សេចក្តីថ្លែងការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ

សេចក្តីថ្លែងការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ថ្កោលទោសចំពោះទង្វើក្បត់ជាតិរបស់ ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង

69925407 2534658829925184 3524155189038678016 n

សាររំលែកទុក្ខរបស់ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ

សាររំលែកទុក្ខរបស់ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកជំទាវ ខាំ ភៀន និងក្រុមគ្រួសារនៃសព ឯកឧត្ដមនាយឧត្ដមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ឧត្ដមក្រុម ទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ទីប្រឹក្សាសម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

Image may contain: text

ពីធីជួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជាសម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៦ ឆ្នាំ ២០១៩

នៅព្រឹកថ្ងៃអង្គារ ១២កើត ខែ ភទ្រមបទ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជាសម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៦ ឆ្នាំ ២០១៩។

Image may contain: 4 people, people sitting, table and indoor

Image may contain: 7 people, people sitting and indoor

Image may contain: 6 people, people sitting

Image may contain: 4 people, people smiling, people sitting

Image may contain: 10 people, people smiling

Image may contain: 11 people, indoor

Image may contain: one or more people, people sitting, table and indoor

Image may contain: 11 people, people smiling, people standing and indoor

 

សិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំថ្នាក់ជាតិស្ដីពី អនាម័យក្នុងបរិស្ថានប្រឈមសម្រាប់គ្រួសារនៅជនបទ

នៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ ព្រឹកថ្ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​១០ ខែកញ្ញា​ ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បាន​អញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំថ្នាក់ជាតិស្ដីពី អនាម័យក្នុងបរិស្ថានប្រឈមសម្រាប់គ្រួសារនៅជនបទ ។
សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អ្នកចួលរួមឲ្យមានការយល់ដឹងអំពី គោលការណ៍ណែនាំថ្នាក់ជាតិស្ដីអំពី អនាម័យក្នុងបរិស្ថានប្រឈម និងបង្ហាញពីគំនិត / ឧបករណ៍ប្រកបដោយភាពច្នៃប្រឌិតនាពេលបន្ចុប្បន្ន សម្រាប់ដំណោះស្រាយបញ្ហាអនាម័យនៅក្នុងបរិស្ថានប្រឈម សម្រាប់គ្រួសារនៅតាមតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា៕

Image may contain: 1 person, flower, suit and text

Image may contain: 5 people, people sitting

Image may contain: 5 people

Image may contain: 1 person, sitting

Image may contain: 1 person, sitting

Image may contain: 9 people, people sitting and indoor

Image may contain: one or more people, people sitting and indoor

Image may contain: one or more people and indoor

Image may contain: 3 people, people standing and indoor

Image may contain: 8 people, people smiling, indoor

 

ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពីធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៥ ត្រូវជាលើកទី១៥ នៅប្រទេសកម្ពុជា ក្នុងខេត្តរតនគិរី

នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៥ ដែលត្រូវជាលើកទី១៥ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០ ១៩ ក្រោមប្រធានបទ ៉​”ភាសាជនជាតិដើមភាគតិច” នៅក្នុងបរិវេណនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី។ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិ រវាងក្រសួងអភិវឌ្ឍន៍ជន បទ និងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ ដោយមានអ្នកចូលរួមសរុប ៦៧០ នាក់ (ស្រី ៣១០នាក់) រួមមានតំណាងរាស្ត្រ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ តំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អាជ្ញាធរ ខេត្ត ស្រុក ឃុំ និងបងប្អូនជនជាតិដើមភាគតិចនៅភូមិភាគឥសាន្ត។

photo 2019 09 05 22 05 45 1photo 2019 09 05 22 05 45
បន្ទាប់ពីពិធីសែនព្រេនតាមទំនៀមទំលាប់របស់បងប្អូនជនជាតិដើមភាគតិច មតិស្វាគមន៍របស់ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ការអានរបាយការណ៍ស្តីពី ការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិចរបស់ លោក សុត សឿង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ និងចំណាប់អារម្មណ៍តំណាង NGO-Forum និង UNHCR ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនជនជាតិដើមភាគតិចនៅក្នុងអង្គពិធី ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុក ដាក់ អភិវឌ្ឍប្រទេសជាតិទាំង សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយគោរពនូវសិទ្ធិសេរីភាពខាងជំនឿ ទំនៀមទំលាប់ និងប្រពៃណីរបស់គ្រប់ជនជាតិទាំងអស់ ដែលរស់នៅក្នុងទឹកដីប្រទេសកម្ពុជា ក្នុងគោលដៅកសាងសង្គមមួយប្រកបដោយស្ថេរភាព និងភាពសុខដុម។ ជាមួយគ្នានេះ ការអភិរក្ស និងការអភិវឌ្ឍជនជាតិដើមភាគតិច រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការថែរក្សាទំនៀមទំលាប់ ប្រពៃណី ភាសា និងការអភិវឌ្ឍជីវភាពរបស់បងប្អូនជនជាតិដើមទាំងអស់ តួយ៉ាងរាជ រដ្ឋាភិបាលបានបង្កើតគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងឯកសារគតិយុត្តនានា សំដៅការពារផលប្រយោជន៍ និងសិទ្ធិ ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយអង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិនានាដែលធ្វើសកម្មភាពអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការចូលរួមគាំទ្រ និងអនុវត្តនូវសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ ដែលបានបង្កើតឲ្យមានការបា្ររព្ធទិវាជនជាតិដើមភាគតិចជាផ្លូវការនៅថ្ងៃទី០៩ ខែសីហា ជារៀងរាល់ឆ្នាំផងដែរ។
ជាទីបញ្ចប់ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងនាមរាជរដ្ឋាភិបាល នឹងបន្តគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ស្ថាប័ន អង្គការសហប្រជាជាតិ និងអង្គការដៃគូជាតិ អន្តរជាតិនានា នៅក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងចូលរួមអភិរក្សនូវភាសា វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់បងប្អូនជនជាតិដើមភាគតិចឲ្យបានល្អប្រសើរ និងគង់វង្ស ព្រមទាំងខិតខំជំរុញការងារអភិវឌ្ឍន៍ជនបទ ជូនបងប្អូនជនជាតិដើមភាគតិចឲ្យស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃ រាជរដ្ឋាភិបាល ដែលបានកំណត់។
សូមបញ្ជាក់ថា៖ ជនជាតិដើមភាគតិចនៅព្រះរាជាណាចក្រកម្ពុជាមានប្រមាណជាង ១ ភាគរយ នៃប្រជាជនសរុប កំពុងរស់នៅក្នុងខេត្តចំនួន ១៥ ដែលភាគច្រើនរស់នៅខេត្តភូមិភាគឥសាន្តមានដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។ នៅក្នុងចំណោមជនជាតិដើមភាគតិចទាំងអស់ត្រូវបានរកឃើញថាមាន ២៤ ក្រុមផ្សេងៗគ្នា ដោយផ្អែកលើភាពខុសគ្នាលើ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងភាសា។ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១៤៦ សហគមន៍ ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចសរុបចំនួន ៤៥៥។ ដោយឡែកក្រសួងមហាផ្ទៃបានចេញ លិខិតទទួលស្គាល់សហគមន៍ ជនជាតិដើមភាគតិចជានីតិបុគ្គលបានចំនួន ១៣៩ សហគមន៍ ក្នុងនោះសហគមន៍ចំនួន ២៤ បានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពពីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ រួចហើយ។

photo 2019 09 05 22 05 51photo 2019 09 05 22 05 50photo 2019 09 05 22 05 47photo 2019 09 05 22 05 54

របាយការណ៍វឌ្ឍនភាពការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

របាយការណ៍វឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោក James Wicken នាយកអង្គការ Water Aid ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម

ព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៌ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ​ ២០១៩​ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោក James Wicken នាយកអង្គការ Water Aid ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីអាណត្តិរបស់ខ្លួននឹងត្រូវបានបញ្ចប់នៅថ្ងៃទី ២៣ សីហា ខាងមុខនេះ ។
សូមរំលឹកថាកន្លងមក អង្គការ WaterAidគឺជាអង្គការដៃគូរដ៏ចំបងក្នុងការចូលរួមចំណែកអភិវឌ្ឍ ការរងារផ្គង់ទឹកជនបទ ការរស់នៅស្អាត និងអនាម័យជនបទ៕

68715469 2487189188005482 4428116917173092352 n.jpg? nc cat=111& nc oc=AQmP20UYK69QQDSkMWUVl231zXtEhuC2 wpa9f7JkgI6VFQHLCQBPcPGByPQnHvnWLg& nc ht=scontent.fpnh9 2Image may contain: 2 people

Image may contain: 4 people, people sitting and indoor

Image may contain: 3 people, people sitting and indoor

Image may contain: one or more people, people standing and suit

Image may contain: 11 people, people smiling, people standing and suit