លោកក​ ជិន​ រដ្ឋា​ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យ​ និងវាយតម្លៃសមិទ្ធផលប្រពន្ធ័ផ្គត់ផ្គង់ទឹក ដែលអនុវត្តដោយមន្ទីរ​

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍​ ១២រោច  ខែអាសាឍ ឆ្នាំរោង​ ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោក​ ជិន​ រដ្ឋា​ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង​ អមដំណើរ​ដោយ​ លោក​ ឈុន សុផាត​ ប្រធាន​ការិយាល័យ​ផ្គត់ផ្គង់​ទឹកជនបទ​  បានទទួលក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ដឹកនាំដោយ​ លោក ឡុង វណ្ណដា អនុប្រធាននាយកដ្ឋាន ចុះពិនិត្យ​ និងវាយតម្លៃសមិទ្ធផលប្រពន្ធ័ផ្គត់ផ្គង់ទឹក ដែលអនុវត្តដោយមន្ទីរ​ ថវិកាជាតិឆ្នាំ២០២៤ រួមមានអណ្តូងស្នប់អាហ្រ្វីដេវ ចំនួន៨ កន្លែង ស្ថិតនៅក្នុង ភូមិមានជ័យ​ ឃុំគោកបន្ទាយ ភូមិទឹកចេញ ឃុំជើងគ្រាវ ភូមិត្បែងខ្ពស់ គោកណាំង​ ឃុំតាំងក្រសាំង  ភូមិខ្នាច​ ឃុំ​សេដ្ឋី ភូមិថ្មស​ ឃុំខ្នារឆ្មា ភូមិ​អូរកាខុប​ ឃុំក្រាំងល្វា ភូមិមា​ នកកើត​ ឃុំត្បែងខ្ពស់   និងស្តារស្រះសហគមន៍​ ចំនួន១កន្លែង  ស្ថិតនៅក្នុងភូមិត្រពាំងត្រាច ឃុំជើងគ្រាវ ស្រុករលាប្អៀរ​។

photo 2024 08 01 19 46 24 2 photo 2024 08 01 19 46 24 3 photo 2024 08 01 19 46 24 4 photo 2024 08 01 19 46 24 photo 2024 08 01 19 46 25

លោកវេជ្ជបណ្ឌិត លន់ សាយតេង អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី “ការជម្រុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាសមស្រប និងប្រកបដោយបរិយាបន្ន”

ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ-ពុធ ១០-១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនិងថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៤  លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយដ្ឋានថែទាំសុខភាពជនបទ  អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី “ការជម្រុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាសមស្រប និងប្រកបដោយបរិយាបន្ន” និងសមាសភាពអញ្ជើញចូលរួមមាន លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ លោកស្រី អ៊ឹង សុធា អភិបាលរងនៃគណៈអភិបាលស្រុករវៀង កញ្ញា Ug Yen ទីប្រឹក្សាបច្ចេកទេស(អូស្រ្តាលី)នៃអង្គការវិស្វករគ្មានព្រំដែន (Engineers Without border Australia) លោក កាតំម សូណាវន អនុការិយាល័យអនាម័យបរិស្ថាន  មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ លោក លោកស្រីអភិបាលនៃគណៈអភិបាល-អភិបាលរងនៃគណៈអភិបាល ៨ ស្រុក-ក្រុង លោក លោកស្រីដែលជាជនបង្គោលអនាម័យ១៧ឃុំនៃស្រុករវៀងនិងស្រុកសង្គមថ្មី ដែលរៀបចំឡើងដោយក្រុមការងារផ្នែកទឹកស្អាត និងអនាម័យ (WASHSDO) នៃគម្រោងអភិវឌ្ឍន៍កុមារតូច ដែលទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក USAID Cambodia បានគាំទ្រនិងសហការណ៍ជាមួយអង្គការដៃគូ EWB & WASH SDO សរុបចំនួន៤៦នាក់ (ស្រី១៥នាក់)។

 

វគ្គបណ្តុះបណ្តាលមានគោលបំណងសំខាន់ដើម្បីពង្រឹងសមត្ថភាពដល់អ្នកចូលរួម អោយទទួលបានចំណេះដឹងពីវិធីសាស្រ្ត នៃការជំរុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប និងប្រកបដោយបរិយាបន្ន ជាពិសេសបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប សម្រាប់តំបន់បរិស្ថានប្រឈមដើម្បីជួយជំរុញភូមិ ឃុំ និងស្រុក ឱ្យសម្រេចបានតាមផែនការគោលដៅការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៅឆ្នាំ ២០២៤។

photo 2024 07 30 09 31 09 photo 2024 07 30 09 31 15 photo 2024 07 30 09 31 16 photo 2024 07 30 09 31 18 photo 2024 07 31 09 58 46 photo 2024 07 31 09 58 48

ឯកឧត្ដម ជី ស៊ីថា អញ្ជើញចូលរួមកិច្ចប្រជុំអន្ដរក្រសួងស្ដីពីការរៀបចំប្លង់គោលប្រើប្រាស់ដីស្រុកវាលវែង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃព្រហស្បត៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្ដរក្រសួងស្ដីពីការរៀបចំប្លង់គោលប្រើប្រាស់ដីស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខេត្តពោធិ៍សាត់ ។

photo 2024 08 01 13 20 22 2 photo 2024 08 01 13 20 22 photo 2024 08 01 13 20 23 2 photo 2024 08 01 13 20 23 photo 2024 08 01 13 20 24

ឯកឧត្តម ម៉ា សុវណ្ណា ដឹកនាំកិច្ចប្រជុំពិភាក្សាខ្លឹមសារនៃសេចក្តីផ្តើម សមិទ្ធផល បញ្ហា និងការប្រឈម នៃគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ ២០២៥-២០៣៨

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ ២០២៥-២០៣៨ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាខ្លឹមសារនៃសេចក្តីផ្តើម សមិទ្ធផល បញ្ហា និងការប្រឈម នៃគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ ២០២៥-២០៣៨ ដោយមានការចូលរួមពីឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងលោក ប៊ុន ចាន់ អគ្គនាយករង និងជាអនុប្រធានក្រុម ព្រមទាំងសមាជិកក្រុមសរុប ៦នាក់៕

photo 2024 08 01 10 29 23 photo 2024 08 01 10 29 27 photo 2024 08 01 10 29 31 photo 2024 08 01 10 29 44

ឯកឧត្ដម អ៉ិន ចន្ថា ដឹកនាំគណៈប្រតិភូក្រសួងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពដែលពលីក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម អ៉ិនចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកឧត្ដមសេនីយ៍ត្រី ស៊ុន ផល្លា និងសពលោក វរសេនីយ៍ទោ ខេង ឆៃយុទ្ធ បម្រើការងារផ្នែកហោះហើរ កងហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅទីតម្កល់សពមូលដ្ឋានទ័ពអាកាស រាជធានីភ្នំពេញ ។

សូមរំលឹកថា លោកឧត្ដមសេនីយ៍ត្រី ស៊ុន ផល្លា បានពលីក្នុងជន្មាយុ ៥២ឆ្នាំ និងលោក វរសេនីយ៍ទោ ខេង ឆៃយុទ្ធបានពលីក្នុងជន្មាយុ ៣៥ឆ្នាំ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដោយគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងពេលបំពេញបេសកកម្ម។

ឯកឧត្ដមរដ្ឋលេខាធិការ បានសម្ដែងនូវការចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពទាំងពីរ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកទាំងពីរសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

1 2 2 2 3 2 4 2 5 2 6 2

លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៤

ខេត្តស្ទឹងត្រែង÷ នារសៀលថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំនិងមន្រ្តីចំណុះមន្ទីរទាំងអស់។

 

កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាលើរបាយការណ៍សកម្មភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ប្រចាំខែកក្កដា ឆ្នាំ២០២៥ វឌ្ឍនភាពការងារតាមការិយាល័យជំនាញនីមួយៗក្នុងខែ និងលើទិសដៅបន្តសម្រាប់ខែសីហាផងដែរ។ ជាកិច្ចបញ្ចប់ នៃកិច្ចប្រជុំ លោកប្រធានមន្ទីរបានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការទាំងអស់ដូចខាងក្រោម៖

១. អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងតួនាទីភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តី

២. បន្តរៀបចំសម្អាតអនាម័យ បន្ទប់ការិយាល័យធ្វើការ របស់ខ្លួនឲ្យមានសណ្តាប់ធ្នាប់ និងផាសុកភាព

៣. មកបំពេញការងារជាប្រចាំដោយគោរពនូវម៉ោងរដ្ឋបាលត្រឹមត្រូវ និងថ្លៃថ្នូរ ព្រមទាំង មកគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ព្រឹកថ្ងៃចន្ទនៃសប្តាហ៍នីមួយៗផងដែរ។

photo 2024 07 31 18 31 49 2 photo 2024 07 31 18 31 49 photo 2024 07 31 18 31 51 photo 2024 07 31 18 31 52

លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពិនិត្យការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុងចំនួន ៥ខ្សែ

ខេត្តកំពត៖ ថ្ងៃពុធ ១១រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៤ល លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត រួមជាមួយមន្ត្រីអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ថ្នាក់ខេត្ត និង វិស្វករប្រចាំការដ្ឋាន បានចុះពិនិត្យការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុងចំនួន ៥ខ្សែ សរុបប្រវែង ២៦,៧៤១គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកឈូ៕

photo 2024 07 31 19 54 56 photo 2024 07 31 19 54 57 2 photo 2024 07 31 19 54 57 photo 2024 07 31 19 54 58 photo 2024 07 31 19 54 59 2 photo 2024 07 31 19 54 59

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នំា២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ លោកជំទាវ លឹម មុយខេង ទីប្រឹក្សាក្រសួង ឯកឧត្តម គង់ វិទ្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក សរុបចំនួន ៤៥នាក់៕

photo 2024 08 01 08 28 28 photo 2024 08 01 08 28 29 2 photo 2024 08 01 08 28 29 photo 2024 08 01 08 28 30

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំក្រុមអ្នកបច្ចេកទេសពិនិត្យស្ថានភាពផ្លូវនៅស្រុកសំរោង និងស្រុកត្រាំកក់

ខេត្តតាកែវ ៖ នារសៀលថ្ងៃព្រហស្បតិ៍  ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង​ អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត​ ជាប្រភេទផ្លូវក្រាលល្បាយក្រួសចំនួន ១ខ្សែប្រវែង ៩ ១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចភូមិត្រពាំងគៀត ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ទៅភ្ជាប់នឹងផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។

សូមជម្រាបជូនផងដែរថា​ គម្រោងមួយខ្សែនេះ​ដែលមានប្រវែងជាង៩គីឡូម៉ែត្រ បានត្រូវដាក់ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ដែលអនុវត្តដោយក្រសួងចំនួន ៣ រួមគ្នាគឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម ដែលបាននិងកំពុងធ្វើការកែលម្អផ្លូវជនបទនៅក្នុងសហគមន៍កសិកម្មចំនួន ៤១កន្លែង ហើយដែលក្រសួងអភិវឌ្ឍន៍ជនបទមានភារកិច្ចស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង​ ហើយនឹងត្រូវចាប់ផ្តេីមស្ថាបនានាចុងឆ្នាំ​ ២០២៤នេះ៕

1 1 2 1 3 1 4 1 5 1 6 1 7 1 8 1 9 1 10 1 11 1 12 1 13 1 14 1 15 1 16 17 18 19 20 21 22 23 24 25 26 27

ឯកឧត្តមបណ្ឌិត លឹម អុីវ​ ដឹកនាំគណៈកម្មាធិការអន្តរក្រសួងុះពិនិត្យមើលគម្រោង ៣កន្លែង ដែលប្រើប្រាស់ថវិកា ក្នុងផែនការឆ្នាំ២០២៥

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត លឹម អុីវ​ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយក្រុមការបច្ចេកទេសផ្លូវជនបទ​របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យគម្រោង ៣កន្លែង ដែលប្រើប្រាស់ថវិកា ក្នុងផែនការឆ្នាំ២០២៥ ដូចខាងក្រោម៖

១/​ ផ្លូវក្រាលល្បាយក្រួស ប្រវែង ៥,១គីឡូម៉ែត្រ និងសំណង់សិល្បការ្យ នៅតំបន់ដី​ សម្បទានសង្គមកិច្ចប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

២/​ ផ្លូវក្រាលកៅស៊ូ២ជាន់ ១ខ្សែប្រវែង ៧ គីឡូម៉ែត្រ ដោយតភ្ជាប់ពីឃុំអន្លង់វិល ស្រុកកណ្តៀង ទៅកាន់ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

៣/ស្ពាន ១កន្លែង ប្រវែង ១៤៤ម៉ែត្រ តភ្ជាប់ពីភូមិបោះពួយ ឃុំលាច ទៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​ ។

photo 2024 07 31 16 33 13 2 photo 2024 07 31 16 33 13 photo 2024 07 31 16 33 15 2