កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងពិភាក្សាលើកទិសដៅការងារអនុវត្ដសម្រាប់ខែកុម្ភៈ ឆ្នាំ២០២០ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

ព្រឹកថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនាយកដ្ឋានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងពិភាក្សាលើកទិសដៅការងារអនុវត្ដសម្រាប់ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពង្រេឹងរបៀបរបបការងារឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាពការងារ។

photo 2020 01 31 10 27 18

photo 2020 01 31 10 27 43 photo 2020 01 31 10 27 33 photo 2020 01 31 10 27 25

សេចក្តីប្រកាសព័ត៌មាន

នៅថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រសួងអភិវឌ្ឍន៍ជនបទបានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលមានសមាជិកចូលរួមសរុបចំនួន ៨០០រូប។ អង្គសន្និបាតបានឯកភាពលើរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០២០ ដែលមានគោលដៅឆ្លើយតបទាំងស្រុងទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍​ជនបទ។ ទិសដៅឆ្នាំ២០២០ នេះ មានដូចតទៅ៖

ទី១. បន្តរួមចំណែកយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក្នុងការការពារនិងរក្សាឱ្យបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ទី២. បន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់
វិស័យអភិវឌ្ឍន៍ជនបទ ដើម្បីរួមចំណែកជំរុញកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពដោយមានអភិបាលកិច្ចល្អជាស្នូល។

ទី៣. បន្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ និងអភិវឌ្ឍន៍ស្ថាប័នឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួង។

ទី៤. សិក្សាបច្ចេកវិទ្យាថ្មីៗ សម្រាប់បម្រើដល់ការស្ថាបនាផ្លូវ ស្ពាននៅជនបទ ដែលមានគុណភាពរឹងមាំ និងធន់​ជាមួយការប្រែប្រួលអាកាសធាតុ។

ទី៥.  ដំណើរការឱ្យបានទាន់ពេលវេលាកំណត់នូវការសិក្សាគម្រោង និងការអនុវត្តការងារស្ថាបនា ថែទាំ និងជួសជុលផ្លូវជនបទ ស្ពាន និងសំណង់សិល្បការ្យគ្រប់ប្រភេទ ប្រកបដោយគុណភាព សោភ័ណភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយត្រូវផ្តល់អាទិភាពដល់គម្រោង ដោយអនុលោមតាមភាពចាំបាច់ និងលទ្ធភាពនៃថវិកា។

ទី៦.  ជំរុញឱ្យគ្រប់អង្គភាពដែលអនុវត្តគម្រោងហិរញ្ញប្បទានផ្ទាល់ និងគម្រោងសហប្រតិបត្តិការជាមួយ​ដៃគូអភិវឌ្ឍន៍លើការងារស្ថាបនា ថែទាំ និងជួសជុល និងសំណង់សិល្បការ្យគ្រប់ប្រភេទ ធ្វើការបញ្ជាក់​គុណភាពនៃសំណាកសម្ភារ និងវត្ថុធាតុដើមនៅមន្ទីរពិសោធន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ទី៧. ដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធទិន្នន័យ Rural Road Asset Management System (RRAMS) ដែលជាបច្ចេកវិទ្យាទំនើបសម្រាប់រៀបចំផែនការថែទាំ និងជួសជុលផ្លូវជនបទ។

ទី៨.   ចុះស្រង់ទិន្នន័យផ្លូវ ស្ពាន លូ ប្រព័ន្ធផ្គត់ផ្គង់ទឹក និងបង្គន់អនាម័យនៅតាមជនបទ ដើម្បីជាមូលដ្ឋាន​ក្នុងការរៀបចំផែនការមេឱ្យមានសង្គតិភាព។

ទី៩.  ជំរុញការចុះបញ្ជីអត្តសញ្ញាណជនជាតិដើមភាគតិចឱ្យបានជាអតិបរមា។

ទី១០. បង្កើនសេវាផ្គត់ផ្គង់ទឹកជនបទដើម្បីឆ្ពោះទៅសម្រេចឱ្យបានតាមគោលដៅ ៩០% នៅឆ្នាំ២០២៣ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣។

ទី១១. បន្តជំរុញការងារសម្អាតនិងអនាម័យជនបទ ពិសេសការងារលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល Open Defecation Free (ODF) នៅខេត្តគោលដៅចំនួន០៥ រួមមាន ស្វាយរៀង កំពង់ស្ពឺ កែប កំពង់ឆ្នាំង និងព្រៃវែង បានទាំងស្រុងនៅឆ្នាំ២០២៣។ រាជធានីនិងខេត្តដទៃ ក៏ត្រូវខិតខំយកចិត្តទុកដាក់លើការងារនេះដែរ​ឱ្យបានសកម្ម ដោយប្រមូលផ្តុំលើការងារអប់រំផ្សព្វផ្សាយ និងការងារសាងសង់បន្ទប់ទឹកនិងបង្គន់អនាម័យ។

ទី១២. រៀបចំស្នើសុំធ្វើវិសោធនកម្ម (១).អនុក្រឹត្យលេខ ៥១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, (២).អនុក្រឹត្យលេខ ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និង(៣).អនុក្រឹត្យលេខ ១៩៧ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង។

ទី១៣. តាក់តែងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍផ្លូវជនបទ និងធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេស​ស្តីពីការស្ថាបនា ថែទាំ និងជួសជុលផ្លូវជនបទ និងសំណង់សិល្បការ្យ។

ទី១៤. បង្កើនសកម្មភាពសេដ្ឋកិច្ចជនបទ និងសហគ្រិនភាព ដើម្បីគាំទ្រដល់ការបង្កើតការងារនិងមុខរបរ សំដៅបន្ថែមប្រាក់ចំណូលដល់គ្រួសារនីមួយៗ និងទប់ស្កាត់ការធ្វើចំណាកស្រុកស្រុកដោយប្រថុយ​ប្រថាន។

ទី១៥. សហប្រតិបត្តិការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីរៀបចំបែបបទនិងវិធីសាស្រ្តនៃការបង្កើតផែនការមេសម្រាប់អភិវឌ្ឍន៍ផ្លូវថ្នល់ ការរៀបចំគម្រោងប្លង់ និងការកំណត់អាទិភាពគម្រោង។

ទី១៦. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និង
វិស័យឯកជន ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ សម្រាប់ទ្រទ្រង់វិស័យអភិវឌ្ឍន៍ជនបទ ឱ្យមានការរីកចម្រើន។

ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០

photo 2020 01 29 18 05 48

photo 2020 01 29 18 05 52

photo 2020 01 29 18 05 56

ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

នៅ​រសៀល​ថ្ងៃ​ពុធ ៥កើត ខែមាឃ  ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត សរុប​ជាង ៨០០នាក់។

photo 2020 01 29 17 58 12

នៅក្នុង​ពិធី​បិទ​សន្និបាត​នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានធ្វើ​របាយ​ការណ៍​បូកសរុប​លទ្ធផល​សន្និបាត ដោយបាន​លើកឡើងថា អង្គសន្និបាតបាន​សម្តែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មគ្គុទេសក៍​ភាព​ដឹកនាំ​រដ្ឋប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោនាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឲ្យ​កម្ពុជា​យើង​ទទួលបាន​នូវ​សន្តិភាព ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ    សណ្តាប់ធ្នាប់​សង្គម និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​រក្សាបាន​ទាំងស្រុង​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។ ស្ថិតក្នុង​បរិយាកាស​សុខដុម​នៃ​សង្គមជាតិ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អនុវត្ត​ភារកិច្ច​និងយុទ្ធសាស្ត្ររបស់ខ្លួនដោយ​ជោគជ័យ  និង​ទទួលបាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ពី​អង្គសន្និបាត​។​

នៅក្នុង​សុន្ទរកថា​បិទ​សន្និបាត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា  បាន​​ថ្លែង​នូវ​ការកោតសរសើរចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ស្ថាប័ន​ពាក់ព័ន្ធ​នានា អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និងដៃគូ​អភិវឌ្ឍន៍នានា ដែល​បានធ្វើ​សហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អប្រសើរ សម្រេចបាន​នូវ​ស្នាដៃធំៗជាច្រើន​ក្នុង​ឆ្នាំ២០១៩  និង​បាន​សម្តែង​គាំទ្រ​ដល់​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ២០២០។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបាន​លើកឡើងថា ក្នុងពេល​កន្លងមកនេះ កម្ពុជា​បានសម្រេច​សមិទ្ធផលថ្មីៗជាច្រើនលើ​គ្រប់​វិស័យ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់ខ្លួន តាមរយៈ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដែលជា​ពិសេស ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រជាធិបតេយ្យ ការអភិវឌ្ឍ និង​អធិបតេយ្យ​ជាតិ ដែលជា​កុសល​នៃ​គោលនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។  ជាមួយគ្នានេះ ឯកឧត្តម បាន​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​សម្រេចបាន​កំណើន​ខ្ពស់ ហើយ​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​សម្រាប់​ប្រជាជនម្នាក់ៗបាន​កើន​ជាបន្តបន្ទាប់ ហើយអត្រា​នៃ​ភាពក្រីក្រក៏​ត្រូវបាន​កាត់បន្ថយ​ជាបន្តបន្ទាប់ផងដែរ។

photo 2020 01 29 17 58 59

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីក៍បាន​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី៦ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា និង​ធានា​ដល់​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាជន​ទូទៅ តាមរយៈ​ការអនុវត្ត​គោលនយោបាយ និង​វិធានការ​ជាក់ស្តែង​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​បង្កើន​ចំណូល​របស់​ប្រជាជន លើកស្ទួយ​ខាង​សង្គមកិច្ច ពង្រឹង​យុត្តិធម៌ សមធម៌​សង្គម ព្រមទាំង​ផ្តល់នូវ​សេវាសាធារណៈ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ។ ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ កំណែទម្រង់រដ្ឋបាល និង​ការលើកកម្ពស់​សមត្ថភាព ការអភិវឌ្ឍ​សហគមន៍ និង​សេដ្ឋកិច្ច​ជនបទ គឺ​សុទ្ធតែ​បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ការជួយ​រាជរដ្ឋាភិបាលឲ្យ​សម្រេចបាន​នូវ​កម្មវិធី​នយោបាយ  និង​យុទ្ធសាស្ត្រ​ចតុកោណ ជាក់ស្តែង​គឺ​បាន​ជួយ​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ក្រសួងអភិវឌ្ឍន៍ជនបទឲ្យបន្តសហការណ៍ជាមួយក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ចំនួន​ ១១ ចំណុចគឺ៖

  1. បន្តគាំទ្ររាជរដ្ឋាភិបាលធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា
  2. បន្តគាំទ្រ និងចូលរួមអនុវត្តឲ្យកាន់តែសកម្មលើកម្មវិធីកំណែទម្រង់ស៊ីជម្រៅ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
  3. បន្តជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងអភិវឌ្ឍស្ថាប័នឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារទទួលបានភាពរីកចំរើនជាបន្តទៀត
  4. បន្តខិតខំ សិក្សាស្រាវជ្រាវបច្ចេកវិជ្ជាថ្មីៗ ដើម្បីកែច្នៃសម្ភារប្រើប្រាស់មួយចំនួន ជំនួសឲ្យការថយចុះយ៉ាងគំហុកនូវវត្ថុធាតុដើម រួមមាន៖ ក្រួសក្រហម ខ្សាច់ភ្នំ ។ល។ សម្រាប់បម្រើដល់ការស្ថាបនា ស្តារឡើងវិញ ថែទាំ និងជួសជុលផ្លូវជនបទ
  5. បន្តលើកកម្ពស់គុណភាព គុណតម្លៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋជនបទ និងខិតខំសម្រេចឲ្យបានទស្សនវិស័យនៃគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
    ឆ្នាំ២០២៥ ប្រជាជនជនបទគ្រប់រូប ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព
  6. បន្តយកចិត្តទុកដាក់កែប្រែឥរិយាបទនៃការរស់នៅឲ្យយល់ដឹងអំពីបញ្ហាសុខភាព ការរស់នៅស្អាត និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ ២០២៥ បានទូទាំងប្រទេស
  7. បន្តជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈសកម្មភាពចលនាភូមិមួយផលិតផលមួយ​ និង សហគ្រិនភាព ដើម្បីគាំទ្រដល់ការបង្កើនប្រាក់ចំណូលគ្រួសារ និងទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន
  8. បន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយខិតខំធ្វើសមាហរណកម្ម មន្ត្រីរាជការ ធនធាន និងទ្រព្យសម្បត្តិទៅថ្នាក់ក្រោមជាតិ ដើម្បីរក្សាឲ្យបាននូវស្ថិរភាពនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាប័ន្ន តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
  9. បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការដៃគូ វិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗសម្រាប់ទ្រទ្រង់វិស័យអភិវឌ្ឍន៍ជនឲ្យមានភាពរីកចម្រើន
  10. បន្តសហការណ៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំស្នើ សុំរាជរដ្ឋាភិបាលធ្វើវិសោធន៍កម្ម អនុក្រឹត្យលេខ ១៤១ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងអនុក្រឹត្យលេខ​ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិនិងផ្លូវរថភ្លើង ដើម្បីដាក់បញ្ចូលបន្ថែមសមត្ថកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
  11. សហការណ៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំបែបបទ និងវិធីសាស្ត្រនៃការបង្កើតផែនការមេផ្លូវថ្នល់ ការរៀបចំគម្រោងប្លង់ និង ការកំណត់អាទិភាពគម្រោង។

 

ជាទី​បញ្ចប់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី  បាន​ប្រសិទ្ធពរ ជូន​ឯកឧត្តម លោកជំទាវ តំណាង​ស្ថានទូត ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ អស់លោក លោកស្រី នាង​កញ្ញា​ទាំងអស់ និង​បានប្រកាស​បិទ​សន្និបាត​ជា​ផ្លូវការ ព្រមទាំង​បាន​បំពាក់​មេដាយ​ការងារ​ជូន​មន្ត្រីរាជការ​ក្រសួង​ផងដែរ៕

photo 2020 01 29 17 58 51 photo 2020 01 29 17 59 05photo 2020 01 29 18 01 33

សន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

នៅ​ព្រឹក​ថ្ងៃ​ពុធ ៥កើត ខែមាឃ  ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទបានរៀបចំ​ពិធីបើកសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត សរុប​ជាង ៨០០នាក់។

photo 2020 01 29 17 51 41

នៅក្នុង​ពិធី​បើក​សិ​ន្និបាត ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះគណៈអធិបតី និង​អង្គសន្និបាត​ទាំងមូល និង​បាន​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ ក្រោមការដឹនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយ សង្គមសេដ្ឋកិច្ច ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ២០៣០ ដោយបានកំណត់លម្អិតបន្ថែមនូវវិធានការ និងផែនការសកម្មភាពតាមវិស័យ​ និងបញ្ជាក់ការទទួលខុសត្រូវក្នុងការអនុវត្តរបស់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាលទ្ធផល ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច មានសន្ទុះដ៏លឿន មាន​កំណើនខ្ពស់រក្សាបាន​នូវស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច​ ក្នុង​បរិការណ៍អតិផរណាទាប ​អត្រាប្តូរ​ប្រាក់​​​មានស្ថិរភាព និងកាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​ប្រជាជនបាន​ឆាប់រហ័សនៅទូទាំងប្រទេស​។  ជាមួយ​គ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ​២០១៩-២០២៣ ដែលមានទិសដៅចម្បងគឺជំរុញឲ្យមានការផ្លាស់ប្តូរគុណភាពនៃការរស់នៅរបស់ប្រជាជនជនបទ ទាំងខាងសម្ភារនិងស្មារតី។ លើមូលដ្ឋាននេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់យកផែនការយុទ្ធសាស្រ្តចំនួន៤ ដែលប្រែក្លាយទៅជាកម្មវិធីនៃការងាររបស់ក្រសួងសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ក្រសួងបានកំណត់កម្មវិធីអាទិភាពចំនួន៤ រួមមាន កម្មវិធីទី១.ការអភិវឌ្ឍសមត្ថភាពនិងធនធានមនុស្ស, កម្មវិធីទី២. ការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍, ទី៣​.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ និងទី៤.ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។

photo 2020 01 29 17 51 54

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់អំពី ភាពរីចម្រើននៃវិស័យអភិវឌ្ឍជនបទ ដោយបានលើកបង្ហាញពី សមិទ្ធផលចម្បងៗដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០១៩ ដោយផ្អែកតាមយុទ្ធសាស្ត្រ ដែលមានកក្តារួមផ្សំជាច្រើន សហការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា រួមមានដូចជា ១.ការងារពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្រ្តចម្បងទី១ សម្រាប់គាំទ្រដល់ដំណើរការរបស់ក្រសួងទាំងមូល ជាពិសេសការអនុវត្តកម្មវិធីកំណែ ទម្រង់នានារបស់រាជរដ្ឋាភិបាល ដូចជាកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ​ និងកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការជាដើម, ២.យុទ្ធសាស្រ្តចម្បងទី២ បានផ្តោតលើវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍​ ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយនូវភាពក្រីក្រ ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាពហុភាគី និងទ្វេរភាគី,  ៣.យុទ្ធសាស្រ្តចម្បងទី៣ ក្រសួងបានកំណត់លើការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលបំណងផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទដែលធ្លាប់ពឹងផ្អែកស្ទើរទាំងស្រុងទៅលើធម្មជាតិ ពុំមានអនាម័យធ្វើជាមធ្យោបាយក្នុងការរស់នៅ មកជាការរស់នៅ តាមបែបវិទ្យាសាស្រ្ត។ ករណីនេះ ក្រសួងបានកំណត់ចក្ខុវិស័យឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបរស់នៅ សហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព និង ៤.យុទ្ធសាស្រ្តចម្បងចុងក្រោយ ក្រសួងបានផ្តោលើការងារពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជនបទ និងជនជាតិដើមភាគតិច ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រឲ្យបានជាង១​%ក្នុងមួយឆ្នាំ តាមរយៈការធ្វើពិពិតកម្មការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។

ជាទី​បញ្ចប់ ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី  បាន​ស្នើសុំ​សមាជិក សមាជិកា​នៃ​អង្គសន្និបាតឲ្យ​ចូលរួម​ផ្តល់​មតិ​ក្នុង​កម្មវិធី​ពិភាក្សា​ឲ្យ​បាន​ផុលផុស​ទៅតាម​របៀបវារៈ​សន្និបាត ហើយ​ចូលរួម​គាំទ្រ និង​អនុវត្ត​ឲ្យ​បាន​សកម្ម​បន្តទៀត​នូវ​គោលនយោបាយសំខាន់ៗលើ​វិស័យ​អភិវឌ្ឍន៍ជនបទ និង​ទិសដៅ​ការងារសំខាន់ៗដែល​ត្រូវអនុវត្ត​នៅ​ឆ្នាំ២០២០ ឲ្យ​ទៅជា​ចលនា​រួម​ដ៏​ខ្លាំងក្លា សំដៅ​សម្រេច​ឲ្យ​បានជា​ផ្លែផ្កា​បន្តទៀត​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ  និងបានប្រកាស់បើកសន្និបាតជាផ្លូវការ៕

 

photo 2020 01 29 17 54 32 photo 2020 01 29 17 54 23

photo 2020 01 29 17 52 11photo 2020 01 29 17 54 15 photo 2020 01 29 17 54 01

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះការថែរក្សាសុខសន្តិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយចង់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទចាត់ទុកសហរដ្ឋអាមេរិកជាដៃគូរដែលអាចជឿជាក់ក្នុងការអភិវឌ្ឍន៍។

photo 2020 01 24 11 48 09

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្ដម Patrick Murphy ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូន ឯកអគ្គរដ្ឋទូតអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ លើកកំរិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិចដែលកំពុងរស់នៅតំបន់ជនបទឲ្យកាន់តែល្អប្រសើរឡើង ដោយផ្ដោតទៅលើការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ រួមមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព និងផ្ដល់សេវាសាធារណៈផ្សេងៗទៀត ដែលជាការបំពេញបន្ថែមទៅលើមុខងាររបស់ក្រសួង ស្ថាប័នផ្សេងៗរបស់រាជរដ្ឋាភិបាល។

photo 2020 01 24 11 48 06

ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានលើកយកមុខងារ និងភាពខុសគ្នារវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុនោះក្រសួងសាធារណៈការធ្វើការគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្ត ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការគ្រប់គ្រងបណ្ដាញផ្លូវនៅជនបទប្រមាណជាង ៤ ម៉ឺនគីឡូម៉ែត្រ ដូចគ្នានិងការអនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទផងដែរ។

ក្រៅពីនោះក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការងារសង្គមកិច្ចផងដែរ ដូចជា ការបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅជនបទតាមរយៈការបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈបន្ថែមក្រៅពីការបង្កបង្កើនផលស្រូវ ដែលការងារនេះបានអនុវត្តនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទនៅតាមបណ្ដាខេត្ត។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានជម្រាបជូនឯកអគ្គរដ្ឋទូតអំពីផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ ២០១៩-២០២៣ ដោយផ្ដោតទៅលើ ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្ដីរាជការ , កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ , ជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ និងអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដោយធ្វើការកែលម្អផ្លូវនៅជនបទជាបណ្ដើរៗ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ចំពោះតំបន់ដែលងាយរងគ្រោះ។photo 2020 01 24 11 47 57

ក្រសួងអភិវឌ្ឍន៍ជនបទបាននឹងកំពុងបន្តសហប្រតិបត្តិការជាមួយដៃគូរផ្សេងៗទៀតរួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ADB ធនាគារពិភពលោក WB មូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥៣ អង្គការទៀត។ ឯកឧត្ដមបានបន្តទៀតថា ក្រសួងបានទទួលការគាំទ្រពីភាគីចំនួន ៣ គឺ មូលនិធិគ្រួសារស្តូន , អង្គារ IDE និង USID កំពុងអនុវត្តគម្រោងលើកកម្ពស់អនាម័យជនបទនៅក្នុងភូមិគោលដៅ១ ៦០០ ភូមិ ក្នុងខេត្តព្រៃវែង,សៀមរាប,កំពង់ធំ,កណ្ដាល និងខេត្តឧត្ដរមានជ័យ ក្នុងនោះ USID នឹងផ្ដល់ថវិកា ១០ លាន ដុល្លារអាមេរិក ក្នុងករណីគម្រោងដែលអនុវត្តដោយ មូលនិធិគ្រួសារស្តូន , អង្គារ IDE ទទួលបានជោគជ័យ។

ឯកឧត្ដម Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រោះថាប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% កំពុងរស់នៅទីជនបទ ។ ជាមួយនេះក្រសួងក៏មានបញ្ហាប្រឈមខ្លះ ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ការចំណាកស្រុក ការផ្គត់ផ្គង់ទឹក បញ្ហាពុករលួយ ការបោះឆ្នោតជាដើម ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា បានបន្តថា សហរដ្ឋអាមេរិកគាំទ្រចំពោះការថែរក្សាសុខសន្តិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយចង់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទចាត់ទុកសហរដ្ឋអាមេរិកជាដៃគូរដែលអាចជឿជាក់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិក និងបានជូនពរ ឯកឧត្ដម Patrick Murphy ទទួលបានជោគជ័យក្នុងបេសកកម្មការទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕
(អត្ថបទ ជា វិសែស )photo 2020 01 24 11 47 53 photo 2020 01 24 11 47 48 photo 2020 01 24 11 47 44 photo 2020 01 24 11 47 36 photo 2020 01 24 11 47 27

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣

របាយការណ៍វឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ និងជួសជុលផ្លូវ ស្ពាន ជាបន្ទាន់ ដែលទទួលរងការខូចខាតដោយសារទឹកជំនន់ ចាប់ពីគល់ស្ពានគីហ្សូណា ឃុំទន្លេបិទទៅដល់ស្ពានព្រែកតាកុច

នាព្រឹកថ្ងៃ ពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ និងជួសជុលផ្លូវ ស្ពាន ជាបន្ទាន់ ដែលទទួលរងការខូចខាតដោយសារទឹកជំនន់ ចាប់ពីគល់ស្ពានគីហ្សូណា ឃុំទន្លេបិទទៅដល់ស្ពានព្រែកតាកុច ដែលមានប្រវែង ៦៩,៥ គ.ម ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ និងកំណាត់ផ្លូវពីឃុំប៉ឹស២ ទៅឃុំឈូក ដែលមាន ប្រវែង ៩ គ.ម ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

Image may contain: 4 people, people standing, hat and outdoor

Image may contain: 7 people, people standing and outdoor

Image may contain: sky, cloud, outdoor and nature

Image may contain: one or more people and outdoor

Image may contain: 1 person, walking, standing, sky and outdoor

Image may contain: 1 person, standing and outdoorImage may contain: 1 person, smiling, sky, cloud, car and outdoor

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១០ ក្រោមប្រធានបទ “អនាម័យសម្រាប់ទាំងអស់គ្នា ” និងពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពជាតិជំហានទី ២ និងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣

នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១០ ក្រោមប្រធានបទ “អនាម័យសម្រាប់ទាំងអស់គ្នា ” និងពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពជាតិជំហានទី ២ និងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឆ្នាំ ២០១៩-២០២៣។

Image may contain: 1 person, indoor

Image may contain: 6 people, people standing and indoor

Image may contain: 3 people, crowd and indoor

Image may contain: 6 people, people sitting and indoor

Image may contain: one or more people and indoor

Image may contain: 5 people, people standing and indoor

Image may contain: 4 people, people standing

Image may contain: 7 people, people smiling, people standing, people sitting and indoor

Image may contain: 14 people, people smiling, people standing