ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញពិនិត្យស្ថានភាពផ្លូវជនបទដែលបានរងការខូច ដេីម្បីធ្វេីការជួសជុលបន្ទាន់ ចាប់ពីស្ពានគីហ្សូណាទៅដល់ស្ពានព្រែកតាកុច មានប្រវែងសរុប ៦៩,៥ គ.ម ឆ្លងកាត់១២ ឃុំ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ វិច្ឆិកា​ ឆ្នាំ២០១៩​ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ​ ឯកឧត្តម​បណ្ឌិត ជាម​ ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីជំនាញ បានអញ្ជេីញពិនិត្យស្ថានភាពផ្លូវជនបទដែលបានរងការខូច ដេីម្បីធ្វេីការជួសជុលបន្ទាន់ ចាប់ពីស្ពានគីហ្សូណាទៅដល់ស្ពានព្រែកតាកុច មានប្រវែងសរុប ៦៩,៥ គ.ម ឆ្លងកាត់១២ ឃុំ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួមមាន :

១. ពីស្ពានគីហ្សូណា​ ស្ថិតក្នុង​ ឃុំទន្លេបិទ​ ទៅឃុំជីរោជ៍ ទី ១ ឃុំបឹងព្រួល និងឃុំពាមជីលាំង មានប្រវែង ២០​ គ.ម ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

២ . ពីឃុំកំពង់ទ្រាស​ ទៅឃុំព្រែកអាជី ឃុំទ្រា​ ឃុំក្រូចឆ្មារ ឃុំស្វាយឃ្លាំង ឃុំប៉ឺស ២ ឃុំប៉ឺស និងឃុំរការខ្នុរ មានប្រវែង ៤៩,៥០០ គ.មស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្នុំ​ ។

Image may contain: 3 people, people standing, outdoor and nature

Image may contain: 3 people, people smiling, people standing, hat and outdoor

Image may contain: 6 people, people standing, tree, sky and outdoor

Image may contain: 9 people, people standing and outdoor

Image may contain: 7 people, people standing, tree, shoes and outdoor

Image may contain: sky, cloud, tree, outdoor and nature

Image may contain: sky, tree, cloud and outdoor

Image may contain: sky, cloud, tree, outdoor and nature

Image may contain: sky and outdoor

 

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលជួបពិភាក្សាការងារជាមួយលោក John Stone ស្ថាបនិកនៃមូលនិធិគ្រួសារស្តូន រួមជាមួយតំណាងអង្គការ iDE និងUSAID

នាថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយលោក John Stone ស្ថាបនិកនៃមូលនិធិគ្រួសារស្តូន រួមជាមួយតំណាងអង្គការ iDE និងUSAID។ ក្នុងជំនួបពិភាក្សានេះដែរ លោក John Stone បានសម្តែងការអបអរសាទរដល់សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានពីវិស័យអនាម័យជនបទ និងថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់កិច្ចសហប្រតិបត្តិការដ៍ល្អជាមួយអង្គការដៃគូក្នុងការចូលរួមអភិវឌ្ឍវិស័យអនាម័យជនបទ។ ក្នុងឱកាសនោះដែរ តំណាងអង្គការ iDE បានលើកឡើងពីផែនការអនាម័យជនបទនៅកម្ពុជា សម្រាប់ ឆ្នាំ២០២៣ ដែលស្ថិតក្រោមកិច្ចសហប្រត្តិការរវាងមូលនិធិគ្រួសារស្តូន, USAID, iDE និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលផ្តោតជាសំខាន់លើការជួយប្រជាពលរដ្ឋនៅជនបទឲ្យរួចផុតពីការបន្ទោរបង់ពាសវាលពាសកាល ដល់ភូមិចំនួន ១៦០០ ភូមិ ស្ថិតក្នុងខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ធំ សៀមរាប និងឧត្តរមានជ័យ សរុបទឹកប្រាក់ចំនួន ១៦លានដុល្លាសហរដ្ឋអាមេរិក។

Image may contain: 2 people, people smiling, indoor

Image may contain: 2 people, people sitting

Image may contain: one or more people, people sitting, living room and indoor

Image may contain: 1 person, sitting, table, living room and indoor

Image may contain: 4 people, people sitting and indoor

Image may contain: 3 people, people smiling, people sitting, suit and indoor

Image may contain: 4 people, people smiling, suit

Image may contain: 13 people, people smiling, people standing, suit and indoor

 

សេចក្តីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទស្តីពីវិធានការឆ្លើយតបការខ្វះខាតទឹកប្រើប្រាស់ដោយសារការប្រែប្រួលធាតុអាកាស

ដោយទទួលបានការណែនាំពីរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំដល់អង្គភាពក្រោមឱវាទលើវិធានការឆ្លើយតបការខ្វះទឹកប្រើប្រាស់ដោយសារការប្រែប្រួលអាកាសធាតុ។

Image may contain: text

Image may contain: text

 

គណៈប្រតិភូ ដឹកនាំដោយឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញគណៈប្រតិភូ ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានយាងសោយទីវង្គតកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
សូមឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ឌ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមព្រះអង្គទ្រង់យាងទៅកាន់ព្រះបរមសុគិតភព កុំបីឃ្លៀងឃ្លាតឡើយ៕

Image may contain: 2 people, indoor

Image may contain: 3 people, people standing and indoor

Image may contain: 2 people, people standing and indoor

Image may contain: 1 person, indoor

Image may contain: 2 people, people standing and indoor

Image may contain: 7 people, suit

Image may contain: 14 people, people smiling, people standing, wedding and suit

 

សិក្ខាសាលាស្តីពីនីតិវិធីគ្រប់គ្រងហានីភ័យលើទ្រព្យសម្បត្តិរដ្ឋ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគារអង្គរ ប៉ារ៉ាឌី ខេត្តសៀមរាប ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីនីតិវិធីគ្រប់គ្រងហានីភ័យលើទ្រព្យសម្បត្តិរដ្ឋ ដែលរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនាយកដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ១៤។

Image may contain: 1 person, suit and text

Image may contain: 5 people, people sitting, people standing and suit

Image may contain: 10 people, people smiling, people sitting and indoor

Image may contain: 12 people, people sitting and indoor

 

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល

mrd11nov2019

គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបលើកទី ៦៦ ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ថ្ងៃ ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌលសួនច្បារ ខាងកើតវិមានឯករាជ្យ

រសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបលើកទី ៦៦ ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ថ្ងៃ ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌលសួនច្បារ ខាងកើតវិមានឯករាជ្យ។

Image may contain: 1 person, outdoor

Image may contain: one or more people, people standing and outdoorImage may contain: 4 people, people smiling, outdoor

Image may contain: 3 people, people standingImage may contain: one or more people, people standing, sky, cloud and outdoor

សារលិខិតរបស់ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ ជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ក្នុងឱកាសខួបកំណើតគម្រប់ ៧៤ ឈានចូល ៧៥ ឆ្នាំ

សារលិខិតរបស់ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ ជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ក្នុងឱកាសខួបកំណើតគម្រប់ ៧៤ ឈានចូល ៧៥ ឆ្នាំ។

No photo description available.

សារលិខិតជូនពរ របស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់ បានផ្ញើសារលិខិតជូនពរ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

mrd01nov2019

សេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានបេតុងគៀនជ្រៃ ជាបណ្តោះអាសន្ន ស្ថិតក្នុងភូមិគៀនជ្រៃ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ដើម្បីជៀសវាងគ្រោះថ្នាក់ ក្រសួងអភិវឌ្ឍន៍ជនបទ សូមជូនដំណឹងពីការផ្អាកធ្វើចរាចរណ៍ឆ្លងកាត់ ស្ពានបេតុង ព្រែកជ្រៃ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

Image may contain: text