គម្រោងកែលម្អបណ្តាញផ្លូវថ្នល់នៅកម្ពុជា សេចក្តីសង្ខេបស្តីពីក្របខ័ណ្ឌផែនការជនជាតិដើមភាគតិច

IPPF Executive Summary_Kh

លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំមន្ដ្រីរាជការក្រោ់មឱវាទនាយកដ្ឋាន ប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ

នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែមីនា លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំមន្ដ្រីរាជការក្រោ់មឱវាទនាយកដ្ឋាន ប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្ដបន្ដសម្រាប់ខែមីនា ឆ្នាំ ២០២០ ក្នុងគោលបំណងពង្រឹង និងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធិភាពការងាររបស់ខ្លួន។ វត្តមានចូលរួមកិច្ចប្រជុំខាងលើមាន លោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទសរុបចំនួនប្រមាណ ៤៥ រូប ។

នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក បានរៀបចំសិក្ខាសាលាស្តីពី ការគ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិក

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក បានរៀបចំសិក្ខាសាលាស្តីពី ការគ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិក ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចួលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងអគ្គាធិការដ្ឋាន ប្រធាន/អនុប្រធាននាយកដ្ឋានទាំង១១ ប្រធាន/អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានីខេត្ត ប្រធាន/អនុប្រធានការិយាល័យរដ្ឋបាលនិងកិច្ចការទូទៅ និងមន្រ្តីពាក់ព័ន្ធ សរុបចំនួន ៩៥ នាក់ ស្រីចំនួន ១៩ នាក់ ។
នាយកដ្ឋានរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងដើម្បីឲ្យមន្រ្តីថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យទទួលបន្ទុកការងាររដ្ឋបាលនិងបុគ្គលិក បំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសការរៀបចំលិខិតបទដ្ឋាននានាដែលបញ្ជូនទៅថ្នាក់ដឹកនាំឱ្យមានភាពត្រឹមត្រូវ ដើម្បី ពង្រឹងការអនុវត្តច្បាប់, លិខិតបទដ្ឋានគតិយុត្ត ។