ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាព្រះខេមរត្ថេរភ្នំសន្ទូច ១ខ្នង ពីរជាន់ និងសមិទ្ធផលនានាក្នុងវត្តពលិសបព្វតារាម ហៅវត្តភ្នំសន្ទូច ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាព្រះខេមរត្ថេរភ្នំសន្ទូច ១ខ្នង ពីរជាន់ និងសមិទ្ធផលនានាក្នុងវត្តពលិសបព្វតារាម ហៅវត្តភ្នំសន្ទូច ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

ឯកអគ្គរាជទូតជប៉ុន៖ កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ។
ឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្ដម UENO Atsushi ដែលត្រូវបានរដ្ឋាភិបាលជប៉ុនចាត់បញ្ជូនមកបំពេញបេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ ឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមឯកអគ្គរាជទូត និងសហការីដែលបានអញ្ជើញមកជួបពិភាក្សាការងារនាពេលនេះ បានបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានតាំងពីរឆ្នាំ១៩៩៣ មក ហើយមានភាពរឹងមាំជាប្រវត្តិសាស្រ្ដ ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តជម្រាបជូនពីបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទមានភាពធូធារ ស៊ីវីល័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ គឺតាមរយៈការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងការផ្គតផ្គង់ទឹកស្អាត និងអនាម័យដែលជាឆ្អឹងខ្នងសេដ្ឋកិ្ចដ៏សំខាន់របស់ប្រជាកសិករនៅជនបទ ។ ការផ្គតផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រេចឲ្យបាន ១០០%នៅឆ្នាំ២០២៥ ជាទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាទិសដៅប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ។
ជាការឆ្លើយតប ឯកឧត្ដម UENO Atsushi បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ដែលបានអនុញ្ញតឲ្យឯកឧត្ដម ព្រមទាំងសហការី ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានបញ្ជាក់ថា ឯកឧត្ដមបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីខែមករា ឆ្នាំនេះ ហើយរូបលោកធ្លាប់បានមកកម្ពុជាតាំងពីឆ្នាំ១៩៩២មក នៅឆ្នាំ២០២២ លោកបានអមដំណើរនាយករដ្ឋមន្រ្ដីជប៉ុនមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ឯកឧត្ដម ឯកអគ្គរាជទូត បានបន្តថា៖ ក្នុងតយៈពេលប៉ុន្មានខែនេះ លោកបានធ្វើដំណើរទៅតាមបណ្ដាខេត្តចំនួន ១០ នៃកម្ពុជាដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅជនបទ និងបានកត់សម្គាល់ថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ៕
ឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានជូនពរឯកឧត្ដម UENO Atsushi ឲ្យបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ៕

សៀវភៅណែនាំបច្ចេកទេសស្តីពីថាមពលខ្នាតតូច

ក្រសួងអភិវឌ្ឍន៍នបទបានរៀបចំ បង្កើត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅណែនាំបច្ចេកទេសស្តីពី ថាមពលខ្នាតតូច ដោយផ្ដោតទៅលើការផ្គត់ផ្គង់ថាមពលខ្នាតតូចពីពន្លឺព្រះអាទិត្យ និងជីវឧស្ម័ន។ សៀវភៅណែនាំបច្ចេកទេសនេះ ជាឧបករណ៍ជំនួយសម្រាប់អ្នកពាក់ព័ន្ធនានា ក្នុងវិស័យផ្គត់ផ្គង់ថាមពលខ្នាតតូចយកទៅប្រើប្រាស់ ជាចំណេះដឹង និងមធ្យោបាយផ្គត់ផ្គង់ថាមពលប្រកបដោយប្រសិទ្ធភាព ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង ៧ភូមិ សរុប ១២២នាក់ ស្រី ៦៧នាក់ ក្នុងឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង ៧ភូមិ សរុប ១២២នាក់ ស្រី ៦៧នាក់ ក្នុងឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអមព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រោសព្រះរាជទានអំណាយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៣៨គ្រួសារ នៅក្នុងឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអមព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រោសព្រះរាជទានអំណាយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៣៨គ្រួសារ នៅក្នុងឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕

ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៉ុន បានដឹកនាំគណៈកម្មការអន្ដរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃផ្លូវក្រាលល្បាយថ្មភ្នំ និងផ្លូវក្រាលក្រួសក្រហមមានចំនួន ២ខ្សែ ប្រវែងសរុប ៩,០០០ម៉ែត្រ នៅខេត្តប៉ៃលិន

នៅថ្ងៃអង្គារ-ពុធ ១៣-១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២-០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៉ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃផ្លូវក្រាលល្បាយថ្មភ្នំ និងផ្លូវក្រាលក្រួសក្រហមមានចំនួន ២ខ្សែ ប្រវែងសរុប ៩,០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងសាងសង់លូមុខកាត់ ១ម៉ែត្រ ចំនួន ២កន្លែង និងលូប្រអប់មុខពីរ ទទឹង៣ម៉ែត្រ កម្ពស់៣ម៉ែត្រ ស្ថិតនៅក្នុងឃុំស្ទឹងកាច់ ឃុំអូរតាវ៉ៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។

បន្ទាប់ពីបានពិនិត្យរួច គណៈកម្មការបានសម្រេចទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ៕

ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ និង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមកម្មវិធី ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ និង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមកម្មវិធី ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាឆ្លងរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
២- បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិ ប្បញ្ញត្តិលើ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន៕

លោក អ៊ួង ប៉ុណ្ណាកា អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់គម្រោង អមដំណើរដោយប្រតិភូបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី អញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់កែលម្អខ្សែផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង

នាថ្ងៃអង្គារ និងថ្ងៃពុធ ៦ ,៧,៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ,២៦,២៧ ខែមេសា ឆ្នាំ២០២៣ លោក អ៊ួង ប៉ុណ្ណាកា អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា (NRRPCP) បានដឹកនាំក្រុមការងារបច្ចេកទេសរបស់គម្រោង អមដំណើរដោយប្រតិភូបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយ Mr. Ankur Agrawal, Project team leader និងសហការី អញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់កែលម្អខ្សែផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១០ គីឡូម៉ែត្រ និង២៧៨ ម៉ែត្រ តភ្ជាប់ពីភូមិជាំទ្រៀក ឃុំត្រមូងទៅកាន់ភូមិថ្មទទឹង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានទៅពិនិត្យការដ្ឋានជីកស្រះទំហំ ១៥០ម៉ែត្រ x ១៥០ម៉ែត្រ នៅភូមិបឹងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

លុះព្រឹកថ្ងៃបន្ទាប់ ក៏បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ និងកែលម្អខ្សែផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែទៀតមានប្រវែង ១១គីឡូម៉ែត្រ និង៨៥ឦ៉ែត្រ មានទីតាំងតភ្ជាប់ពី ភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅកាន់ ភូមិស្រែសា ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រមទាំងបានអញ្ជើញទៅត្រួតពិនិត្យខ្សែផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុងប្រវែង ៥គីឡូម៉ែត្រ និង ៧៤៤ ម៉ែត្រ មានទីតាំងតភ្ជាប់ពី ភូមិក្បាលថ្នល់ ទៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជាមួយនេះក្រុមការងារគម្រោង ក៏បានអញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់ និងកែលម្អខ្សែផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងមួយខ្សែទៀតប្រវែង ១០គីឡូម៉ែត្រ និង៦៧៩ម៉ែត មានទីតាំងតភ្ជាប់ពី ភូមិជីផុច ឃុំជីផុច ទៅភូមិច្រេស ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ៕

ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ចំនួន ១ខ្សែ ប្រវែង ៦ ០០០ម៉ែត្រ នៅខេត្តខេត្តព្រះវិហារ

នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញទៅត្រួតពិនិត្យនិង វាយតម្លៃការងារ ស្ថាបនាផ្លូវក្រាលក្រួសក្រហម ចំនួន ១ខ្សែ ប្រវែង ៦ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាស្ពានបេតុងចំនួន ២កន្លែង មួយកន្លែងប្រវែង ៤៨ម៉ែត្រ និងមួយកន្លែងទៀតប្រវែង ១២ម៉ែត្រ និងសំណង់លូមុខពីរ ចំនួន ៤កន្លែង និងលូមុខមួយចំនួន ១២ កន្លែង ស្ថិតនៅក្នុងឃុំពុទ្រា ស្រុកសែនជ័យ ខេត្តព្រះវិហារ សាងសង់ដោយកងកម្លាំងវិស្វកម្មនៃបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ។

បន្ទាប់ពីបានត្រួតពិនិត្យគម្រោងខាងលើរួចគណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកដោយសេចក្ដីរីករាយបំផុត៕