ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូក្រសួង អមដំណើរដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ អញ្ជើញទៅជួបសំណេះសំណាល កងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោធភូមិភាគ៥ ខេត្តបាត់ដំបង

នាព្រឹកថ្ងៃពុធ ០៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អមដំណើរដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ អញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី រួមមាន៖ អង្ករ ចំនួន ៣ តោន ប្រេងឆា ចំនួន ១៥០ លីត្រ ស្ករស ចំនួន ២០០ គ.ក្រ ទឹកស៊ីអ៉ីវ ចំនួន ៥០ យួរ ទឹកត្រី ចំនួន ៥០ យួរ ទឹកសុទ្ធ ចំនួន ៥០ កេស មី ចំនួន ១០០ កេស នំអន្សម ចំនួន ៥០០ នំ ថវិកាសរុបចំនួន ២៤ លានរៀលក្នុងនោះ ថវិកាក្រសួងចំនួន ២០ លានរៀល និងថវិការបស់មន្ទីរទាំងបួន ចំនួន ៤លានរៀល ទៅប្រគល់ជូន ឯកឧត្ដម ឧត្តមសេនីត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោធភូមិភាគ៥ មានទីតាំងស្ថិតនៅភូមិសេកសក ឃុំផ្លូវមាន ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង សម្រាប់ចែកជូន នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុ-ថៃ ។

IMG 20230315 101617 695IMG 20230315 101617 425IMG 20230315 101617 659IMG 20230315 101616 816IMG 20230315 101617 083IMG 20230315 101617 060IMG 20230315 101617 486IMG 20230315 101617 759IMG 20230315 101617 230

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់ការរៀបចំគោលការណ៍ណែនាំ ប្រតិបត្តិការ និងការអភិវឌ្ឍផែនការហិរញ្ញប្បទានសាធារណៈជាតិ សម្រាប់វិស័យផ្គត់ផ្គង់ទឹកជនបទ

នាព្រឹកថ្ងៃអង្គារ ៨ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់ការរៀបចំគោលការណ៍ណែនាំ ប្រតិបត្តិការ និងការអភិវឌ្ឍផែនការហិរញ្ញប្បទានសាធារណៈជាតិ សម្រាប់វិស័យផ្គត់ផ្គង់ទឹកជនបទ ។

សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តមប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនង សាធារណៈ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ឯកឧត្តមប្រធាននាយកដ្ឋានផ្គត់ ផ្គង់ទឹកស្អាត លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ឯកឧត្តមអភិបាលរងខេត្តទាំង៦ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរពាក់ព័ន្ធទាំង៦ លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុង តំណាងអង្គការ UNICEF ក្រុមហ៊ុន CRISIL Limited និងមន្រ្តីជំនាញ ក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូបទៀត ។

photo 2023 03 14 10 58 09photo 2023 03 14 10 58 12photo 2023 03 14 10 58 14photo 2023 03 14 10 58 18photo 2023 03 14 10 58 21photo 2023 03 14 10 58 23photo 2023 03 14 10 58 26photo 2023 03 14 10 58 28photo 2023 03 14 10 58 30photo 2023 03 14 10 58 36photo 2023 03 14 10 58 39photo 2023 03 14 10 58 41photo 2023 03 14 10 58 44photo 2023 03 14 10 58 47photo 2023 03 14 10 58 50photo 2023 03 14 10 58 53photo 2023 03 14 10 58 56

ឯកឧត្ដម យឺន សូផល អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ’’វិធីសាស្រ្ដអភិវឌ្ឍន៍សមត្ថភាពសហគមន៍ជនបទ វគ្គ២”

នាព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម យឺន សូផល អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ’’ វិធីសាស្រ្ដអភិវឌ្ឍន៍សមត្ថភាពសហគមន៍ជនបទ វគ្គ២ ” ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានសិក្ខាកាមចូលរួមចំនួន ៥០នាក់ មកពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង១០ ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលនេះកាលពី វគ្គទី១ កន្លងមក ៕

photo 2023 03 14 10 33 18photo 2023 03 14 10 33 20photo 2023 03 14 10 33 25photo 2023 03 14 10 33 29photo 2023 03 14 10 33 34photo 2023 03 14 10 33 37photo 2023 03 14 10 33 39photo 2023 03 14 10 33 41photo 2023 03 14 10 33 44photo 2023 03 14 10 33 47photo 2023 03 14 10 33 50photo 2023 03 14 10 33 53photo 2023 03 14 10 33 55photo 2023 03 14 10 33 57

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

នារសៀលថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ៕

photo 2023 03 13 19 44 42photo 2023 03 13 19 44 46photo 2023 03 13 19 44 48photo 2023 03 13 19 44 51photo 2023 03 13 19 44 54photo 2023 03 13 19 44 56photo 2023 03 13 19 44 59photo 2023 03 13 19 45 02photo 2023 03 13 19 45 06photo 2023 03 13 19 45 09photo 2023 03 13 19 45 12photo 2023 03 13 19 45 14photo 2023 03 13 19 45 17photo 2023 03 13 19 45 19photo 2023 03 13 19 45 22photo 2023 03 13 19 45 25

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចែកអំណោយជូនប្រជាពលរដ្ឋ ៤៥ គ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅក្រុងកំពង់ឆ្នាំង

នាព្រឹកថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ  ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ឆ្នាំង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល ជាច្រើនរូប  នាំយកអំណោយ រួមមានសម្ភារប្រើប្រាស់ និងថវិកាទៅចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

អំណោយដែលទទួលបានក្នុងមួយគ្រួសារមាន អង្ករ ៥០គ.ក មី ១កេស  ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានសម្ដែងការសោកស្ដារចំពោះឧបទ្ទវហេតុនេះ និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបានប៉ះពាល់ដល់ជីវភាពខ្លាំងណាស់ ដូចពាក្យចាស់លោកថា ស៊ូស្លាប់បា កុំឱ្យស្លាប់មេ លិចទូកកណ្ដាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ ។

សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង ៧ និង ២០ នាទី  មានអគ្គីភ័យ បានឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ២៧ខ្នងផ្ទះ ស្មើនឹង ៤៥គ្រួសារ  ដោយសារការថ្វេសប្រហែសក្នុងការឆ្អើរត្រី ។

IMG 20230313 115953 850IMG 20230313 115953 486IMG 20230313 115954 029IMG 20230313 115953 747IMG 20230313 115954 170IMG 20230313 115954 166IMG 20230313 115953 746IMG 20230313 115953 602IMG 20230313 120005 217IMG 20230313 120004 352IMG 20230313 120004 599IMG 20230313 120005 035IMG 20230313 120004 592IMG 20230313 120004 458IMG 20230313 120004 752

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាវាគ្មិនក្នុងអង្គសិក្ខាសាលាវាយតម្លៃលទ្ធផលភាពជាដៃគូសហប្រតិបត្តិការជាមួយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)

នាព្រឹកថ្ងៃ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាវាគ្មិន ក្នុងអង្គសិក្ខាសាលាវាយតម្លៃលទ្ធផលភាពជាដៃគូសហប្រតិបត្តិការជាមួយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) ដើម្បីឆ្លុះបញ្ជាំងពីលទ្ធផល និងបទពិសោធន៍ការងារ ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចប្បន្ន និងការកំណត់ទិសដៅជាយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ រួមជាមួយធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

photo 2023 03 10 17 09 26photo 2023 03 10 17 09 29photo 2023 03 10 17 09 33photo 2023 03 10 17 09 35photo 2023 03 10 17 09 38

គោលការណ៍ណែនាំ ស្ដីពីការបញ្ច្រាបភាពបន្សាំនៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យ នៃគ្រោះមហន្តរាយនៅក្នុងផែនការវិនិយោគទឹកស្អាត និងអនាម័យជនបទ

ឯកឧត្ដម យឺន សូផល អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃការងារសាងសង់ផ្លូវចំនួន ៣គម្រោង នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ

នាថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម យឺន សូផល អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃការងារសាងសង់ផ្លូវចំនួន ៣គម្រោង មានដូចខាងក្រោម៖

គម្រោងទី១៖ ការសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ (DBST) ប្រវែង ៤ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតក្នុងភូមិប្រសព្វជុំ ឃុំត្រែត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលគណៈកម្មការបានសម្រេចទទួលយក ១០០% ដោយមានគុណភាពនិងសោភ័ណភាពល្អស្របតាមបទដ្ធានបច្ចេកទេស។

គម្រោងទី២៖ ការសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៣ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលដោយល្បាយក្រួសមានទទឹងម្ខាងៗប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលគណៈកម្មការបានឯកភាពទទួលយកដោយបញ្ចប់សុពលភាពទាំងស្រុង។

គម្រោងទី៣៖ ការស្តារឡើងវិញផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង ៥ ៦០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗប្រវែង ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ តភ្ជាប់ពីភូមិព្រៃអំពក ឃុំព្រៃអំពក ទៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។
ជាលទ្ធផល គណៈកម្មការបានឯកភាពបញ្ចប់សុពលភាព ១០០% ។

គម្រោងទាំងបី ខាងលើ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

photo 2023 03 10 16 51 55photo 2023 03 10 16 51 58photo 2023 03 10 16 52 00photo 2023 03 10 16 52 03photo 2023 03 10 16 52 06photo 2023 03 10 16 52 08

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលស្រុកជលគិរី រួមមាន ក្រុមការងាររាជរដ្ឋាភិបាលស្រុកជលគិរី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អធិការ កងរាជវុធហត្ថ មេឃុំ ជំទប់ទី១ ប៉ុស្តិនគរបាល និងស្មៀនឃុំទាំង៥ នៅទូទាំងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ពិធីសំណេះសំណាលនេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម កង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពិនិត្យឡើងវិញអំពីការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ៕

photo 2023 03 10 09 55 32 Copyphoto 2023 03 10 09 55 35 Copy

photo 2023 03 10 09 55 55 Copyphoto 2023 03 10 09 55 38 Copyphoto 2023 03 10 09 55 40 Copyphoto 2023 03 10 09 55 43 Copyphoto 2023 03 10 09 55 45 Copyphoto 2023 03 10 09 55 49 Copyphoto 2023 03 10 09 55 52 Copy

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយ ស្តីពីឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ (EDCF Policy Dialogue) នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយ ស្តីពីឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ (EDCF Policy Dialogue) នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសម្របសម្រួល របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ KIM KYUNG HEE អគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ ៕

photo 2023 03 10 09 50 00photo 2023 03 10 09 50 04photo 2023 03 10 09 50 06photo 2023 03 10 09 50 09photo 2023 03 10 09 50 11photo 2023 03 10 09 50 14