សេចក្តីជូនដំណឹងស្តីពីការប្តូរទីតាំងថ្មីនៃទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ

សេចក្តីជូនដំណឹងស្តីពីការប្តូរទីតាំងថ្មីនៃទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ

photo 2021 03 18 12 13 19

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមសន្និសិទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ស្តីពីនវានុវត្តន៍តាមរយៈកិច្ចសហប្រតិបត្តិការ ការរៀបចំផែនការស្តារឡើងវិញប្រកបដោយបរិយាប័ន្នបន្ទាប់ពី Covid-19 បញ្ចប់ “ តាមរយៈប្រព័ន្ធវីដេអូ Conference

នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសន្និសិទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ស្តីពីនវានុវត្តន៍តាមរយៈកិច្ចសហប្រតិបត្តិការ ការរៀបចំផែនការស្តារឡើងវិញប្រកបដោយបរិយាប័ន្នបន្ទាប់ពី Covid-19 បញ្ចប់ “ តាមរយៈប្រព័ន្ធវីដេអូ Conference

Southeast Asia Development Symposium 2021 Innovation through Collaboration:Planning for Inclusive Post- COVID-19 Recovery” ( Virtual Meeting)

សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំគឺជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹង ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ប្រទេសជាច្រើនដែលកំពុងធ្វើយ៉ាងណាដើម្បីទប់ទល់ឥទិ្ធពលនៃជំងឺរាតត្បាត (COVID-១៩) ទៅលើសេដ្ឋកិច្ច និងពលរដ្ឋរបស់ខ្លួន។ ក្នុងសុន្ទរកថាបើក លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានស្នើសុំអោយពង្រឹងកិច្ចសហប្រតិបត្តិការ និងការចូលួមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនការវិនិយោគ និង ការ ធានាឲ្យបាន នូវ ការអភិវឌ្ឍប្រកបដោយ ចីរភាព និង បរិយាបន្ន។លោកក៏បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីមានផែនការបង្កើតមជ្ឈមណ្ឌលប្រចាំតំបន់ ដើម្បីកៀរគរធនធាន ផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍រវាងគ្នាទៅវិញទៅមក និងដើម្បីពង្រឹងកិច្ចសហការផងដែរ។

សន្និសីទនេះ មានការចូលរួមពីវាគ្មិនសំខាន់ៗជាច្រើន ពីស្ថាប័នពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ តំណាងអង្គការសហប្រជាជាតិ, ក្រុមហ៊ុន google, International Vaccine Institute ជាដើម ដើម្បីផ្លាស់ប្តូរនូវចំណេះដឹង បទពីសោធន៍ បញ្ហា ការប្រឈមនានាលើការអភិវឌ្ឍ និង ការឆ្លើយតប ទៅនឹង ជំងឺរាតត្បាតកូវីដ-១៩។

photo 2021 03 17 17 01 57photo 2021 03 17 15 09 42photo 2021 03 17 15 09 45photo 2021 03 17 15 09 55photo 2021 03 17 15 10 00photo 2021 03 17 15 10 06photo 2021 03 17 15 10 17photo 2021 03 17 15 10 20photo 2021 03 17 15 10 23

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម Anatoly BOROVIK ឯកអគ្គរដ្ឋទូតថ្មីនៃសហព័ន្ធរុស្សុីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី

នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម Anatoly BOROVIK ឯកអគ្គរដ្ឋទូតថ្មីនៃសហព័ន្ធរុស្សុីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី។

photo 2021 02 09 23 25 29photo 2021 02 09 23 25 35photo 2021 02 09 23 25 39photo 2021 02 09 23 25 42photo 2021 02 09 23 25 45photo 2021 02 09 23 25 51photo 2021 02 09 23 25 59photo 2021 02 09 23 26 07

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គោរពជូនពរសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ប្រារព្ធខួបកំណើតគម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ

សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គោរពជូនពរសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ប្រារព្ធខួបកំណើតគម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ។

photo 2021 02 04 09 48 16photo 2021 02 04 09 48 21

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ថ្នាក់គិលានុបដ្ឋាក-ឆ្មប និងថ្នាក់បរិញ្ញាបត្ររង គិលានុបដ្ឋាក នៃសាកលវិទ្យាល័យអន្ដរជាតិ និងសម្ពោធអគារសិក្សាថ្មី របស់វិទ្យាស្ថានបូលីណូ ខេត្តកំពង់ឆ្នាំង

រសៀលថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព .ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក ថ្នាក់គិលានុបដ្ឋាក-ឆ្មប និងថ្នាក់បរិញ្ញាបត្ររង គិលានុបដ្ឋាក នៃសាកលវិទ្យាល័យ អន្ដរជាតិ ចំនួន ១២៦ នាក់ និងពិធីសម្ពោធ អគារសិក្សាថ្មី របស់វិទ្យាស្ថានបូលីណូ ស្ថិតនៅក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕

photo 2021 01 30 21 24 25photo 2021 01 30 21 24 29photo 2021 01 30 21 24 32photo 2021 01 30 21 24 38photo 2021 01 30 21 24 41photo 2021 01 30 21 25 00photo 2021 01 30 21 25 06photo 2021 01 30 21 25 11photo 2021 01 30 21 25 27photo 2021 01 30 21 25 30photo 2021 01 30 21 25 39photo 2021 01 30 21 25 42photo 2021 01 30 21 25 45photo 2021 01 30 21 25 48photo 2021 01 30 21 25 54photo 2021 01 30 21 25 58photo 2021 01 30 21 26 01

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA)

យប់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA)។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នាដែលមានការចូលរួមពីសំណាក់ សមាជិកគណៈកម្មការដឹកនាំភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងរដ្ឋាភិបាល វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងសមាជិកលេខាធិការ ក្នុងគោលបំណងពិភាក្សាលើផែនការសកម្មភាពនានា និងពិនិត្យលើរបាយការណ៍វឌ្ឍនភាពឆ្នាំ ២០២០ និងផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២១៕

photo 2021 01 29 19 42 40photo 2021 01 29 19 42 47photo 2021 01 29 19 42 50photo 2021 01 29 19 42 55

photo 2021 01 29 19 42 59

 

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចូលរួមពិនិត្យវឌ្ឍនភាពនៃការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៨ ខ្សែនៅខេត្តសៀមរាប

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៨ខ្សែ នៅសៀមរាប ចូលរួមពិនិត្យវឌ្ឍនភាពនៃការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៨ ខ្សែនៅខេត្តសៀមរាប ៕

photo 2021 01 28 17 30 51photo 2021 01 28 17 31 19photo 2021 01 28 17 31 32photo 2021 01 28 17 31 45photo 2021 01 28 17 32 01

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោកជំទាវ Liurka Rodriguez Borrios បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីដែលបានផ្ដល់ពេលវេលាទទួលជួបលោកជំទាវ ជាលើកទីមួយក្នុងឆ្នាំ ២០២១នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូតចំពោះបេសកម្មការទូតនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ប្រទេសគុយបាដែលតែងតែជួយគាំទ្រ និងសហការជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៧៩ មកម្លេះ ពេលនោះ ប្រទេសគុយបាបានជួយដល់កម្ពុជាផ្នែកសុខាភិបាលមានសម្ភារៈ និងបរិក្ខាពេទ្យ ។ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រើណាស់ ដូចជាការផ្លាស់ប្ដូរបទពិសោធន៍តាមរយៈការធ្វើទស្សនកិច្ចផ្សេងៗ ជាក់ស្ដែងកាលពីឆ្នាំ ១៩៩៩ ឯកឧត្ដមបណ្ឌិតសភាចារ្យបានចូលរួមអមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសគុយបា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា កាលពីឆ្នាំកន្លងទៅរដ្ឋាភិបាលគុយបាន បានគ្រោងអញ្ជើញសម្ដេចតេជោ នាយករដ្ឋមន្រ្ដី ទស្សនៈកិច្ចនៅប្រទេសគុយបា ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា គុយបា តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ ។

ជាការឆ្លើយតបលោកជំទាវ Liurka Rodríguez បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលតែងតែជួយគាំទ្រដល់ប្រទេសគុយបា ជាពិសេសវិស័យកាទូតលើឆាកអន្ដរជាតិ ។ប្រទេសគុយបានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើវិស័យពាក់ព័ន្ធផ្សេងៗទៀតដូចជាវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណប្រទេសគុយបាសារជាថ្មីម្ដងទៀត និងបានជម្រាបជូន អំពីមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ទន្ទឹមហ្នឹងនេះក៏បានចូលជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ភាគីទាំងពីរបានពិភាក្សាគ្នា និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិឲ្យកាន់តែល្អប្រសើបន្ថែមទៀតរវាងប្រទេសទាំងពីរជាពិសេសលើវិស័យអភិវឌ្ឍន៍ជនបទ ៕

photo 2021 01 12 12 09 09photo 2021 01 12 12 09 14photo 2021 01 12 12 09 17photo 2021 01 12 12 09 20photo 2021 01 12 12 09 36photo 2021 01 12 12 09 41photo 2021 01 12 12 09 44photo 2021 01 12 12 09 47

សារលិខិតជូនពរ និងអបអរសាទរជូនចំពោះសម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងឱកាសនៃថ្ងៃទទួលបានដំណក់ប្រេងដំបូងនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចតេជោ

សារលិខិតជូនពរ និងអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះសម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងឱកាសនៃថ្ងៃទទួលបានដំណក់ប្រេងដំបូងនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចតេជោ។

photo 2020 12 29 17 02 53photo 2020 12 29 17 02 58photo 2020 12 29 17 03 01photo 2020 12 29 17 03 08photo 2020 12 29 17 03 11

សាលិខិតជូនពររបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២១

សាលិខិតជូនពររបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២១ photo 2020 12 31 16 22 23