ថ្នាក់ដឹកនាំ និងមន្រ្ដីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បន្តយុទ្ធនាការផ្សព្វផ្សាយការពារការរីករាលដាលជំងឺកូវីដ១៩

នាថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ ខេត្តកំពត គាំទ្រដោយ អង្គការភ្លែន កម្ពុជា ( Plan Cambodia ) បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ ការចម្លង Covid-19។

យុទ្ធនាការនេះ បានចាក់មេក្រូផ្សាយសារអប់រំ និងចែកផ្ទាំង poster វិធីទប់ស្កាត់ហានិភ័យជម្ងឺកូវីដ១៩ ពីរបៀបលាងសម្អាតដៃជាមួយ សាប៊ូ ចំនួន ៤៤០ ផ្ទាំង ចែកអាកុលដល់ជនបង្គោលក្នុងភូមិចំនួន ២៧ លីត្រ និងចែកសាប៊ូលាងដៃ ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១១ ភូមិ និងឃុំចំនួន ៣ គឺឃុំព្រែកត្នោត ឃុំកោះតូច និងឃុំម៉ាក់ប្រាង្គ ក្នុងភូមិសាស្រ្ដស្រុកទឹកឈូ ខេត្តកំពត។photo 2020 08 05 10 58 44 photo 2020 08 05 10 58 40 photo 2020 08 05 10 58 35 photo 2020 08 05 10 58 30 photo 2020 08 05 10 58 23 photo 2020 08 05 10 58 15 photo 2020 08 05 10 58 11

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលជួបលោកស្រី Francesca Erdelmann តំណាងអង្គការស្បៀងអាហារពិភពលោក (World Food Programme) ប្រចាំកម្ពុជា

នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបលោកស្រី Francesca Erdelmann តំណាងអង្គការស្បៀងអាហារពិភពលោក (World Food Programme) ប្រចាំកម្ពុជា។ ក្នុងជំនួបនេះលោកស្រីបានបង្ហាញការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសតំបន់ជនបទ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អង្គការស្បៀងអាហារពិភពលោក ដែលបានជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាជនជនបទលើការស្តា ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផលិតភាពសហគមន៍របស់ប្រជាជនជនបទ តាមរយៈអាហារូបត្ថម្ភ និងសាច់ប្រាក់ពលកម្មសម្រាប់ការងារ។

photo 2020 07 15 14 50 01

photo 2020 07 15 14 50 16 photo 2020 07 15 14 50 13 photo 2020 07 15 14 50 10  photo 2020 07 15 14 49 56

 

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលេីកទី២៧ ថ្ងៃបង្កេីតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២០) និងពិធីបញ្ចុះបឋមសីលាបេីកការដ្ឋានសាងសង់អគារទីចាត់ការវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០
នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលេីកទី២៧ ថ្ងៃបង្កេីតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២០) និងពិធីបញ្ចុះបឋមសីលាបេីកការដ្ឋានសាងសង់អគារទីចាត់ការវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ក្រោមអធិបតីភាពសម្ដេចសេនាពិជ័យ
ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

photo 2020 07 14 15 34 34

photo 2020 07 14 15 34 55 photo 2020 07 14 15 35 06 photo 2020 07 14 15 35 47 photo 2020 07 14 15 35 29 photo 2020 07 14 15 35 38 photo 2020 07 14 15 35 18 photo 2020 07 14 15 34 45

 

ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការងារសាងសង់ស្រះសហគមន៍នៅខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ស្រុិន ពុទ្ធី ប្រធានប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការងារសាងសង់ស្រះសហគមន៍នៅភូមិភូមិថ្មីកណ្ដាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអានាម័យជនបទ ជំហាន ៣ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។photo 2020 06 24 15 12 51 photo 2020 06 24 15 12 48 photo 2020 06 24 15 12 44 photo 2020 06 24 15 12 40 photo 2020 06 24 15 12 33 photo 2020 06 24 15 12 28 photo 2020 06 24 15 12 21

គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន០៣គម្រោង នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តសៀបរាប

នៅថ្ងៃទី២៣ -២៤ ខែមិថុនា ឆ្នាំ២០២០ នេះ គណ:កម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ចំនួន០៣គម្រោង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក សឿន រឿត ប្រើប្រាស់ថវិកាជំពូក ២១ ដែលរួមមាន

(១).ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ០១ ខ្សែ ប្រវែង ៤ ៥០០ ម ទទឹង ៦ម ចិញ្ចើមក្រួសក្រហមកម្រាស់ ០,២ម ទទឹង ១ម សងខាង។ ស្ថាបនាលូមូលមុខមួយ ០១ កន្លែង ស្ថិតក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។

(២).ការងារស្តារឡើងវិញផ្លូវចំនួន ០៣ ខ្សែ ដែលខ្សែទី១ ៖ជួសជុលផ្លូវបេតុងចាស់ប្រវែង ៩ ៨២០ ម ដោយកៀរចិញ្ចើម និងបចំពេញថ្មម៉ិច ម្ខាងៗទទឹង ១ ម កម្រាស០,១ម ស្រុកក្រូចឆ្មារ ខ្សែទីពីរ៖ ជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ១១ ៥០០ ម និងខ្សែទី៣៖ ស្ថាបនាផ្លូវវាងស្ពានស្ទឹងត្រង់ដោយក្រាលថ្មម៉ិច ប្រវែង ១ ២៤០ ម ទទឹង ៦ ម កម្រាស់ ០,២ ម ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

(៣). ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ០១ ខ្សែ ប្រវែង ៧ ៥០០ ម ទទឹង ៧ ម កម្រាស់ ០,២ ម ទទឹងដីស ៨ ម និងសាងសង់លូមូលមុខមួយ ០៤ កន្លែង និងផ្លាកឈ្មោះផ្លូវ ០២ កន្លែង ស្រុកស្វាយលើ ខេត្តសៀមរាប។ (បញ្ចប់សុពលភាព)

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃ ១០០% លើគម្រោងទី១ និង ទី២ និងបញ្ចប់សុពលភាពគម្រោងទី៣ ខាងលើ។photo 2020 06 24 11 05 18 photo 2020 06 24 11 05 15 photo 2020 06 24 11 05 11 photo 2020 06 24 11 05 08 photo 2020 06 24 11 05 05 photo 2020 06 24 11 05 01 photo 2020 06 24 11 04 59 photo 2020 06 24 11 04 55

 

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងស្នប់មួយកន្លែងស្ថិតនៅខេត្តសៀមរាប

នាព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងស្នប់មួយកន្លែងស្ថិតនៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងពិនិត្យ អណ្ដូងដែលបានសាងសង់រួចមួយកន្លែងទៀតនៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងក្របខ័ណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ដោយឡែកនៅខេត្តសៀមរាប អណ្តូងទឹកស្អាតដែលត្រូវខួងមានសរុប ១០០ អណ្តូង។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ខួងអណ្តូង បានចំនួន ៥៧ អណ្តូង និងសាងសង់ស្រះសហគមន៍មានរៀបថ្មបានចំនួន ៤ ស្រះ សម្រេចបានប្រមាណ ៩០% និងស្រះទឹកសហគមន៍ធម្មតាចំនួន ៣ ស្រះ សម្រេចបានប្រមាណ ៩០% នៃគម្រោង។

សូមរំលឹកថា៖ គម្រោងនេះមានហិរញ្ញប្បទានសរុបចំនួន ៩០ ០២០ ០០០ RMB ដែលនឹងត្រូវធ្វើការខួងអណ្តូងស្នប់សរុបចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មសរុបចំនួន ៤២ ស្រះ នៅក្នុងតំបន់មួយចំនួនដែលរងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងខេត្តគោលដៅចំនួន ១០ គឺ៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ៕

photo 2020 06 23 14 30 41 photo 2020 06 23 14 30 27 photo 2020 06 23 14 30 15 photo 2020 06 23 14 30 11 photo 2020 06 23 14 30 06 photo 2020 06 23 14 30 01 photo 2020 06 23 14 29 56 photo 2020 06 23 14 29 52

Invitation for Bids – Loan 3678-CAM (COL) & Grant 0581-CAM (SF), Rural Roads Improvement Project III

The Royal Government of Cambodia has received financing from the Asian Development Bank (ADB) toward the cost of Rural Roads Improvement Project III. Part of this financing will be used for payments under the Contract named above. Bidding is open to Bidders from eligible source countries of ADB.

The Ministry of Rural Development (“the Employer”) invites sealed bids from eligible Bidders for the construction and completion of the following contract package (“the Works”):IFB CW C1 C2 C3 20200605 clean

IFB CW-C1-C2-C3 20200605 clean

INVITATION FOR EXPRESION OF INTEREST – Rural Infrastructure Development Program for Cambodia (RID4CAM)

The Royal Government of Cambodia (RGC) has received a Grant and loans from KfW, AFD and EU AIF toward the cost of Rural Infrastructure Development Program for Cambodia (RID4CAM) and now we wishes to invite all competent consultant’s companies for expression of their interest as having detail information bellows:

EOI RID4CAM Jun 2020 scaled

EOI RID4CAM Jun 2020

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

photo 2020 05 28 15 30 58photo 2020 05 28 15 31 25 photo 2020 05 28 15 31 13

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទគោរពវិញ្ញណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ នៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ពិធីបញ្ចុះសពនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣៣នាទី រសៀល នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

photo 2020 05 05 15 40 01 photo 2020 05 05 15 39 37 photo 2020 05 05 15 39 22