ការិយាល័យថែទាំសុខភាពជនបទ រៀបចំកម្មវិធីចែកសម្ភារបង្គន់អនាម័យជូនប្រជាជន នៅឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ថ្ងៃសុក្រ​ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២​ ខែសីហា ឆ្នាំ២០២៤ លោកម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ និងលោក​ ហ៊ល ឡងឌី អនុប្រធានការិយាល័យថែទាំសុខភាពជនបទ សហការជាមួយរដ្ឋបាលឃុំ បានរៀបចំកម្មវិធីចែកសម្ភារបង្គន់អនាម័យជូនប្រជាជន នៅឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ កម្មវិធីនេះមានការចូលរួម ពីលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន លោកមេភូមិគ្រប់ភូមិ និងប្រជាជនអ្នកទទួលផល សរុប៤៨នាក់។

សម្ភារបង្គន់អនាម័យដែលត្រូវផ្តល់ជូនមានចំនួន៣៥គ្រឿង ក្នុងបង្គន់១គ្រឿងមាន៖ លូស្តុក៣កង់ ផែនបង្គន់១ ទម្រផែន១ ឈ្នាន់កាំឡើង១ ទុយោបង្ហូរលាមក១ ស័ង្កសី១០សន្លឹក និងធុងទឹក៣០លីត្រ១។

photo 2024 08 02 12 18 41 2 photo 2024 08 02 12 18 41 photo 2024 08 02 12 18 42 photo 2024 08 02 12 18 43 2 photo 2024 08 02 12 18 43

ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំពៅលូន

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំពៅលូន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីសមាជិកក្រុមការងារនៃស្រុកសំពៅលូន សរុប ៩៦នាក់។

 

ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត  បានជម្រាបជូនអង្គប្រជុំពី គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

photo 2024 08 01 18 19 10 photo 2024 08 01 18 19 23 photo 2024 08 01 18 19 34 photo 2024 08 01 18 19 43 photo 2024 08 01 18 20 16

ឯកឧត្ដម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួង អញ្ជើញពិនិត្យស្ថានភាពផ្លូវ ចំនួន ៤ខ្សែ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ស្ពឺ-កំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ១៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវល្បាយក្រួសចំនួន ១ខ្សែ មានប្រវែង ១៨,៤០គីឡូម៉ែត្រ តភ្ជាប់ពីភូមិកាកាប សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ទៅដល់ផ្លូវលេខ៤៤ ត្រង់ចំណុចផ្សារសំរោង ស្ថិតក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំដល់អ្នកបច្ចេកទេសក្រសួង ឱ្យពិនិត្យលទ្ធភាពដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូ (DBST) ដោយដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការ ឬដាក់បញ្ចូលទៅក្នុងផែនការស្ថាបនាក្នុងឆ្នាំបន្ទាប់របស់នាយកដ្ឋាន ធ្វើយ៉ាងណាឱ្យការចាប់ផ្ដើមស្ថាបនាផ្លូវនេះ បានលឿនដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋនៅក្នុងតំបន់នោះ។

 

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួង ដោយមានការចូលរួមពីអាជ្ញាធរស្រុក បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ចំនួន ០៣ខ្សែ ទៀតស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖

– ខ្សែទី១ មានប្រវែង ២២,៧១គីឡូម៉ែត្រ តភ្ជាប់ពីឃុំខ្លុងពពក ទៅដល់ភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ខ្សែផ្លូវនេះ គ្រោងចាប់ផ្ដើមស្ថាបនានៅចុងឆ្នាំ២០២៤ នេះ ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងតំបន់ទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)។

– ខ្សែទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,១៩៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ទៅដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះ ទើបបានបញ្ចប់ការស្ថាបនារួចរាល់នៅខែមិថុនា ឆ្នាំ២០២៤នេះ។

-ខ្សែទី៣ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,០៨៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ទៅដល់ភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះ ទើបបានបញ្ចប់ការស្ថាបនារួចរាល់នៅខែកក្កដា ឆ្នាំ២០២៣។

 

ក្នុងឱកាសចុះពិនិត្យផ្លូវនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការ ព្រមទាំងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕

1 4 2 4 3 4 4 4 5 4 6 4 7 3 8 3 9 3 10 3 11 2 12 3 13 3 14 2 15 2 16 1 17 1 18 1 19 1 20 1 21 1 22 1 23 1 24 1 25 1 26 1 27 1 28 29 30

ឯកឧត្ដម បាន បូរ័ត្ន ដឹកនាំកិច្ចប្រជុំស្វែងយល់ពីមូលដ្ឋាននៃការគណនាសូចនាករសមិទ្ធកម្ម សូចនាករសមិទ្ធកម្មគន្លឹះ សម្រាប់ការគ្រប់គ្រងទិន្នន័យរបាយការណ៍ប្រចាំខែ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំសិក្សាស្វែងយល់ពី មូលដ្ឋាននៃការគណនាសូចនាករសមិទ្ធកម្ម សូចនាករសមិទ្ធកម្មគន្លឹះសម្រាប់ការគ្រប់គ្រងទិន្នន័យរបាយការណ៍ប្រចាំខែរបស់អង្គភាពជំនាញ ។

កិច្ចប្រជុំនេះមានករចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងារទាំង៤  ឯកឧត្ដម លោក លោកស្រី ជាអគ្គាធិការរង អគ្គនាយករងបច្ចេកទេស ប្រធានគ្រប់នាយកដ្ឋាន និងលោក លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តតាមប្រព័ន្ធនិម្មិត (Zoom)សរុបចំនួន ៩៦រូប។

ឯកឧត្ដម បាន បូរ័ត្ន បានសម្ដែងការស្វាគមន៍ និងបានអនុញ្ញាតឱ្យ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញពី គោលបំណងនៃការគណនាសូចនាករសមិទ្ធកម្ម និងសូចនករសមិទ្ធកម្មគន្លឹះ។

ឯកឧត្ដម អគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុ បានផ្ដល់វេទិកាជូននាយកដ្ឋានជំនាញដើម្បីចូលរួមពិភាក្សា និងមន្ទីរជំនាញធ្វើបទបង្ហាញពី វិធីសាស្ត្រនៃការគណនាសូចនាករសមិទ្ធកម្ម និងសូចនាករសមិទ្ធកម្មគន្លឹះរបស់អង្គភាពជំនាញនីមួយៗ ៕

photo 2024 08 01 23 18 06 2 photo 2024 08 01 23 18 06 3 photo 2024 08 01 23 18 06 photo 2024 08 01 23 18 07 2 photo 2024 08 01 23 18 07 3 photo 2024 08 01 23 18 07 photo 2024 08 01 23 19 32

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់មន្ទីរ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីកិច្ចសន្យា សរុបចំនួន១៨នាក់។

 

កិច្ចប្រជុំបានពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរនានា ដើម្បីធានាដល់ការអនុវត្តការងារសម្រាប់ខែបន្ទាប់ឱ្យសម្រេចបានលទ្ធផលខ្ពស់៕

photo 2024 08 01 16 29 10 photo 2024 08 01 16 29 11 photo 2024 08 01 16 29 12 photo 2024 08 01 16 29 16 photo 2024 08 01 16 29 17 2 photo 2024 08 01 16 29 17 photo 2024 08 01 16 45 44

លោកស្រី ជី ថាវី បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយអន្តរាគមន៍ ជួយប្រជាពលរដ្ឋនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ពីជំនន់ស្ទឹងព្រែកត្នោត

ខេត្តកណ្តាល៖ នាថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ សង្កាត់មួយចំនួនក្នុងក្រុងតាខ្មៅនិងឃុំមួយចំនួន ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានទទួលរងគ្រោះដោយសារជំនន់ស្ទឹងព្រែកត្នោត ក្នុងនោះផងដែរដោយទទួលបានការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួយអន្តរាគមន៍ភ្លាមៗ ជូនប្រជាពលរដ្ឋនៅភូមិអាចម៍កុក (នៅទីតាំងទំនប់ ៩៤ និងទំនប់៩៦) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបាននិងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់ពីស្ទឹងព្រែកត្នោត និងខេត្តកំពង់ស្ពឺ បណ្តាលឱ្យមានការលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជា ៤០៤គ្រួសារ។

 

ក្នុងនោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមជួយអន្តរាគមន៍ភ្លាមៗ ដល់បងប្អូនប្រជាពលរដ្ឋដែលលិចលង់លំនៅដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានឡើងមកសាងសង់រោងតង់នៅទីទួលសុវត្ថិភាព មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានធ្វើការផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំង (ទំនប់៩៤ និងទំនប់៩៦) នៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ដែលក្នុងនោះក្រុមការងារមន្ទីរ បានដាក់ធុងស្តុកទឹកចំណុះ ១០០០លីត្រ ចំនួន ២ធុង អមដោយធុងទឹកចំណុះ ២០០លីត្រ ចំនួន ២៤ធុង និងប៊ីដុងទឹកចំណុះ ២០លីត្រ ចំនួន ១៥០ប៊ីដុង

ព្រមទាំងបានសាងសង់បង្គន់អនាម័យជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ផងដែរ។

 

បច្ចុប្បន្នក្រុមការងារមន្ទីរបាននិងកំពុងបន្តការងារផ្គត់ផ្គង់ទឹកស្អាតជាប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ រហូតទឹកជំនន់នេះស្រកទៅវិញ ដែលអាចឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅតាមលំនៅដ្ឋានរៀងៗខ្លួនដូចដើមវិញ។

photo 2024 07 31 20 16 27 photo 2024 07 31 20 16 28 2 photo 2024 07 31 20 16 28 photo 2024 07 31 20 16 29 2 photo 2024 07 31 20 16 29 3 photo 2024 07 31 20 16 29

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យ និងវាយតំលៃគម្រោងចំនួន ៦ កន្លែង នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ សុក្រ  ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយក្រុមការបច្ចេកទេសផ្លូវជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យ និងវាយតំលៃគម្រោងចំនួន ៦ កន្លែង ដែលបានគ្រោងប្រើប្រាស់ថវិកា ក្នុងផែនការឆ្នាំ២០២៥ ដូចខាងក្រោម៖

– ខ្សែទី១. ផ្លូវក្រាលដីល្បាយក្រួស ផ្លូវពីភូមិព្រែកត្រប ឃុំព្រែកនរិន្ទ ទៅភូមិបាក់ព្រា ឃុំព្រៃចាស់ ប្រវែង ៥ គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រែកនរិន្ទ, ឃុំព្រៃចាស់ ស្រុកឯកភ្នំ ។

– ខ្សែទី២. ផ្លូវក្រាលដីល្បាយក្រួស ផ្លូវពីផ្លូវជាតិលេខ៥៧បេ(ភូមិខ្នាចរមាស) ទៅស្រែ ប្រវែង ២,២៧គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងផ្លូវក្រាលកៅស៊ូពីជាន់ ប្រវែង ១,៣ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និងស្ពានបេតុង ០១កន្លែង ប្រវែង ១៥ ម៉ែត្រ  និងលូមូល ០៧កន្លែង ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ។

– ខ្សែទី៣. ពីភូមិបឹងរុន ឃុំសំឡូត ទៅ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ប្រវែង ៨ គីឡូម៉ែត្រស្ថិតក្នុងឃុំសំឡូត, ឃុំតាសាញ  ស្រុកសំឡូត។

– ខ្សែទី៤. ដីសម្បទានសង្គមកិច្ច ប្រវែង ១៦ គីឡូម៉ែត្រ និងសំណង់លូ ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ។

– ខ្សែទី៥. ពីរង្វង់មូលគាស់ក្រឡ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ទៅ អក្សរតេ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ប្រវែង ៤,៥ គីឡូម៉ែត្រស្ថិតក្នុងស្រុកគាស់ក្រឡ និងស្រុមសំឡូត។

– ខ្សែទី៦. ផ្លូវក្រាលកៅស៊ូពីរជាន់ ពីភូមិរូង១ ទៅភូមិរូង២ ប្រវែង ៥ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតក្នុងឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ។

photo 2024 08 01 18 00 45 photo 2024 08 01 18 01 37 photo 2024 08 01 18 04 12 photo 2024 08 01 18 05 05 photo 2024 08 01 18 07 10 photo 2024 08 01 18 07 21 photo 2024 08 01 18 07 25 photo 2024 08 01 18 08 19 photo 2024 08 01 18 08 20

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ៣គម្រោង នៅខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ

រាជធានីភ្នំពេញ ៖នាថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ៣គម្រោង នៅខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ រួមមានដូចខាងក្រោម ៖

 

គម្រោងទី១ ៖ ការងារស្ថាបនាស្ពានបេតុង ចំនួន១កន្លែង ប្រវែង ៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវក្រាលដីល្បាយក្រសួងសងខាងក្បាលស្ពានម្ខាងៗ ប្រវែង ១០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។

 

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ៣ ២០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិច្រកត្រាច ឃុំមហាសាំង ទៅភូមិក្រាំងប្រស្រុក ឃុះគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលដីក្រួស ចំនួន ១ខ្សែ ប្រវែង ៣ ២០០ម៉ែត្រ  ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 08 02 11 44 32 2 photo 2024 08 02 11 44 32 3 photo 2024 08 02 11 44 32 photo 2024 08 02 11 44 33 2 photo 2024 08 02 11 44 33 3 photo 2024 08 02 11 44 33 4 photo 2024 08 02 11 44 33 5 photo 2024 08 02 11 44 33 6 photo 2024 08 02 11 44 33 7 photo 2024 08 02 11 44 33 8 photo 2024 08 02 11 44 33 9 photo 2024 08 02 11 44 33 photo 2024 08 02 11 44 34 2 photo 2024 08 02 11 44 34 3 photo 2024 08 02 11 44 34

ឯកឧត្តម ពិត ករុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបិទបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការចាស់ និងពិនិត្យកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការភ្លែនអន្តរជាតិកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណកម្មាធិការសម្របសម្រួលការងារជាមួយអង្គការមិនមែនរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបិទបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការចាស់ និងពិនិត្យកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ដើម្បីបន្តអនុវត្តគម្រោង”ការចាប់ផ្តើមជាមួយសុខភាពល្អ “ ដែលផ្តោតសំខាន់លើការងារ ទឹកស្អាត អនាម័យ អាហារូបត្ថម្ភ ការគាំពារនិងអភិវឌ្ឍន៍កុមារតូច ក្នុងខេត្តគោលដៅចំនួន៣គឺ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះមានការចូលរួមពី លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធីនិងភាពជាដៃគូ និង លោក អ៉ឹម ប៊ី ប្រធានកម្មវិធីភាពជាដៃគូ អង្គការភ្លែនអន្តរជាតិ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ និងអមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញ សរុប ចំនួន១១នាក់។

 

កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួន២ដូចខាងក្រោម៖

១. ពិនិត្យនិងបូកសរុបសមិទ្ធផលការងាររបស់អង្គការ រយៈពេល៣ឆ្នាំកន្លងមកនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការចាស់ (២០២១-២០២៤)

២. ពិនិត្យនិងពិភាក្សានូវកម្មវិធីការងារ ផែនការសកម្មភាពនិងថវិកា របស់អង្គការរយៈពេល៣ឆ្នាំបន្តទៅមុខ ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី (២០២៤-២០២៧)។

 

ជាលទ្ធផល កិច្ចប្រជុំបានប្រព្រឹត្តតាមរបៀបវារៈនិងក្រោមកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗបន្ថែមរួមមាន៖

១. និរន្តភាពនៃគម្រោង និងកម្មវិធីការងាររបស់អង្គការក្រោយបញ្ចប់ការងារ

២. ការចូលរួមនិងកិច្ចសហប្រតិបត្តិការរវាង ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការ ក្នុងការអនុវត្តកម្មវិធីការងារនៅមូលដ្ឋាននិងខេត្តគោលដៅ។

IMG 3153 IMG 3162 IMG 3165 IMG 3211 IMG 3235 IMG 3239 IMG 3157

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលឌឹ ព្រេមៀ សេនធ័រ សែនសុខ។

កម្មវិធីនេះ ជាជំនួបលើកដំបូងរវាងឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋាន ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងពង្រឹងកិច្ចសាមគ្គីភាពក្នុងគ្រួសារឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ដែលសុទ្ធសឹងជាធាតុដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ និងកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ ព្រមទាំងដើម្បីជំរុញសកម្មភាពរបស់អ្នកឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ឱ្យក្លាយជាសកម្មភាពដែលកាន់តែមានគុណតម្លៃដល់សង្គមជាតិ៕

1 3 2 3 3 3 4 3 5 3 6 3 7 2 8 2 9 2 10 2 12 2 13 2