ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមវេទិកាស្ដីពីការអភិវឌ្ឍជនបទជាសកលឆ្នាំ២០២១ ដែលរៀបចំដោយការិយាល័យរដ្ឋបាលជាតិសម្រាប់ការអភិវឌ្ឍជនបទនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន តាមរយ:ប្រពន្ធ័អនឡាញ Zoom

នាព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាស្ដីពីការអភិវឌ្ឍជនបទជាសកលឆ្នាំ២០២១ ដែលរៀបចំដោយការិយាល័យរដ្ឋបាលជាតិសម្រាប់ការអភិវឌ្ឍជនបទនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន តាមរយ:ប្រពន្ធ័អនឡាញ Zoom។ ក្នុងវេទិការនេះដែរ មានការចូលរួមពីថ្នាក់រដ្ឋមន្ត្រី អង្គការអន្តរជាតិ និងលេខាធិការអាស៊ានផងដែរ៕

photo 2021 10 19 14 05 34

photo 2021 10 19 14 05 58 photo 2021 10 19 14 05 54 photo 2021 10 19 14 05 52 photo 2021 10 19 14 05 49 photo 2021 10 19 14 05 46 photo 2021 10 19 14 05 43 photo 2021 10 19 14 05 41

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ

នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅបណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ ។

សូមរំលឹកថា៖ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ ។

ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម “ព្រះបរមរតនកោដ្ឋ”៕

photo 2021 10 15 08 47 44 photo 2021 10 15 08 47 42 photo 2021 10 15 08 47 39 photo 2021 10 15 08 47 25 photo 2021 10 15 08 47 10

photo 2021 10 15 08 47 29

photo 2021 10 15 08 47 35

ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃ បញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្តភេទ DBST ចំនួន ០២ គម្រោង ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ

ព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្តភេទ DBST ចំនួន ០២ គម្រោងដូចខាងក្រោម៖

– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទ DBST ចំនួន ០៣ ខ្សែ ប្រវែងសរុប ៣ ០៤៥ ម៉ែត្រ ទទឹង៦ ម៉ែត្រ និងចិញ្ចើមផ្លូវ ក្រាលក្រួសក្រហម កម្រាស់ ០,២ ម៉ែត្រ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឃុំឈានឡីេង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

– គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហម កម្រាស់ ០,២ ម៉ែត្រ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ សាងសង់លូមូលមុខមួយ ចំនួន ០៦កន្លែង សាងសង់លូមូលមុខពីរចំនួន ០២កន្លែង ស្ថិតនៅភូមិរូង ទៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

គម្រោងទាំងពីរខាងលើនេះអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។

បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវ សំណង់សិល្បការ្យរួចមក គណៈកម្មការបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពតាមសំណូមពរ៕

photo 2021 09 30 16 39 23

photo 2021 09 30 16 39 33 photo 2021 09 30 16 39 30 photo 2021 09 30 16 39 28 photo 2021 09 30 16 39 25 photo 2021 09 30 16 39 20photo 2021 09 30 16 39 15

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ អញ្ជើញទៅជួបសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោភូមិភាគ ៥ ដែលមានទីតាំស្ថិតនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ អញ្ជើញទៅជួបសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោភូមិភាគ ៥ ដែលមានទីតាំស្ថិតនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។

គ្រឿងឧបភោគបរិភោគ និងសម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានប្រគល់ជូន លោកឧត្តមសេនីត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ រួមមាន៖

១. អង្ករ ចំនួន ៣ តោន
២. ប្រេងឆា ចំនួន ១៥០ លីត្រ
៣. ស្ករស ចំនួន ២០០ គ.ក្រ
៤. ទឹកស៊ីអ៉ីវ ចំនួន ៥០ យួរ
៥. ទឹកត្រី ចំនួន ៥០ យួរ
៦. ទឹកសុទ្ធ ចំនួន ៥០ កេស
៧. មី ចំនួន ១០០ កេស
៨. នំអន្សម ចំនួន ៥០០ នំ
៩. ថវិកាសរុបចំនួន ២៤ លានរៀល (ថវិកាក្រសួងចំនួន ២០ លានរៀល និងមន្ទីរទាំងបួន ចំនួន ៤លានរៀល)

photo 2021 09 29 13 52 51 photo 2021 09 29 13 52 49 photo 2021 09 29 13 52 46 photo 2021 09 29 13 52 43 photo 2021 09 29 13 52 41 photo 2021 09 29 13 52 38 photo 2021 09 29 13 52 35 photo 2021 09 29 13 52 32

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ១ ៥០០ អណ្ដូង ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា

នារសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ១ ៥០០ អណ្ដូង ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។

ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត Rajkumar Rajan Singh អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកស្រី Debashree Mukherjee ប្រធានក្រុមហ៊ុន WAPCOS និងសហការី និងលោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ តាមប្រពន្ធ័អនឡាញ ZOOM។

សូមបញ្ជាក់ថា អណ្ដូងស្នប់ដែលបានសាងសង់រួចទាំងនេះមាននៅក្នុងខេត្តត្បូងឃ្មុំមាន ១ ១៩០ អណ្ដូង ក្នុងនោះស្រុកមេមត់ ទទួលបាន ៦៨៩ អណ្ដូង ស្រុកក្រូចឆ្មារ ទទួលបាន ៤៦ អណ្ដូង និងស្រុកត្បូងឃ្មុំ ទទួលបាន ៤៥៥ អណ្ដូង និងខេត្តបន្ទាយមានជ័យមាន ៣១០ អណ្ដូង ក្នុងនោះស្រុកភ្នំស្រុក ទទួលបាន ៤៦ អណ្ដូង ស្រុកសិរីសោភ័ណ្ឌទទួលបាន ១០០ អណ្ដូង ស្រុកព្រះនេត្រព្រះ ទទួលបាន ៤៣ អណ្ដូង ស្រុកមង្គលបុរីទទួលបាន ២៦ អណ្ដូង ស្រុកម៉ាឡៃទទួលបាន ៦០ អណ្ដូង ក្រុងប៉ោយប៉ែត ទទួលបាន ១៧ អណ្ដូង ស្រុកស្វាយចេក ទទួលបាន ១៧ អណ្ដូង និងស្រុកអូរជ្រៅ ទទួលបាន ០១ អណ្ដូង ។

photo 2021 09 27 16 45 01

photo 2021 09 27 16 44 49 photo 2021 09 27 16 45 09 photo 2021 09 27 16 45 12

photo 2021 09 27 16 46 06 photo 2021 09 27 16 45 44 photo 2021 09 27 16 45 54 photo 2021 09 27 16 45 58 photo 2021 09 27 16 46 04

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោង ខេត្តកណ្តាល និងខេត្តព្រៃវែង

នៅថ្ងៃព្រហស្បតិ៍ ២រោច ខែភត្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អញ្ជើញទៅ
ត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោងរួមមាន៖

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៨០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់០,២ ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយថ្មភ្នំទទឹងម្ខាងៗ មានប្រវែង ០,៥ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ២ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយខ្សាច់ភ្នំឈើកាច់ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ កម្រាស់០,២ ម៉ែត្រ សាងសង់ លូមុខពីរចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ចាប់ពីភូមិត្នោត ទៅភូមិទួលខ្ពស់ និងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

គម្រោងទាំងពីរខាងលើនេះអនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។

យោងតាមរយៈបច្ចេកទេស និងគុណភាពសំណង់គណ:កម្មាការបានឯកភាពទទួលយកនូវលទ្ធផលរបស់គម្រោងខាងលើជាស្ថាពរ។

photo 2021 09 23 16 54 39

photo 2021 09 23 16 54 53photo 2021 09 23 16 54 50photo 2021 09 23 16 54 47photo 2021 09 23 16 54 44

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសៀវភៅគុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងឱកាសអបអរសាទរទិវារំលឹកខួប ២៨ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសៀវភៅគុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងឱកាសអបអរសាទរទិវារំលឹកខួប ២៨ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកត្តិនីតិកោលសបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាមប្រព័ន្ធវីដេអូZOOM។

photo 2021 09 23 10 39 10

photo 2021 09 23 10 39 20 photo 2021 09 23 10 39 16 photo 2021 09 23 10 39 13

ថា្នក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ គោរពអបអរសាទរ​ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែលសម្តេចទទួលបានមេដាយមាស “សន្តិភាពពិភពលោក World Summit Peace”

យើងខ្ញុំជាថា្នក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគោរពអបអរសាទរ​ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែលសម្តេចទទួលបានមេដាយមាស “សន្តិភាពពិភពលោក World Summit Peace” ក្នុងកម្មវិធីមហាសន្និបាត នៃក្តីសង្ឃឹមលើកទី ៧ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”

241308162 4461463677244680 7320903391445411741 n 241394630 4461463637244684 8271719735081590432 n photo 2021 09 13 15 00 23

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោក ( World Bank) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីតាមរយៈប្រព័ន្ធ Zoom

នាថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោក ( World Bank) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីតាមរយៈប្រព័ន្ធ Zoom។

ក្នុងជំនួបនេះឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានសម្តែងការអបអរសាទរចំពោះលោកស្រីប្រធាន សម្រាប់ការតែងតាំងជាប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែរតែងតែផ្តល់ការគាំទ្រដល់ការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី Maryam Salim បានធ្វើការកោតសរសើរ និងថ្លៃងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងកិច្ចសហប្រតិបត្តិការដ៍ល្អក្នុងការអនុវត្តគម្រោងនានាជាមួយ World Bank ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

photo 2021 09 09 19 44 08

photo 2021 09 09 19 44 03

photo 2021 09 09 19 44 14

photo 2021 09 09 19 44 23 photo 2021 09 09 19 44 20

ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំជាប្រចាំ ផ្លូវក្រាល កៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២គម្រោង នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ព្រឹកថ្ងៃអង្គារ ១កើត និងថ្ងៃពុធ ២កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំជាប្រចាំ ផ្លូវក្រាល កៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២គម្រោង ដូចខាងក្រោម៖

-គម្រោងទី១ ៖ ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៦ ខ្សែ ប្រវែងសរុប ១២៦ ៣២០ ម៉ែត្រ ទទឹងខ្នងលីមានប្រវែងពី ៥ ម៉ែត្រទៅ ៦ ម៉ែត្រ ស្ថិតនៅក្នុងស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកសង្កែ ស្រុកថ្មគោល និងស្រុកបាណន់ ខេត្តបាត់ដំបង ។

-គម្រោងទី២ ៖ ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០៥ ខ្សែ ប្រវែងសរុប ៦២ ០០០ ម៉ែត្រ ទទឹងមានប្រវែងពី ៥ ម៉ែត្រទៅនិង៦ម៉ែត្រ និងមានបំពាក់ស្លាកសញ្ញាចរាចរណ៍គ្រប់ប្រភេទចំនួន ៥០៤ ស្លាក លីេផ្លូវសរុបចំនួន ៧ ៧ ខ្សែ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ស្រុកថ្មពួក ស្រុកមង្គលបុរី ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

គម្រោងទាំង២ ខាងលើនេះអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។

ជាលទ្ធផលគណៈកម្មការអន្តរក្រសួង បានឯកភាពនិងទទួលយកថា ពិតជាបានធ្វើការថែទាំផ្លូវទាំង២ គម្រោងខាងលើនេះប្រាកដមែន៕

photo 2021 09 08 12 39 11 photo 2021 09 08 12 39 20 photo 2021 09 08 12 39 25 photo 2021 09 08 12 39 27 photo 2021 09 08 12 39 30 photo 2021 09 08 12 39 33 photo 2021 09 08 12 39 36 photo 2021 09 08 12 39 40 photo 2021 09 08 12 39 43 photo 2021 09 08 12 39 45 photo 2021 09 08 12 39 48