នៅពីថ្ងៃទី០៨.០៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក សូរ រតនៈ ប្រធានក្រុមទី៣ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ក្រុមការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និង វាយតម្លៃការងាបញ្ចប់ សុពលភាពចំនួន ០២គម្រោង: Continue reading “ការងារថែទាំខួបផ្លូវដោយក្រាលល្បាយថ្មភ្នំចំនួន ០២ខ្សែ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី”
Author: Pan sorithychesda
របាយការណ៍ប្រចាំខែឧសភា ឆ្នាំ ២០២២
របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ
របាយការណ៍បូកសរុបប្រចាំត្រីមាសទី១ ឆ្នាំ ២០២២
របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្
Summary Contract Award Goods_Landscape_June 2022
Summary Contract Award_Service Landscape_June 2022
របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២
របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ
របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២
របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ
សេចក្តីប្រកាសជ្រើសរើសបុគ្គលិក អ្នកបើកបរ ចំនួន ០១រូប
គម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ជនបទនៅកម្ពុជាមានធាតុផ្សំចំនួនបួនរួមមាន ៖ (១) ការកែលម្អផ្លូវជាតិ និងផ្លូវខេត្ត (២) ការកែលម្អផ្លូវជនបទ (៣) ការអភិវឌ្ឍស្ថាប័ននិងការគ្រប់គ្រងគម្រោងនិង (៤) ការឆ្លើយតបជាបន្ទាន់ ។ ក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអភិវឌ្ឍសមាសភាគទី២ ដែលមានការកែលម្អផ្លូវជនបទ រួមមានកិច្ចការកែលម្អភាពធន់ និងអាកាសធាតុ សុវត្ថិភាព និងការថែរក្សាផ្លូវជនបទដែលមាននៅក្នុងខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
Continue reading “សេចក្តីប្រកាសជ្រើសរើសបុគ្គលិក អ្នកបើកបរ ចំនួន ០១រូប”
ផែនការគ្រប់គ្រងបរិស្ថាន និង សង្គម
គម្រោងអភិវឌ្ឍន៍នេះមានគោលបំណងជួយដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យមានភាពធន់ បន្ទាប់ពីវាបានរងការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ និងព្រឹត្តិការណ៍ទឹកជំនន់ឯទៀតដែលកើតឡើងជាញឹកញាប់, ធ្វើការបញ្ជ្រាបការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទៅក្នុងរាល់ដំណើរការការងាររបស់រដ្ឋាភិបាល និងដើម្បីធ្វើការឆ្លើយតបឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីមានវិបត្តិឬគ្រាអាសន្នកើតឡើងភ្លាមៗ។ គោលបំណងនេះនឹងសម្រេចឱ្យបានតាមរយៈការអនុវត្តសកម្មភាពនានាដែលត្រូវបានរៀបចំជាបួនសមាសភាគ។ សមាសភាគនីមួយៗមានសេចក្តីបរិយាយលម្អិតផ្នែក ១.២ នៅក្នុងក្របខណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម។
ក្របខ័ណ្ឌគ្រប់គ្រងសុវត្ថិភាពបរិស្ថាន និងសង្គម (ក.គ.ប.ស)
ធនាគារពិភពលោកកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ KH-SEADRM ២. ក.គ.ប.ស នេះ កំណត់នូវគោលការណ៍ ច្បាប់ គោលការណ៍ណែនាំ និងនីតិវិធី ដើម្បីវាយតម្លៃនិងកាត់បន្ថយហានិភ័យបរិស្ថាន និងសង្គម និងផលប៉ះពាល់សក្តានុពលនៃ KH -SEADRM ២. ក.គ.ប.ស មានវិធានការ ក្របខ័ណ្ឌ និងផែនការក្នុងការកាត់បន្ថយ សម្រាល និង/ឬដោះស្រាយហានិភ័យអវិជ្ជមាន និងផលប៉ះពាល់ដែលអាចកើតមាន បទប្បញ្ញត្តិសម្រាប់ការប៉ាន់ប្រមាណ និងផ្តល់ថវិកាសម្រាប់ការចំណាយលើវិធានការទាំងនោះ និងព័ត៌មានអំពីទីភ្នាក់ងារ ឬក្រុមទីភ្នាក់ងារដែលទទួលខុសត្រូវក្នុងការដោះស្រាយហានិភ័យគម្រោង និងផលប៉ះពាល់ដែលអាចកើតមាន ស្របតាមស្តង់ដារ បរិស្ថាន និងសង្គម(ស.ប.ស) ការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម និងផលប៉ះពាល់ដែលអាចកើតមាន នៃក្របខ័ណ្ឌបរិស្ថាន និងសង្គមរបស់ធនាគារពិភពលោក (ក.ប.ស)។