ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ និងស្ពាន នៅក្នុងខេត្តកំពង់ចាម

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ និងស្ពាន នៅក្នុងខេត្តកំពង់ចាម រួមមាន ៖

-ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលរងខូចខាតដោយទឹកភ្លៀងហូរច្រោះ មានទីតាំងតភ្ជាប់ពីក្លោងទ្វារវត្តព្រះអង្គគុហ៍ ដល់ភ្នំព្រែក សង្កែប្រវែង ៣ ៧០០ ម៉ែត្រ ស្ថិតក្នុងឃុំ ព្រែកកក់ និងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

-ការស្ថាបនាស្ពានបេតុង (ស្ពានព្រែកអាចារ្យសួន ) ប្រវែង ៩០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ដែលអនុវត្តដោយកងកម្លាំងកងវិស្វកម្ម។

ជាលទ្ធផលសម្រេចបាន ៨៥% ហើយគ្រោងនឹងសាងសង់ឲ្យរួច ១០០% នៅក្នុងខែ វិច្ឆិកា ឆ្នាំនេះ៕

photo 2020 11 01 21 37 46 photo 2020 11 01 21 37 52 photo 2020 11 01 21 37 56 photo 2020 11 01 21 38 01 photo 2020 11 01 21 38 09 photo 2020 11 01 21 38 21 photo 2020 11 01 21 38 26 photo 2020 11 01 21 38 40 photo 2020 11 01 21 38 50

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១០៥៨០ ម៉ែត្រ នៅខេត្តកំពង់ស្ពឺ បន្ទាប់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១០៥៨០ ម៉ែត្រ តភ្ជាប់ពីវត្តដំណាក់ត្រាច ភូមិដំណាក់ត្រាទៅភូមិភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ដើម្បីតភ្ជាប់ឱ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍ឡើងវិញ។ ក្នុងការដឹកនាំជួសជុលនេះក៍បានអញ្ជេីញចូលរួម ពីឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអាជ្ញាធរខេត្ត ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺផងដែរ ។

ឯឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ណែនាំឱ្យប្រធានមន្ទីរអភិឌ្ឍ៍ន៍ខេត្តកំពង់ស្ពឺ ចាត់ចែង និងជួសជុលជាបន្ទាន់ចំពោះកំណាត់ផ្លូវណាដែលដាច់ដោយទឹកហូរផ្ដាច់ ត្រូវជួសជុលតភ្ជាប់ជាបន្ទាន់ដើម្បីឱ្យប្រជាពលរដ្ឋអាចឆ្លងកាត់ និងដឹកកសិផលបានទាន់ពេលវេលា៕

សូមបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ស្ពឺ មានផ្លូវចំនួន ១០ ខ្សែ នៅក្នុងស្រុកសំរោងទង ថ្ណង ឧត្ដុង និងស្រុកភ្នំស្រួច ដែលរងផលប៉ះពាល់ ហើយផ្លូវចំនួន ៥ ខ្សែ ក្នុងស្រុកភ្នំស្រួចរងការខូចខាតខ្លាំងជាងគេ៕

fn 2020 10 28 12 08 28 0 fn 2020 10 28 12 08 28 1 fn 2020 10 28 12 08 28 3 fn 2020 10 28 12 08 29 4 fn 2020 10 28 12 08 29 5 fn 2020 10 28 12 08 29 7 fn 2020 10 28 12 08 30 8 fn 2020 10 28 12 08 30 11 fn 2020 10 28 12 08 31 12 fn 2020 10 28 12 08 31 14

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ថ្វាយព្រះពរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី ១៦ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ថ្វាយព្រះពរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី ១៦ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ។

photo 2020 10 28 09 42 26

photo 2020 10 28 09 43 14

 

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំជួសជុលបន្ទាន់ ខ្សែផ្លូវជនបទ ដែលខូចខាតនៅក្នុងខេត្តពោធិសាត់

នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ បច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជបទធ្វើការសិក្សានិងជួសជុលបន្ទាន់ផ្លូវជនបទដែលខូចខាតដោយសារជំនន់ទឹកភ្លៀង។ ផ្លូវនេះស្ថិតនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ត្តពោធិសាត់មានប្រវែង ១៦ គីឡូម៉ែត្រ និងខូចខាតអស់ប្រវែង ២ ៣០០ មែត្រ។

ដោយឡែកផ្លូវមួយខ្សែទៀតមានប្រវែង ៤ ៩០០ ម៉ែត្រ តភ្ជាប់ពីភូមិទួលគ្រួសដល់ភូមិអូរទង សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ បានទទួលរងការខូចខាតអស់ប្រវែង ១ ២០០ ម៉ែត្រ ត្រូវបានធ្វើការជួសជុលរួចរាល់នារសៀលថ្ងៃដដែលនេះដេីម្បីសម្រួលឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ ដឹកជញ្ជូនកសិផលបានជាធម្មតាឡើងវិញហើយ៕

photo 2020 10 27 14 49 46 photo 2020 10 27 14 50 12 photo 2020 10 27 14 50 21 photo 2020 10 27 14 50 30 photo 2020 10 27 14 50 47 photo 2020 10 27 14 50 56 photo 2020 10 27 14 51 09 photo 2020 10 27 14 51 14 photo 2020 10 27 14 51 21 photo 2020 10 27 14 51 26 photo 2020 10 27 14 51 44

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដី និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីបច្ចេកទេស និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំ បានចុះធ្វើការជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៥ ៨០០ម៉ែត្រ ទទឹង ៥ ម៉ែត្រ ដែលតភ្ជាប់ពីភូមិគីរីថ្មី ឃុំសំរោងលើ ទៅដល់វត្តផ្អរ ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដី និង ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីបច្ចេកទេស និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំ បានចុះធ្វើការជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៥ ៨០០ម៉ែត្រ ទទឹង ៥ ម៉ែត្រ ដែលតភ្ជាប់ពីភូមិគីរីថ្មី ឃុំសំរោងលើ ទៅដល់វត្តផ្អរ ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ។ ចំពោះមុខ ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដឹកនាំ នឹងចាត់ចែងធ្វើការជួសជុលបន្ទាន់ជាបន្តបន្ទាប់នូវខ្សែផ្លូវសំខាន់ៗ ឱ្យបានទាន់ពេលវេលា សម្រាប់គាំទ្រដល់ជីវភាពរស់នៅទាំងខាងផ្នែកសេដ្ឋកិច្ច និងខាងផ្នែកសង្គមកិច្ចរបស់ប្រជាជន នៅតាមបណ្តាខេត្តទាំងអស់ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងអំឡុងពេលកន្លងមក។

photo 2020 10 26 18 40 28 photo 2020 10 26 18 40 38 photo 2020 10 26 18 40 43 photo 2020 10 26 18 40 52 photo 2020 10 26 18 41 00 photo 2020 10 26 18 41 11 photo 2020 10 26 18 41 29 photo 2020 10 26 18 41 36 photo 2020 10 26 18 41 51 photo 2020 10 26 18 41 59 photo 2020 10 26 18 42 07

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរអង្គកឋិនទានសាមគ្គីនៅវត្តនិគ្រោធារាម ខេត្តកំពង់ឆ្នាំង

នារសៀលថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរអង្គកឋិនទានសាមគ្គីនៅវត្តនិគ្រោធារាម ហៅវត្តជ្រៃបាក់ ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្ត។

photo 2020 10 25 21 42 35 photo 2020 10 25 21 42 50 photo 2020 10 25 21 43 13 photo 2020 10 25 21 43 36 photo 2020 10 25 21 44 11 photo 2020 10 25 21 44 24 photo 2020 10 25 21 44 44

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តកេររស្មី បានប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គីនៅវត្តកេររស្មី ខេត្តកំពង់ឆ្នាំង

នាថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងលោកជំទាវ វ៉ា រីយ៉ា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តកេររស្មី បានប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គីនៅវត្តកេររស្មី ភូមិខ្នារកណ្តាល ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលបច្ច័យកសាងរបងវត្ត។

photo 2020 10 25 21 51 15 photo 2020 10 25 21 51 30 photo 2020 10 25 21 51 50 photo 2020 10 25 21 51 58

 

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បណ្ដាលមកពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិសាត់

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ដែលមានជីវភាពខ្វះខាត បណ្ដាលមកពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំកញ្ជរ ស្រុកកណ្ដៀង ដោយមួយគ្រួសារទទួលបាន អង្ករ ១០ គីឡូក្រាម មី ១ កេស ធុងជ័រចំណុះ ២០ លីត្រ ចំនួន ១ ពីដុងចំណុះ ២០ លីត្រ ចំនួន ១ ថ្នាំក្លរសម្រាប់ដាក់ទឹកប្រើប្រាស់ សាប៊ូប្រតិច ចំនួន ២ ដុំ និងសាប៊ូម្សៅ ២ កញ្ចប់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ២ ៣០០ ម៉ែត្រ អណ្ដូងទឹក បង្គន់អនាម័យ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀងនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិសាត់។

ដោយឡែកផ្លូវក្រាលក្រួសក្រហមប្រវែង ២ ៣០០ ម៉ែត្រ ដែលបានខូច ឯកឧត្ដមបណ្ឌិតសភាចារ បានណែនាំឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិសាត់ដាក់បញ្ចូលទៅក្នុងគម្រោងជួសជុលបន្ទាន់ ដើម្បីធ្វើការជួសជុលក្នុងពេលឆាប់ៗខាងមុខនេះ៕

photo 2020 10 22 12 47 39 photo 2020 10 22 15 19 56 photo 2020 10 22 15 20 05 photo 2020 10 22 15 20 22 photo 2020 10 22 15 20 32 photo 2020 10 22 15 20 45 photo 2020 10 22 15 20 53 photo 2020 10 22 15 21 17 photo 2020 10 22 15 21 24 photo 2020 10 22 15 21 29 photo 2020 10 22 15 21 50 photo 2020 10 22 15 22 10

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឱ្យលោកស្រី Foroogh Foyouzat នាយិកាមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF ) ប្រចាំនៅប្រទេសកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Foroogh Foyouzat នាយិកាមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF ) ប្រចាំនៅប្រទេសកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

photo 2020 10 20 12 33 49 photo 2020 10 20 12 34 12 photo 2020 10 20 12 34 19 photo 2020 10 20 12 34 29 photo 2020 10 20 12 34 36 photo 2020 10 20 12 34 46

ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ ចំនួន១គម្រោង នៅខេត្តកំពត

នាថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ ចំនួន១គម្រោង ប្រវែង ១៥,៤០០ម ដែលស្ថិតនៅភូមិកោះទ្រមួង ឃុំបឹងសាលា ខាងជើង និងភូមិដំណាក់ត្របែក ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្ត កំពត ស្ថាបនាដោយនាយកដ្ឋានផ្លូវលំជនបទ។

photo 2020 10 19 19 32 21  photo 2020 10 19 19 32 28 photo 2020 10 19 19 32 35  photo 2020 10 19 19 32 43 photo 2020 10 19 19 32 48