មន្ត្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន ៨ខ្សែ ប្រវែងសរុប ១០៦គីឡូម៉ែត្រ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)

ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោក ឡេង គឹមហៀង ប្រធានការិយាល័យផ្លូវជនបទ និងលោក ពត សារឿត ប្រធានការិយាល័យផែនការ និងស្ថិតិ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន ៨ខ្សែ ប្រវែងសរុប ១០៦គីឡូម៉ែត្រ ស្ថិតនៅស្រុកពួក  អង្គរធំ  អង្គរជុំ  ស្រីស្នំ  ប្រាសាទបាគង សូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)៕

photo 2024 08 08 21 24 59 photo 2024 08 08 21 25 00 photo 2024 08 08 21 25 15 photo 2024 08 08 21 25 19 photo 2024 08 08 21 25 32 photo 2024 08 08 21 25 49 photo 2024 08 08 21 25 52 photo 2024 08 08 21 25 59 photo 2024 08 08 21 26 03

ឯកឧត្តម អុិន ចន្ថា ដឹកនាំគណៈប្រតិភូអន្តរក្រសួង ត្រួតពិនិត្យ វាយតម្លៃ (ដំណាក់កាលទី១) លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៨ខ្សែ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ថ្ងៃព្រហស្បតិ៍  ៤កើត- សុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំគណៈប្រតិភូអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) សមាជិកគណៈកម្មាធិការលទ្ធកម្ម នឹងនាយកដ្ឋានផ្លូវលំ ចុះត្រួតពិនិត្យ វាយតម្លៃ (ដំណាក់កាលទី១) លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៨ខ្សែ ប្រវែងសរុប ១៤៨,៣៧០ម ទទឹងខ្នងលើ ៥ម និង៦ម និងបំពាក់ ស្លាកចរាចរណ៍ចំនួន ៥១០ស្លាក លើផ្លូវចំនួន ៥ខ្សែ ស្ថិតក្នុងឃុំស្តុកប្រវឹក ឃុំមុខរា ឃុំព្រៃស្វាយ ឃុំព្រៃត្រឡាច ឃុំជ្រៃ ឃុំកកោះ ឃុំតាលាស់ ឃុំកំពង់ព្រៀង ឃុំរាំងកេសី ឃុំគាស់ក្រឡ ឃុំភ្នាល់មាន់ ឃុំកំពង់ល្ពៅ ឃុំមានជ័យ ឃុំសំឡូត ឃុំស្ដៅ ឃុំរស្មីសង្ហា ឃុំឈើទាល សង្កាត់វត្តគរ ស្រុករុក្ខគីរី ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណោះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ  និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោ សញ្ចេតនា និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព និងមគ្គុទេសក៍ឯកដឹកនាំប្រទេសកម្ពុជា អតីតនាយករដ្ឋមន្ត្រី  និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំផងដែរ នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកតា លោកយាយ ពូមីង បងប្អូន ទាំងមូល ជាចុងក្រោយបាននាំអំណាយចែកជូនក្រម៉ាជាទុកអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋដែលចូលរួម របស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្រោយពីគណៈកម្មាធិការអន្តរក្រសួងបានចុះត្រួតពិនិត្យ វាយតម្លៃ (ដំណាក់កាលទី១) លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ  ចំនួន ៨ខ្សែចប់ ឯកឧត្តមរដ្ឋាធិការបានដឹកនាំប្រជុំបន្ត ជាលទ្ធផលនៃអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួងបានបានឯកភាពគ្នាបញ្ចប់សុពលភាព និងទទួលយកខ្សែផ្លូវខាងលើ។

photo 2024 08 08 18 58 49 photo 2024 08 08 18 58 52 photo 2024 08 08 18 58 55 photo 2024 08 08 21 43 57 photo 2024 08 08 21 43 58

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ចំនួន ០១ខ្សែ

ខេត្តពោធិ៍សាត់៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិយ ចាន់ ដារ៉ុង រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ រួមមានក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដើម្បីប្រារព្វពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ២ ៦៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ១ម៉ែត្រ សាងសង់លូប្រអប់ចំនួន ០១កន្លែង និងលូមូលចំនួន ០៤កន្លែង ស្ថិតនៅភូមិឈើទាល ទៅភូមិបឹងវែង ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមាសភាពអញ្ជើញចូលរួមមាន៖ ក្រុមប្រឹក្សាឃុំ ប្រធានភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៥៨នាក់។

ចំពោះការស្ថាបនាផ្លូវខាងលើ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

photo 2024 08 08 10 42 49 photo 2024 08 08 10 43 40 photo 2024 08 08 10 43 43 photo 2024 08 08 10 43 46 photo 2024 08 08 10 43 48 photo 2024 08 08 10 43 49 photo 2024 08 08 10 43 50 photo 2024 08 08 10 43 51 photo 2024 08 08 10 43 55

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងការរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និងលើកទី២០ នៅកម្ពុជា

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤  នៅពហុកីឡដ្ឋានបាល់ទាត់ខេត្តបាត់ដំបង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្រោមប្រធានបទ “ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណី ជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត”។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធ ឯកឧត្តមថ្នាក់ដឹកនាំខេត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ កងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងជនជាតិដើមភាគតិច សរុបប្រមាណចំនួន ៨៥០នាក់។

 

នាឱកាសប្រកបដោយនក្ខត្តឫក្សនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុុជា ផ្ញើជូនជនរួមជាតិ​ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលើក៣០​ និងលើកទី២០ នៅកម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ភ្ញៀវកិត្តិយសនិងសមាជិក សមាជិកា នៃអង្គពិធីទាំងមូលផងដែរ។

 

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៌៏បានលើឡើងអំពីគោលបំណងក្នុងការរៀបចំប្រារព្ធទិវានេះឡើង ក៏ដូចជាធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធដ៏ទៃទៀតក្នុងការជួយរលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសអាចធ្វើឱ្យបងប្អូនជនជាតិដើមភាគតិច ទទួលបាននូវការការពារ និងលើកតម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផងដែរ។  ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងសហការ បន្ថែមទៀត តាមរយៈការអនុវត្តសកម្មភាពស្របតាមគោលនយោបាយ ច្បាប់ និងអនុក្រឹត្យ ក៏ដូចជាឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ព្រមទាំងគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ជាពិសេស ត្រូវខិតខំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំង៥ចំណុច ដែលបានថ្លែងនៅក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកអនុវត្តការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព៕

1 9 2 9 3 9 4 9 5 8 6 8 7 7 8 7 9 7 10 7 11 6 12 7 13 7 14 6 15 6 16 4 17 3 18 3 19 3 20 3 21 3 22 3 23 3 24 3 25 2 26 2 27 2 28 1 29 1 30 1 31 32 33 34 35 36 37 38

ឯកឧត្ដម  ប៉ែន ពេជ្រសាលី   អញ្ជើញចូលរួមទិវាបុណ្យជាតិសហព័ន្ធស្វីស និងពិសារអាហារសាមគ្គី

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ  ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម  ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមទិវាបុណ្យជាតិសហព័ន្ធស្វីស និងពិសារអាហារសាមគ្គី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ និងអមដំណើរដោយ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ:ផងដែរ។

 

ពិធីនេះបានរៀបចំឡើងដោយស្ថានទូតស្វីសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក៏មានមតិស្វាគមន៍របស់លោកនាយកសហប្រតិបត្តិការ នៃស្ថានទូតស្វីស និងសំណេះសំណាលរបស់ភ្ញៀវកិត្តិយស នៃភាគីកម្ពុជាគឺ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនផងដែរ ៕

photo 2024 08 07 20 52 42 photo 2024 08 07 20 52 43 photo 2024 08 07 20 52 44 photo 2024 08 07 20 52 52

ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនលើកទី៤

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័ន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានអមដំណើរដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ។

កិច្ចប្រជុំមានគោលបំណងក្នុងការពិភាក្សា និងប្រមូលមតិយោបល់នានាដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (The 4th JCBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ខាងមុខនេះ។

photo 2024 08 07 16 18 06 photo 2024 08 07 16 18 07 photo 2024 08 07 16 18 08 photo 2024 08 07 16 18 09

ឯកឧត្ដម អុឹង វណ្ណា ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងថ្នាក់មន្ទីរ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ ក្នុងខេត្តគោលដៅចំនួន ៤

នាថ្ងៃអង្គារ ២កើត ពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦-៧ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្ដម អុឹ វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងថ្នាក់មន្ទីរ នៃគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ចុះខេត្តគោលដៅដើម្បីពិនិត្យមើលវឌ្ឍនភាពការសាងសង់ផ្លូវ ពិនិត្យមើលបញ្ហាប្រឈម និងរកដំណោះស្រាយនានា និងពិនិត្យលើគុណភាពផ្លូវកៅស៊ូ បេតុង និងសំណង់សិល្បការនានា លើខ្សែផ្លូវចំនួន ៤ខ្សែ ក្នុងខេត្តគោលដៅចំនួន ៤ ដូចខាងក្រោម៖

 

–  ខ្សែផ្លូវទី១ មានប្រវែង ២៧,៧៧គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលសម្រេចលទ្ធផលបានជារួមប្រមាណ ៨៥%

–  ខ្សែផ្លូវទី២ មានប្រវែង ១៦,២០គីឡូម៉ែត្រ ស្ថិតនៅឃុំខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលសម្រេចលទ្ធផលបានជារួមបានប្រមាណ ៨៩%

–  ខ្សែផ្លូវទី៣ មានប្រវែង ២៤,២០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលសម្រេចលទ្ធផលបានជារួមប្រមាណ៨០%

–  ខ្សែផ្លូវទី៤ មានប្រវែង ១២,៤០គីឡូម៉ែត្រ ឆ្លងកាត់ស្រុកប្រសាទបល្ល័ង្ក ទៅស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ដែលសម្រេចលទ្ធផលបានជារួមប្រមាណ៩៥%៕

photo 2024 08 07 17 52 54 2 photo 2024 08 07 17 52 54 3 photo 2024 08 07 17 52 54 photo 2024 08 07 17 54 02 2 photo 2024 08 07 17 54 02 photo 2024 08 07 17 54 03 2 photo 2024 08 07 17 54 03 3 photo 2024 08 07 17 54 03 4 photo 2024 08 07 17 54 03 5 photo 2024 08 07 17 54 03 6 photo 2024 08 07 17 54 03 photo 2024 08 07 17 55 29 photo 2024 08 07 17 55 30 photo 2024 08 07 17 55 31 photo 2024 08 07 17 56 21 photo 2024 08 07 17 56 23 2 photo 2024 08 07 17 56 23

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នាលើកទី៥ ជាមួយលោកស្រី Minnie Chey នាយិការបស់មូលនិធិសហប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) និងចុះពិនិត្យខ្សែផ្លូវជនបទចំនួន៤ខ្សែ

ខេត្តកណ្ដាល-កំពង់ឆ្នាំង៖  នារសៀល ថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អផ្លូវជនបទជំហានទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នាលើកទី៥ ជាមួយលោកស្រី Minnie Chey នាយិការបស់មូលនិធិសហប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។

ក្នុងថ្ងៃដដែលនោះដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានបន្តដឹកនាំមន្រ្តីក្រុមការងារអនុវត្តន៍គម្រោងក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារការិយាល័យធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korea Eximbank) ប្រចាំនៅរាជធានីភ្នំពេញ ក្រុមទីប្រឹក្សាបច្ចេកទេស Seoyoung Engineering Co., Ltd ព្រមទាំងក្រុមហ៊ុនទទួលការសាងសង់ផ្លូវចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៤ ខ្សែប្រវែង ៣៦,៦១ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ ខ្សែប្រវែង ១៦,៦៥ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

photo 2024 08 07 19 20 45 photo 2024 08 07 19 21 25 photo 2024 08 07 19 21 26 photo 2024 08 07 19 21 28 photo 2024 08 07 19 21 29 photo 2024 08 07 19 21 30 photo 2024 08 07 19 21 31 photo 2024 08 07 19 21 33 photo 2024 08 07 19 21 34 photo 2024 08 07 19 21 35 photo 2024 08 07 19 21 36 photo 2024 08 07 19 21 37

លោក ធីម សុធារ៉ា អញ្ជើញចូលរួមជាមួយទីប្រឹក្សារបស់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដើម្បីចុះសិក្សាស្ថានភាពផលប៉ះពាល់ ដោយផ្អែកលើប្លង់ផ្លូវដែលបានគ្រោងរួចរាល់ លើផ្លូវចំនួន១ខ្សែ ប្រវែង ១១,‌១០ គីឡូម៉ែត្រ ស្ថិតនៅស្រុកក្រគរ និងស្រុកកណ្តៀង

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ រួមជាមួយលោក និន ស៊ីណាត អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាមួយទីប្រឹក្សារបស់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) ក្រោមហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការ របស់ប្រទេសជប៉ុន (JICA) រួមមានវិស្វករផ្នែកសំណង់ស្ពាន វិស្វករផ្នែកវិភាគដី និងជំនួយការរបស់វិស្វករផ្លូវថ្លល់ ដឹកនាំដោយលោក Yoshihisa Yamashita ជាប្រធានក្រុម ដើម្បីចុះសិក្សាស្ថានភាពផលប៉ះពាល់ ដោយផ្អែកលើប្លង់ផ្លូវដែលបានគ្រោងរួចរាល់ លើផ្លូវចំនួន១ខ្សែ ប្រវែង ១១,‌១០ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងកន្ទួត ឃុំកំពង់ពោធិ៍ ឃុំកញ្ជរ ស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕

photo 2024 08 07 17 02 02 2 photo 2024 08 07 17 02 02 photo 2024 08 07 17 02 03 photo 2024 08 07 17 02 04 photo 2024 08 07 17 02 05

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើក ទី២ នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំរៀង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើក ទី២ នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល  ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក-អគ្គនាយករង និងថ្នាក់ដឹកនាំរាជធានីមួយចំនួន ដើម្បីពិនិត្យវឌ្ឍនភាពការងារមួយចំនួនដូចខាងក្រោម ៖

១. ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ឆ្នាំ២០២៣-២០៣៣

២. គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC)

៣. គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុបព្រះសីហនុ (SHV-LC) និង

៤.ទិសដៅការងារអនុវត្តបន្ត៕

photo 2024 08 07 10 54 59 photo 2024 08 07 10 55 36 photo 2024 08 07 10 56 12 photo 2024 08 07 10 57 07 photo 2024 08 07 11 00 05 photo 2024 08 07 11 02 01 photo 2024 08 07 11 03 50 photo 2024 08 07 11 25 48 2 photo 2024 08 07 11 25 48