រាជធានីភ្នំពេញ: នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈ កម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានប្រព្រឹត្តទៅនៅក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះដែរក៏ មានការចូលរួមឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារ ២៤រូប , ផ្នែកឯកជនចំនួន ១៦ ក្រុម សរុបប្រមាណ ៦០នាក់ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីអនុប្រធានទី១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជាបានលើកឡើង ថាកិច្ចប្រជុំនេះធ្វើឡើង៦ខែម្តងដើម្បីតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការ ។ កិច្ចប្រជុំមានគោលបំណង ៣គឺ ៖ទី១.ពិនិត្យបញ្ហាការប្រឈមរបស់វិស័យឯកជនទាំង ១៦ក្រុម ។
ទី២.ការសំណូមពរដោះស្រាយរបស់វិស័យឯកជននិង ទី៣.ធ្វើរបាយការណ៍ ឆមាសទី១ ឆ្នាំ២០២៤ គោរពរាយការណ៍ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ឯឧត្តមប្រធានអង្គប្រជុំបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗល្បីៗ មករកស៊ីនៅកម្ពុជាដូចជាក្រុមហ៊ុន ផលិតរថយន្ត Ford និង បានអនុម័ត ៤១៤ គំរោងដែលមានទឹកប្រាក់ជិត ៧ លានដុល្លា នៅឆ្នាំ២០២៤ ដោយប្រើប្រព័ន្ធ Digital Registration Investment ។ នៅឆ្នាំ២០២៥ ក្រុមហ៊ុន BYD នឹងតម្លើងរោចចក្រនៅកម្ពុជា ។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តជាដើមមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ តំណាងសភាពាណិជ្ជកម្ម លោកឧកញ៉ា លឹម សុជាតិ ក៏បានសរសើរ និងអបអរសាទរដល់ CDC ដែលមានវឌ្ឍនភាពយ៉ាងច្រើនក្នុងអណត្តិនេះ និងដោះស្រាយ បញ្ហាក៏ដូចជាអនុម័តគំរោងវិនិយោគបានលឿន ( Online Approved with 20 days) ។
បន្ទាប់មកមានកិច្ចពិភាក្សារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយផ្សេងៗ និងពន្លឿនការងារអោយបានឆាប់រហ័សនិងមានប្រសិទ្ធភាព និងបានបញ្ចប់ដោយរលូន និងប្រកបដោយផ្លែផ្កា ។