នាព្រឹកថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំស្តង់ដារខេត្តកែប ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកែបជាខេត្តទី៦ ទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ៕
Author: User1
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ ៕
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ “យុវជន ជនជាតិដើមភាគតិច ជាតួអង្គនៃការផ្លាស់ប្ដូរ ដើម្បីសិទ្ធិស្វ័យសម្រេច”
នាព្រឹកថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅបរិវេណមណ្ឌលកីឡា ខេត្តកំពង់ស្ពឺ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ “យុវជន ជនជាតិដើមភាគតិច ជាតួអង្គនៃការផ្លាស់ប្ដូរ ដើម្បីសិទ្ធិស្វ័យសម្រេច”៕
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនចិនដឹកនាំដោយ លោក ZHAO SHUJE ប្រធានក្រុមហ៊ុន Danong Development Group លើគម្រោងវិនិយោគដ៏ធំមួយលើវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាដែលហៅថា Smart Agriculture
នៅព្រឹកថ្ងៃចន្ទ ៦ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនចិនដឹកនាំដោយ លោក ZHAO SHUJE ប្រធានក្រុមហ៊ុន Danong Development Group លើគម្រោងវិនិយោគដ៏ធំមួយលើវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាដែលហៅថា Smart Agriculture
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ពរះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ពរះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។
ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យប្រគល់-ទទួល ការងារស្ថាបនាផ្លូវមេក្រាលបេតុង និងសំណង់សិល្បការ្យចំនួន ០២គម្រោង នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃ សុក្រ ៣រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រស់ បរម អនុរដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា ឯកឧត្តម ណិប សំផុន ប្រធាននាយកដ្ឋានគ្រប់គ្រងលទ្ធកម្មសំណង់ និងសេវា នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណ: ឯកឧត្តម គង់ ភឿន ប្រធាន នាយកដ្ឋានផ្លូវលំជនបទ លោក យូ ចំណាន ប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញទៅត្រួតពិនិត្យប្រគល់-ទទួល ការងារស្ថាបនាផ្លូវមេក្រាលបេតុង និងសំណង់សិល្បការ្យចំនួន ០២គម្រោង រួមមាន៖
-គម្រោងទី ១៖ ការងារស្ថាបនាផ្លូវមេក្រាលបេតុង ចំនួន ២៣ខ្សែ ប្រវែងសរុប ១៦ ០០០ម៉ែត្រ និងសំណង់សិល្បការ្យ និងការងារស្ថាបនាផ្លូវមេក្រាលបេតុង ចំនួន ០៥ខ្សែ ប្រវែងសរុប ៥ ៣១០ម៉ែត្រ និងសំណង់សិល្បការ្យ នៃគម្រោងស្ថាបនាហេដ្ឋា រចនាសម្ពន្ធ័ ផ្លូវថ្នល់ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១៧ ១០០ម៉ែត្រ សំណង់សិល្បការ្យ និងការងារស្ថាបនាផ្លូវក្រាលបេតុង ចំនួន ០១ខ្សែ ប្រវែង ៣ ១០០ម៉ែត្រ និងសំណង់សិល្បការ្យ នៃគម្រោងស្ថាបនាហេដ្ឋា រចនាសម្ពន្ធ័ផ្លូវថ្នល់ ក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។
គម្រោងទាំងពីរ ខាងលេី នរះអនុវត្តដោយ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ។
ជាលទ្ធផល ក្រោយពីបានត្រួតពិនិត្យ លេីលក្ខណ:បច្ចេកទេស គុណភាព និសោភ័ណភាព រួចមក គណ:កម្មការបានឯកភាពក្នុង ការប្រគល់ទទួល ១០០% ៕
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧១ ឈានចូល ៧២ឆ្នាំ
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧១ ឈានចូល ៧២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ៕
ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមដំណើរដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ លទ្ធផលការងារស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ និងផ្លូវបេតុង ចំនួន ០១ខ្សែ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ
ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាង ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ លទ្ធផលការងារស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ និងផ្លូវបេតុង ចំនួន ០១ខ្សែ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដែលមានចំនួន ៣គម្រោងដូចខាងក្រោមនេះ ៖
គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន០១ខ្សែប្រវែង ៣ ៨៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវ សងខាងក្រាលដីល្បាយក្រួស មានទទឹងម្ខាងៗ ប្រវែង ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់ លូមូលមុខមួយ ចំនួន០១ កន្លែង ស្ថិតនៅភូមិក្រឡាញធំ ភូមិគកធំ ឃុំព្រៃក្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
គម្រោងទី២៖ ការងារកែលម្អផ្លូវក្រាលបេតុងចំនួន០១ខ្សែមាន ២កំណាត់ ប្រវែងសរុប ៩៦០ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ (កំណាត់ទី១ ប្រវែង៣៤០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និងកំណាត់ទី២ មានប្រវែង ៦២០ម៉ែត្រ ទទឹង៥ម៉ែត្រ ) និងសាងសង់លូមូលមុខមួយ ចំនួន០៣កន្លែង ស្ថិតនៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រវែង ។
គម្រោងទី៣៖ ការងារស្ថារឡើងវិញផ្លូវក្រាលបេតុងចំនួន០១ខ្សែ ប្រវែង ១ ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅភូមិក្តុលកណ្តាល និងភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
គម្រោងទាំង ៣ខាងលើនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ៕
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ទីប្រឹក្សាអមក្រសួង ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលក្នុងវិស័យអភិវឌ្ឍន៍ជនបទ និងវិស័យអាទិភាពនានា ដែលសម្រេចបានពីឆ្នាំ២០១៨-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ទីប្រឹក្សាអមក្រសួង ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលក្នុងវិស័យអភិវឌ្ឍន៍ជនបទ និងវិស័យអាទិភាពនានា ដែលសម្រេចបានពីឆ្នាំ២០១៨-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ២០,១៩៥ គីឡូម៉ែត្រ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវត្ត សាមគ្គីសុខារាម ហៅ វត្តត្រពាំងរាំង ភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ២០,១៩៥ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ។
គម្រោងនេះទទួលការស្ថាបនាដោយក្រុមហ៊ុន Lim Meng Construction & import Export Co., Ltd ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ។