ពិធីចុះហត្ថលេខា ដើម្បីដំណើរការអនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹកជនបទ និងគម្រោងកែលម្អផ្លូវជនបទជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន

រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះហត្ថលេខា ដើម្បីដំណើរការអនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹកជនបទ និងគម្រោងកែលម្អផ្លូវជនបទជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ។ គម្រោងនេះនឹងចាប់ផ្តើមចេញដំណើរនៅ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងនោះមាន ៖
១.គម្រោងផ្គត់ផ្គង់ទឹកជនបទជំហាន ២ ដែល នឹងត្រូវធ្វើការជីកអណ្តូងស្នប់ចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន ៤២ស្រះ នៅ ក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្ត ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម។
២.គម្រោងកែលម្អផ្លូវជនបទជំហាន ២ ដែល នឹងត្រូវធ្វើការស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូ ប្រភេទពីរជាន់(DBST) ចំនួន ១៨ខ្សែ ប្រវែងសរុប ១១៩,៤៦៧ គ.ម. នៅក្នុងខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

Image may contain: 3 people, people smiling

Image may contain: 16 people, people smiling, indoor

 

សារលិខិតរបស់ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ

Image may contain: 7 people, people smiling, people standing and outdoor

Image may contain: text

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានគូសបញ្ជាក់ពី ចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៍ល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនពីតួនាទី និងភារកិច្ចរបស់ក្រសួងដែលបាន និងកំពុងអនុវត្តតាមបែបពហុវិស័យ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានស្នើសុំអោយរដ្ឋាភិបាលម៉ាឡេស៊ីជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទម៉ាឡេស៊ី ជួយគាំទ្រលើការពង្រឹងស្ថាប័ន និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការក្រសួងតាមរយៈដំណើទស្សនៈកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ក៍ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗលើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងនៃប្រទេសទាំងពីរ។

Image may contain: 2 people, people smiling, indoor

Image may contain: 1 person, sitting and indoor

Image may contain: 2 people, people sitting and indoor

Image may contain: 2 people, people sitting and indoor

Image may contain: 4 people, people smiling, people standing and suit

Image may contain: 2 people, people smiling, people standing and suit

 

របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

របាយការណ៍វឌ្ឍនភាពការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០១៩ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

របាយការណ៍វឌ្ឍនភាពការងារប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០១៩ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

នៅ​រសៀល​ថ្ងៃ​ពុធ ១០ រោច ខែបុស្ស  ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៩ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត សរុប​ជាង ៩០០ នាក់ ។

photo 2019 01 30 19 14 30

photo 2019 01 30 19 14 58

នៅក្នុង​ពិធី​បិទ​សន្និបាត​នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានធ្វើ​របាយ​ការ​បូកសរុប​លទ្ធផល​សន្និបាត ដោយបាន​លើកឡើងថា អង្គសន្និបាត បាន​សម្តែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មគ្គុទេសក៍​ភាព​ដឹកនាំ​រដ្ឋប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទទួលបាន​នូវ​សន្តិភាព ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​រក្សាបាន​ទាំងស្រុង​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។ ស្ថិតក្នុង​បរិយាកាស​សុខដុម​នៃ​សង្គមជាតិ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន ប្រកបដោយ​ជោគជ័យ  និង​ទទួលបាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ពី​អង្គសន្និបាត​មាន​ជាអាទិ៍៖ អភិបាលកិច្ច​ល្អ ការអនុវត្ត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ថវិកា​ប្រចាំឆ្នាំ ការប្រើប្រាស់​ជំនួយ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រលើ​វិស័យ​អភិវឌ្ឍ​ជនបទ ការកសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ និង​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍នានានៅនៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

photo 2019 01 30 19 15 33

នៅក្នុង​សុន្ទរកថា​បិទ​សន្និបាត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី  ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា  បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ថ្លែង​នូវ​ការកោតសរសើរចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ស្ថាប័ន​ពាក់ព័ន្ធ​នានា អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ដែល​បានធ្វើ​សហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អប្រសើរ ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត សម្រេចបាន​នូវ​ស្នាដៃធំៗជាច្រើន​ក្នុង​ឆ្នាំ ២០១៨  និង​បាន​សម្តែង​គាំទ្រ​ដល់​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៩ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ក្នុងពេល​កន្លងមកនេះ កម្ពុជា​បានសម្រេច​សមិទ្ធផលថ្មីៗជាច្រើន លើ​គ្រប់​វិស័យ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់ខ្លួន តាមរយៈ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដែលជា​ពិសេស ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រជាធិបតេយ្យ ការអភិវឌ្ឍ និង​អធិបតេយ្យ​ជាតិ ដែលជា​កុសល​នៃ​គោលនយោបាយ “ឈ្នះ ឈ្នះ” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។  ជាមួយគ្នានេះ ឯកឧត្តម បាន​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​សម្រេចបាន​កំណើន​ខ្ពស់ ហើយ​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​សម្រាប់​ប្រជាជនម្នាក់ៗបាន​កើន​ជាបន្តបន្ទាប់ ហើយអត្រា​នៃ​ភាពក្រីក្រក៏​ត្រូវបាន​កាត់បន្ថយ​ជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៍បាន​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី ៦ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កំពុង​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ឡើង និង​ធានា​ដល់​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាជន​ទូទៅ តាមរយៈ​ការអនុវត្ត​គោលនយោបាយ និង​វិធានការ​ជាក់ស្តែង​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​បង្កើន​ចំណូល​របស់​ប្រជាជន លើកស្ទួយ​ខាង​សង្គមកិច្ច ពង្រឹង​យុត្តិធម៌ សមធម៌​សង្គម ព្រមទាំង​ផ្តល់នូវ​សេវាសាធារណៈ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ។ ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ កំណែទម្រង់រដ្ឋបាល និង​ការលើកកម្ពស់​សមត្ថភាព ការអភិវឌ្ឍ​សហគមន៍ និង​សេដ្ឋកិច្ច​ជនបទ គឺ​សុទ្ធតែ​បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ការជួយ​រាជរដ្ឋាភិបាល ឲ្យ​សម្រេចបាន​នូវ​កម្មវិធី​នយោបាយ  និង​យុទ្ធសាស្ត្រ​ចតុកោណ ជាក់ស្តែង​គឺ​បាន​ជួយ​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​កាត់បន្ថយ​ជាបណ្តើរៗ នូវ​ភាពខុសគ្នា​រវាង​ទីក្រុង និង​ជនបទ។ ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ក្រសួងអភិវឌ្ឍន៍ជនបទបន្តសហការណ៍ជាមួយក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដើម្បីខិតខំអនុវត្ត ១. បន្តធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ២. បន្ត​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ឲ្យ​ស្របតាម​ផែនការ ៣.បន្ត​អភិវឌ្ឍន៍​សហគមន៍ និង​សេដ្ឋកិច្ច​ជនបទ ៤. បន្ត​កែទម្រង់រដ្ឋបាល និង​លើក​កម្ពស់​មន្ត្រីរាជការ និង ៥.បន្ត​អភិវឌ្ឍ​តំបន់​ជនជាតិដើម​ភាគតិច​ឲ្យមានភាពល្អប្រសើរ

ជាទី​បញ្ចប់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី  បាន​ប្រសិទ្ធពរ ជូន​ឯកឧត្តម លោកជំទាវ តំណាង​ស្ថានទូត ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ អស់លោក លោកស្រី នាង​កញ្ញា​ទាំងអស់ និង​បានប្រកាស​បិទ​សន្និបាត​ជា​ផ្លូវការ ព្រមទាំង​បាន​បំពាក់​មេដាយ​ការងារ​ជូន​មន្ត្រីរាជការ​ក្រសួង​ផងដែរ ៕

photo 2019 01 30 19 16 31photo 2019 01 30 19 16 34photo 2019 01 30 19 16 37

សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

[vc_row][vc_column][vc_column_text]នៅ​ព្រឹក​ថ្ងៃ​ពុធ ១០ រោច ខែបុស្ស  ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំ​ពិធីបើកសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត សរុប​ជាង ៩០០ នាក់ ។

photo 2019 01 30 18 51 25

នៅក្នុង​ពិធី​បើក​សិ​ន្និបាត ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ    ​គណៈអធិបតី និង​អង្គសន្និបាត​ទាំងមូល និង​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អនុវត្ត​យ៉ាងសកម្មនូវ​ “យុទ្ធសាស្រ្ត​ចតុកោណ” ដំណាក់​កាល​ទី ៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ របស់រាជរដ្ឋភិបាលនីតិកាលទី ៥ នៃរដ្ឋសភា ។ ជាលទ្ធផល ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច មានសន្ទុះដ៏លឿន មាន​កំណើនខ្ពស់ រក្សាបាន​នូវស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច​ ក្នុង​បរិការណ៍អតិផរណាទាប ​អត្រាប្តូរ​ប្រាក់​​​មានស្ថិរភាព និងកាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​ប្រជាជនបាន​ឆាប់រហ័សនៅទូទាំងប្រទេស​។  ជាមួយ​គ្នានេះ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​​ចូលរួម​ចំណែក​យ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់​កម្រិតជីវភាព​រស់​នៅ​របស់ប្រជាជននៅតាមជនបទឲ្យមានភាព​ប្រសើរឡើង​ជាលំដាប់​ ​តាម​រយៈ​ការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការ​អភិវឌ្ឍ​ធនធានមនុស្ស ការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសេវាសា​ធារ​ណៈ ការលើកកម្ពស់សុខភាព ការអប់រំ លក្ខ​ខណ្ឌនៃការរស់នៅ ការបង្កើតការងារ មុខរបរ សហគ្រិន​ភាព និងសកម្មភាពសេដ្ឋកិច្ចនៅជនបទ​ជា​ច្រើនទៀត​ប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុងការ​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើនរួមមានជាអាទិ៍៖ (១). បានយក​ចិត្ត​ទុកដាក់ពង្រីកសកម្មភាពផ្គត់ផ្គង់ទឹក និងអនាម័យជនបទ  (២). ធ្វើឲ្យ​​ប្រសើរ​ឡើងនូវ​បណ្តាញផ្លូវជនបទគ្រប់ប្រភេទ  (៣). ធ្វើប្រតិភូកម្មមុខងារជូនរដ្ឋបាលស្រុកលើការងារ៖ ថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ, ការងារជួសជុល និងថែទាំប្រព័ន្ធ​ផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់សេវាអនាម័យជនបទ (៤). បង្កើនសន្តិសុខស្បៀងគ្រួសារ (៥). បានពង្រឹង និង​ពង្រីក​ការផ្តល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋជនបទ  (៦). លើក​ស្ទួយ​សមភាពយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (៧). បណ្តុះបណ្តាលដល់មន្ត្រីរាជការនៅថ្នាក់ក្រសួង  និងថ្នាក់មន្ទីរអភិវឌ្ឍន៍ជនបទ​រាជធានី ខេត្ត (៨). គាំទ្រការរៀបចំ និងពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ ភូមិ (គ.អ.ភ) (៩). ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់​ព័ន្ធ​គ្រប់លំដាប់ថ្នាក់ ជាមួយ​ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងវិស័យឯកជន ។

photo 2019 01 30 18 54 09

ជាមួយសមិទ្ធផលសំខាន់ៗ ដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ ២០១៨ ក្រសួងនឹងខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវកម្មវិធី​នយោ​បាយ និង​យុទ្ធ​​សាស្រ្តចតុកោណដំណាក់កាលទី​៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដើម្បី​កំណើន​ ការងារ សមធម៌ និង​ប្រសិទ្ធភាព៖ កសាងមូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជាឆ្នាំ​ ២០៥០ បន្ទាប់​ពី​កម្ពុជា​បាន​រៀបចំការបោះឆ្នោត​ជ្រើស​​តាំង​តំណាង​រាស្រ្ត ប្រកប​ដោយជោគជ័យ កាលពីខែកក្កដា ឆ្នាំ២០១៨ ស្រប​តាម​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ នៅក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុង​សម្រួច​ទិសដៅជា​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍ជនបទរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩ រួមមាន៖ (១) ការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស (២) ការស្ថាបនា កសាង និងជួសជុល លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ និងសេវាសាធារណៈ (៣) ការលើកកម្ពស់សុខភាព ការអប់រំ និងលក្ខខណ្ឌនៃការរស់នៅ និង(៤) ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច។

photo 2019 01 30 18 56 22

ជាទី​បញ្ចប់ ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី  បាន​ស្នើសុំ​សមាជិក សមាជិកា​នៃ​អង្គសន្និបាត ឲ្យ​ចូលរួម​ផ្តល់​មតិ​ក្នុង​កម្មវិធី​ពិភាក្សា​ឲ្យ​បាន​ផុលផុស​ទៅតាម​របៀបវារៈ​សន្និបាត ហើយ​ចូលរួម​គាំទ្រ និង​អនុវត្ត​ឲ្យ​បាន​សកម្ម​បន្តទៀត​នូវ​គោលនយោបាយសំខាន់ៗលើ​វិស័យ​អភិវឌ្ឍន៍ជនបទ និង​ទិសដៅ​ការងារសំខាន់ៗដែល​ត្រូវអនុវត្ត​នៅ​ឆ្នាំ ២០១៩ ឲ្យ​ទៅជា​ចលនា​រួម​ដ៏​ខ្លាំងក្លា សំដៅ​សម្រេច​ឲ្យ​បានជា​ផ្លែផ្កា​បន្តទៀត​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ  និងបានប្រកាស់បើកសន្និបាតជាផ្លូវការ ៕

photo 2019 01 30 19 00 51photo 2019 01 30 16 19 01photo 2019 01 30 19 02 53

[/vc_column_text][/vc_column][/vc_row]

យុទ្ធសាស្ត្រជាតិ​ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិង​អនាម័យជនបទ ២០១១-២០២៥ (English)