ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងភរិយា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើការប្រគល់ និងទទួលម៉ាសចំនួន ៣០ ០០០ ម៉ាស់ និងជែលចំនួន ២ ០០០ ដប ដែលជាអំណោយរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងភរិយា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើការប្រគល់ និងទទួលម៉ាសចំនួន ៣០ ០០០ ម៉ាស់ និងជែលចំនួន ២ ០០០ ដប ដែលជាអំណោយរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ៕

photo 2020 12 24 14 28 34photo 2020 12 24 14 28 38photo 2020 12 24 14 28 42photo 2020 12 24 14 28 45photo 2020 12 24 14 29 03photo 2020 12 24 14 29 10

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃគម្រាងស្ថាបនាស្ពាន និងលូប្រអប់ ចំនួន៣កន្លែង នៅខេត្តប៉ៃលិន

នាថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃគម្រាងស្ថាបនាស្ពាន និងលូប្រអប់ នូវ គម្រោងលេខ (DRR-NC-2019-No.062) ដើម្បីធ្វើការប្រគល់ទទួលបញ្ចប់រយៈពេលធានាសុពលភាពនៃការស្ថាបនាស្ពាន ចំនួន៣កន្លែង ប្រវែងសរុប ៥៧ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ក្នុងនោះ (ស្ពានប្រវែង ១៥ ម៉ែត្រ ចំនួន១កន្លែង ២៤ ម៉ែត្រ ចំនួន១កន្លែង និងស្ពាន ប្រវែង ១៨ ម៉ែត្រ ចំនួន១កន្លែង) ព្រមទាំងលូប្រអប់មុខពីរ ចំនួន២កន្លែង និងលូប្រអប់មុខពីរបង្កប់ ចំនួន២កន្លែង ស្ថិតនៅផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ថៃ ពីភ្នំកុយ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទៅច្រកចៅសែន ស្រុកសំឡូត ខេត្តបាត់ដំបង ដែល អនុវត្តដោយកងកម្លាំងវិស្វកម្មអគ្គបញ្ជាការដ្ឋាន នៃអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ជាលទ្ធផល គណៈកម្មការអន្ដរក្រសួង បានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ៕

photo 2020 12 16 11 56 53photo 2020 12 16 11 57 01photo 2020 12 16 11 57 11photo 2020 12 16 11 57 16photo 2020 12 16 11 57 19

លទ្ធផលនៃវេទិកាអន្តរជាតិចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ រៀបចំដោយការិយាល័យដឹកនាំក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មាន ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន កាលពីល្ងាចថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ដីពីលទ្ធផលនៃវេទិកាអន្តរជាតិចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ រៀបចំដោយការិយាល័យដឹកនាំក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មាន ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន កាលពីល្ងាចថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០។

photo 2020 12 16 12 00 33photo 2020 12 16 12 00 37

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពីការចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ក្រោមប្រធានបទ “ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រជាសកល និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល”

នាល្ងាចថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពីការចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលរៀបចំឡើងដោយការិយាល័យដឹកនាំនៃក្រុមប្រឹក្សារដ្ឋចិន (LGOP) និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន ក្រោមប្រធានបទ “ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រជាសកល និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល”។

photo 2020 12 14 19 57 57photo 2020 12 14 19 58 14photo 2020 12 14 19 58 21photo 2020 12 14 19 58 41photo 2020 12 14 19 58 50photo 2020 12 14 19 58 59photo 2020 12 14 19 59 02

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ។

photo 2020 12 14 17 06 03photo 2020 12 14 19 51 06photo 2020 12 14 19 51 11photo 2020 12 14 19 51 16photo 2020 12 14 19 51 19

លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ

លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

photo 2020 12 02 19 06 01photo 2020 12 02 19 06 04

photo 2020 12 02 19 06 18

photo 2020 12 02 19 06 57photo 2020 12 02 19 06 31photo 2020 12 02 19 06 35photo 2020 12 02 19 06 41photo 2020 12 02 19 06 44photo 2020 12 02 19 06 48photo 2020 12 02 19 06 50

ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំក្រើនរំលឹកសារជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ឲ្យបន្តចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូនវីដ-១៩ ដែលកំពុងឆ្លងចូលសហគមន៍ជាលើកដំបូងនៅកម្ពុជា នៅថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំក្រើនរំលឹកសារជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ឲ្យបន្តចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល

photo 2020 11 30 11 38 57

សារលិខិតថ្វាយព្រះពរ និងអបអរសាទរ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សារលិខិតថ្វាយព្រះពរ និងអបអរសាទរ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ថ្វាយជូនសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនថ្វាយគ្រឿងឥស្សរិយយស “ មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន”៕

photo 2020 11 07 14 36 13 photo 2020 11 07 19 15 49

photo 2020 11 07 14 34 07

ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំក្រើនរំលឹកសារជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឲ្យបន្តចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូនវីដ១៩ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំក្រើនរំលឹកសារជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឲ្យបន្តចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

photo 2020 11 05 15 51 01

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមកាងារបច្ចេកទេសចុះធ្វើការជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហម មួយខ្សែនៅខេត្តតាកែវ

នាព្រឹកថ្ងៃសុក្រ ១៤កេីត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមកាងារបច្ចេកទេសចុះធ្វើការជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហម មួយខ្សែប្រវែង ១១ ២០០ ម៉ែត្រ ដែលខូចខាតទាំងស្រុងដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ និងស្ពានអូសារ៉ាយប្រវែង ៣០ ម៉ែត្រ បាក់ស្រុតដោយសារជំនន់ទឹកភ្លៀង។ ផ្លូវនេះមានទីតាំងតភ្ជាប់ពីវត្តត្នោតជុំត្រង់ចំណុចភូមិត្នោតជុំទៅដល់ភូមិដំណាក់ថ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែទៀតក្នុងគម្រោងជួសជុលបន្ទាន់ មានប្រវែង ១៣ ៧០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំពពេល ឃុំជាងទង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា៖ ស្ថានភាពជំនន់ទឹកភ្លៀងបានចាប់ផ្ដើមស្រកជាបណ្ថើរៗហើយ បានបន្សល់ទុកនូវការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពានជាដើម។ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តយុទ្ធសាស្រ្ដ ពីរសំខាន់ៗ ។

ទី១-ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចតណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងិញ ។

ទី២-ត្រូវធ្វើការសិក្សាលម្អិតដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព៕

fn 2020 10 30 14 23 23 0 fn 2020 10 30 14 23 23 1 fn 2020 10 30 14 23 23 2 1 fn 2020 10 30 14 23 24 4 fn 2020 10 30 14 23 24 5 fn 2020 10 30 14 23 24 6 fn 2020 10 30 14 23 24 8