ឯកឧត្តម អ៊ឺង វណ្ណា អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ ប្រភេទ DBST នៅស្រុកអង្គរជុំ

ខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងលោក សោ ប៊ុនធី អនុប្រធានមន្ទីរ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង ១៦ ២០០ម៉ែត្រ តភ្ជាប់ពីភូមិគោកក្នាំង ទៅភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ជាលទ្ធផលសម្រេចបាន ៨៩%។

បន្ទាប់មក ឯកឧត្ដម អនុរដ្ឋលេខាធិការ និង ប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការងារជួសជុលផ្លូវបន្ទាន់ ១កំណាត់ ប្រវែង ២ ០០០ ម៉ែត្រ នៅភូមិកំបោរ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ជាលទ្ធផលសម្រេចបាន ៤៥% ៕

photo 2024 08 06 21 00 21 photo 2024 08 06 21 00 22 2 photo 2024 08 06 21 00 22 3 photo 2024 08 06 21 00 22 photo 2024 08 06 21 00 23 2 photo 2024 08 06 21 00 23 3 photo 2024 08 06 21 00 23 4 photo 2024 08 06 21 00 23 photo 2024 08 06 21 00 24 2 photo 2024 08 06 21 00 24 photo 2024 08 06 21 00 26

 

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ៥ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ៩៨ ៨៨០ គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ៥ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ៩៨ ៨៨០ គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដូចខាងក្រោម ៖

– ខ្សែទី១ ៖ ផ្លូវពីផ្សារពង្រ ទៅរ៉ាក្រាំងស្គារ ស្ថិតក្នុងឃុំពង្រ ឃុំបន្ទាយព្រាល និងឃុំរ៉ាក្រាំងស្គារ ស្រុករលាប្អៀរ ប្រវែង ២៣,៨០ គីឡូម៉ែត្រ ទទឹង ៥,៥ម៉ែត្រ

– ខ្សែទី២ ៖ ផ្លូវពីថ្មរាប ទៅវាលស្បូវ ស្ថិតក្នុងឃុំបន្ទាយព្រាល ឃុំក្រាំងលាវ ឃុំព្រៃមូល និងឃុំតាំងក្រសាំង ស្រុករលាប្អៀរ និងស្រុកទឹកផុស ប្រវែង ២៣,៣៣ គីឡូម៉ែត្រ ទទឹង ៥,៥ម៉ែត្រ

– ខ្សែទី៣ ៖ ផ្លូវពីព្រៃសំពៅ ទៅទ័ពស្បូវ ស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ប្រវែង ១៤,៣ គីឡូម៉ែត្រ  ទទឺង ៦ម៉ែត្រ

– ខ្សែទី៤ ៖ ផ្លូវពីស្រងាំទេរ ទៅព្រៃសំពៅ ស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ប្រវែង ១០,៧៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ

– ខ្សែទី៥ ៖ ផ្លូវពីត្រពាំងអំពិល ទៅត្រពាំងម្លូ ស្ថិតក្នុងឃុំប្រស្និប និងឃុំក្រាំងស្គារ ស្រុករលាប្អៀរ ប្រវែង ២៦,៧ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ។

 

បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវថែទាំផ្លូវជាលក្ខណៈប្រចាំទាំង ៥ខ្សែខាងលើ ដោយបញ្ចប់ការថែទាំដំណាក់កាលទី១ ជាស្ថាបពរ៕

photo 2024 08 06 15 19 26 photo 2024 08 06 15 19 30 photo 2024 08 06 15 19 53 photo 2024 08 06 15 19 54 photo 2024 08 06 15 19 55 photo 2024 08 06 15 19 56 photo 2024 08 06 15 19 57 photo 2024 08 06 15 19 58 photo 2024 08 06 15 19 59

ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN) ប្រចាំខែសីហា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN) ប្រចាំខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ សរុបចំនួន ៦២ នាក់(ស្រី ១៧ នាក់)។

 

កិច្ចប្រជុំនេះមានគោលបំណង  ១-បង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្តស្ទឹងត្រែង និងរតនគិរី និងអង្គការ ដៃគូអភិវឌ្ឍន៍នានា ដូចជា អង្គការលោកខាងលិចជួបលោកខាងកើត(EMW) និងអង្គការបរដាកម្ពុជា(BORDA Cambodia) ២-បង្ហាញអំពីវឌ្ឍនភាពការងាររបស់អនុក្រុមផ្គត់ផ្គង់ទឹកជនបទ អនុក្រុមអនាម័យជនបទ និងអនុក្រុមអាហារូបត្ថម្ភ និង ៣-ការពិភាក្សា៕

photo 2024 08 06 12 28 54 photo 2024 08 06 12 28 56 photo 2024 08 06 12 28 57 photo 2024 08 06 12 28 59 photo 2024 08 06 12 29 00 photo 2024 08 06 12 29 01 photo 2024 08 06 12 29 03

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៥៦១នាក់

រាជធានីភ្នំពេញ៖ នាថ្ងៃព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមាននិស្សិតជ័យលាភីទទួលសញ្ញាបត្រសរុបចំនួន ៥៦១នាក់ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ ក្នុងនោះនិស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាលមានចំនួន ៤០៣នាក់ (នារី២៧៥នាក់) និងនិស្សិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានចំនួន ១៥៨នាក់ (នារី ៥៨នាក់)៕

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19

លោក អៀម អឿន អញ្ជើញចុះចែកសម្ភារៈបង្គន់អនាម័យជូនប្រជាពលរដ្ឋដែលប្រើបង្គន់រួមនៅឃុំជ័យឧត្តម ស្រុកលំផាត់ ចំនួន៣០បង្គន់ស្មើនិង៣០គ្រួសារ និងឃុំលំជ័រ ស្រុកអូរយ៉ាដាវ ចំនួន៥០បង្គន់ ស្មើនិង៥០គ្រួសារ

ខេត្តរតនគិរី÷ នាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក.ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានចុះចែកសម្ភារៈបង្គន់អនាម័យជូនប្រជាពលរដ្ឋដែលប្រើបង្គន់រួមនៅឃុំជ័យឧត្តម ស្រុកលំផាត់ ចំនួន៣០បង្គន់ស្មើនឹង៣០គ្រួសារ និងឃុំលំជ័រ ស្រុកអូរយ៉ាដាវ ចំនួន៥០បង្គន់ ស្មើនិង៥០គ្រួសារ សរុបរួម០២ឃុំ ០២ស្រុក ស្មើនឹង៨០បង្គន់ ។

 

នៅរសៀលថ្ងៃដដែល លោកអនុប្រធានមន្ទីរដឹកនាំមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រៀបចំសំរាប់កម្មវិធីអបអរសាទរនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤៕

photo 2024 08 04 22 16 39 2 photo 2024 08 04 22 16 39 photo 2024 08 04 22 17 00 2 photo 2024 08 04 22 17 00

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋាន “ព្រែកជីកហ្វូណនតេជោ”

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូក្រសួង បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានរៀបចំឡើងនៅចំណុចចាប់ផ្តើមនៃព្រែកជីក ពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់៕

1 7 2 7 3 7 4 7 5 6 6 6 7 5 8 5 9 5 10 5 11 4 12 5 13 5 14 4 15 4 16 2 17 2 18 2 19 2 20 2 21 2 22 2 23 2 24 2

ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ធានី ខេត្ត បានសម្ដែងការអបអរសារទរ និងគោរពជូនពរ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋាន “គម្រោងព្រែកជីកហ្វូណនតេជោ”។

នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ធានី ខេត្ត បានសម្ដែងការអបអរសារទរ និងគោរពជូនពរ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋាន “គម្រោងព្រែកជីកហ្វូណនតេជោ”។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ធានី ខេត្ត បានសម្ដែងការអបអរសារទរ និងគាំទ្រយ៉ាងពេញទំហឹងតាមរយៈ ការវាយជួង ទូងស្គរ និងវាយឃ្មោះ នៅតាមបរិវេណនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ធានី ខេត្ត ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
photo 2024 08 05 08 50 28 photo 2024 08 05 09 11 52 photo 2024 08 05 09 24 47 photo 2024 08 05 09 31 46 photo 2024 08 05 09 35 12 photo 2024 08 05 09 35 59 photo 2024 08 05 09 41 53 photo 2024 08 05 09 45 14 photo 2024 08 05 09 45 35 photo 2024 08 05 09 45 59 photo 2024 08 05 09 52 41 photo 2024 08 05 09 53 09 photo 2024 08 05 09 59 58 photo 2024 08 05 10 05 42 photo 2024 08 05 10 06 07 photo 2024 08 05 10 09 55 photo 2024 08 05 10 18 03 photo 2024 08 05 10 18 42 photo 2024 08 05 10 19 42 photo 2024 08 05 10 39 16 photo 2024 08 05 11 14 14 1 6 2 6 3 6 4 6

ទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការអបអរសារទរ និងគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋាន “គម្រោងព្រែកជីកហ្វូណនតេជោ” ។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការអបអរសារទរ និងគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋាន “គម្រោងព្រែកជីកហ្វូណនតេជោ” ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការអបអរសារទរ និងគាំទ្រយ៉ាងពេញទំហឹងតាមរយៈ ការវាយជួង ទូងស្គរ និងវាយឃ្មោះ ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សូមជម្រាបជូនថាផងដែរថា៖ “គម្រោងព្រែកជីកហ្វូណនតេជោ” ត្រូវបានបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមបំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជាដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ហើយគឺជាការផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា៕
1 5
default
2 5
default
3 5
default
4 5
default

5 5 6 5 7 4 8 4 9 4 10 4 11 3 12 4 13 4 14 3 15 3

ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក ស៊ីនយ៉ុង វ៉ា នាយករង KOICA ប្រចាំកម្ពុជា សហប្រធានអង្គភាពអនុវត្តន៍គម្រោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទានសម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ភូមិចំនួន ៣០ភូមិ

ខេត្តបាត់ដំបង៖ នាថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក ស៊ីនយ៉ុង វ៉ា នាយករង KOICA ប្រចាំកម្ពុជា សហប្រធានអង្គភាពអនុវត្តន៍គម្រោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទានសម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ភូមិចំនួន ៣០ភូមិ ក្នុងគោលដៅគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” ក្នុងពិធីនោះមានការអញ្ជើញចូលរួមពី ឯកឧត្ដម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង ឯកឧត្ដម យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី ស៊ុងយ៉ុង ឆ័យ ប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង(Project Management Consultant)  និងលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក្រុមការងារសម្របសម្រួលអនុវត្តគម្រោងថ្នាក់ជាតិ និងខេត្តគោលដៅ និងលោក លោកស្រី តំណាងក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) មកភូមិគោលដៅទាំង៣០ភូមិ នៃគម្រោង។ គម្រោងអភិវឌ្ឍន៍ភូមិ (VDP) គឺជាផ្នែកមួយនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” ដោយផ្តោតសំខាន់លើការចូលរួមរបស់សហគមន៍ និងមានគោលបំណងគាំទ្រលើការផ្តល់មូលនិធិដល់ភូមិក្នុងការដឹកនាំ និងអនុវត្តគម្រោងដោយគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងប្រជាពលរដ្ឋក្នុងភូមិ តាមរយៈការកំណត់តម្រូវការអាទិភាពរបស់សហគមន៍ និងជ្រើសរើសគម្រោងដែលត្រូវអនុវត្តន៍ដោយខ្លួនឯងដូចជា ការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងភូមិ ដូចជា សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អាងស្តុកទឹក និងអគារសហគមន៍។ល។

បញ្ជាក់៖ គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” មានរយៈពេល ៥ឆ្នាំ (២០២២-២០២៦)ជាហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ក្រោមកិច្ចសហការអនុវត្តគម្រោងរវាងភ្នាក់ងារសហប្រតិបត្តិអន្តរជាតិកូរ៉េ (KOICA) និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននឹងកំពុងអនុវត្តក្នុងខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ចំពោះការអភិវឌ្ឍន៍ភូមិសន្តិភាពទាំង៣០ភូមិ គឺជាមូលសម្រាប់ក្លាយជា “ភូមិគំរូ”។

photo 2024 08 02 23 18 21 photo 2024 08 02 23 18 22 photo 2024 08 02 23 18 23 photo 2024 08 02 23 18 24 2 photo 2024 08 02 23 18 24 photo 2024 08 02 23 18 25 photo 2024 08 02 23 18 27 photo 2024 08 02 23 20 18

លោក ម៉ែន មុនីរ័ត្ន អនុប្រធានការិយាល័យផ្លូវជនបទ បានចុះត្រួតពិនិត្យការងារ​ថែទាំប្រចាំ​ ផ្លូវ១ខ្សែប្រវែង ១៣.៨០០ គីឡូម៉ែត្រ

ខេត្តព្រៃវែង៖ ថ្ងៃសុក្រ​ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២​ ខែសីហា ឆ្នាំ២០២៤ លោក ម៉ែន មុនីរ័ត្ន អនុប្រធានការិយាល័យផ្លូវជនបទ បានចុះត្រួតពិនិត្យការងារ​ថែទាំប្រចាំ​ ផ្លូវ១ខ្សែប្រវែង ១៣.៨០០ គីឡូម៉ែត្រ ចាប់ពីភូមិជោរ៍ ទៅក្របៅ ឃុំក្រញ៉ូង នឹងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​ ។ ក្រុមកាងារថែទាំ​កំពុង​ ចាក់ដីលុបក្រឡុក កៀរកិនបង្ហាប់ ទៅតាមបទដ្ឋានបច្ចេកទេស​ នៃការថែទាំផ្លូវ ។

photo 2024 08 02 09 44 58 photo 2024 08 02 14 16 15 photo 2024 08 02 14 16 17 photo 2024 08 02 16 02 10 photo 2024 08 02 16 22 58