ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ ជានារីចំណុះទីស្ដីការក្រសួងចំនួន ២៤១នាក់ ក្នុងឱកាសអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»

នារសៀលថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ ជានារីចំណុះទីស្ដីការក្រសួងចំនួន ២៤១នាក់ ក្នុងឱកាសអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»៕

photo 2023 03 06 18 23 56

photo 2023 03 06 18 23 21

photo 2023 03 06 18 23 18

photo 2023 03 06 18 23 58

photo 2023 03 06 18 23 26

photo 2023 03 06 18 23 37

photo 2023 03 06 18 22 58photo 2023 03 06 18 23 04photo 2023 03 06 18 23 07photo 2023 03 06 18 23 09photo 2023 03 06 18 23 13photo 2023 03 06 18 23 24photo 2023 03 06 18 23 29photo 2023 03 06 18 23 32photo 2023 03 06 18 23 40photo 2023 03 06 18 23 42photo 2023 03 06 18 23 45photo 2023 03 06 18 23 47photo 2023 03 06 18 23 50photo 2023 03 06 18 23 53

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអមដំណើរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ អញ្ជើញចូលរួមពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន ជូនកងទ័ព នគរបាល និងកងកម្លាំងប្រដាប់វុធ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង

នាព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអមដំណើរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ អញ្ជើញចូលរួមពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន ជូនកងទ័ព នគរបាល និងកងកម្លាំងប្រដាប់វុធ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង៕

photo 2023 03 06 09 44 45photo 2023 03 06 09 44 48photo 2023 03 06 09 44 50photo 2023 03 06 09 44 53photo 2023 03 06 09 44 55photo 2023 03 06 09 44 58photo 2023 03 06 09 45 00photo 2023 03 06 09 45 07photo 2023 03 06 09 45 19photo 2023 03 06 09 45 23photo 2023 03 06 09 45 26photo 2023 03 06 09 45 28photo 2023 03 06 09 45 31photo 2023 03 06 09 45 34photo 2023 03 06 09 45 37photo 2023 03 06 09 45 41photo 2023 03 06 09 45 44

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងប្រវែង ៩០ម៉ែត្រនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២៩២៣ បានដឹកនាំប្រតិភូ និងក្រុមអ្នកបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅទៅពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងប្រវែង ៩០ម៉ែត្រ ឆ្លងកាតស្ទឹងស្ងួត ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានរំលឹកពីវ្រវត្តិស្ពាននេះ ដើមឡើយជាស្ពានឈើចាស់ទ្រុឌទ្រោម បានកសាងឡើងដោយចលនាប្រជាពលរដ្ឋក្នុងភូមិ និងមានអាយុកាលប្រមាណជាង ៤០ ឆ្នាំមកហើយ ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទាំងក្នុងរដូវប្រាំង និងរដូវវស្សា សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានសម្រេចឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការសាងសង់ស្ពាននេះឡើងអំពីបេតុង ជំនួសស្ពានឈើនេះ។

សំណេះសំណាកជាមួយបង ប្អូនប្រជាពលរដ្ឋ នៅតំបន់នោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បាន នាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ជូនចំពោះប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ក៍ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំ ព្រមទាំងបានបញ្ជាក់ថា ការសាងសង់ ស្ពាននេះ ចាប់ផ្ដើម កាលពីខែ ធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះលទ្ធផលសម្រេចបានប្រមាណ ៥៥%ហើយ គ្រោងនឹងសាងសង់ឲ្យរួចនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ អនុវត្តដោយនាយកដ្ឋានផ្កូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទប្រើប្រាស់ថវិកាជាតិ និងនៅពេលសង់រួចមានបំពាក់អំពូលសុលឡាចំនួន ១០០ ផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាន រំលឹកឲ្យប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឲ្យបានគ្រប់ៗគ្នា នៅខែកក្កដាខាងមុខនេះ ព្រមទាំងបាន ផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋាន ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឫនប្ច្ចេកទេស ដើម្បីធានាទាំបរិមាណ និងគុណភាព ព្រមទាំងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឲ្តជួយថែរក្សាស្ពាននេះពេលសាងសង់រួច ៕

photo 2023 03 03 10 41 02photo 2023 03 03 10 41 06photo 2023 03 03 10 41 09photo 2023 03 03 10 41 12photo 2023 03 03 10 41 15photo 2023 03 03 10 41 18photo 2023 03 03 10 41 20photo 2023 03 03 10 41 23photo 2023 03 03 10 41 26photo 2023 03 03 10 41 29photo 2023 03 03 10 41 32photo 2023 03 03 10 41 35photo 2023 03 03 10 41 39photo 2023 03 03 10 41 44photo 2023 03 03 10 41 46

ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃការងារស្ថាបនាផ្លូវ និងលូ ចំនួន ០៥គម្រាង នៅខេត្តកំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង

នៅថ្ងៃពុធ -ព្រហស្បតិ៍ ១០, ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃការងារស្ថាបនាផ្លូវ និងលូ ចំនួន ០៥គម្រាងដូចខាងក្រោមនេះ ៖

គម្រោងទី១ ៖ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៤ ០០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម សាងសង់លូមូលមុខពីរចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០៦កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ស្ថិតនៅភូមិព្រងើយ ឃុំថ្មពួន និងភូមិទួលពេល ឃុំគោកគង់លិច និងឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង។

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៧០០ម ទទឹង ៧ម និងចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់០,២ម ស្ថិតនៅភូមិស្រម៉ ទៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ៨៥០ម ទទឹង ៧ម ចិញ្ចើមក្រាលក្រួសក្រហមទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខបីចំនួន ០១កន្លែង លូមូលមុខពីរចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅឃុំត្នោត និងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

គម្រោងទី៤ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ៦៦០ម ទទឹង ៤,៥ម កម្រាស់ ០,២ម សាងសង់ផ្លូវបេតុងពន្លិចទឹកចំនួន ០១ខ្សែ ៨០ម ទទឹង ៤ម លូប្រអប់មុខបីចំនួន ០១កន្លែង សាងសង់ផ្លូវបេតុងសងខាងក្បាលលូប្រវែងសរុប ១៦ម ទទឹង ៨ម និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

គម្រោងទី៥ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៧ ០០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ០៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិទួលសំបួរ ភូមិវាលព្រះ និងភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដែលអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ។

ដោយផ្អែកតាមការពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាព គណៈកម្មការបានវាយតម្លៃ និង យល់ព្រមទទួលយកតាមសំណើរ៕

photo 2023 03 02 13 56 49photo 2023 03 02 13 56 54photo 2023 03 02 13 56 57photo 2023 03 02 13 57 00photo 2023 03 02 13 57 05photo 2023 03 02 13 57 09photo 2023 03 02 13 57 13photo 2023 03 02 13 57 16

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតអបអរសាទរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាស ដែល ឯកឧត្តមរដ្ឋមន្ត្រី ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសាកលវិទ្យាល័យ BODHISASTRA នៃរដ្ឋ FLORIDA សហរដ្ឋអាមេរិក៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតអបអរសាទរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាស ដែល ឯកឧត្តមរដ្ឋមន្ត្រី ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសាកលវិទ្យាល័យ BODHISASTRA នៃរដ្ឋ FLORIDA សហរដ្ឋអាមេរិក៕

photo 2023 03 02 14 07 20

334161945 533867825587300 3208185268053860684 nphoto 2023 03 02 14 07 14

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោក Will Parks ប្រធានអង្គការមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោក Will Parks ប្រធានអង្គការមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ៕

photo 2023 03 02 13 57 39photo 2023 03 02 13 57 43photo 2023 03 02 13 57 46photo 2023 03 02 13 57 49photo 2023 03 02 13 57 53photo 2023 03 02 13 57 56photo 2023 03 02 13 57 59photo 2023 03 02 13 58 02photo 2023 03 02 13 58 05photo 2023 03 02 13 58 08photo 2023 03 02 13 58 11

នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរៀបចំទស្សនកិច្ចសិក្សាជូនសហគមន៍ចំនួន ៤ ក្នុងស្រុកគិរីវង់ខេត្តតាកែវ មកស្វែងយល់នៅសហគមន៍កសិកម្មស្រ្តីភោគផលមានជ័យ នៅឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប នូវការចិញ្ចឹមមាន់ស្រែ

នារសៀលថ្ងៃពុធ ១០ កើតខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ (ជាថ្ងៃទី១) នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ តាមរយៈគម្រោងដែលគាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាង បានរៀបចំទស្សនកិច្ចសិក្សាជូនសហគមន៍ចំនួន ៤ ក្នុងស្រុកគិរីវង់ខេត្តតាកែវ មកស្វែងយល់នៅសហគមន៍កសិកម្មស្រ្តីភោគផលមានជ័យ នៅឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប នូវការចិញ្ចឹមមាន់ស្រែ។

photo 2023 03 01 20 11 05photo 2023 03 01 20 11 08photo 2023 03 01 20 11 11photo 2023 03 01 20 11 14photo 2023 03 01 20 11 17photo 2023 03 01 20 11 20

ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមបេសកកម្ម នៃការអនុវត្តពាក់កណ្តាលអាណត្តិ នៃគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្ម កសិកម្ម (SAAMBAT)

នាព្រឹកថ្ងៃ ពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមបេសកកម្ម នៃការអនុវត្តពាក់កណ្តាលអាណត្តិ នៃគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្ម កសិកម្ម (SAAMBAT)។

អញ្ជើញចូលរួមមាន ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រីក្រុមបេសកកម្មមកពី IFAD EIB និង EU ក្រុមការងារអនុវត្តគម្រោង សរុប ៥៦ នាក់ ក្នុងនោះចូលរួមផ្ទាល់ ៤១ នាក់ និងចូលរួមតាមប្រព័ន្ធZOOM ១៥ នាក់ ។

សូមបញ្ជាក់ថា៖ បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃការងារពាក់កណ្តាលអាណត្តិរបស់គម្រោង SAAMBAT ចាប់ផ្ដើមពីថ្ងៃទី ១ ដល់ ១៧ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងគោលបំណងវាយតម្លៃលទ្ធផលសម្រេចបាន ពិនិត្យរាល់បញ្ហាប្រឈមនានា និងរកដំណោះស្រាយរួមគ្នា៕

photo 2023 03 01 20 08 22photo 2023 03 01 20 08 25photo 2023 03 01 20 08 28photo 2023 03 01 20 08 31

ឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងសហការី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី “សារៈសំខាន់នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នៅរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី “សារៈសំខាន់នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ” ដោយមានវាគ្មិនតំណាងក្រសួង ស្ថាប័នអញ្ជើញចូលរួមចំនួន ០៥ រូប ។

កិច្ចពិភាក្សានេះមានគោលបំណងពិនិត្យ និងធ្វើតុល្យការទៅលើផែនការ និងយុទ្ធសាស្ត្រក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្ដល់ទស្សនវិស័យសម្រាប់លើកកម្ពស់គុណភាពនៃធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមជាតិ។

photo 2023 03 01 14 40 31photo 2023 03 01 14 40 35photo 2023 03 01 14 40 37photo 2023 03 01 14 40 40photo 2023 03 01 14 40 43photo 2023 03 01 14 40 46photo 2023 03 01 14 40 49

ឯកឧត្តមបណ្ឌិត នួន ដាញុិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គវិបស្សនាក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ នៅខេត្តរតនគិរី

នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញុិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គវិបស្សនាក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលរៀបចំដោយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៅរមណីយដ្ឋាន ខ្មែររីស៊ត ខេត្តរតនគិរី៕

photo 2023 02 24 10 01 50photo 2023 02 24 10 01 52photo 2023 02 24 10 01 55photo 2023 02 24 10 01 58photo 2023 02 24 10 02 01photo 2023 02 24 10 02 04