នារសៀលថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួប ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេស អូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្តែងការគួរសម និងពិភាក្សាការងារ ៕
Author: User1
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បាននិមន្ដ សម្ដេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល ព្រះចៅអធិការវត្តលង្ការព្រះកុសុមារាម ដើម្បីប្រារព្ធពិធីសូត្រមន្ត និងចម្រើនព្រះបរិត្ត និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទទួលទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី ដែលនឹងឈានចូលមកនាថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
នារសៀលថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បាននិមន្ដ សម្ដេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល ព្រះចៅអធិការវត្តលង្ការព្រះកុសុមារាម ដើម្បីប្រារព្ធពិធីសូត្រមន្ត និងចម្រើនព្រះបរិត្ត និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទទួលទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី ដែលនឹងឈានចូលមកនាថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ៕
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពង់ស្ពឺជាខេត្តទី៤ ដែលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បែបនេះក្នុងឪកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពង់ស្ពឺទទួលជ័យលាភីជានាព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ស្ពឺ
ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត ជាពិសេសថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺដែលអនុវត្តយ៉ាងសកម្ម ធ្វើឲ្យខេត្តកំពង់ស្ពឺ សម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF) បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្ដាល។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតឡើងនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលបានកំណត់គោលនយោបាយច្បាស់លាស់មួយគឺ ” លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជនប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ” ក្នុងគោលបំណង ជំរុញកំណើនប្រាក់ចំណូលតាមគ្រួសារ នៅជនបទ និងលើកកម្ពស់ សុខុមាលភាពប្រជាជនជនបទ និងបានជម្រាបជូនពីយុទ្ធសាស្រ្ដអាទិភាពចំនួន ៤ របស់ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទគឺ ១- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ។ ២- លើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ។ ៣-ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាលនិងកិច្ចការទូទៅ ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តថា៖ យោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០២០ បានឱ្យដឹងថា ៖ ប្រមាណ ៧៣% នៃគ្រួសារកម្ពុជា មានប្រភពទឹកស្អាត សម្រាប់ប្រើប្រាស់នៅឆ្នាំ២០១៩ នៅតំបន់ទីប្រជុំជន គ្រួសារដែលមានប្រភពទឹកស្អាត សម្រាប់ទទួលទានមាន ៨៤% ដែលក្នុងនេះ ប្រមាណ ៧៣,២% នៃគ្រួសារនៅទីប្រជុំជន មានប្រភពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ ទទួលទាន នៅក្នុងបរិវេណគេហដ្ឋាន ខណៈគ្រួសារនៅជនបទមានតែ ៥៨% ដែលមានប្រភព ផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទទួលទាន។
ប្រមាណ ៨២,៨៣% នៃគ្រួសារកម្ពុជាមានបង្គន់អនាម័យប្រើប្រាស់ ក្នុងនោះតំបន់ទី ប្រជុំជន ៩០,៤១% និងជនបទ ៧៨,៣១%។ ចំពោះគ្រួសារកម្ពុជា ដែលមិនមានបង្គន់អនាម័យប្រើមាន ១៧,១៧% ក្នុងនោះទីប្រជុំជនមាន ៩,៥៩% និងជនបទ ២១,៦៩% បានន័យថា គ្រួសារកម្ពុជាឆ្នាំ២០១៩ មានបង្គន់អនាម័យប្រើប្រាស់ ០៩គ្រួសារ ក្នុងចំណោម១០គ្រួសារ នៅទីប្រជុំជន និង៨គ្រួសារនៅជនបទ។ ក្នុងនោះ ប្រមាណ ៤៩,៦% នៃគ្រួសារមានបង្គន់អនាម័យ នៅទីប្រជុំជនប្រើប្រាស់ បង្គន់ចាក់ទឹក ឬចុចបង្ហូរទឹកតភ្ជាប់ទៅប្រព័ន្ធលូ ចំណែកនៅជនបទ មានត្រឹមតែ ២៤,៨%។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ប្រជាជនទូទាំងប្រទេស ៩០% ទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ និង ៨០% ទទួលបានសេវាអនាម័យ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម វ៉ឺ សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា៖ គិតត្រឹមឆ្នាំ២០២២ ចំនួនខ្នងផ្ទះមានទឹកស្អាតសម្រាប់ហូប និងសម្រាប់ប្រើប្រាស់មានចំនួន ១៤២ ៦៤៦ខ្នង ដែលមានអត្រាគ្របដណ្តប់ស្មើនឹង ៧៣% ។ ស្ថានភាពក្រុង ស្រុក ដែលទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF មាន៖ ១. ស្រុកបសេដ្ឋទទួលបាន ODF នៅឆ្នាំ២០១៩ ២. ក្រុងច្បារមន ទទួលបាន ODF នៅឆ្នាំ២០២១ និងស្រុកចំនួន ០៦ទៀតរួមមាន ស្រុកគងពិសី ឱរ៉ាល់ ភ្នំស្រួច ឧដុង្គ សំរោងទង និងស្រុកថ្ពង ទទួលបាន ODF នៅ២០២២ ៕
ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួប នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ
នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួប ចំនួន ០២ គម្រោង ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ។
ការចុះពិនិត្យផ្លូវនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ និងឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។
ផ្លូវទាំង២ គម្រោងនោះរួមមាន៖
-គម្រោងទី១៖ ការងារថែទាំខួប ដោយក្រាលក្រួសក្រហមលើផ្លូវចំនួន ០១ខ្សែ ប្រវែង ១២.៤៧០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ស្ថិតនៅក្នុងឃុំខ្ទុំក្រាំង និងឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
– គម្រោងទី២៖ ការងារថែទាំខួបដោយក្រាលក្រួសភ្នំប្រសិទ្ធ និងខ្សាច់ស លើផ្លូវចំនួន ០២ ខ្សែ ប្រវែងសរុប ១៣.២០០ ម៉ែត្រ ទទឹងខ្នងលើ ៤ ម៉ែត្រ និង ៤,៥ ម៉ែត្រ កម្រាស់ ០,២០ ម៉ែត្រ ស្ថិតនៅឃុំឈ្វាំង ឃុំព្រៃពួច ស្រុកពញាឮ ខេត្តកណ្ដាល។
បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេសរួចមក គណៈកម្មការបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ ៕
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅទីក្រុងប៉ារីស ប្រទេសបារាំង
នាថ្ងៃអង្គារ ៧កើត និងថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អញ្ជើញអមដំណើរក្នុងកិច្ចប្រជុំមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្រ្តីជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដូចជា តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ជាលទ្ធផលនៃកិច្ចប្រជុំខាងលើ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានបញ្ជាក់អំពីជំហរក្នុងបន្ថែមជូននូវទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបំពេញបន្ថែមទៅក្នុងកម្មវិធី RID4CAM ជំហាន ១ ដែលកំពុងដំណើរការស្រាប់៕
ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឲ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រក្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅជាយុទ្ធសាស្រ្ត នៃការគ្រប់គ្រងការប្រើប្រាស់ទឹក និងអនាម័យសម្រាប់ទាំងអស់គ្នាប្រកបដោយចីរភាព
ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឲ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រក្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅជាយុទ្ធសាស្រ្ត នៃការគ្រប់គ្រងការប្រើប្រាស់ទឹក និងអនាម័យសម្រាប់ទាំងអស់គ្នាប្រកបដោយចីរភាព។
សូមអានសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោមនេះ ៖
នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Catarina de Albuquerque នាយកប្រតិបត្តិគណៈកម្មការ ភាពជាដៃគូសកលនៃការសម្អាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា SWA
នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Catarina de Albuquerque នាយកប្រតិបត្តិគណៈកម្មការ ភាពជាដៃគូសកលនៃការសម្អាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា SWA។
ក្នុងជំនួបនេះដែរលោកស្រីCatarina បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ និងកោតសរសើរចំពោះការដឹកនាំការងាររបស់ឯកឧត្ដមបណ្ឌិតសភាចារ្យក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសនាពេលកន្លងមក ជាពិសេសក្នុងការពង្រឹងដំណើរការភាគីពាក់ព័ន្ធក៏ដូចជា កិច្ចសហការជាមួយក្រសួងផ្សេងទៀត។
ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកស្រី Catarina ចំពោះការរៀបចំជំនួបពិភាក្សាការងារនេះ និងបានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង SWA និងក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យទឹក និងអនាម័យ៕
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA) នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
នៅចន្ទ និងថ្ងៃអង្គារ ១៤,១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ២០-២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការ ភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា។
កិច្ចប្រជុំនេះបានរៀបចំដោយគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា ដែលមានការចូលរួមពី សមាជិកគណៈកម្មការដឹកនាំភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងរដ្ឋាភិបាល វិស័យឯកជន និងអ្នកសិក្សាស្រាវជ្រាវ ក្នុងគោលបំណងត្រួតពិនិត្យលើរបាយការណ៍វឌ្ឍនភាព ពិភាក្សាលើផែនការសកម្មភាពសំខាន់ៗនាពេលខាងមុខ។
កិច្ចប្រជុំក៏បានពិភាក្សាអំពីក្របខណ្ឌលទ្ធផល និងយុទ្ធសាស្រ្តពាក់ព័ន្ធនានា សម្រាប់ឆ្នាំ ២០២១-២០២២ និង បញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក ពិភាក្សាស្វែងរកនូវយុទ្ធសាស្រ្តឆ្លើយតបដែលសមស្រប ដើម្បីធ្វើឲ្យប្រសើរឡើងនូវការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យ។
កិច្ចប្រជុំបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅសម្រេចបានតាមគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិលើការទទួលបានសេវាទឹកស្អាត ការសំអាត និងអនាម័យសម្រាប់ទាំងអស់គ្នា៕
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំ របស់គណៈកម្មាធិការភាពជាដៃគូនៃការសម្អាត និងទឹកស្អាតសម្រាប់ទាំងអស់ SWA នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
នាព្រឹកថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំ របស់គណៈកម្មាធិការភាពជាដៃគូនៃការសម្អាត និងទឹកស្អាតសម្រាប់ទាំងអស់ SWA ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២១ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតជូនពរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧០ ឈានចូល៧១ឆ្នាំ
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតជូនពរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧០ ឈានចូល៧១ឆ្នាំ នាខែមីនា ឆ្នាំ២០២៣នេះ៕