ក្រុមការងារភូមិគំរូ សហការជាមួយមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានចុះពិនិត្យសក្ដានុពល និងតម្រូវការសម្រាប់ការអភិវឌ្ឍន៍ភូមិគំរូ ក្នុងឆ្នាំ២០២៥ ចំនួន ០២ភូមិ

ខេត្តកណ្ដាល៖ នាថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារភូមិគំរូ ដឹកនាំដោយលោក ហ៊ុន មុនិន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រមទាំងសហការីបានចុះពិនិត្យសក្ដានុពល និងតម្រូវការសម្រាប់ការអភិវឌ្ឍន៍ភូមិគំរូ ក្នុងឆ្នាំ២០២៥ ចំនួន ០២ភូមិគឺ:

១. ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

២. ភូមិខ្ពប សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

photo 2024 07 27 08 39 47 2 photo 2024 07 27 08 39 47 photo 2024 07 27 08 39 48 2 photo 2024 07 27 08 39 48 3 photo 2024 07 27 08 39 48

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន អញ្ជើញចូលរួមវេទិកាសាធារណៈឃុំស្ទឹងកាច់ និងការប្រមូលទិន្នន័យនៃផែនការភូមិអភិវឌ្ឍន៍ជាភូមិគំរូ នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានអញ្ជើញចូលរួមវេទិកាសាធារណៈឃុំស្ទឹងកាច់ ក្រោមអធិបីភាពឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាក្រុមការងាររាជរដ្ឋាភិបាលចុះមញលដ្ឋានឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

photo 2024 07 27 15 40 37 photo 2024 07 27 15 42 04 photo 2024 07 27 15 42 05 photo 2024 07 27 15 42 06

ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះស្វែងរកសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច និងធនធានដែលមានស្រាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការអភិវឌ្ឍ “ភូមិគំរូ”

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះស្វែករកសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច និងធនធានដែលមានស្រាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការអភិវឌ្ឍ “ភូមិគំរូ” ក្នុងឆ្នាំ២០២៥ ដែលក្នុងនោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានស្នើសុំចំនួន២ភូមិគឺ៖ ភូមិបន្ទាយឆ្មារជើង និងភូមិបន្ទាយឆ្មារត្បូង ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

ក្នុងនោះមានការអញ្ជើញអមដំណើរដោយលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍បន្ទាយមានជ័យ លោក លោកស្រីអនុប្រធានមន្ទីរ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ និងមានអាជ្ញាធរឃុំបន្ទាយឆ្មារ គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ តំណាងសហគមន៍កសិកម្ម សមាគមទេសចរណ៍ ក្រុមផលិត និងប្រជាពលរដ្ឋភូមិទាំងពីរសរុបចំនួន ៧២នាក់។

photo 2024 07 27 09 14 12 photo 2024 07 27 09 14 13 photo 2024 07 27 09 14 14 photo 2024 07 27 09 14 17 photo 2024 07 27 09 14 24

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អនុញ្ញាតឱ្យអង្គការភ្លែនអន្តរជាតិ (Plan International) ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យអង្គការភ្លែនអន្តរជាតិ (Plan International) ដឹកនាំដោយលោក យី គឹមថាន នាយកប្រតិបត្តិអង្គការភ្លែនអន្តរជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ។ ជំនួបនេះមានការអញ្ជើញចូលរួមពី លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងមន្ត្រីជំនាញនៃនាយកដ្ឋានថែទាំសុខភាពជនបទ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានស្នើសុំឱ្យអង្គការទស្សនៈពិភពលោក បន្តជួយគាំទ្រក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ បន្ថែមទៀត ដើម្បីឈានទៅសម្រេចបានអត្រាគ្របដណ្តប់ ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ១០០% នៅឆ្នាំ២០៣០។

ជាការឆ្លើយតប លោក យី គឹមថាន នាយកប្រតិបត្តិអង្គការភ្លែនអន្តរជាតិ បានអបអរសាទរចំពោះលទ្ធផលសម្រេចបានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានប្តេជ្ញាបន្តការគាំទ្រ និងចូលរួមបន្តទៀតលើវិស័យអនាម័យជនបទ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ៕

photo 2024 07 27 02 32 20 photo 2024 07 27 02 37 08 photo 2024 07 27 02 37 09 2 photo 2024 07 27 02 37 09 3 photo 2024 07 27 02 37 09 4 photo 2024 07 27 02 37 09 5 photo 2024 07 27 02 37 09 6 photo 2024 07 27 02 37 09

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អនុញ្ញាតឱ្យអង្គការទស្សនៈពិភពលោក (World Vision) ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យអង្គការទស្សនៈពិភពលោក (World Vision) ដឹកនាំដោយលោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ។ ជំនួបនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងមន្ត្រីជំនាញនៃនាយកដ្ឋានទាំងពីរ។

 

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានស្នើសុំឱ្យអង្គការទស្សនៈពិភពលោក បន្តជួយគាំទ្រក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ បន្ថែមទៀត ដើម្បីឈានទៅសម្រេចបានអត្រាគ្របដណ្តប់ ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ១០០% នៅឆ្នាំ២០៣០។

 

ជាការឆ្លើយតប លោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក បានអបអរសាទរចំពោះលទ្ធផលសម្រេចបានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានប្តេជ្ញាបន្តការគាំទ្រ និងចូលរួមបន្តទៀតលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ៕

photo 2024 07 27 02 32 23 3 photo 2024 07 27 02 32 23 4 photo 2024 07 27 02 32 23 5 photo 2024 07 27 02 32 23 6 photo 2024 07 27 02 32 23 7 photo 2024 07 27 02 32 23 photo 2024 07 27 02 37 12 2 photo 2024 07 27 02 37 12 3 photo 2024 07 27 02 37 12 4 photo 2024 07 27 02 37 12

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ

ខេត្តប៉ៃលិន៖ នាថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្នុងគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង ដោយមានការចូលរួមពីក្រុមការងារសម្របសម្រួលគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន អាជ្ញាធរស្រុក ឃុំ ភូមិ និងកសិករគំរូសរុបចំនួន ៨៤រូប ស្រី ៤៨រូប។

 

គួរបញ្ជាក់ផងដែរថា គម្រោងភូមិសន្តិភាពក្នុងគោលដៅខេត្តប៉ៃលិន បានជ្រើសរើសមេក្រុមកសិករគំរូចំនួន ១៩ក្រុម និងកសិករគំរូចំនួន ៥៨៥ គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផលិតផលផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព។

photo 2024 07 24 18 24 08 photo 2024 07 24 18 35 54 photo 2024 07 24 18 35 58 photo 2024 07 24 18 35 59 photo 2024 07 25 11 44 48 photo 2024 07 25 11 44 50 photo 2024 07 25 11 44 53 photo 2024 07 25 11 44 54

ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត  អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង ប្រវែង ២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្ពស់ ៨ម៉ែត្រ  ស្ថិតនៅភូមិអូរម្រះ ឃុំអូរម្រះ ស្រុកសៀមបូក  ខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមពីសំណាក់ ៖ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា,ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋសរុបចំនួន ៣៤២នាក់។

 

សូមបញ្ជាក់ផងដែរថាស្ពានបេតុង០១ខ្សែនេះជាអំណោយដ៍ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ(គូសារណូណិ) អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ៕

photo 2024 07 26 12 43 39 2 photo 2024 07 26 12 43 39 photo 2024 07 26 12 43 40 2 photo 2024 07 26 12 43 40 3 photo 2024 07 26 12 43 40 4 photo 2024 07 26 12 43 40 5 photo 2024 07 26 12 43 40 6 photo 2024 07 26 12 43 40 photo 2024 07 26 12 43 41 2 photo 2024 07 26 12 43 41 3 photo 2024 07 26 12 43 41

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្ថាបនាសំណង់សិល្បការ្យ ស្ថិតនៅដីសម្បទានភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្ថាបនាសំណង់សិល្បការ្យ ស្ថិតនៅដីសម្បទានភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​ អញ្ជេីញអមដំណើរឯកឧត្តមរដ្ឋមន្ត្រី​ នាពេលនោះរួមមានថ្នាក់ដឹកនាំក្រសួង​ ឯកឧត្តមអភិបាលរង​ នៃគណៈអភិបាលខេត្តពោធិសាត់​ អាជ្ញាធរពាក់ព័ន្ធជាច្រេីនរូបទៀត។

 

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនោះផងដែរ។

 

សូមរំឭកផងដែរថា៖ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានផ្ដល់ដីសម្បទានសង្គមកិច្ចប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៦២៨គ្រួសារ ឱ្យបានរស់នៅ និងកសាងជីវភាពថ្មី៕

1 24 2 23 3 21 4 22 5 21 6 26 7 20 8 20 9 18 10 18 11 21 12 17 13 16 14 15 15 14 16 14 17 12 18 11 19 9 20 6 21 5 22 5 23 3 24 3 25 2 26 2 27 2

ពិធីប្រកាស ក្រុមការងារចុះមូលដ្ឋានឃុំខ្នាឆ្មារ ឃុំធ្លកវៀន ក្រុមការងារតាមបណ្តាភូមិ និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ

ខេត្តកំពង់ឆ្ងនាំ៖ នៅថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នាឆ្មារ និងឃុំធ្លកវៀន បានរៀបចំពិធីប្រកាស ក្រុមការងារចុះមូលដ្ឋានឃុំខ្នាឆ្មារ ឃុំធ្លកវៀន ក្រុមការងារតាមបណ្តាភូមិ និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ តាមកម្មវិធីដូចខាងក្រោម ៖

១.នៅសាលាឃុំខ្នាឆ្មារ មានសមាជិក សមាជិកាអញ្ជើញចូលរួមសរុបចំនួន ៩៧រូប ស្រីចំនួន ១១រូប។

២.នៅសាលាឃុំធ្លកវៀន មានសមាជិក សមាជិកាអញ្ជើញចូលរួមសរុបចំនួន ៧៤រូប ស្រីចំនួន ១០រូប។

photo 2024 07 26 12 15 37 photo 2024 07 26 12 16 22 photo 2024 07 26 12 16 23 photo 2024 07 26 12 16 28 photo 2024 07 26 12 16 29 photo 2024 07 26 12 16 30 photo 2024 07 26 12 16 48 photo 2024 07 26 12 17 07 photo 2024 07 26 12 17 12 2 photo 2024 07 26 12 17 12

ឯកឧត្ដម  ហួត  សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ

ខេត្តកែប ៖ នាថ្ងៃ សុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស  ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម  ហួត សារឹម អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកទៀនវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ត ព្រៃតាកុយ   ឃុំ ពង ទឹក ស្រុកដំណាក់ចង្អេីរ និងបាននាំយកអង្ករទៅចែកជូនប្រជាពលរដ្ឋ ជួបការខ្វះខាតចំនួន ៧គ្រួសារ ដោយមូយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម ទឹកត្រី ២ដប ទឹកសុីអីវ ២ដប សារុង ១ និងថវិកា មួយចំនួន ផងដែរ៕

photo 2024 07 26 12 38 09 photo 2024 07 26 12 38 10 photo 2024 07 26 12 38 12 photo 2024 07 26 12 38 16 photo 2024 07 26 12 38 20