ឯកឧត្តមបណ្ឌិត លឹម អុីវ​ ដឹកនាំគណៈកម្មាធិការអន្តរក្រសួងុះពិនិត្យមើលគម្រោង ៣កន្លែង ដែលប្រើប្រាស់ថវិកា ក្នុងផែនការឆ្នាំ២០២៥

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត លឹម អុីវ​ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយក្រុមការបច្ចេកទេសផ្លូវជនបទ​របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យគម្រោង ៣កន្លែង ដែលប្រើប្រាស់ថវិកា ក្នុងផែនការឆ្នាំ២០២៥ ដូចខាងក្រោម៖

១/​ ផ្លូវក្រាលល្បាយក្រួស ប្រវែង ៥,១គីឡូម៉ែត្រ និងសំណង់សិល្បការ្យ នៅតំបន់ដី​ សម្បទានសង្គមកិច្ចប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

២/​ ផ្លូវក្រាលកៅស៊ូ២ជាន់ ១ខ្សែប្រវែង ៧ គីឡូម៉ែត្រ ដោយតភ្ជាប់ពីឃុំអន្លង់វិល ស្រុកកណ្តៀង ទៅកាន់ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

៣/ស្ពាន ១កន្លែង ប្រវែង ១៤៤ម៉ែត្រ តភ្ជាប់ពីភូមិបោះពួយ ឃុំលាច ទៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​ ។

photo 2024 07 31 16 33 13 2 photo 2024 07 31 16 33 13 photo 2024 07 31 16 33 15 2

 

ប្រធានការិយាល័យផ្លូវជនបទ ចុះពិនិត្យផ្លូវបេតុងសរសៃដែកក្នុងកំឡុងពេលសុពលភាព ចំនួន ១កំណាត់ ប្រវែង ៨៥០ ម

ខេត្តព្រៃវែង៖ នាថ្ងៃពុធ  ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា  ឆ្នាំ២០២៤ លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ លោក ធូ សុធី មន្ត្រីការិយាល័យផ្លូវជនបទ បានចុះពិនិត្យផ្លូវបេតុងសរសៃដែកក្នុងកំឡុងពេលសុពលភាព ចំនួន ១កំណាត់ ប្រវែង ៨៥០ ម ស្ថិតពីភូមិតាទាំង ទៅភូមិព្រៃរុន ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

photo 2024 07 31 14 41 44 photo 2024 07 31 14 41 45 2 photo 2024 07 31 14 41 45 photo 2024 07 31 14 47 39

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពីធីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពីធីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

វេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណជាង៣០០នាក់ ហើយនេះជាលើកទី១ហើយសម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។

 

សូមបញ្ជាក់ជូនផងដែរថា៖ សហគ្រិនស្រ្តីឆ្នើមកម្ពុជាលើសពី៦០នាក់ហើយ ដែលបានទទួលពាននៅបណ្តាប្រទេសមិត្តអាស៊ាន។ ចំណែកឆ្នាំនេះ សហគ្រិនប្រមាណ២២នាក់ នឹងទទួលបានពានរង្វាន់ពីវេទិកានេះ៕

1 scaled 2 scaled 3 scaled 4 scaled 5 scaled 6 scaled 7 scaled 8 scaled 9 scaled 10 scaled 11 scaled 12 scaled 13 scaled 14 scaled 15 scaled

លោក ឡុក វុឌ្ឍី  អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីបេសកកម្ម និងការងារ ដែលបានអនុវត្តន​ ពេលកន្លងមក​ ក្នុងខេត្តព្រៃវែង របស់អង្គការ Mennonite Central Committee (MCC)  

ខេត្តព្រៃវែង៖ នាថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា  ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងលោក លោកស្រីប្រធានការិយាល័យជំនាញ បាន​ប្រជុំ​  និងស្តាប់ការធ្វើបទបង្ហាញ ស្តីពីបេសកកម្ម និងការងារ ដែលបានអនុវត្តន​ ពេលកន្លងមក​ ក្នុងខេត្តព្រៃវែង របស់អង្គការ Mennonite Central Committee (MCC)  មានទីតាំង នៅសាល​ប្រជុំA នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង។

photo 2024 07 31 12 52 16 photo 2024 07 31 12 52 17 photo 2024 07 31 12 52 40 photo 2024 07 31 12 52 41

ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន័ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំ ឆមាសទី១ និងលើកទីសដៅឆមាសទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

photo 2024 07 31 16 02 32

photo 2024 07 31 16 03 26 photo 2024 07 31 16 02 33 2 photo 2024 07 31 16 02 33 3 photo 2024 07 31 16 02 33 photo 2024 07 31 16 02 34

ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ដោយលើជំនាញចំនួន៣ រួមមាន (១) ការថែទាំគ្រឿងយន្តកសិកម្ម (២) ការរៀបចំធ្វើសួនបន្លែទំនើប និង (៣) ការចិញ្ចឹមមាន់។

ពិធីខាងលើ ប្រព្រឹត្តទៅនៅវត្តព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស លោកប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក ប្រធាន-អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកស្រីអភិបាល នៃគណៈអភិបាលស្រុក លោកមេឃុំ លោកមេភូមិ នាយិការមជ្ឈមណ្ឌល លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងលោកស្រី សរុបប្រមាណ ១១៩រូប៕

photo 2024 07 31 11 46 26 photo 2024 07 31 11 46 27 2 photo 2024 07 31 11 46 27 3 photo 2024 07 31 11 46 27 4 photo 2024 07 31 11 46 27

ឯកឧត្តម  អ៊ុក ពញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្ត ត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងចុះពិនិត្យសមិទ្ធផល

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម  អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្ត ត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ។

 

ក្រោយពីលោកប្រធានមន្ទីរអភិវឌ្ឍន៍បានអានរបាយការណ៍លទ្ធផលការងាររួចមក ឯកឧត្តមអភិបាលរងខេត្ត បានមានមតិ និងវាយតម្លៃខ្ពស់ពីលទ្ធផលការងាររបស់មន្ទីរអនុវត្តសម្រេចបាន។

 

ជាកិច្ចបន្ត ឯកឧត្តមរដ្ឋលេខាធិការ បានឡើងមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងបិទកម្មវិធីប្រជុំដោយបានផ្តល់អនុសាសន៍ចំនួនដល់ប្រធានមន្ទីរ ក៏ដូចជាមន្រ្តីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។

 

ក្រោយបញ្ចប់កិច្ចប្រជុំ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ រួមនិងលោកប្រធានមន្ទីរ ព្រមទាំងន្ត្រីជំនាញបាន :

– ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូរបស់គម្រោងWorldbank ខ្សែផ្លូវពីអូឬស្សី-គោលាប់ ស្ថិតក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ និងឃុំគោលាប់ ស្រុកចិត្របុរី ។

– ចុះពិនិត្យមើលស្ពានយោល នៅភូមិជួរក្រូច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ៕

photo 2024 07 30 18 12 37 photo 2024 07 30 18 12 38 photo 2024 07 30 18 12 39 2 photo 2024 07 30 18 12 39 photo 2024 07 30 18 12 40 photo 2024 07 30 18 12 41 photo 2024 07 30 19 27 35 photo 2024 07 30 19 27 36 photo 2024 07 30 19 27 37 photo 2024 07 30 19 31 03

ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យរួមគ្នា លើកទី៣ នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិតសម្រាប់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ (Virtual Meeting with Zoom) ដើម្បីពិនិត្យរួមគ្នា លើកទី៣ នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំមានសមាសភាពអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារការិយាល័យធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korea Eximbank) ប្រចាំនៅរាជធានីភ្នំពេញ ដែលតំណាងដោយ លោកស្រី Minnie Chey ក្រុមទីប្រឹក្សាបច្ចេកទេស KCIeng ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសគម្រោង នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង៦ ព្រមទាំងក្រុមហ៊ុនទទួលការសាងសង់ផ្លូវសរុបចំនួន ៣១រូប។

សូមជម្រាបជូនផងដែរថា៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ បាននិងកំពុងដំណើរការស្ថាបនាផ្លូវកម្រាលបេតុង សរុបប្រវែង ១៤៩,៦០គីឡូម៉ែត្រ ស្ពានចំនួន ១ និងលូប្រអប់ចំនួន ២៨ នៅក្នុងខេត្តគោលដៅចំនួន៦  រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ៕

photo 2024 07 30 16 41 09 2 photo 2024 07 30 16 41 09 3 photo 2024 07 30 16 41 09 4 photo 2024 07 30 16 41 09 5 photo 2024 07 30 16 41 09 6 photo 2024 07 30 16 41 09 photo 2024 07 30 16 41 10 2 photo 2024 07 30 16 41 10

លោក ជិន រដ្ឋា និងអាជ្ញាធរស្រុក អញ្ជើញចុះពិនិត្យការកែសម្រូលផ្លូវលំ ចំនួន១ខ្សែ ប្រវែង ១៩ ០០០ ម៉ែត្រ នៅឃុំថ្លុងពពក និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក ជិន រដ្ឋា និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យការកែសម្រូលផ្លូវលំ ចំនួន១ខ្សែ ប្រវែង ១៩ ០០០ ម៉ែត្រ ពីផ្លូវលេខ៥៣ ដល់ទឹកធ្លាក់ថ្មកាល ក្នុងឃុំថ្លុងពពក និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក និងបានបង្កឱ្យមានសបុកមាន់ច្រើនពិបាកធ្វើដំណើរ។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានយកគ្រឿងចក្រជួយសម្រួលជូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងការធ្វើដំណើរ៕

BA copy 1 scaled
default

photo 2024 07 30 10 08 52 photo 2024 07 30 10 08 54 photo 2024 07 30 10 08 55 photo 2024 07 30 10 08 56

លោក យន់ សារ៉ោម អញ្ជើញចុះពិនិត្យការងារជួសជុលផ្លូវលំ ចំនួន១ខ្សែ ប្រវែង៥៦ ០០០ ម៉ែត្រ នៅក្រុងសែនមនោរម្យ និងស្រុកកែវសីមា ដែលបានរងការខូចខាតដោយសារជំនាន់ទឹកភ្លៀង

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក យន់ សារ៉ោម ប្រធានមន្ទីរ និងមន្រ្តីបច្ចកទេសការិយាល័យផ្លូវជនបទ បានចុះពិនិត្យការងារជួសជុលផ្លូវលំ ចំនួន១ខ្សែ ប្រវែង៥៦ ០០០ ម៉ែត្រ ពីសង្កាត់រមនា ក្រុងសែនមនោរម្យ ទៅកាឃុំមេម៉ង និងឃុំផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបានរងការខូចខាតដោយសារជំនាន់ទឹកភ្លៀងរយៈពេល ១៨ថ្ងៃកន្លង និងបានបង្កឱ្យខូចខាតប្រវែងប្រមាណ ១ ៥០០ម៉ែត្រ ពុំធ្វើដំណើរបាន។

 

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានសហការជាមួយដៃគូ ក្រុមហ៊ុនរើនេសង់រ៉ែមាសអូខ្វាវ ជួយសម្របសម្រួលថ្មភ្នំ ដើម្បីយកមកចាក់ក្រាលលើផ្លូវដែលខូច ចំនូន ៧៨ឡាន ស្មើនឹង ១៦៤៥ម៉ែត្រគីប និងកាយប្រឡាយសងខាងផ្លូវបណ្តោះទឹកបានប្រវែង ១ ០០០ម៉ែត្រ។ ក្រុមការងារបានចាក់ថ្មរួចរាល់បានសម្រេចតាមផែនការ និងជួយសម្រួលជូនប្រជាជនបានធ្វើដំណើរបានឡើងវិញជាធម្មតា។ ក្រុមការងារនឹងបន្តកែសម្រួលនៅពេលរាំងភ្លៀងម្តងទៀត៕

BA copy scaled
default

photo 2024 07 19 17 38 10 photo 2024 07 26 19 03 11 photo 2024 07 26 19 04 23 photo 2024 07 30 10 14 57 photo 2024 07 30 10 14 58 2 photo 2024 07 30 10 14 58 photo 2024 07 30 10 14 59