ខ្សែ ប្រវែងសរុប ១៧, ៥ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និង កម្រាស់០,២ម៉ែត្រ ស្ថិតនៅឃុំព្រែកកក់ និងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ។

 

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មាធិការអន្តរក្រសួងរួចមក គណ:កម្មាធិការបានឯកភាពទទួលយកការអនុវត្តការងារបញ្ចប់សុពលភាព តាមការស្នេីសុំរបស់ភាគីទទួលការ ។

 

ទន្ទឹមនឹងការទទួលយកនេះ គណ:កម្មាធិការអន្តរក្រសួង បានស្នេីដល់ភាគីទទួលការឲ្យជួយកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឲ្យបានដិតដល់ ដេីម្បីធានាថាផ្លូវនេះអាចប្រេីប្រាស់បានយូរអង្វែង  ។

photo 2024 07 19 07 28 47 photo 2024 07 19 07 28 48 photo 2024 07 19 07 28 49 photo 2024 07 19 07 28 50 photo 2024 07 19 07 28 51 photo 2024 07 19 07 28 53 photo 2024 07 19 07 28 54 photo 2024 07 19 07 28 55 photo 2024 07 19 07 30 35 photo 2024 07 19 07 30 36

លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហរិញ្ញវត្ថុ  រួមជាមួយលោក ចេង ចរិយា អនុប្រធាននាយកដ្ឋាន  និងមន្ត្រីការិយាល័យតាមដាន និងវាយតម្លៃ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ដឹកនាំកិច្ចប្រជុំស្ដីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីជំនាញ ចំនួន  ១៤រូប ស្រី២រូប។

 

គោលបំណងសំខាន់នៃកិច្ចប្រជុំរួមមាន

-ដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តធៀបនឹងគោលដៅសូចនាករដែលបានកំណត់ប្រចាំឆ្នាំ

-ចែករំលែកចំណេះដឹង និងផ្ដល់យោបល់កែលម្អរលើការរៀបចំ និងអនុវត្តផែនការ

-ផ្ដល់របាយការណ៍សមិទ្ធកម្ម និងរបាយការណ៍វឌ្ឍនភាព ឲ្យទាន់ពេលវេលា និងមានសង្គតិភាព

 

ជាកិច្ចចាប់ផ្ដើម លោក ប្លង់ សាឡន អនុប្រធានមន្ទីរ បានមានមតិស្វាគមន៍នៃកិច្ចប្រជុំរួចមក លោកបានអនុញ្ញាតឱ្យ លោក ឡេង សុវណ្ណរ៉ា អនុប្រធានការិយាល័យផែនការ និងស្ថិតិ ធ្វើសេចក្ដីរាយការណ៍ពីការអនុវត្តសូចនាករសមិទ្ធកម្ម ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍នេះ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យការិយាល័យជំនាញទាំង១០ ធ្វើសេចក្ដីរាយការណ៍សង្ខេបពីការអនុវត្តការងាររបស់ខ្លួន និងលើកពីបញ្ហាប្រឈមដែលជួបប្រទះកន្លងមក ក្រោយបញ្ចប់សេចក្ដីរាយការណ៍ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើការណែនាំបន្ថែមនូវចំណុចដែលខ្វះខាត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារបានល្អប្រសើរទៅតាមផែនការសមិទ្ធកម្មដែលមន្ទីរបានរៀបចំឡើងផ្ញើមកនាយកដ្ឋាន។

 

ជាចុងបញ្ចប់លោកអគ្គនាយករងរដ្ឋបាល និងហរិញ្ញវត្ថុ បានណែនាំឱ្យមន្ត្រីមន្ទីរទាំងអស់ខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរ និងអនុវត្តសម្រេចឱ្យបាន ១០០% តាមផែនការដែលបានគ្រោងទុក និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរឱ្យបានគត់មត់។

 

នៅរសៀលថ្ងៃដដែលនេះ លោកអគ្គនាយករងរដ្ឋបាល និងហរិញ្ញវត្ថុ និងក្រុមការងារបន្តចុះផ្ទៀងផ្ទាត់មើលសមិទ្ធផលជាក់ស្ដែងដូចខាងក្រោម៖

 

-ផ្លូវថែទាំជាលក្ខណៈខួប ១ខ្សែ  ប្រវែង ៥,៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្រាំខ្លា ឃុំត្បែង  ស្រុកកំពង់ស្វាយ អនុវត្តសម្រេចបាន១០០% តាមផែនការសមិទ្ធកម្ម ឆ្នាំ២០២៤ ។

-ការសាងសង់បង្គន់អនាម័យចំនួន ៣៥បង្គន់ (ភូមិព្រាលចំនួន ២៣បង្គន់ និងភូមិអន្លង់ព្រីន ១២បង្គន់) សម្រេចបាន១០០% តាមផែនការសមិទ្ធកម្ម ឆ្នាំ២០២៤  ស្ថិតក្នុង ឃុំប្រឡាយ ស្រុកស្ទោង ។

photo 2024 07 18 17 55 53 photo 2024 07 18 23 12 13 photo 2024 07 18 23 12 21 photo 2024 07 18 23 12 25 photo 2024 07 18 23 12 34 photo 2024 07 18 23 12 54 photo 2024 07 18 23 14 57 photo 2024 07 18 23 15 10 photo 2024 07 18 23 15 11

លោកស្រី នួន មុនីចិន្តា ចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី ដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា

ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី ដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ។

 

សិក្ខាសាលានេះមានគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម ការរកដំណោះស្រាយ កិច្ចអន្តរាគមន៍ និងអនុសាសន៍ពាក់ព័ន្ធលើដំណើរការចុះបញ្ជីដីជាសមូហភាព។

 

បន្ទាប់ពីបានពិភាក្សារួចមក អង្គសិក្ខាសាលាសម្រេចបានលទ្ធផលដូចខាងក្រោម៖

-ក្រសួង អភិវឌ្ឍន៍ជនបទបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១៩៤សហគមន៍ -ក្រសួងមហាផ្ទៃបានចុះបញ្ជីជានីតិបុគ្គលចំនួន ១៥៣សហគមន៍ និងក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ បានចុះបញ្ជីប័ណ្ណកម្មសិទ្ធិសមូហភាពពចំនួន ៤៣សហគមន៍

– មានការពិភាក្សា និងពិគ្រោះយោបល់ អំពីក្របខណ្ឌច្បាប់ដែលពាក់ព័ន្ធ បញ្ហាប្រឈម ដំណោះស្រាយ

– ផ្តល់ធាតុចូល បទពិសោធន៍ និងអនុសាសន៍ ដើម្បីជាយន្តការដោះស្រាយបញ្ហារាំងស្ទះ។

 

ក្នុងឱកាសនោះដែរ អង្គសិក្ខាសាលាបាន សំណូមពរមួយចំនួនដូចខាងក្រោម ៖

 

– ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិសមូហភាពសហគមន៍ជនជាតិដើមភាគតិច

– ពង្រឹងវិធានការការពារបណ្តោះអាសន្ន ដើម្បីបញ្ចៀសបញ្ហាពីការឆ្លៀតឱកាសរបស់ជនខាងក្រៅ

– កំណត់ទីតាំងទំហំ និងព្រំប្រទល់ឱ្យបានច្បាស់លាស់លើតំបន់ការពារធម្មជាតិទាំង៤ប្រភេទ និងដីសហគមន៍ ចៀសវាងការ គង ឬត្រួតគ្នា ជាមួយដីសមូហភាពជនជាតិដើមភាគតិច

– កែសម្រួល និងវិសោធនកម្ម នូវការកាត់ឆ្វាលដីជូនដល់សមាជិកសហគមន៍ដែលបានសុំចាកចេញ

– ផ្សព្វផ្សាយការយល់ដឹងដល់អាជ្ញាធរ និងសហគមន៍អំពីសារៈសំខាន់នៃការទទួលបានប័ណ្ណកម្មសិទ្ធិ

– សូមឱ្យមានវត្តមានមន្រ្ដីរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការធ្វើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី៕

photo 2024 07 18 20 23 25 2 photo 2024 07 18 20 23 25 photo 2024 07 18 20 23 26 2 photo 2024 07 18 20 23 26 3 photo 2024 07 18 20 23 26