ទូលព្រះបង្គំជាខ្ញុំ អ៊ុក រ៉ាប៊ុន សូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៥ឆ្នាំ នៃការយាងគ្រងព្រះរាជសម្បត្តិ

ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ទូលព្រះបង្គំជាខ្ញុំ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមព្រះបរមរាជានុញ្ញាតសម្ដែងថ្វាយនូវមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រ ប្រកបដោយភក្ដីភាព និងសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញុតាធម៌ និងព្រះរាជមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ របស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការជំរុញសេដ្ឋកិច្ចសង្គម ឆ្ពោះទៅកាន់ភាពចម្រុងចម្រើនថ្កុំថ្កើងរុងរឿង។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោសព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខក្សេមក្សាន្ត ចម្រើនរុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ និងសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ឧត្ដុង្គឧត្ដមបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ គឺជាខួបលើកទី១៥ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះ ករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គ ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕

King

 

mrd29oct2019

របាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

កិច្ចប្រជុំលើកទី៣២ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពវិស័យទឹកស្អាត និងអនាម័យ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា

ព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣២ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពវិស័យទឹកស្អាត និងអនាម័យ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា៕

Image may contain: 1 person

Image may contain: 3 people, people sitting and text

Image may contain: 3 people, people sitting and text

Image may contain: 4 people, people sitting

 

ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញពិនិត្យ និងវាយតម្លៃ ១០០% ផ្លូវក្រាលក្រួសក្រហម ចំនួន ២ ខ្សែ ដែលជាគម្រោងថែទាំជាលក្ខណៈខួបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តំពង់ឆ្នាំង

ព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ គណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញពិនិត្យ និងវាយតម្លៃ ១០០% ផ្លូវក្រាលក្រួសក្រហម ចំនួន ២ ខ្សែ ដែលជាគម្រោងថែទាំជាលក្ខណៈខួបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តំពង់ឆ្នាំង ។
ខ្សែទី១ ប្រវែង ៣ ៨០០ ម៉ែត្រ ខ្នងលើ ៤,៥ ម៉ែត្រ តភ្ជាប់ពីភូមិក្រសាល់ថ្មី ទៅភូមិទួល ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ។
ខ្សែទី២ ប្រវែង ១៥ ០០០ ម៉ែត្រ ខ្នងលើប្រវែង ៤,៥ ម៉ែត្រ តភ្ជាប់ពី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ទៅឃុំក្រាំងស្គារ ស្រុកទឹកផុស ។
និងពិនិត្យស្ថានភាពស្ពានឈើមួយកន្លែងប្រវែង ២៤ ម៉ែត្រ ( ស្ពានចំណងករ ) ឆ្លងកាត់អូរចំណងករ មានទីតាំង ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីលើកគម្រោងសាងសង់ជាស្ពានបេតុង តាមសំណើរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ នៅតំបន់នោះ ៕

Image may contain: 1 person, plant and outdoor

Image may contain: 5 people, people standing, tree, sky, outdoor and nature

Image may contain: 8 people, people smiling, people standing, cloud, sky, outdoor and nature

Image may contain: 5 people, people standing, sky and outdoor

Image may contain: 7 people, people standing, outdoor and nature

Image may contain: one or more people, people standing, cloud, sky and outdoor

Image may contain: cloud, sky, outdoor and nature

Image may contain: 3 people, people standing and outdoor

Image may contain: 4 people, people standing, tree, outdoor and nature

Image may contain: 1 person, standing, tree, outdoor and nature

 

គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ ជាខួបគម្រប់ ៧ព្រះវស្សា នៃការយាងសោយព្រះទីវង្គត់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត ។
គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌលសួនច្បារ ខាងកើតវិមានឯករាជ្យ ៕

Image may contain: 2 people, people standing and outdoor

Image may contain: 1 person, smiling, outdoor

Image may contain: one or more people and people standing

Image may contain: 1 person, standing

ពិធីប្រកាសលោក ហ៊ត ឬទ្ធី ឲ្យចូលកាន់តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន

រសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជេីញជាអធិបតី ប្រកាសលោក ហ៊ត ឬទ្ធី ឲ្យចូលកាន់តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន ជំនួសលោក ពេជ្រ សំបូរ ដែលបានចូលនិវត្តន៍ ៕

Image may contain: 1 person, smiling

Image may contain: 7 people, people sitting

Image may contain: 7 people, people sitting

Image may contain: 7 people, people smiling, people standing

Image may contain: 4 people, people smiling

Image may contain: 7 people

Image may contain: 13 people, people smiling, people sitting

Image may contain: 9 people, people standing

របាយការណ៍វឌ្ឍនភាពការងាររយៈពេល ៩ខែ និងទិសដៅការងារបន្តឆ្នាំ២០១៩ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

របាយការណ៍វឌ្ឍនភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០១៩ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

Invitation for Bids “Supply and Installation of 40 Irrigation Solar Pump Systems in Kampong Cham and Tbong Khmum Province”

  1. The Royal Government of Cambodia (RGC), has through The Ministry of Rural Development (MRD) received a loan from the Asian Development Bank (ADB) and a grant from the Nordic Development Fund (NDF) toward the cost of the “Connectivity Improvement for Mekong River Islands” output, under the Rural Roads Improvement Project II (RRIP II), and intends to apply part of the Loan and Grant to payments under the Contract No MRD/RRIP-II-NCB-02 for the provision of Irrigation Solar Pump Systems in five Mekong islands, in Kampong Cham and Tbong Khmum Provinces.
  2. The Project Implementation Unit, Ministry of Rural Development (MRD), now invites sealed bids from eligible and qualified bidders for the Supply and Installation of 40 Irrigation Solar Pump Systems in 5 Mekong Islands (including training and technical Support) in Kampong Cham and Tbong Khmum Provinces with power ranging from around 2kW to 11kW. The systems include solar panels, fixed and mobile stands and racks, power cables, submersible DC and AC pumps, solar pump controllers, and Pump Discharge rigid PVC Pipes and lay flat PVC Hoses.
  3. Only eligible Bidders with the following key qualifications should participate in this bidding:
    • Satisfactorily completed at least two contracts for supply of similar goods in the preceding three years of not less than 50% of the bid price in each contract.
    • Completed contracts in the total cumulative amount equal to at least two times the value of the bid price in the preceding two years.
    • If the Manufacturer of the offered goods is a different entity from the Bidder, the Manufacturer has experience of at least 3 years in the manufacturing of similar goods.
    • that the Bidder has availability of liquid assets through either:
      1. Access to a line of credit or cash in bank account of an amount at least 50% of the bid price, net of other contractual commitments; or
      2. Credit terms with vendors specifically for the goods to be supplied under the contract, and valid for at least 6 months after the deadline date for submission of bids specified in ITB Clause 21.
  1. To obtain further information and inspect the Bidding Documents, Bidders should contact the address mentioned below (paragraph 9) from Monday to Friday during office hours from 8:00–11:30 hours in the morning and 14:30–17:30 hours in the afternoon.
  2. A complete set of Bidding Documents in English may be purchased by interested Bidders upon submission of a written application to the address in (paragraph 9) and upon payment of a non-refundable fee of USD 100.00 or Riel 400,000.00. The method of payment will be in cash. The Bidding Document will be collected in person at the discretion of Bidder. Other than payment of the non-refundable fee specified above, there shall be no other conditions for the purchase of the Bidding Documents.
  3. In case of any difficulty in purchasing the Bidding Documents in person, interested parties may contact in writing H.E. CHAN Darong, Project Director at Ministry of Rural Development, Corner of Road #169 and Russian Federation Blvd, Phnom Penh, CAMBODIA, Tel: (855) 12 599 599, Fax: (855) 23 885 746 and also send a copy of the communication to:
  • The Director, Department of Cooperation and Debt Management, Ministry of Economy and Finance located at St. 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia, and
  • Cambodia Resident Mission, Asian Development Bank, 29 Suramarit Blvd (S. 268), Sangkat Chaktomuk, Khan Daun Penh, Phnom Penh, Cambodia.
  1. Bids must be delivered to the address given below (paragraph 9) on or before 15:00 hours (Cambodia time) on 24 October 2019. Late bids will be rejected. Bids will be opened in the presence of the Bidders’ representatives and other interested person who choose to attend in person at the address below (paragraph 9) not later than 15:15 hours (Cambodia time) on 24 October 2019.
  2. All bids shall be accompanied by a Bid Securing Declaration as described in the Instructions to Bidders.
  3. The address referred to above is as follows:

Project Management Unit

Attn.: Mr. Song Sophal, Project Manager

PMU Office, Ground Floor, Ministry of Rural Development

Corner of Road # 169 and Russian Federation Blvd, Phnom Penh, CAMBODIA

Tel.: (855) 77 801 313, Fax: (855) 23 885 746, Email: songsophal.mrd@gmail.com

23 09 19 Advertise IFB 40 Irr Solar NCB 02 2

ជំនួបពិភាក្សាការងារជាមួយក្រុមបេសកកម្មនៃធនាគារវិនិយោគអឺរ៉ុប (EIB) ដែលដឹកនាំដោយ លោក Tao Ren មន្ត្រីឥណទានជាន់ខ្ពស់ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក

នៅរសៀលថ្ងៃអង្គារ ៤ រោច ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មនៃធនាគារវិនិយោគអឺរ៉ុប (EIB) ដែលដឹកនាំដោយ លោក Tao Ren មន្ត្រីឥណទានជាន់ ខ្ពស់ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសហការី។ អញ្ជើញចូលរួមក្នុងជំនួបនេះដែរ មានលោក Franck Viauct ប្រធានកិច្ចសហប្រតិបត្តិការនៃការិយាល័យសហគមន៍អឺរ៉ុប និង លោក Meng Sakphouseth មន្ត្រីកម្មវិធីរបស់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)ប្រចាំកម្ពុជា។ កិច្ចពិភាក្សា បានផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការ និងការផ្តល់ហិរញ្ញវត្ថុបន្ថែមសម្រាប់ការអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដែលគាំទ្រហិរញ្ញវត្ថុដោយ IFAD ។ ជាលទ្ធផល តំណាង EIB បានសំដែងនូវការពេញចិត្តចំពោះការរៀបចំគម្រោង SAAMBAT និងបានបញ្ជាក់ថា EIB បានត្រៀមលក្ខណៈក្នុងការផ្តល់ហិរញ្ញវត្ថុបន្ថែម។ ចំពោះទំហំថវិកា ក្រុមការងារបច្ចេកទេសរបស់ EIB នឹងពិភាក្សាជាមួយមន្រ្តីបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និង IFAD។ សូមបញ្ជាក់ថា គម្រោង SAAMBAT នឹងស្ថាបនាផ្លូវជនបទជាប្រភេទ DBST និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដើម្បីគាំទ្រដល់ទីផ្សារផលិតផលកសិកម្ម នៅក្នុងខេត្តកណ្តាល ស្វាយរៀង កំពង់ចាម កំពង់ឆ្នាំង និងខេត្តបាត់ដំបង។

70154257 2540697515987982 7946626822672744448 n.jpg? nc cat=111& nc oc=AQmlkbrTGr 8dvaG4xytN3H2OjvocAA9iyEfVpUaBf77FRv9eo9S56DG3zrTurMwewk& nc ht=scontent.fpnh9 1

Image may contain: 2 people, people standing

Image may contain: 2 people, people smiling, people standing and suit

Image may contain: one or more people, people sitting and indoor

Image may contain: 13 people, people smiling, people standing, suit and indoor