គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” រៀបចំទិវាចម្ការបង្ហាញ លើកទី២ នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំទិវាចម្ការបង្ហាញ លើកទី២ នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេស កសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករ ក្នុងតំបន់គោលដៅគម្រោង។ ទិវានេះមានការអញ្ជើញចូលរួមពីក្រុមសម្របសម្រួលគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ទីប្រឹក្សាគ្រប់គ្រងគម្រោង អាជ្ញាធរស្រុក ឃុំ និងភូមិ ក្រុមកសិករគោលដៅសរុប ចំនួន ៦៧នាក់ ស្រី ៣៣នាក់ នៅភូមិចំការស្រូវ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

សូមបញ្ជាក់ ៖ គម្រោងភូមិសន្តិភាពក្នុងគោលដៅស្រុកសំឡូត បានជ្រើរើសមេក្រុមកសិករចំនួន ១៥ក្រុម និងកសិករគំរូចំនួន ៣៥៨គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព៕

photo 2024 07 16 09 08 05 photo 2024 07 17 10 07 40 photo 2024 07 17 10 07 44 photo 2024 07 17 10 07 49 photo 2024 07 17 10 07 53 photo 2024 07 17 10 07 55

កម្មវិធីបណ្តុះបណ្តាលស្តីពីការជម្រុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប ជាពិសេសបច្ចេកវិទ្យាអនាម័យសមស្របសម្រាប់តំបន់បរិស្ថានប្រឈម

ខេត្តកំពង់ធំ ៖ នាថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ មានកម្មវិធីបណ្តុះបណ្តាលស្តីពីការជម្រុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប ជាពិសេសបច្ចេកវិទ្យាអនាម័យសមស្របសម្រាប់តំបន់បរិស្ថានប្រឈម ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ដោយមានការចូលរួមលោក តាន់ វាសនាប្រធានមន្ទីរស្តីទី តំណាងអង្គការ RTI រួមជាមួយវត្តមានចូលរួម មន្ត្រីរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងអង្គការដៃគូពាក់ព័ន្ធ ក្នុងវិស័យទឹកស្អាត និងអនាម័យជនបទ សរុបចំនួន ៤០នាក់ ស្រ្តី ១១នាក់។

 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីគាំទ្រដល់សកម្មភាពពង្រឹងសមត្ថភាពមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងដៃគូពាក់ព័ន្ធ ក្នុងវិស័យទឹកស្អាត និងអនាម័យជនបទ អោយយល់ដឹង ពីមូលដ្ឋានគ្រឹះនៃអនាម័យ និងបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប ជាពិសេសបច្ចេកវិទ្យាអនាម័យសមស្របសម្រាប់តំបន់បរិស្ថានប្រឈម៕

photo 2024 07 23 17 38 21 2 photo 2024 07 23 17 38 21 3 photo 2024 07 23 17 38 21 photo 2024 07 23 17 38 22 2 photo 2024 07 23 17 38 22 3 photo 2024 07 23 17 38 22

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនាពេលកន្លងមកតាមជំនាញ បទពិសោធន៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
– ត្រូវបន្តរៀបចំកែលម្អសោភ័ណ្ឌភាព ស្ថានភាពទីតាំងតាមការិយាល័យនីមួយៗ ប្រធានអង្គភាពទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានបរិស្ថាន និងអនាម័យ ។
– ត្រូវយកចិត្តទុកដាក់សហការជាមួយដៃគូ ក្នុងការអភិវឌ្ឍន៍ជនបទស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល
– ត្រូវរៀបចំធ្វើញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងថ្កោលទោសជនអគតិដែលបំផ្លើសការពិត
– ត្រូវត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះឱ្យបានអធិកអធម
-ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តត្រូវបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងចាត់ការឆ្លើយតបតម្រូវបន្ទាន់ជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ៕

1 20 2 19 3 17 4 18 5 17 6 22 7 16 8 16 9 15 10 15 11 18 12 14 13 13 14 12 15 11 16 11 17 9 18 8 19 6

លោក ម៉ប់ ធីរិត អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារទឹកស្អាត និងអនាម័យជនបទ

ខេត្តព្រះវិហារ ៖ នារសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ប់ ធីរិតធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ  បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារទឹកស្អាត និងអនាម័យជនបទ (PWG-RWSSH) ក្រោមអធិបតីភាពឯកឧត្តម អ៊ុក គឹម សាន អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានក្រុមការងារ PWG ខេត្ត។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងក្រុង ស្រុកទាំង៨ អនុប្រធានមន្ទីរពាក់ព័ន្ធដែលជាសមាជិក សមាជិកា នៃក្រុមការងារPWG និងតំណាងអង្គការ សមាគមដៃគូអភិវឌ្ឍន៍ដែលបាននឹងកំពុងអនុវត្តការងារលើវិស័យទឹកស្អាត និងអនាម័យជនបទក្នុងខេត្ត សរុបចំនួន ៣៧រូប ស្រី ១៣រូប ។

 

ក្នុងកិច្ចប្រជុំនេះផងដែរមានធ្វើបទបង្ហាញ បើកឱ្យមានកិច្ចពិភាក្សាយ៉ាងផុលផុសពីសមាជិកអង្គប្រជុំ ដោយផ្តោតលើ បញ្ហា ការប្រឈម ដំណោះស្រាយ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ផងដែរ។

photo 2024 07 23 17 48 36 2 photo 2024 07 23 17 48 36 photo 2024 07 23 17 48 56 photo 2024 07 23 17 48 57 photo 2024 07 23 17 49 00 photo 2024 07 23 17 49 01 photo 2024 07 23 17 49 02 photo 2024 07 23 17 49 03 photo 2024 07 23 17 56 53

ឯកឧត្ដម អ៊ឹង វណ្ណា អញ្ជើញពិនិត្យខ្សែផ្លូវដែលកំពុងបោសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់តម្លៃប្រកបដោយភារៈបរិស្ថាន

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ វិស្វករគម្រោង ព្រមទាំងលោក ជៀស តេង ប្រធានការិយាល័យផ្លូវលំជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានអញ្ជើញទៅពិនិត្យខ្សែផ្លូវដែលកំពុងបោសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់តម្លៃប្រកបដោយភារៈបរិស្ថាន រួមមាន៖

១ – ផ្លូវដែលមានចំនួន ៧កំណាត់ប្រវែងសរុប ២៩ ៤៥៥ម៉ែត្រ ស្ថិតនៅស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ និងស្រុកពញាក្រែក

២- ផ្លូវសេដាសែនជ័យទៅភូមិរំពាក់២ មានប្រវែង ៧ ១៦៧ម៉ែត្រ ស្ថិតនៅក្នុងឃុំសេដាសែនជ័យ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

៣- សេដាសែនជ៍យទៅភូមិរំពាក់២ ជាផ្លូវបេតុងប្រវែង ៤៤៨ម៉ែត្រ ស្ថិតនៅក្នុង ឃុំសេដាសែនជ័យ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

៤- ផ្លូវភូមិជ័យនិគមទៅចារ និងស្ទឹងតាថុកមានប្រវែង ៥ ៦២១ម៉ែត្រ ស្ថិតនៅ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក៕

photo 2024 07 23 15 10 10 photo 2024 07 23 15 10 11 photo 2024 07 23 15 10 12 photo 2024 07 23 15 10 13 photo 2024 07 23 15 11 20

ឯកឧត្តម​ ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់កម្មវិធីទី៤

រាជធានីភ្នំពេញ៖​ នារសៀលថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម​ ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់កម្មវិធីទី៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម-លោជំទាវជារដ្ឋលេខាធិការ ឯកឧត្ដម-លោជំទាវជាអនុរដ្ឋលេខាធិការ អគ្គនាយករង អគ្គាធិការរង ឯកឧត្តម-លោកជំទាវជាទីប្រឹក្សាអមក្រសួង ព្រមទាំងលោក លោកស្រីជាប្រធាន-អនុប្រធាននាយកដ្ឋានសរុបចំនួន ៣២រូប។

 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៤ របស់កម្មវិធីទី៤ ដោយ​ពិភាក្សាស្វែងរកដំណោះស្រាយ បញ្ហាផ្សេងៗ និងសំណូមពរបន្ថែមដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍ និងទិសដៅអនុវត្តបន្ត៕

photo 2024 07 23 10 35 49 2 photo 2024 07 23 10 35 49

ឯកឧត្តម ភួង សោភា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា

ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា។

 

វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រពីធនាគារវិនិយោគ (EIB) ,ក្រុមហ៊ុន DAI Global និងមានការអញ្ជើញជាគ្រូឧទ្ទេសដោយ លោក Mark Thriscutt និង លោកស្រី Betty Wetering ជាអ្នកបច្ចេកទេស មកពីប្រទេសហូឡង់។

 

វគ្គបណ្តុះបណ្តាលនេះមានសមាសភាពចូលរួមពីសំណាក់ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងលោក លោកស្រីជាមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត, ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តតាកែវ, ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៤៣ នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជូនដល់សិក្ខាកាមទាំងអស់ ព្រមទាំងបានបញ្ជាក់ថា៖

 

–  វគ្គបណ្ដុះបណ្ដាលនេះ នឹងបង្ហាញអំពីគោលបំណង និងតួនាទីនៃសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្របកដោយសុវត្ថិភាព

–  ស្គាល់ពីការគ្រប់គ្រងរបស់ក្រសួង, មន្ទីរ និងវិស្វករផ្លូវថ្នល់ជាមួយនឹងទិដ្ឋិភាពសំខាន់ៗនៃសុវត្ថិភាពផ្លូវថ្នល់

–  ចែករំលែកចំណេះដឹងជាមូលដ្ឋានដែលបានបញ្ចូលក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព ជាមួយក្រសួង មន្ទីរ និងវិស្វករផ្លូវថ្នល់ក្នុងមុខវិជ្ជាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាពផ្លូវថ្នល់

–  ណែនាំពីការអភិវឌ្ឍចុងក្រោយបង្អស់នៃវិធីសាស្ត្រវាយតម្លៃសុវត្ថិភាពផ្លូវថ្នល់ ដូចមានចែងក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព៕

IMG 0672 IMG 0682 IMG 0683 IMG 0684 IMG 0685 IMG 0686 IMG 0687 IMG 0688 IMG 0689 IMG 0690 IMG 0691

ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១

រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមអធិបតីភាព ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានសមាសភាពអញ្ជើញចូលរួមពីក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ចំនួន ២០០រូប។

សិក្ខាសាលាពិគ្រោះយោបល់បានពិភាក្សាទៅលើ សូចនាករសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មានកន្សោម សូចនាករចំនួន ១២ និងសូចនាករចំនួន ៥០ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមអនុវត្តសូចនាករចំនួន ៣ គឺ៖

១. អនុបាតតម្លៃបាត់បង់ និងខូចខាតដោយគ្រោះមហន្តរាយ ធៀបនឹង ផសស (ផលិតផលក្នុងស្រុកសរុប)

២. ការយល់ឃើញរបស់ក្រសួង ស្ថាប័ន លើប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

៣. ប្រសិទ្ធភាពចំណាយសាធារណៈលើវិស័យអាទិភាពរួមមាន៖ កសិកម្ម ធនធានទឹក សាធារណការ អភិវឌ្ឍន៍ជនបទ អប់រំ និងសុខាភិបាល៕

photo 2024 07 23 08 39 32 photo 2024 07 23 08 39 34 photo 2024 07 23 08 54 29 photo 2024 07 23 08 54 31 photo 2024 07 23 08 54 34

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែកក្កដា និងទិសដៅការងារបន្ត ខែសីហា ឆ្នាំ២០២៤ របស់កម្មវិធីទី២

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ និងព្រឹកថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែកក្កដា និងទិសដៅការងារបន្ត ខែសីហា ឆ្នាំ២០២៤ របស់កម្មវិធីទី២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមអគ្គនាយកទាំងពីរ អគ្គនាយករង ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ នៃនាយកដ្ឋានទាំង ៤ ក្នុងកម្មវិធីទី៣ សមាភាពសរុប ៣៧នាក់៕

photo 2024 07 22 21 07 00 photo 2024 07 22 21 07 01 photo 2024 07 22 21 07 02 photo 2024 07 22 21 07 04 2 photo 2024 07 22 21 07 04 photo 2024 07 22 21 07 05 photo 2024 07 22 21 07 10 photo 2024 07 22 21 07 11 photo 2024 07 22 21 09 47 2 photo 2024 07 22 21 09 47

លោក សំ នីតូ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៤៥នាក់ ស្រី ១២នាក់ ស្ថិតនៅសាលប្រជុំធំមន្ទីរ៕

photo 2024 07 22 16 56 01

photo 2024 07 22 16 56 01 2 photo 2024 07 22 16 56 01 3  photo 2024 07 22 16 56 02 2 photo 2024 07 22 16 56 02 photo 2024 07 22 17 08 53 2 photo 2024 07 22 17 08 53