ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណកម្មាធិការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណកម្មាធិការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០។

photo 2020 08 13 14 21 02

photo 2020 08 13 14 21 48

photo 2020 08 13 14 22 27 photo 2020 08 13 14 22 17 photo 2020 08 13 14 22 03 photo 2020 08 13 14 22 01

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃនិងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ៣ គម្រោងស្ថិតនៅក្នុងខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ៣ គម្រោងស្ថិតនៅក្នុងខេត្តកោះកុង រួមមាន៖

– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ចំនួន២ ខ្សែប្រវែង ១១ ០០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ ទទឹងផ្លូវដីស ៨ ម៉ែត្រសាងសង់លូប្រអប់មុខ ៣ ចំនួន ១ កន្លែង លូមូលមុខ ២ ចំនួន ៣ កន្លែង លូមុខ១ ចំនួន ៨ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១ កន្លែង ចាប់ពីភូមិព្រលាន ឃុំកណ្តោល ស្រុកបទុមសាគរ ទៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

– គម្រោងទី២ ៖ ការស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ ខ្សែ ប្រវែង៦ ០០០ ម៉ែត្រ ទទឹង៧ ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ ទទឹងផ្លូវដីស ៨ ម៉ែត្រ សាងសង់លូប្រអប់មុខ២ ចំនួន២ កន្លែង លូមូលមុខ ៣ ចំនួន ១ កន្លែង លូមូលមុខ១ ចំនួន៦ កន្លែង ភ្ជាប់ពីភូមិទ័ពឃ្លៃ ទៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង (បញ្ចប់សុពលភាព)។

– គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ១ ខ្សែ ប្រវែង ៦ ០០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ ទទឹងផ្លូវដីស ៨ ម៉ែត្រ សាងសង់លូមុខ២ ចំនួន៣កន្លែង លូមុខ១ ចំនួន៥ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង ចាប់ពីភូមិនព្រលាន ឃុំកណ្តោល ស្រុកបទុមសាគរ ទៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាគម្រោងបញ្ចប់សុពលភាព។

គម្រោងទាំង ៣ ខាងលើអនុវត្តន៍ដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោគ (ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា) ដែលប្រើប្រាស់ថវិកាចំពូក ២១។

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងបានទទួលយកលើការងារស្ថាបនាផ្លូវទាំង៣ គម្រោងខាងលើនេះ។

photo 2020 08 12 17 04 42

photo 2020 08 13 14 31 48 photo 2020 08 13 14 31 45 photo 2020 08 13 14 31 43 photo 2020 08 13 14 31 38 photo 2020 08 13 14 31 34 photo 2020 08 13 14 31 23

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០

នាព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ និងប្រកាសរដ្ឋលេខាធិការចំនួន ៣រូបគឺ ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត ឯកឧត្តម សួន សេរីរដ្ឋា និងឯកឧត្ដម អ៊ុក ពញ្ញា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

photo 2020 08 05 09 39 42

photo 2020 08 05 09 52 37

photo 2020 08 05 09 52 55 photo 2020 08 05 09 52 52 photo 2020 08 05 09 52 47 photo 2020 08 05 09 52 44 photo 2020 08 05 09 52 41

 

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្ញើសារគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ ៦៩ ឈានចូល ៧០ឆ្នាំ

ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពស់ខ្ពស់បំផុត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្ដីគោរពរាប់អាន ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

photo 2020 08 03 19 20 04

នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចុះត្រួតពិនិត្យនិងវាយតម្លៃសំណង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទខេត្តសៀបរាប

នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ចុះត្រួតពិនិត្យនិងវាយតម្លៃសំណង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ (អណ្ដូងទឹកស្អាត) សម្រាប់ថវិកាកម្មវិធីឆ្នាំ ២០២០ (៤០ %) នៅសាលាឃុំសែនសុខ ភូមិសែនសុខ ឃុំសែនសុខ ស្រុកក្រឡាញ់ និងនៅសាលាបឋមសិក្សាព្រៃជ្រូក ភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

photo 2020 08 06 09 51 57 photo 2020 08 06 09 51 54 photo 2020 08 06 09 51 48

 

នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ចុះត្រួតពិនិត្យនិងវាយតម្លៃសំណង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ(អណ្ដូងទឹកស្អាត) ខេត្តបាត់ដំបង

នាព្រឹកថ្ងៃចន្ទ ១៤ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ចុះត្រួតពិនិត្យ និងវាយតម្លៃសំណង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ(អណ្ដូងទឹកស្អាត) សម្រាប់ថវិកាកម្មវិធីឆ្នាំ ២០២០ (៤០ %) នៅភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

photo 2020 08 06 10 05 19 photo 2020 08 06 10 05 11 photo 2020 08 06 10 04 39 photo 2020 08 06 10 04 28

នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងវាយតម្លៃសំណង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ(អណ្ដូងទឹកស្អាត) ខេត្តប៉ៃលិន

នារសៀលថ្ងៃចន្ទ ១៤ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងវាយតម្លៃសំណង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ(អណ្ដូងទឹកស្អាត) នៅសាលាបឋមសិក្សាអូរតាពុក ភូមិអូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងអាងត្រងទឹកភ្លៀងចំណុះ ៤ ម៉ែត្រគូប សម្រាប់ថវិកាកម្មវិធីឆ្នាំ ២០២០ (៤០ %) នៅភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

photo 2020 08 06 09 58 03 photo 2020 08 06 09 57 55 photo 2020 08 06 09 57 46

ប្រជាពលរដ្ឋក្រីក្រចំនួន ១៣ភូមិក្នុងស្រុកទឹកឈូ ខេត្តកំពតបានទទួល សារអបរំ និងផ្ទាំងរូបភាព អំពីការការពារជំងឺកូវីដ១៩ ពីក្រុមការងារថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

នាថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ក្រុមការងារថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ ខេត្តកំពត និងដោយមានការគាំទ្រពីអង្គការភ្លែនកម្ពុជា ( Plan Cambodia ) បានបន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ ការចម្លងជំងឺ Covid-១៩ តាមរយៈការចាក់មេក្រូផ្សាយសារអប់រំ និងចែកផ្ទាំងរូបភាព (poster ) ពីវិធីទប់ស្កាត់ហានិភ័យជម្ងឺកូវីដ ១៩ និងអំពីរបៀបលាងសម្អាតដៃជាមួយ សាប៊ូ បានចំនួន ៥៥០ ផ្ទាំង ចែកអាកុលដល់ ជនបង្គោលភូមិចំនួន ៣០ លីត្រ និងចែកសាប៊ូលាងដៃ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៣ ភូមិ ក្នុងឃុំចំនួន៣ គឺឃុំត្រពាំងព្រីង ឃុំបឹងទូក និងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

photo 2020 08 05 10 46 38 photo 2020 08 05 10 46 35 photo 2020 08 05 10 46 16 photo 2020 08 05 10 46 12

មន្រ្ដីថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងខេត្តកំពង់ស្ពឺបន្តផ្សព្វផ្សាយទប់ស្កាត់ជំងឺកូវីដ១៩ នៅមូលដ្ឋានរបស់ខ្លួន

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សកម្មភាព ចុះចាក់ផ្សាយសារអប់រំតាមមេក្រូ វគ្គទីមួយស្តីពីការលាងសម្អាតដៃជាមួយសាប៊ូ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់អាជ្ញាធរឃុំ ចំនួន០៧ឃុំនៃស្រុកជាំក្សាន្ត ស្មើនឹង ៤២ភូមិ ។ ការចុះយុទ្ធនាការនេះ ក្រុមការងារបានចាក់មេក្រូនៅមូលដ្ឋាន ស្រុក ក្រុងទាំង ៨ ស្មើ ៥១ ឃុំ/សង្កាត់ ស្មើនឹង ២៣២ ភូមិ ដែលកម្មភាពនេះឧបត្ថម្ភគាំទ្រថវិកាពីអង្គការយូនីសេហ្វ។

ដោយឡែកនៅចាប់ពីថ្ងៃទី ២៧ រហូតដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ដោយមានការគាំទ្រពីអង្គការ UNICEF ក្រុមការងារថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរឃុំ សង្កាត់ មណ្ឌលសុខភាព ប៉ុស្តិនគរបាល និងប្រជាការពារភូមិ បានបន្តធ្វើសកម្មភាពចុះអប់រំប្រជាពលរដ្ឋផ្ទាល់តាមខ្នងផ្ទះ និងផ្សព្វផ្សាយសារសម្លេងតាមរយៈចាក់មេក្រូបំពោងសម្លេងស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជុំទី ២ នៅក្នុងស្រុក ក្រុង ទាំង ០៨ សរុប ៨៧ ឃុំ/សង្កាត់ ស្មើនឹង ១ ៣៧៨ ភូមិ ស្មើនឹង ១៦ ៥៣៣ ខ្នងផ្ទះ និងចុះធ្វើការផ្សព្វផ្សាយ សារសម្លេងស្តីពី ការ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ តាមភូមិបានចំនួន ១០៩ ៤៦៤ ខ្នងផ្ទះ៕

photo 2020 08 05 10 51 50 photo 2020 08 05 10 51 46 photo 2020 08 05 10 51 42 photo 2020 08 05 10 51 38 photo 2020 08 05 10 51 32 photo 2020 08 05 10 51 25 photo 2020 08 05 10 51 21 photo 2020 08 05 10 51 17

ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ការរីកដាលជំងឺកូវីត១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន

នាថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ឆ្លៀតក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់ផ្លូវលំដីស បានធ្វើការផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ការរីកដាលជំងឺកូវីត១៩ ជូនបងប្អូនពលករដែលបានចូលរួមកំលាំងពលកម្មការងារលើកដីស ដែលជាគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធជនបទ និងការគាំទ្រកសិករ នៅភូមិបណ្តាភូមិគោលដៅអនុវត្តគម្រោង ភូមិ ត្រពាំង រំដេញ – ភូមុិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ សរុបចំនួន៨៩គ្រួសារ និងក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានចំនួន ៦៧គ្រួសារ ក្នង ឱកាសផ្សព្វផ្សាយ ក្រមការងារក៏បានចែកជូននូវផ្ទាំងរូបភាព អប់រំ ការលាងសំអាតដៃចំនួន ១៩០សន្លឹក -វិធីកាត់បន្ថយហានិភ័យពីការឆ្លងកូវីដ១៩ ចំនួន ១៩០ សន្លឹក និងសាប៊ូលាងដៃមួយចំនួនផងដែរ។

photo 2020 08 05 10 23 10 photo 2020 08 05 10 22 58 photo 2020 08 05 10 22 48 photo 2020 08 05 10 22 44 photo 2020 08 05 10 22 36 photo 2020 08 05 10 22 33