ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង ស្ថាប័ន

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ និងលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានអញ្ជើញចូលរួមប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង ស្ថាប័ន  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល (គ.វ.រ) នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នទាំងអស់ និងអភិបាលរាជធានី-ខេត្ត២៥ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕

photo 2024 07 30 17 14 04 photo 2024 07 30 17 14 05 2 photo 2024 07 30 17 14 05 photo 2024 07 30 17 14 06 photo 2024 07 30 17 14 07 photo 2024 07 30 17 14 09 photo 2024 07 30 17 14 10

លោក សំ រដ្ឋា ដឹកនាំមន្ដ្រីជំនាញ នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ រៀបចំកិច្ចប្រជុំ ស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា និងគោលដៅសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក សំ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំមន្ដ្រីជំនាញ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ រៀបចំកិច្ចប្រជុំ ស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា និងគោលដៅសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីជំនាញ ចំនួន ១៤រូប។

 

កិច្ចប្រជុំនេះមានគោលបំណង ផ្ទៀងផ្ទាត់លទ្ធផល នៃការអនុវត្តធៀបទៅនឹងគោលដៅសូចនាករដែលបានកំណត់ប្រចាំឆ្នាំ ចែករំលែកចំណេះដឹង និងផ្ដល់យោបល់កែលម្អលើការរៀបចំ និងអនុវត្តផែនការ ស្វែងយល់អំពីមូលដ្ឋាននៃការគណនាសូចនាករសមិទ្ធកម្មរបស់មន្ទីរ រៀបចំរបាយការណ៍សមិទ្ធកម្ម និងរបាយការណ៍វឌ្ឍនភាព ឱ្យបានទាន់ពេលវេលា និងមានសង្គតិភាព ណែនាំពីយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងធ្វើការព្យាករណ៍អំពីលទ្ធភាពនៃការអនុវត្តធ្វើយ៉ាងណាឱ្យសម្រេចបាន ១០០% នៅបំណាច់ឆ្នាំ៕

photo 2024 07 28 08 52 46 photo 2024 07 28 08 52 47 2 photo 2024 07 28 08 52 47 3 photo 2024 07 28 08 52 47 4 photo 2024 07 28 08 52 47 photo 2024 07 28 08 52 48

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យអគ្គនាយក និងសហការីនៃធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

កាលពីថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម។ ចូលរួមក្នុងជំនួបនេះ មានវត្តមានឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ជនបទ និងប្រធានសេដ្ឋកិច្ចជនបទផងដែរ ។ បន្ទាប់ពីមតិស្វាគមន៍ និងស្វែងយល់ពីគ្នាទៅវិញទៅមក អង្គប្រជុំបានពិនិត្យលើលទ្ធភាពសហការគ្នា ដើម្បីជួយចូលរួមលើកស្ទួយវិស័យជនបទនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលប្រាក់ខ្ពស់នៅត្រឹមឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

1 25 scaled 2 24 3 22 4 23 5 22 6 27 scaled 7 21

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការចុះពិនិត្យវាយតម្លៃសក្តានុពល និងដកស្រង់តម្រូវការចាំបាច់របស់ភូមិចំនួន ៥០ សម្រាប់ផែនការអភិវឌ្ឍន៍ភូមិគំរូ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការចុះពិនិត្យវាយតម្លៃសក្តានុពល និងដកស្រង់តម្រូវការចាំបាច់របស់ភូមិ ចំនួន៥០ ដែលបានដាក់ស្នើសុំដោយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ទាំង២៥ សម្រាប់ផែនការអភិវឌ្ឍន៍ភូមិគំរូឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដោយបានបង្ហាញស្តីពីសក្កានុពល និងតម្រូវការរបស់ភូមិ ដើម្បីពិនិត្យ និងស្វែងយល់ពីការរីកចម្រើនភូមិក្នុងការប្រែក្លាយទៅជាភូមិគំរូ៕

photo 2024 07 29 17 35 09 photo 2024 07 29 17 35 10 photo 2024 07 29 17 35 13 photo 2024 07 29 17 35 14 photo 2024 07 29 17 35 15 2 photo 2024 07 29 17 35 15 photo 2024 07 29 17 35 17

ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យទៅលើរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ក្នុងការវិនិច្ឆ័យក្រៅផ្លូវការនៅក្នុងអនុវិស័យផលិតកម្មចំណីអាហារ ដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី

រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យទៅលើរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ក្នុងការវិនិច្ឆ័យក្រៅផ្លូវការនៅក្នុងអនុវិស័យផលិតកម្មចំណីអាហារ ដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងពិធីបើកអង្គសិក្ខាសាលាមានការថ្លែងសន្ទរកថាបើកដោយ លោក ហ្វីន កុះ ប្រធានកម្មវិធីគាំពារសង្គមរបស់អង្គការអន្តរជាតិខាងការងារនៅកម្ពុជា លោក តាន់ វិសាល តំណាង OXFAM នៅកម្ពុជា លោក Bryan Fornari តំណាងសហភាពអឺរ៉ុបនៅកម្ពុជា។

កម្មវិធីសិក្ខាសាលាមានបទបង្ហាញចំនួន ២ រួមមាន (១)ការបង្ហាញលទ្ធផលរកឃើញនៃការវិភាគលើអនុវិស័យគ្រាប់ស្វាយចន្ទី និងដំឡូងមី (២)ការរបង្ហាញអនុសាសន៍ពីកាវិនិច្ឆ័យការសិក្សាវិស័យកសិ-ចំណីអាហារ៕

photo 2024 07 29 15 30 05 photo 2024 07 29 15 30 06 photo 2024 07 29 15 30 07 photo 2024 07 29 15 30 08

លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងអញ្ជើញពិនិត្យសក្ដានុពលភូមិ គំរូ នៅស្រុកថាឡាបរិវវ៉ាត់

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៏ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានអមដំណើរ ឯកឧត្តម អឿន ធារិទ្ធ  ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅសិក្សាស្វែកយល់ពីសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងធនធានដែលមានស្រាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការអភិវឌ្ឍ “ភូមិគំរូ” ក្នុងគម្រោងឆ្នាំ២០២៥ ក្នុងភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវវ៉ាត់ ខេត្តស្ទឹង ត្រែង។

លុះដល់ព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ប្រធាននាយកដ្ឋាន និងក្រុមការងារអមដំណើរ បានបន្តទៅពិនិត្យភូមិអូរស្វាយឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ស្ថិតក្នុងភូមិសាស្រ្តជិតព្រំដែនឡាវ ។

 

សូមបញ្ជាក់ថា កាលពីសម័យសង្គមរាស្រ្តនិយម ភូមិនេះបានត្រូវបានបង្កើតជានិគមជនបុរីអូស្វាយ ហើយបច្ចុប្បន្នភូមិអូស្វាយនេញ មានការអភិវឌ្ឍច្រើនរួមមានផ្លូវបេតុង មណ្ឌលសុខភាព និងសាលារៀនកម្រិតអនុវិទ្យាល័យ ក្រៅពីនោះតំបន់នេះមានសក្តានុពលចម្រុះពិសេសជាតំបន់ចែកចាយជលផលគ្រប់ប្រភេទ ៕

photo 2024 07 26 21 57 25 photo 2024 07 26 21 57 29 photo 2024 07 27 18 22 20 photo 2024 07 27 18 22 21 photo 2024 07 27 18 22 22 photo 2024 07 27 18 22 23 photo 2024 07 27 18 27 00 photo 2024 07 27 18 27 08 photo 2024 07 27 18 27 09

ឯកឧត្តម គុយ ឆាយ បានដឹកនាំក្រុមការងារចុះស្វែងរកសក្ដានុពល ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច និងធនធានដែលមានស្រាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការអភិវឌ្ឍ “ភូមិគំរូ”ក្នុងឆ្នាំ២០២៥

ខេត្តកោះកុង៖ ថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ ឯកឧត្ដម ជួប សំអាត អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំក្រុមការងារចុះស្វែងរកសក្ដានុពល ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច និងធនធានដែលមានស្រសាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការអភិវឌ្ឍ “ភូមិគំរូ”ក្នុងឆ្នាំ២០២៥ ដែលបានស្នើឡើងពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ក្នុងនោះរួមមាន៖                                                ១.ភូមិនេសាទ  ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

២.ភូមិ ជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង                                       ​​ ​

 

ក្នុងនោះក៍មានកាអញ្ជើញចូលរួមអមដំណើរក្រុមការងារក្រសួួងដោយលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង លោកអនុប្រធានមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរឃុំជ្រោយស្វាយ គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ តំណាងសហគមន៍នេសាទ តំណាងសហគមន៍ទេសចរណ៍ និងប្រជាពលរដ្ឋទាំងពីរភូមិសរុប២៧នាក់៕

photo 2024 07 28 07 59 13 2 photo 2024 07 28 07 59 13 3 photo 2024 07 28 07 59 13 4 photo 2024 07 28 07 59 13 5 photo 2024 07 28 07 59 13 photo 2024 07 28 07 59 14

ឯកឧត្តម ជី ស៊ីថា ចុះផ្ទៀងផ្ទាត់សក្តានុពល និងតម្រូវការអភិវឌ្ឍន៍ភូមិគំរូ នៅខេត្តសៀមរាប និងកំពង់ចាម

ខេត្តកំពង់ចាម-សៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តដឹកនាំមន្រ្តីនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ចុះផ្ទៀងផ្ទាត់សក្តានុពល និងតម្រូវការអភិវឌ្ឍន៍ភូមិគំរូនៅមូលដ្ឋានជាក់ស្ដែងនៅភូមិកណ្តោល ឃុំស្វាយចេក  ស្រុកអង្គរធំ និងភូមិត្រពាំងធំ ឃុំរើស ស្រុកពួក ខេត្តសៀមរាប

 

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តចុះផ្ទៀងផ្ទាត់សក្ដានុពល និងតម្រូវការអភិវឌ្ឍន៍ភូមិគំរូ

នៅភូមិសំបូរ  ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

photo 2024 07 27 22 06 38 photo 2024 07 27 22 06 39 photo 2024 07 27 22 06 41 photo 2024 07 27 22 39 59 photo 2024 07 27 22 40 01 photo 2024 07 27 22 50 59 photo 2024 07 27 22 56 33 photo 2024 07 27 22 56 34

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ផ្តួចផ្តើមរកកូនឈើ (កូនក្ងោក) សរុបចំនួន ២៦៥០ដើម ដើម្បីដាំលម្អសោភណ្ឌភាពតាមដងផ្លូវ

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានផ្តួចផ្តើមរកកូនឈើ (កូនក្ងោក) សរុបចំនួន ២៦៥០ដើម ដើម្បីដាំតាមដងផ្លូវ ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានព្រៃកជីកហ្វូណនតេជោនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

 

ការដាំដើមឈើនាឱកាសនោះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ទីប្រឹក្សារាជរដ្ឋាភិបាល ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ៤០០អង្គ/នាក់ ដោយបានដាំកូនឈើអមសងខាងផ្លូវក្តឿងរាយ ទៅសាលាស្រុកកញ្ជ្រៀច ដើម្បីជួយបង្កើនសោភណ្ឌភាពតាមដងផ្លូវ បរិស្ថាន ស្អាត ការពារការហូរច្រោះ និងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ៕

photo 2024 07 27 14 57 21 photo 2024 07 27 14 57 22 photo 2024 07 27 14 57 23 photo 2024 07 27 14 57 24 2 photo 2024 07 27 14 57 24 photo 2024 07 27 14 57 26 photo 2024 07 27 14 57 27 photo 2024 07 27 14 57 28 photo 2024 07 27 14 57 36

ឯកឧត្តម​ ជី ស៊ីថា រដ្ឋលេខាធិការ​ បានដឹកនាំមន្រ្តីនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ចុះផ្ទៀងផ្ទាត់សក្តានុពល និងតម្រូវការអភិវឌ្ឍន៍ភូមិគំរូ​ ចំនួន៣ភូមិ

ខេត្តព្រះវិហារនិងឧត្តរមានជ័យ៖ នាថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៤  ឯកឧត្តម​ ជី ស៊ីថា រដ្ឋលេខាធិការ​ បានដឹកនាំមន្រ្តីនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ចុះផ្ទៀងផ្ទាត់សក្តានុពល និងតម្រូវការអភិវឌ្ឍន៍ភូមិគំរូ នៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ភូមិអូរឫស្សី សង្កាត់សំរោង និងភូមិប្រាសាទភ្នំដី សង្កាត់បុស្សស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

photo 2024 07 26 22 50 07 photo 2024 07 26 22 50 09 photo 2024 07 26 22 50 25 photo 2024 07 26 22 50 31 photo 2024 07 26 22 50 35 photo 2024 07 26 22 50 53 photo 2024 07 26 22 50 59 photo 2024 07 26 23 01 30 photo 2024 07 26 23 01 31