ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ០៣គម្រោង ស្ថិតនៅខេត្តស្វាយរៀង និងខេត្តតាកែវ

ថ្ងៃអង្គារ ១កើត ខែភត្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូចំនួន ០៣គម្រោង ស្ថិតនៅខេត្តស្វាយរៀង និងខេត្តតាកែវ រួមមាន៖

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ៨៥០ម ទទឹង ៦ម ចិញ្ចើមក្រាលក្រួសក្រហមទទឹងម្ខាងៗ ១ម កម្រាស់០,២ម សាងសង់លូប្រអប់មុខបីចំនួន ០១កន្លែង លូមុខពីរចំនួន ០១កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅឃុំត្នោត និងឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង ៦ម ចិញ្ចើមក្រាលក្រួសក្រហមទទឹងម្ខាងៗ ១ម កម្រាស់០,២ម សាងសង់លូប្រអប់មុខបីចំនួន ០១កន្លែង លូមុខមួយចំនួន ០៣កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ភ្ជាប់ពីឃុំច្រេស ស្រុកចន្ទ្រា ទៅឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

-គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០២ខ្សែ ប្រវែងសរុប ២ ២៦៥ម ទទឹង ៤ម កម្រាស់០,២ម និងផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ២ ៥៣៥ម ទទឹង ៥ម កម្រាស់០,២ម រៀបថ្មសំណាញ់ការពារជើងទេរផ្លូវប្រវែង ២៦០ម ទំនប់បង្ហៀរប្រវែង ៤០ម ចំនួន ០២កន្លែង សាងសង់លូប្រអប់មុខពីរចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០៤កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ចាប់ពីស្ថានីយ៍តាស៊ូង ឃុំបានកាម ទៅភូមិគោកអង្គញ់ ឃុំពោធិ៍រំចាក ស្រុកព្រៃកម្បាស ខេត្តតាកែវ។

គម្រោងទាំងបីខាងលើអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ថវិកាជំពូក ២១។

យោងតាមលក្ខណៈបច្ចេកទេស និងគុណភាពសំណង់ គណ:កម្មាការបានសម្រេចឯកភាពទទួលយកលទ្ធផលដោយបញ្ចប់សុពលភាពរបស់គម្រោងខាងលើ១០០%៕

photo 2021 09 07 18 06 05 photo 2021 09 07 18 06 02 photo 2021 09 07 18 05 58 photo 2021 09 07 18 05 55 photo 2021 09 07 18 05 51 photo 2021 09 07 18 05 48 photo 2021 09 07 18 05 45

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធ Zoom ៕

photo 2021 09 02 11 52 30

photo 2021 09 02 11 52 50 photo 2021 09 02 11 52 45 photo 2021 09 02 11 52 42

photo 2021 09 02 11 52 34 photo 2021 09 02 11 52 39 photo 2021 09 02 11 52 36

សៀវភៅទិនន្ន័យសារពើភ័ណ្ឌផ្លូវជនបទទូទាំងប្រទេសឆ្នាំ២០២០

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

សារលិខិតជូនពររបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ៕

photo 2021 08 04 08 00 13 photo 2021 08 04 08 00 09

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ផ្ញើសារលិខិតគោរពជូនពរ និងអបអសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចតេជោទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី

ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ផ្ញើសារលិខិតគោរពជូនពរ និងអបអសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចតេជោទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី។

photo 2021 07 27 15 55 09 photo 2021 07 27 15 55 13

ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានប្រគល់ជូននូវឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) និងថ្នាំបុរាណចិន ដល់អង្គភាពក្រោមឱវាទទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រើប្រាស់តាមការចាំបាច់ក្នុងអង្គភាពរបស់ខ្លួន

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទក្នុងបរិបទនៃព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រគល់ជូននូវឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) និងថ្នាំបុរាណចិន ដល់អង្គភាពក្រោមឱវាទទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រើប្រាស់តាមការចាំបាច់ក្នុងអង្គភាពរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តមនាយកខុទ្ទកាល័យ ក៏បានក្រើនរំលឹកដល់គ្រប់ប្រធានអង្គភាព ក្រោមឱវាទទីស្ដីការក្រសួង ត្រូវយកចិត្តទុកដាក់ និងតាមដានសុខភាពមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួនជាប់ជាប្រចាំ ស្របតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ឱ្យចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន៕

photo 2021 07 20 15 34 26

photo 2021 07 20 15 33 52 photo 2021 07 20 15 33 55 photo 2021 07 20 15 34 01 photo 2021 07 20 15 34 14 photo 2021 07 20 15 34 23

ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្ដរក្រសួងអញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ០២ គម្រោង នៅខេត្តកំពង់ស្ពឺ

នៅថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ០២ គម្រោងដូចខាងក្រោម៖

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៨ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចាប់ពីភូមិស្លាបលែង ឃុំស្វាយរំពេរ ទៅភូមិ ដូនពេញ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

-គម្រោងទី២៖ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ១២ ១០០ ម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូ ៦ ម៉ែត្រ ចាប់ពីផ្សារប៉ាង្កសី ភូមិត្រពាំងខ្យង ឃុំទួលអំពិល ទៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(បញ្ចប់សុពលភាព)។

គម្រោងទាំងពីរខាងលើនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ៕

photo 2021 07 19 11 51 49 photo 2021 07 19 11 51 45 photo 2021 07 19 11 51 40

ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្ដរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃប្រគល់-ទទួល ផ្លូវបេតុងចំនួន ០២គម្រោង នៅខេត្តតាកែវ

នៅថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច បានអញ្ជើញទៅពិនិត្យ និង វាយតម្លៃប្រគល់-ទទួល ផ្លូវបេតុងចំនួន ០២គម្រោងដូចខាងក្រោម៖

-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៨០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ទទឹងដីស ៧ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិខ្វាន់មាស ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងនោះគណៈកម្មការ បានសម្រេចទទួលយក ១០០% ។

-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ ប្រវែងសរុប ២ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងចិញ្ចីមក្រាលល្បាយថ្មភ្នំម្ខាងៗ ប្រវែង ១ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង តភ្ជាប់ពីភូមិពត់សរ ទៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងនោះគណៈកមកមការ បានឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ។

គម្រោងទាំងពីរខាងលើនេះអនុវត្តដោយក្រុមហ៊ុន សំណង់បុរីកម្មករ ខូអិលធីឌី ៕

photo 2021 07 16 17 00 44 photo 2021 07 16 17 00 48 photo 2021 07 16 17 00 51 photo 2021 07 16 17 01 06

ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ចំនួន ០៣ គម្រោង នៅខេត្តកណ្តាល

នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ចំនួន ០៣ គម្រោង រួមមាន៖

១/. គម្រោងទី ១៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ៣ ៣០០ ម ទទឹង ៦ ម កម្រាស់ ០,២ម ចិញ្ចើមក្រាលល្បាយថ្មភ្នំទទឹងម្ខាងៗ ០,៥ ម កម្រាស់ ០,២ ម ស្ថិតក្នុងភូមិក្តុល និងភូមិតាព្រហ្ម ឃុំកំពង់ឱស ស្រុកពញ្ញាឮ ខេត្តកណ្តាល (ប្រគល់ទទួល ១០០%)។

២/. គម្រោងទី ២៖ ការងារស្ថាបនាផ្លូវក្រាលបេតុង ០២ ខ្សែ ប្រវែងសរុប ១ ៨៩៩ ម ក្នុងនោះខ្សែទី ១ ប្រវែង ១ ២៣៩ ម ទទឹងបេតុង ៤ ម កម្រាស់ ០,២ ម និងខ្សែទី ២ ប្រវែង ៦៦០ ម ទទឹងបេតុង ៧ ម ស្ថិតនៅភូមិព្រែកតាសោម និងភូមិព្រែកយាយហ៊ិន ១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល (ប្រគល់ទទួល ១០០%)។

៣/. គម្រោងទី ៣៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ ខ្សែ ប្រវែង ៣ ៣៥០ ម ទទឹងបេតុង ៥ ម កម្រាស់ ០,១៨ ម ចិញ្ចើមក្រាលល្បាយថ្មភ្នំទទឹងម្ខាងៗ ១ ម ស្ថាបនាលូមូលសងខាងផ្លូវមុខកាត់ ៨០ស.ម ប្រវែងសរុប ៥ ០១៤ ម អណ្តូងលូចំនួន ២២២ កន្លែង រៀបចំប្រព័ន្ធលូមេបង្ហូរទឹកចូលទន្លេទំហំ ១០០ ស.ម ប្រវែង ១២០ ម ចំនួន ៥ កន្លែង និងលូមូលកាត់ទទឹងផ្លូវមុខកាត់ ១០០ ស.ម ប្រវែង ៧ ម ចំនួន ០៥ កន្លែង ស្ថិតក្នុងភូមិពុកឬស្សីលើ ទៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បញ្ចប់សុពលភាព)។

គម្រោងទាំង ៣ ខាងលើនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១។

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃប្រគល់ទទួល ១០០% លើគម្រោងទី ១ និងទី ២ និងវាយតម្លៃបញ្ចប់សុពលភាព សម្រាប់គម្រោងទី ៣៕

photo 2021 07 15 16 20 47 photo 2021 07 15 16 20 50 photo 2021 07 15 16 20 53 photo 2021 07 15 16 20 56 photo 2021 07 15 16 20 59 photo 2021 07 15 16 21 02

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាអំពីលទ្ធផលការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៦ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈប្រព័ន្ធ វីដេអូ Zoom

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាអំពីលទ្ធផលការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៦ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈប្រព័ន្ធ វីដេអូ Zoom

photo 2021 07 15 16 30 28 photo 2021 07 15 16 30 31 photo 2021 07 15 16 30 34 photo 2021 07 15 16 30 38