ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញត្រួតពិនិត្យវាយតម្លៃ និងប្រគល់ទទួលការងារសាងសង់ផ្លូវចំនួន ០២ គម្រោង នៅខេត្តព្រៃវែង

នៅថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មកាអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញត្រួតពិនិត្យវាយតម្លៃ និងប្រគល់ ទទួលការងារសាងសង់ផ្លូវចំនួន ០២ គម្រោងដូចខាងក្រោម ៖

-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ ខ្សែ ប្រវែង ៣ ៨០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ០១ កន្លែង លូមូលមុខពីរចំនួន ០១ កន្លែង ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ គម្រោងនេះគណ:កម្មការបានសម្រេចទទួលយក ១០០%។

-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ១ កន្លែង លូមុខពីរចំនួន ០១ កន្លែង និងលូមុខមួយ ០៣ កន្លែង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង ។ គម្រោងនេះគណ:កម្មការអន្ដរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយ:ពេលធានាសុពលភាពជាស្ថាបពរ។

សូមបញ្ជាក់ថា ៖ គម្រោងទាំពីរខាងលើនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ៕

photo 2021 07 14 10 21 54 photo 2021 07 14 10 21 57 photo 2021 07 14 10 22 02 photo 2021 07 14 10 22 05

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់លើការងារស្ថាបនាផ្លូវ និងលូ ចំនួន០២គម្រោង នៅខេត្តកំពត និងខេត្តតាកែវ

នៅថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់លើការងារស្ថាបនាផ្លូវ និងលូ ចំនួន០២គម្រោង៖
-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ចំនួន០១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមទទឹងម្ខាងៗ ០,៥ម កម្រាស់០,២០ម ស្ថាបនាលូអ៊ុយ ប្រវែងសរុប ៤០០ម ស្ថាបនាលូមូលមុខពីរមានទ្វារទឹកចំនួន ០៣កន្លែង លូមូលមុខពីរចំនួន ០២កន្លែង និងលូមូលមុខមួយចំនួន ០១កន្លែង ស្ថិតនៅភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ទៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (វាយតម្លៃបញ្ចប់១០០%)។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន០១ខ្សែរ ប្រវែង ៣ ៤០០ម ទទឹង ៦ម កម្រាស់ ០,២០ម សាងសង់លូមូលចំនួន ០១កន្លែង និងលូប្រអប់ចំនួន ០៤ កន្លែង ស្ថិតនៅភូមិកោះត្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត (វាយតម្លៃបញ្ចប់សុពលភាព)។

គម្រោងទាំង២ខាងលើប្រើប្រាស់ថវិកាជំពូក ២១ ដែលអនុវត្តន៍ដោយនាយកដ្ឋានផ្លូវលំជនបទ។

ជាលទ្ធផលគណ:កម្មការបានឯកភាពទទួលយកនូវលទ្ធផលការអនុវត្តគម្រោងទាំងពីរខាងលើជាស្ថាពរ៕

photo 2021 07 13 15 56 47 photo 2021 07 13 15 56 52 photo 2021 07 13 15 56 57 photo 2021 07 13 15 57 03 photo 2021 07 13 15 57 08

ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធាននាយកដ្ឋាន ជាអនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួង សម្របសម្រួលគម្រោងសាងសង់ ស្ដារ ជួសជុល និងកម្មវិធីថែទាំផ្លូវថ្នល់ បានជួបប្រជុំរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធ Zoom

នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣ រសៀល ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធាននាយកដ្ឋាន ជាអនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួង សម្របសម្រួលគម្រោងសាងសង់ ស្ដារ ជួសជុល និងកម្មវិធីថែទាំផ្លូវថ្នល់ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទផង បានចូលរួមប្រជុំតាមប្រព័ន្ធ Zoom ក្នុងនាមជាសហប្រធានគណ:កម្មការ ជាមួយឯកឧត្តមសហប្រធាន ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាច្រើនរូបទៀត ដើម្បីពិភាក្សាលើរបៀបវារៈ ដូចខាងក្រោមនេះ៖

១- ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០២១ ជំពូក ២១ (គម្រោងវិនិយោគផ្ទាល់) និងជំពូក ៦១ (ការជួសជុល និងថែទាំ) ទាំងផ្នែករូបវ័ន្ត និងទាំងផ្នែកថវិកា
២- ការរៀបចំផែនការគម្រោងឆ្នាំ ២០២២
៣- ផ្សេងៗ។

កិច្ចប្រជុំបានពិភាក្សាស៊ីជម្រៅ លើលទ្ធផលការងារល្អប្រសើរ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងញាំញីដោយជំងឺកូវីដ-19 និងបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសយោគយល់គ្នា ហើយបានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង ៥ និង៣០ នាទីល្ងាច៕

photo 2021 07 01 22 50 02 photo 2021 07 01 22 50 06 photo 2021 07 01 22 50 09 photo 2021 07 01 22 50 12 photo 2021 07 01 22 50 16 photo 2021 07 01 22 50 19 photo 2021 07 01 22 50 24 photo 2021 07 01 22 50 27

Invitation for Bids for the construction and completion of the following contract package (1). Improve 1 Road, 007-T2-05-03, 12.40Km (Kampong Thom) and (2). Improve 1 Road, 014-T2, 24.20Km (Preah Vihear)

The Royal Government of Cambodia has received financing from the Asian Development Bank (ADB), Agence
Française de Développement (AFD), ASEAN Infrastructure Fund (AIF), and Japan Fund for Poverty Reduction
(JFPR) toward the cost of Agricultural Value Chains Competitiveness and Safety Enhancement Project
(ACSEP). Part of this financing will be used for payments under the Contracts named above. Bidding is opened
to all Bidders as from eligible source countries of ADB as described in the Bidding Documents. The eligibility
rules and procedures of ADB will govern the bidding process.

Bidders may bid for one or several contracts, as further defined in the bidding document. Bidders wishing
to offer discounts in case they are awarded more than one contract will be allowed to do so, provided those
discounts are included in the Letter of Bid.

The Ministry of Rural Development (“the Employer”) invites sealed bids from eligible Bidders for the
construction and completion of the following contract package (“the Works”):

IFB CW01 Lot No.1 Lot No.2 rev 16Jun Clean Page 1IFB CW01 Lot No.1 Lot No.2 rev 16Jun Clean Page 2

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពផ្លូវចំនួន ០៣គម្រោង ស្ថិតនៅខេត្តកណ្តាល និងខេត្តស្វាយរៀង

នាថ្ងៃសុក្រ ១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពផ្លូវចំនួន ០៣គម្រោង ស្ថិតនៅខេត្តកណ្តាល និងខេត្តស្វាយរៀង។

photo 2021 06 25 14 53 53photo 2021 06 25 14 54 11photo 2021 06 25 14 54 15photo 2021 06 25 14 54 21photo 2021 06 25 14 54 26photo 2021 06 25 14 54 29

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវចំនួន ៣គម្រោង នៅខេត្តស្វាយរៀង តាកែវ កំពត និងខេត្តកែប

នាថ្ងៃព្រហស្បតិ៍-សុក្រ ១៥កើត-១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវចំនួន ៣គម្រោង មាន
-គម្រោងទី១. ការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន០៣ខ្សែប្រវែង ១៨ ៣០០ម ទទឹង ៤ម និង ៥ម កម្រាស់០,២០ម ស្ថិតនៅឃុំតាអូរ ឃុំអង្គប្រាសាទ ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ
-គម្រោងទី២. ការងារថែទាំខួបផ្លូវក្រាលក្រហមចំនួន ០២ខ្សែរ ប្រវែងសរុប ២០ ០០០ម ទទឹង ៦ម កម្រាស់០,២០ម ស្ថិតក្នុងឃុំចន្ត្រី ឃុំម្រាម ឃុំកំពង់ត្រាច និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង
-គម្រោងទី៣. ការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០២ខ្សែរ ប្រវែងសរុប ៩ ៥០០ម ទទឹងខ្នងលើ ៤ម និង ៥ម កម្រាស់ ០,២០ម និងសាងសង់លូចំនួន ០២កន្លែង ស្ថិតក្នុងឃុំពងទឹក និងឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ គម្រោងទាំងបីខាងលើប្រើប្រាស់ថវិកាជំពូក ៦១ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
ជាលទ្ធផលគឺ គណ:កម្មការបានឯកភាពសម្រេចទទួលយកលទ្ធផលរបស់គម្រោងទាំងបីខាងលើជាស្ថាពរ។

photo 2021 06 25 14 40 30photo 2021 06 25 14 40 38photo 2021 06 25 14 40 41photo 2021 06 25 14 40 44photo 2021 06 25 14 40 50photo 2021 06 25 14 40 57photo 2021 06 25 14 41 02

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមថ្ងៃទី២ នៃកិច្ចប្រជុំគណៈកម្មការ ដឹកនាំ របស់គណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA)

នៅល្ងាចថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមថ្ងៃទី ២ នៃកិច្ចប្រជុំគណៈកម្មការដឹកនាំរបស់គណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA)

កិច្ចប្រជុំនេះមានរយ:ពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣-២៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Conference។

photo 2021 06 24 21 56 20photo 2021 06 24 21 56 23photo 2021 06 24 21 56 27photo 2021 06 24 21 56 31photo 2021 06 24 21 56 34photo 2021 06 24 21 56 37photo 2021 06 24 21 56 42photo 2021 06 24 21 56 45

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណកម្មាធិការភាពជាដៃគូសកល នៃការសំអាត និងទឹកស្អាត សម្រាប់ទាំងអស់គ្នា (SWA)

នៅល្ងាចថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណកម្មាធិការភាពជាដៃគូសកល នៃការសំអាត និងទឹកស្អាត សម្រាប់ទាំងអស់គ្នា (SWA)។

កិច្ចប្រជុំមានរយ:ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ Conference៕

photo 2021 06 23 22 35 57photo 2021 06 23 22 36 06photo 2021 06 23 22 36 12photo 2021 06 23 22 36 23photo 2021 06 23 22 36 32photo 2021 06 23 22 36 40photo 2021 06 23 22 36 45photo 2021 06 23 22 36 52photo 2021 06 23 22 36 55photo 2021 06 23 22 37 00photo 2021 06 23 22 37 03photo 2021 06 23 22 37 12photo 2021 06 23 22 37 16

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា។

198038331 4200056680052049 8267508152326494665 nphoto 2021 06 17 11 43 34

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វខួបកំណើតគម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំ

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វខួបកំណើតគម្រប់ ៨៧ ឈានចូល ៨៨ ឆ្នាំ

HengSamrinWish2021