លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំមន្ត្រីរាជការជានារីក្រសួងអភិវឌ្ឍន៏ជនបទ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត របស់ប្រទេសអូស្ត្រាលី ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

នាថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីរាជការជានារីក្រសួងអភិវឌ្ឍន៏ជនបទ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត របស់ប្រទេសអូស្ត្រាលី ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

សិក្ខាសាលា ផ្តល់អាទិភាពជាពិសេសចំពោះស្ត្រី ជនពិការ ជនជាតិដើមភាគតិច និងអ្នកជនបទដាច់ស្រយាល ។

photo 2023 03 10 16 48 42photo 2023 03 10 16 48 45photo 2023 03 10 16 48 48photo 2023 03 10 16 48 51photo 2023 03 10 16 48 54photo 2023 03 10 16 48 57photo 2023 03 10 16 48 59

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣៧ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣៧ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ មាន លោក Will Parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា និងជាសហប្រធានសម្របសម្រួលដៃគូអភិវឌ្ឍន៍ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងតំណាងក្រសួង ស្ថាប័ន ព្រមទាំងដៃគូពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom ផងដែរ ។

កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យឡើងវិញពីបច្ចុប្បន្នភាពនៃការអនុវត្តពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពជាតិ លើកទី២ ស្ដីពី ការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ ។

កិច្ចប្រជុំនេះក៏បានលើកឡើងផងដែរអំពី បច្ចុប្បន្នភាពនៃការពិនិត្យឡើងវិញពីគោលនយោបាយផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា និងបង្ហាញពីសមិទ្ធផលដែលសម្រេចបាន នាពេលកន្លងមកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ។

សូមបញ្ជាក់ថា ខេត្តទាំង ៣ ដែលសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) គឺ ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្ដាល ជាមួយនេះក៏មានខេត្តកំពង់ស្ពឺ ដែលនឹងត្រូវប្រារព្ធពិធីប្រកាសជាផ្លូវការ ថា ជាខេត្តសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅពេលឆាប់ៗខាងមុខនេះ និងខេត្តគោលដៅមួយចំនួនទៀតក្នុងឆ្នាំ២០២៣ នេះ។

គិតត្រឹមឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ទទួលបានទឹកស្អាតប្រើប្រាស់ និងការប្រតិបត្តិអនាម័យបានប្រមាណជាង ៩០%ហើយនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាល បានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ មានទឹកស្អាតប្រើប្រាស់ និងមានអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ៕

photo 2023 03 09 12 20 50photo 2023 03 09 12 20 53photo 2023 03 09 12 20 55photo 2023 03 09 12 20 57photo 2023 03 09 12 21 00photo 2023 03 09 12 21 03photo 2023 03 09 12 21 05photo 2023 03 09 12 21 08photo 2023 03 09 12 21 16photo 2023 03 09 12 21 20photo 2023 03 09 12 21 23photo 2023 03 09 12 21 25photo 2023 03 09 12 21 28

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

photo 2023 03 08 10 12 44

photo 2023 03 08 10 12 41

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

photo 2023 03 08 10 10 02

photo 2023 03 08 10 09 59

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

photo 2023 03 08 09 52 46

photo 2023 03 08 09 52 43

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

photo 2023 03 08 09 42 04

photo 2023 03 08 09 42 01

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

photo 2023 03 08 09 13 11

photo 2023 03 08 09 13 08

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

photo 2023 03 08 09 02 13

photo 2023 03 08 09 02 05

ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាពិគ្រោះយោបល់ស្ដីពី ”ការរៀបចំខ្លឹមសារ និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ”

រសៀលថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី’’ការរៀបចំខ្លឹមសារ និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

លោក ឌី សាវ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា សិក្ខាសាលានេះ មានគោលបំណង បង្កើតបណ្ដាញទំនាក់ទំនងជាមួយគ្រប់អង្គភាពចំណុះក្រសួង តាមរយៈលោក លោកស្រីជាលេខា ឬជាជំនួយការថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួនចំនួន ១៣០ នាក់ លើការងារផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដើម្បីឈានទៅបោះពុម្ពផ្សាយជាព្រឹត្តិប័ត្រ ផ្សាយតាមឌីជីថល វិទ្យុ ទូរទស្សន៍ និងតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងកសាងសមត្ថភាពដល់មន្រ្ដីក្នុងអង្គភាពចំណុះក្រសួងឲ្យចេះចាប់មុំក្នុងការសរសេរអត្ថបទព័ត៌មាន និងការថតរូបដោយប្រើកាមេរ៉ា ឬទូរស័ព្ទស្មាតហ្វូន ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើការផ្សាយព័ត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំអង្គភាពឲ្យបានទាន់ពេលវេលា ។

ឯកឧត្ដម ឈឹម សៅគី បានថ្លែងថា បច្ចុប្បន្ននេះ ការថតរូបបានក្លាយជាការចាំបាច់មួយសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាការផ្ដល់នូវព័ត៌មានជាក់លាក់មួយតាមប្រព័ន្ធផ្សព្វផ្សាយតាមបែបយុគសម័យទំនើប ។ ឯកឧត្ដម បានថ្លែងបន្តថា រូបភាពដែលត្រឹមត្រូវប្រកបដោយគុណភាព វានឹងបង្កើតម្លៃបន្ថែមទៀតលើអត្ថន័យនៃរូបភាព ធ្វើឲ្យទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន។ នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាអង្គភាពមួយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ ដោយឡែកវស័យព័ត៌មានបានរួមចំណែកដល់ការផ្សាយសម្មភាពរបស់ថ្នាក់ដឹកនាំ និងសមិទ្ធផលនានាដែលក្រសួងសម្រេចបានក្នុដែនសមត្ថកិច្ចរបស់ខ្លួន ។ ឯកឧត្ដម បានផ្ដាំផ្ញើឲ្យសិក្ខាកាមឲ្យខិតខំយកចិត្តទុកដាក់ ដើម្បីទទួលបានជំនាញនេះ ត្រូវបានចាត់ទុកថា លេខា ឬជំនួយការរបស់ថ្នាក់ដឹកនាំម្នាក់ជាអ្នកសារព័ត៌មាន និងផ្ដល់ប្តភពព័ត៌មានម្នាក់ ដើម្បីរួមចំណែកជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណៈជន ៕

photo 2023 03 07 16 24 37photo 2023 03 07 16 24 41photo 2023 03 07 16 24 43photo 2023 03 07 16 24 46photo 2023 03 07 16 24 49photo 2023 03 07 16 24 51photo 2023 03 07 16 24 55photo 2023 03 07 16 24 58photo 2023 03 07 16 25 01photo 2023 03 07 16 25 04photo 2023 03 07 16 25 07photo 2023 03 07 16 25 10photo 2023 03 07 16 25 12photo 2023 03 07 16 25 15photo 2023 03 07 16 25 18photo 2023 03 07 16 25 22photo 2023 03 07 16 25 25photo 2023 03 07 16 25 29photo 2023 03 07 16 25 32

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគោរពផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគោរពផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

photo 2023 03 07 16 52 28

photo 2023 03 07 16 52 25