ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ២០,១៩៥ គីឡូម៉ែត្រ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវត្ត សាមគ្គីសុខារាម ហៅ វត្តត្រពាំងរាំង ភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ២០,១៩៥ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ។

គម្រោងនេះទទួលការស្ថាបនាដោយក្រុមហ៊ុន Lim Meng Construction & import Export Co., Ltd ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ជូនលោកយាយ កង មុយ អាយុ ៨០ឆ្នាំ និងលោកយាយ យឹម សុខុម អាយុ ៧១ឆ្នាំ រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារអញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ព្រមទាំងចែកអំណោយរួមមានថវិកានិងសម្ភារៈប្រើប្រាស់មួយចំនួន ជូនលោកយាយ កង មុយ អាយុ ៨០ឆ្នាំ និងលោកយាយ យឹម សុខុម អាយុ ៧១ឆ្នាំ ជាចាស់ជរាទីទ័លក្រ រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យផ្ទាល់។

ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកំពង់ឆ្នាំងជាខេត្តទី៥ ទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង កណ្ដាល កំពង់ស្ពឺ

នាព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកំពង់ឆ្នាំងជាខេត្តទី៥ ទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង កណ្ដាល កំពង់ស្ពឺ ៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦៨៩នាក់ នៅទូទាំងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦៨៩នាក់ នៅទូទាំងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងដោយមានការចូលរួមជាមួយ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល ១០០% និងបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន ០៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង

នៅថ្ងៃពុធ -សុក្រ ៤រោច-៦រោច ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ -០៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមជាមួយ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន  អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល ១០០% និងបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន ០៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង រួមមាន ៖

-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលល្បាយដីក្រួស ចំនួន ០១ខ្សែ ប្រវែង ៧ ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ១១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ចូលទៅផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ត្រង់បង្គោលលេខ ៦០/១៥ (១) ស្ថិតក្នុងភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៧ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខបី ចំនួន ១០កន្លែង លូមូលមុខពីរចំនួន ០៦កន្លែង និងលូមូលមុខមួយចំនួន ០៥កន្លែង ស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន ( កម្ពុជា-ឡាវ ) ច្រកដុងក្រឡ ខេត្តស្ទឹងត្រែង ។

-គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ០១ខ្សែ មានពីរកំណាត់ ប្រវែងសរុប ១៣ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ( កំណាត់ទី១ ) ស្លាបស្តាំ ប្រវែង ៥ ៥០០ម៉ែត្រ ចាប់ពីបំបែកច្រក ៤០០ នៃភូមិឆករកា ឃុំសំឡូតឆ្ពោះទៅ ច្រកសែនចៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងច្រកផល្លីផល្លា ខេត្តប៉ៃលិន និង(កំណាត់ទី២ ) ស្លាបឆ្វេង ប្រវែង ៧ ៥០០ម៉ែត្រ ចាប់ពីបំបែកច្រក ៤០០ ឆ្ពោះទៅភូមិ ៨៣ ឃុំតាតោក ឆ្ពោះទៅច្រក ចរិយា និង ច្រកទីងមោង ស្រុកសំឡូត ខេត្តបាត់ដំបង និងផ្លាកឈ្មោះផ្លូវ ចំនួន ០៣កន្លែង ។

គម្រោងទាំងបីខាងលើនេះអនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។

ជាលទ្ធផល គណៈកម្មការ បានសម្រេចឯកភាពទទួលយកគម្រោងទី១ ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ និងគម្រោងទី២ និងទី៣ ទទួលយក ១០០% តាមសំណូមពររបស់ ភាគីទទួលការ៕

លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋាន ចុះមករៀបចំកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារនានា ដល់សហគមន៍ជនជាតិដើមភាគតិច ជង នៅភូមិជំនាប់ ឃុំនាប់ និងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង

នាព្រឹកថ្ងៃសុក្រ ៦ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋាន ចុះមករៀបចំកិច្ចប្រជុំ ស្ដីពីការ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារនានា ដល់សហគមន៍ជនជាតិដើមភាគតិច ជង នៅភូមិជំនាប់ ឃុំនាប់ និងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។

នារសៀលថ្ងៃដដែលនោះដែរ ក៏មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយតំណាងសាលាខេត្ត លោកអភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដោយកំណត់ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ត្រូវសម្រេចឱ្យបានក្នុងការងារទទួលស្គាល់អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិចជងក្នុងភូមិប្រឡាយ និងបន្តសិក្សាបន្ថែមពីឆន្ទៈរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងភូមិជំនាប់ ផងដែរ៕

ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមដំណើរដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូរពីរជាន់ប្រភេទ DBSTចំនួន០១ ខ្សែប្រវែង ៣ ៤០០ម៉ែត្រ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ  និងវាយតម្លៃ លទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូរពីរជាន់ប្រភេទ DBSTចំនួន០១ ខ្សែប្រវែង ៣ ៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស មានទទឹងម្ខាងៗ ប្រវែង ១ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ តភ្ជាប់ពីភូមិតាមើង ឃុំទួលព្រះឃ្លាំង ទៅភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាម។ គម្រោងក៏បានស្ថាបនាសំណង់សិល្បៈការ្យដូចជា លូប្រអប់មុខបួនចំនួន ០១កន្លែង និងលូមូលមុខមួយចំនួន ០៥កន្លែង ៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ ខ្សែ ប្រវែង ១២គីឡូម៉ែត្រ និង ៣៣០ ម៉ែត្រ នៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៣ នៅបរិវេណវត្តធម្មសុវណ្ណ ហៅវត្តឈើត្រាច ភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ ខ្សែ ប្រវែង ១២គីឡូម៉ែត្រ និង ៣៣០ ម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិមានជ័យ ទៅដល់ ភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ៕

ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែង សរុប ៩ ៤៤៨ម៉ែត្រ ក្នុងមូលដ្ឋានឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ

នាព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែង សរុប ៩ ៤៤៨ម៉ែត្រ ក្នុងមូលដ្ឋានឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានា ស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានា ចំណាយថវិកាសរុប ១០២ ១០០ ដុល្លារអាមេរិក ស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូន សានិកឥស្លាម ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង និងបានចូលរួមអបអរសាទរចំពោះសមិទ្ធផលវិហារឥស្លាមថ្មី និងសមិទ្ធផលនានាជាច្រើន ទៀតដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងថ្ងៃនេះ ក៏ដូចជាសមិទ្ធផល នានា ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វិហារ សម្រាប់សាសនិកឥស្លាមទាំងអស់ក្នុងស្រុកសាមគ្គីមានជ័យ ក៏ដូចជានៅទូទាំងខេត្តកំពង់ឆ្នាំង ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងថា នៅពេលប្រទេសជាតិយើងធ្លាក់ក្នុងភ្លើងសង្គ្រាម គឺគ្រប់សាសនាទាំងអស់ក៏ត្រូវរងការបំផ្លាញ ហើយលំបាកវេទនាជាទីបំផុត និងមានការរើសអើង បិទសិទ្ធិសេរីភាពដូចគ្នាផងជាពិសេសក្នុងរបបប្រល័យជូជសាសន៍ ហើយនៅពេលនេះប្រទេស មានសេចក្ដីសុខ គ្រប់សាសនាទាំងអស់ក៏បានរស់ឡើងវិញពីសង្គ្រាម និងទទួលបានសិទ្ធិសេរីភាពដូចគ្នា និងរស់នៅក្រោមដំបូលនៃសុខសន្តិភាពសន្តិភាពទាំងអស់គ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខ្មែរឥស្លាមទាំងអស់នៅខេត្តកំពង់ឆ្នាំង ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក និងបានផ្ដាំផ្ញើដល់បងប្អូនចូលរួមថែរក្សាសន្តិភាព ជាពិសេសគឺជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី នាពេលអនាគត។

ឯកឧត្ដមបណ្ឌិត បានរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿលើការញុះញង់របស់ជនអគិតិមួយចំនួន ហើយ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះសូមបងប្អូន ត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្ដី ការពារសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍប្រទេស។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងពី ជោគជ័យរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា និងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រកបដោយមោទនភាពជាទីបំផុតនៅក្នុងប្រវត្តិសាស្រ្ត។

ឯកឧត្ដមគណអធិបតី បានជូនថវិកា ៥លានរៀល សម្រាប់កម្មវិធីនេះ និងបានសន្យាជួសជុលផ្លូវ ១ ៥០០ម៉ែត្រ នៅភូមិចន្លោះដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ តាមសំណូមពរ ជូនវត្ថុអនុស្សាវរីយ៍ប្រជាពលរដ្ឋ ចូលរួម ៦៦០នាក់ ម្នាក់ៗទទួលបានសារ៉ុង ១ ថវិកា ១ម៉ឺនរៀល សិស្សានុសិស្ស ៥០នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ថវិកា១ម៉ឺនរៀល ៕