នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅគេហដ្ឋាននៃសព ផ្ទះលេខP២៧ ផ្លូវ០៥ បុរីពិពភថ្មី២ (ទួលក្រសាំង ) ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៥៥នាទីល្ងាច ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ៕
Author: User1
អង្គការទឹកស្អាត ១០០១ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទផ្ដល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ជនបទ
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Meas Dupuis AnneSarinn នាយិកាអង្គការទឹកស្អាត ១០០១ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា អង្គការទឹកស្អាត ១០០១ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទក្នុងការផ្ដល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ។
ឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Meas Dupuis AnneSarinn និងសហការី ដែលបានបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងបានថ្លែងអំណរគុណដល់អង្គការទឹកស្អាត១០០១ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលលើវិស័យទឹកស្អាតជូនប្រជាពលរដ្ឋឆ្លើយតបទៅនឹងទស្សនវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាទិសដៅប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលបានកំណត់ថា នៅឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋនៅជនបទទទួលបានសេវាទឹកស្អាតឲ្យបាន ៩០% និងនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជនបទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។
ជាការឆ្លើយតបលោកស្រី Meas Dupuis AnneSarinn បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដែលបានផ្ដល់ឪកាសឲ្យលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានជម្រាបជូនឯកឧត្សមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីថា អង្គការទឹកស្អាត ១០០១ បានសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទតាំងពីឆ្នាំ ២០០៥មក ដែលរហូតមកដល់ពេលនេះ បានផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋតាមរយៈសង់ស្ថានីយ៍ផលិតទឹកស្អាត ដោយប្រើប្រាស់ធុងចំណុះ ២០ឡីត្រ លក់ជូនប្រជាពលរដ្ឋមានតម្លៃសមរម្យ ។ លោកស្រីបានបន្តថា អង្គការទឹកស្អាត ១០០១ បានផ្ដល់ទឹកស្ងាតជូនប្រជាពលរដ្ឋប្រមាណ ១ លាននាក់ ក្នុងខេត្តគោលដៅទាំង ១៨ ខេត្ត ជាមួយនេះអង្គការគ្រោងនឹងសាងសង់ស្ថានីយ៍ផលិតទឹកស្អាតឲ្យបាន ៩០ កន្លែង ដើម្បីរំដោះប្រជាពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់ប្រមាណជាង ១លាននាក់ ។
ភាគីទាំងពីរបានប្ដេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តទៀត ដើម្បីពង្រីកវិសាលភាពវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ៕
ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការតំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណ:កម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃការស្ថាបនាផ្លូវចំនួន ០២គម្រោង នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការតំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណ :កម្មការអន្តរក្រសួង រួមមាន ក្រសួង អភិវឌ្ឍន៍ ជនបទ និង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និង វាយ តម្លៃ ការស្ថាបនាផ្លូវ ចំនួន ០២គម្រោង ដូចខាងក្រោមនេះ ៖
– គម្រោង ទី១៖ ការងារ ស្ថាបនាផ្លូវក្រាល កៅស៊ូ DBST ចំនួន ០១ខ្សែ មាន ២កំណាត់ ប្រវែង សរុប ២ ៦០០ម៉ែត្រ (កំណាត់ ទី ១ ប្រវែង ១ ១០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចេីមផ្លូវក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ ស្ថិត នៅ ភូមិ ត្បែងខ្ពស់ និង ភូមិ រ៉ា ឃុំត្បែងខ្ពស់ ស្រុក សាមគ្គី មាន ជ័យ ខេត្ត កំពង់ ឆ្នាំង និង កំណាត់ ទី២ ប្រវែង ១ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចេីមផ្លូវក្រាលដីល្បាយក្រួស ទទឹង ម្ខាង ៗ ១ម៉ែត្រ ស្ថិត នៅ ភូមិ ចំពារ ឃុំ មនោរម្យ ស្រុក ថ្ពង ខេត្ត កំពង់ ស្ពឺ ។
– គម្រោង ទី២៖ ការងារ ស្ថាបនាផ្លូវក្រាល បេតុង ចំនួន ២៥កំណាត់ ប្រវែង សរុប ៣ ៥៣០ម៉ែត្រ
ស្ថិត នៅ ឃុំ ព្រែក ដំបង និង ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តក ណ្តាល ។
ជាលទ្ធផល គណៈកម្មការ អន្តរក្រសួង សម្រេច ប្រគល់ ទទួល បញ្ចប់ ១០០% ៕
ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ គឺជាភារកិច្ចចំបងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Christine Grima សមាជិកក្រុមប្រឹក្សា នៃអង្គការ Caritas Australia ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ គឺជាភារកិច្ចចម្បងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ រួមមានផ្លូវ ទឹកស្អាត អនាម័យ ឥណទាន ផ្ដល់ជំនាញមូលដ្ឋាន ដើម្បីបង្កើនមុខរបរក្រៅពីធ្វើស្រែចំការ ខណៈក្រសួងកំពុងបង្កើត និងគ្រប់គ្រងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនាញមូលដ្ឋានចំនួន ១៣ នៅតាមបណ្ដាខេត្ត ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Christine Grima និងសហការី ដែលបានសហការល្អ បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងបានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅជនបទប្រមាណ ៨០% ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យ ដែលថ្មីៗនេះ ខេត្តចំនួន ៤ បានសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)គឺ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល និងខេត្តកំពង់ស្ពឺ ។
ជាការឆ្លើយតបលោកស្រី Christine Grima បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឱ្យលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានជម្រាបជូនឯកឧត្សមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីថា អង្គការការីតាស អូស្រ្ដាលី បានសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនឆ្នាំមកហើយលើវិស័យទឹកស្អាត ។ លោកស្រីបន្តថា អង្គការការីតាស មានបំណងស្វែងយល់ពីកម្មវិធីអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីត្រៀមសហការជាមួយគ្នាបន្តទៀត ។
ភាគីទាំងពីរបានពិភាក្សាគ្នាអំពី ទីតាំងអាទិភាពមួយចំនួនដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដោយកំណត់យកខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប និងខេត្តមួយចំនួនទៀតនៅភាគឥសាន្តនៃប្រទេស ជាអាទិភាព។ ជាមួនេះក៏បានពិភាក្សាគ្នាអំពីផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ធ្វើឲ្យខូចខាតហេដ្ឋារនាសម្ព័ន្ធរូបវ័ន្ត។ ភាគីទាំងពីរ បានឯកភាពគ្នាថា នឹងបន្តកិច្ចសហប្រតិបត្តិការបន្តទៀតលើវិស័យទឹកស្អាត ស្របតាមទស្សនៈវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ៕
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក មន្រ្ដីរាជការ រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំ៩ និងថ្នាក់ដឹកនាំភូមិទាំង ៩០ភូមិ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក មន្រ្ដីរាជការ រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំ៩ និងថ្នាក់ដឹកនាំភូមិទាំង ៩០ភូមិ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕
ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការតំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណ:កម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យវាយតម្លៃការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួប និងផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០៣ខ្សែ នៅខេត្តកំពត
នាថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការតំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណ :កម្មការអន្តរក្រសួង រួមមាន ក្រសួង អភិវឌ្ឍន៍ ជនបទ និង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ ការងារថែទាំផ្លូវ ក្រាល ក្រួសក្រហម ជាលក្ខណៈខួប និង ផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០៣ខ្សែ ប្រវែង សរុប ១២ ០០០ម៉ែត្រ ទទឹង ខ្នង លើ ៤ម៉ែត្រ និង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិត នៅ ឃុំ សំឡាញ់ ឃុំ ចំប៉ី ឃុំដងទង់ ឃុំត្រពាំងព្រីង ឃុំកូនសត្វ ស្រុកអង្គរជ័យ ស្រុកដងទង់ និង ស្រុកទឹកឈូ ខេត្តកំពត ដែល អនុវត្ត ដោយ មន្ទីរ អភិវឌ្ឍន៍ ជនបទ ខេត្តកំពត ។
ជាលទ្ធផល គណៈកម្មការ អន្តរក្រសួង បានសម្រេច ទទួលយកដោយ បញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ ៕
ឯកឧត្ដម ស្រុិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានជួបប្រជុំពិភាក្សាការងារជាមួយលោក Nobuyasu Akagi អគ្គនាយកក្រុមហ៊ុន SARAYA មកពីប្រទេសជប៉ុន អំពីគម្រោងកាត់បន្ថយសារធាតុពុលអាសេនិចនៅប្រទេសកម្ពុជា
នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ស្រុិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបប្រជុំពិភាក្សាការងារជាមួយលោក Nobuyasu Akagi អគ្គនាយកក្រុមហ៊ុន SARAYA មកពីប្រទេសជប៉ុន អំពីគម្រោងកាត់បន្ថយសារធាតុពុលអាសេនិចនៅប្រទេសកម្ពុជា៕
Invitation for Bids
Bidding Documents:
Circular:
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពីធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញសរសេររបាយការណ៍ និងកំណត់ហេតុ” និងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមទាំង ៦០រូប ដែលបានចូលរួម និងបញ្ចប់ការបណ្ដុះបណ្ដាលដោយជោគជ័យ
នារសៀលថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញសរសេររបាយការណ៍ និងកំណត់ហេតុ” និងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមទាំង ៦០រូប ដែលបានចូលរួម និងបញ្ចប់ការបណ្ដុះបណ្ដាលដោយជោគជ័យ។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០២៣ ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញប្រារព្ធពិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ឆ្នាំង
នារសៀលថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យ ហ៊ុនសែន រលាប្អៀរ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញប្រារព្ធពិធី សង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ ដោយមានការសម្ដែងរបាំជូនពរ របាំត្រុដិ និងការរាំលេងកំសាន្ដផងដែរ ៕