លោក ធីម សុធារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន -អនុប្រធានការិយាល័យជំនាញទាំង១០៕

photo 2024 07 22 19 55 22 photo 2024 07 22 19 55 29 photo 2024 07 22 19 55 44 photo 2024 07 22 19 55 47 photo 2024 07 22 19 55 50

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសន្តិសុខសាយប័រកម្ពុជា

រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយលោក ប៊ុន ចាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក សុខ ឧត្តម អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសន្តិសុខសាយប័រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន សរុបចំនួនប្រមាណ ១១០នាក់៕

photo 2024 07 22 17 38 16 photo 2024 07 22 17 38 17 photo 2024 07 22 17 38 18 2 photo 2024 07 22 17 38 18 photo 2024 07 22 17 38 19

ឯកឧត្តម ទ្រី មេង អញ្ជើញចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពផ្លូវក្រាលល្បាយក្រួស ចំនួន១ខ្សែ ប្រវែងសរុប ១២ ០០០ម៉ែត្រ នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ខេត្តកោះកុង ៖ នាថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពផ្លូវក្រាលល្បាយក្រួស ចំនួន១ខ្សែ  ប្រវែងសរុប ១២ ០០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

 

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលអាស្រ័យផលពីផ្លូវខ្សែខាងលើ ហើយប្រជាជនមានសេចក្តីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុក្ខដាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

photo 2024 07 22 14 12 34 photo 2024 07 22 14 17 34 2 photo 2024 07 22 14 17 34 3 photo 2024 07 22 14 17 34 photo 2024 07 22 14 17 35 photo 2024 07 22 14 23 19 2 photo 2024 07 22 14 23 19

ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារផ្គត់ផ្គង់ទឹកជនបទ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារផ្គត់ផ្គង់ទឹកជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញ ។

 

កិច្ចប្រជុំនេះ មានគោលបំណងរៀបចំអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការអនុវត្ត និងការផ្គត់ផ្គង់ទឹកជនបទដោយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវកិច្ចសហប្រតិបត្តិការល្អ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

1 19 2 18 3 16 4 17 5 16 6 21 7 15 8 15 9 14

ប្រជាពលរដ្ឋចំនួន ៤ឃុំក្នុងស្រុកព្រៃនប់ទទួលបានផ្លូវ  ៤ ខ្សែ ប្រវែង ១២ ២០០ម  ស្ថិតនៅ ឃុំ ជើងគោ ឃុំ វាលរេញ ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ទ្រី មេង រដ្ឋ​លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណវកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និង​វាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួប ផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ៤ ខ្សែ ប្រវែង ១២ ២០០ម ទទឹង ៤ម និង ៥ម ស្ថិតនៅ ឃុំ ជើងគោ ឃុំ វាលរេញ ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលអនុវត្ដដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើសួរសុខទុក ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ អាជ្ញាធរ ភូមិ ឃុំ ស្រុក ជាមួយគ្នានោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋត្រូវជួយថែរក្សានិងការប្រើប្រាស់ផ្លូវសូមកុំដឹកលើសទម្ងន់ដើម្បីការប្រើប្រាស់បានយូរអង្វែង។

 

ក្នុងឱកាសនោះដែេ លោកមេឃុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានកសាងស្ថាបនាផ្លូវនេះឡើងដើម្បីបម្រើឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានភាពងាយស្រួល និងប្រជាពលរដ្ឋមានការសប្បាយចិត្ត និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលបានគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ៕

photo 2024 07 21 22 38 04 photo 2024 07 21 22 38 05 2 photo 2024 07 21 22 38 05 photo 2024 07 22 11 49 40 photo 2024 07 22 11 49 41 2 photo 2024 07 22 11 49 41 photo 2024 07 22 11 49 42 photo 2024 07 22 11 49 43 2 photo 2024 07 22 11 49 43

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការគ្រប់គ្រងមន្ត្រី ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការគ្រប់គ្រងមន្ត្រី”ដែលជាផ្នែកមួយនៃការងារពង្រឹងស្ថាប័ននៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរព្រមទាំងអង្គភាពក្រោមឱវាទ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

1 18 2 17 3 15 4 16 5 15 6 20 7 14 8 14 9 13 10 14 11 17 12 13 13 12 14 11 15 10 16 10 17 8 18 7 19 5

ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវចំនួន ០២គម្រោង​

ខេត្តកណ្តាល៖ ថ្ងៃសុក្រ ១៤កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវចំនួន ០២គម្រោង​ (អនុវត្តដោយមជ្ឍមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព​ បោសសំអាតមីន​ និងកាកសំណល់សង្រ្គាម)​ រួមមាន ៖

 

គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៣០០ម ទទឹង ៦ម កម្រាស់ ០,២ម ស្ថិតនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2022-No.041) ។

 

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៥០០ម ទទឹង ៥ម កម្រាស់ ០,២ម លូមូលមុខមួយចំនួន ៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2022-No.054)​ ។

 

គណ:កម្មាធិការអន្តរក្រសួង ក៏បានស្នេីដល់ភាគីទទួលការឲ្យជួយកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឲ្យបានដិតដល់ ដេីម្បីធានាថាផ្លូវនេះអាចប្រេីប្រាស់បានយូរអង្វែង។

 

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មាធិការអន្តរក្រសួងរួចមក គណ:កម្មាធិការបានឯកភាពទទួលយកការអនុវត្តការងារបញ្ចប់សុពលភាព តាមការស្នេីសុំរបស់ភាគីទទួលការ ។

photo 2024 07 21 11 13 06 photo 2024 07 21 11 13 08 photo 2024 07 21 11 13 09 photo 2024 07 21 11 13 11 photo 2024 07 21 11 13 12 photo 2024 07 21 11 13 13 photo 2024 07 21 11 13 14

ឯកឧត្តម សាន វិសាល បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០២ខ្សែ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០២ខ្សែ ប្រវែងសរុប ៥, ៥គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងបានស្ថាបនាលូមូលមុខមួយចំនួន ០៤កន្លែង និងដាក់ផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។

 

បន្ទាប់ពីការចុះត្រួតពិនិត្យ និងវាយតម្លៃចប់រួចមកគណៈកម្មាធិការអន្តរក្រសួងបានប្រជុំពិភាក្សា ចឹងឯកភាពទទួលយកនូវការបញ្ចប់សុពលភាពនៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។

photo 2024 07 19 17 58 43 2 photo 2024 07 19 17 58 43 3 photo 2024 07 19 17 58 43 4 photo 2024 07 19 17 58 43 5 photo 2024 07 19 17 58 43 6 photo 2024 07 19 17 58 43 photo 2024 07 19 17 58 44 2 photo 2024 07 19 17 58 44 3 photo 2024 07 19 17 58 4422

 

 

ឯកឧត្តម ពុត ហេម៉ុណ្ណា អញ្ជើញចូលរួមពិធីអបអរសាទរបុណ្យខួបឯករាជ្យជាតិ ប្រទេសហ្វីលីពិន លើកទី១២៦ឆ្នាំ និងខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូត រវាងហ្វីលីពិន និងប្រទេសកម្ពុជាលើកទី ៦៧ឆ្នាំ

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Rosewood ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីអបអរសាទរបុណ្យខួបឯករាជ្យជាតិ ប្រទេសហ្វីលីពិន លើកទី១២៦ឆ្នាំ និងខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូត រវាងហ្វីលីពិន និងប្រទេសកម្ពុជាលើកទី ៦៧ឆ្នាំ ដោយមានការអញ្ជើញ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាភ្ញៀវកិត្តិយសនៃពិធីអបអរខាងលើ និងលោកទៀង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ អមដំណើរ។

 

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួប សំណេះសំណាល និងទំនាក់ទំនងការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូត នៃប្រទេសក្នុងតំបន់ផងដែរ៕

photo 2024 07 20 14 19 15 photo 2024 07 20 14 19 56 photo 2024 07 20 14 21 58 photo 2024 07 20 15 31 31

ឯកឧត្តម ជា ស្រ៊ុន ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យកំណាត់ផ្លូវ និងលូមូលមុខពីរ ១កន្លែង ដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀង

ខេត្តកំពង់ធំ៖ នាថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី លោកប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងារ ធ្វើការចុះពិនិត្យកំណាត់ផ្លូវ និងលូមូលមុខពីរ ១កន្លែង ដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

 

បន្ទាប់ពីបានត្រួតពិនិត្យរួចរាល់ក្រុមការងារអន្តរក្រសួងបានឯកភាពដាក់កំណាត់ផ្លូវ និងលូដែលរងការបាក់ស្រុតខាងលើ ទៅក្នុងគម្រោងអន្តរាគមន៍ជួសជុលបន្ទាន់ដើម្បីធានាបាននូវសុវត្ថិភាព និងប្រក្រតីភាពនៃលំហូរចរាចរណ៍របស់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋឡើងវិញ ដោយបច្ចុប្បន្នក្រុមការងារមន្ទីរបានដាក់គ្រឿងចក្រចាប់ផ្តើមអនុវត្តការងារជាបណ្តើរៗហើយផងដែរ។

 

ក្នុងពេលជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំបន្ថែមឱ្យក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដាក់បន្ថែមស្លាកសញ្ញាសុវត្ថិភាពការដ្ឋាន និងចងខ្សែដាក់បង្គោលសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ៕

photo 2024 07 19 12 34 00 photo 2024 07 19 12 34 01 photo 2024 07 19 12 34 02 2 photo 2024 07 19 12 34 02 photo 2024 07 19 15 36 41