ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួលលើការងារស្ថាបនាផ្លូវចំនួន ៣ខ្សែ នៅខេត្តពោធិ៍សាត់

នាថ្ងៃចន្ទទី១៩ ខែតុលា ឆ្នាំ២០២០ នេះ គណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួលលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២ ខ្សែ ប្រវែង ៤១០០ ម៉ែត្រ ទទឹង ០៦ ម៉ែត្រ ចិញ្ចើមក្រាលក្រួស ក្រហម ទទឹងម្ខាងៗ ០.៥ ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ ស្ថាបនាផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ៨៣០ ម៉ែត្រ ទទឹង ០៤ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ទទឹងដីស ០៥ ម៉ែត្រ សាងសង់លូមូលមុខមួយ ចំនួន ០២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិផ្សារ និងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ គម្រោងនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១ ។
ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃ ឯកភាពទទួលយក ១០០ % សម្រាប់គម្រោងខាងលើនេះ។

photo 2020 10 19 19 27 04 photo 2020 10 19 19 27 08 photo 2020 10 19 19 27 15 photo 2020 10 19 19 27 23 photo 2020 10 19 19 27 30 photo 2020 10 19 19 27 36

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវខួប ចំនួន៣គម្រោង នៅខេត្តត្បូងឃ្មុំ

នាថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវខួប ចំនួន៣គម្រោង ក្នុងនោះ÷

– គម្រោងទី១ ផ្លូវថែទាំខួបក្រាលកៅស៊ូប្រភេទពីរជាន់(DBST) ចំនួន១ខ្សែ ប្រវែង ៤ ១៦០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ (មាន ១១កំណាត់) លើផ្លូវប្រវែងសរុប ៥៦ ៤០០ម៉ែត្រ ស្ថិតនៅឃុំសំបូរ ឃុំឈូក ឃុំគោល ឃុំឈើទាល ឃុំក្លែង និងឃុំសណ្តាន់ (ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់) ខេត្តកំពង់ធំ។

– គម្រោងទី២ ការងារជួសជុលផ្លូវក្រាលក្រួសក្រហម ចំនួន២ខ្សែ ប្រវែងសរុប ១២ ៨០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងសាងសង់លូមូលគ្រប់ប្រភេទ ចំនួន ២១កន្លែង ស្ថិតនៅឃុំកក់ និងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

– គម្រោងទី៣ ការងារថែទាំផ្លូវខួបក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ចំនួន២ខ្សែ (មាន១៣កំណាត់) ប្រវែងសរុប ២ ៩០០ម៉ែត្រ ទទឹងខ្នងលើ ៥,៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅឃុំរកាពរប្រាំ ឃុំទួលស្នួល ឃុំឈូក ឃុំពពេល ឃុំនាងទើត ឃុំចុងជាច និងឃុំគោកចារស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកាជំពូក ៦១ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។

ជាលទ្ធផលគណៈកម្មាធិការបានសម្រេចទទួលយកនូវការងារថែទាំផ្លូវខួបទាំង៣គម្រោងខាងលើ។

photo 2020 10 19 19 19 01 photo 2020 10 19 19 19 08 photo 2020 10 19 19 19 13 photo 2020 10 19 19 19 21 photo 2020 10 19 19 19 23 photo 2020 10 19 19 19 27

 

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសេចក្ដីព្រាង «ស្តង់ដារផ្លូវជនបទ» របស់ក្រសួងអភិវឌ្ឍន៍ជនបទ

នារសៀលថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងផ្ដល់យោបល់ចុងក្រោយលើសេចក្ដីព្រាង «ស្តង់ដារផ្លូវជនបទ» របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

photo 2020 10 19 19 12 13 photo 2020 10 19 19 12 42 photo 2020 10 19 19 12 49 photo 2020 10 19 19 12 54 photo 2020 10 19 19 13 04

 

គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ ជាខួបគម្រប់ ៨ ព្រះវស្សានៃការយាងសោយព្រះទវង្គតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត ។
គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌលសួនច្បារ ខាងកើតវិមានឯករាជ្យ៕

photo 2020 10 15 07 51 35 2 photo 2020 10 15 07 51 35 3 photo 2020 10 15 07 51 35 photo 2020 10 15 07 51 38 photo 2020 10 15 08 22 13 photo 2020 10 15 08 22 35 photo 2020 10 15 08 22 41 photo 2020 10 15 08 22 46 photo 2020 10 15 08 22 55

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃគុណភាពផ្លូវចំនួន២គម្រោង នៅខេត្តសៀមរាប

នាថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះពិនិត្យនិងវាយតម្លៃគុណភាពផ្លូវចំនួន២គម្រោង ស្ថិតនៅមជ្ឈមណ្ឌលយោធិនពិការ ៣១៧ គូលែន ខេត្តសៀមរាប ក្រោមគម្រោងថវិកាជំពូក២១ ដែលអនុវត្តដោយកងកម្លាំងវិស្វកម្មនៃនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ។
គម្រោងទាំងពីរនោះរួមមាន៖

– គម្រោងទី១ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៩០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងនៅលើចិញ្ចើមផ្លូវក្រាលក្រួសក្រហមម្ខាងមានប្រវែង ១ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូមូលចំនួន ១កន្លែង និងសាងសង់ ផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង (បញ្ចប់ សុពលភាព)

– គម្រោងទី២ ៖ ផ្លូវក្រាលក្រួសក្រហមចំនួន ១ ខ្សែ ប្រវែង ៣ ៦០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ទទឹងដីស ៧ ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ៥កន្លែង លូមូលមុខពីរចំនួន ២កន្លែង និងស្ថាបនា ផ្លូវចូលលំនៅស្ថានចំនួន ១៤៧ កំណាត់ ប្រវែងសរុបចំនួន ២ ៦៤០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១ ម៉ែត្រ (បញ្ចប់ការងារ ១០០%)។

ជាលទ្ធផលគណៈកម្មការអន្ដរក្រសួងបានសម្រេចឯកភាពទទួលយកនូវការងារគម្រោង ទី១ ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ និងដោយឡែកគម្រោងទី២ សម្រេចឯកភាពទទួលយក ១០០% ៕

photo 2020 09 11 10 52 33 photo 2020 09 11 10 52 23 photo 2020 09 11 10 52 20 photo 2020 09 11 10 52 10 photo 2020 09 11 10 52 06

ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញក្នុងពិធីសូត្រមន្ដ រាប់បាត និងវេរភត្តាហារប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម

នាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញក្នុងពិធីសូត្រមន្ដ រាប់បាត និងវេរភត្តាហារប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ វេនទី៦ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់ បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

photo 2020 09 08 15 13 43 photo 2020 09 08 15 13 37 photo 2020 09 08 15 13 20 photo 2020 09 08 15 13 15 photo 2020 09 08 15 13 11 photo 2020 09 08 15 13 01 photo 2020 09 08 15 12 45 photo 2020 09 08 15 12 31 photo 2020 09 08 15 12 20

ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញក្នុងពិធីសូត្រមន្ដចម្រើនព្រះបរិត្ត និងស្ដាប់ធម៌ទេសនាក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម

នារសៀលថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញក្នុងពិធីសូត្រមន្ដចម្រើនព្រះបរិត្ត និងស្ដាប់ធម៌ទេសនាក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ វេនទី ៦ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

photo 2020 09 08 14 58 55

photo 2020 09 08 14 59 18 photo 2020 09 08 14 59 12 photo 2020 09 08 14 59 06 photo 2020 09 08 14 59 03  photo 2020 09 08 14 58 49 photo 2020 09 08 14 58 43 photo 2020 09 08 14 58 36

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំសាររំលែកទុក្ខ និងថវិកាជូនលោក ទូច សុីផាត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវ

នារសៀលថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំសាររំលែកទុក្ខ និងថវិការបស់ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជូនលោក ទូច សុីផាត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ព្រមទាំងក្រុមគ្រួសារ នៃសពឧបាសក ទូច ម៉ៅ ត្រូវជាឱពុកបង្កើតលោកទូច សុីផាត ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

photo 2020 08 30 16 30 24 photo 2020 08 30 20 41 11 photo 2020 08 30 20 19 51

 

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឱ្យ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលី​ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ​

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ក្នុងការងារបំពេញបេសកម្មការទូតនៅកម្ពុជា និងរីករាយសហការយ៉ាងពេញទំហឹងក្នុងការចូលរួមចំណែក រឹតបណ្តឹងទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅបន្ថែមទៀត។​ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានចូលរួម និងផ្តល់ការគាំទ្រចំពោះការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលអូស្ត្រាលី​​ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជាតាមរយៈជំនួយផ្លូវការជាច្រើនទៅលើវិស័យផ្សេងៗដូចជា​ វិស័យពាណិជ្ជកម្ម កសិកម្ម អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការផ្តល់ជំនួយលើវិស័យបោសសំអាតមីន។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានជម្រាបជូនអំពីផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ ដោយផ្ដោតទៅលើ ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្ដីរាជការ, កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដោយធ្វើការកែលម្អផ្លូវនៅជនបទជាបណ្ដើរៗ ពីផ្លូវក្រាលក្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ចំពោះតំបន់ដែលងាយរងគ្រោះ។

photo 2020 08 25 18 55 38

photo 2020 08 25 18 56 13 photo 2020 08 25 18 56 10 photo 2020 08 25 18 56 07 photo 2020 08 25 18 55 56 photo 2020 08 25 18 55 53

 

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយដែលបានមកបំពេញបេសកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងការកោតសរសើរដល់កិច្ចសហប្រតិបត្តិការដ៍ល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។​ ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីក៏បានស្នើសុំរដ្ឋាភិបាលអូស្រ្តាលីបន្តជួយគាំទ្របន្តទៀត។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០

នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ក្រោមប្រធានបទ “ការកាត់បន្ថយភាពក្រីក្រ និងការកសាងភាពធន់ ការឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩”។

photo 2020 08 20 02 08 19photo 2020 08 20 02 00 21

photo 2020 08 20 02 00 24